« ថ្ងៃទី ២៥ ខែ កញ្ញា–ថ្ងៃទី ១ ខែ តុលា ។ កាឡាទី ៖ ‹ ដើរក្នុងព្រះវិញ្ញាណ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ២៥ ខែ កញ្ញា–ថ្ងៃទី ១ ខែ តុលា ។ កាឡាទី » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២៣
ថ្ងៃទី ២៥ ខែ កញ្ញា–ថ្ងៃទី ១ ខែ តុលា
កាឡាទី
« ត្រូវដើរដោយព្រះវិញ្ញាណ »
នៅពេលបងប្អូនអានគម្ពីរកាឡាទី សូមកត់ត្រាចំណាប់អារម្មណ៍ខាងវិញ្ញាណនានាដែលបងប្អូនទទួលបាន ។ ការធ្វើដូច្នោះនឹងជួយបងប្អូនឲ្យចងចាំ ហើយពិចារណាអំពីវានៅពេលអនាគត ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទផ្ដល់សេរីភាពពីសេវកភាពខាងវិញ្ញាណ ។ ប៉ុន្តែពេលខ្លះមនុស្សដែលធ្លាប់មានសេរីភាពក្នុងដំណឹងល្អបែរជាត្រឡប់ទៅរកវា ហើយ « ចង់ទៅជាប់បម្រើម្ដងទៀត » ( កាឡាទី ៤:៩ ) ។ នេះគឺជាអ្វីដែលពួកបរិសុទ្ធកាឡាទីមួយចំនួនកំពុងធ្វើ—ពួកគេងាកចេញពីសេរីភាព ដែលព្រះគ្រីស្ទបានប្រទានដល់ពួកគេ ( សូមមើលកាឡាទី ១:៦ ) ។ សំបុត្ររបស់ប៉ុលទៅពួកកាឡាទី គឺជាការហៅជាបន្ទាន់ឲ្យត្រឡប់មករក « សេរីភាពនោះចុះ កុំឲ្យត្រូវជាប់ចំណងជាបាវបម្រើទៀតឡើយ» ( កាឡាទី ៥:១ ) ។ ការហៅនេះគឺជាអ្វីមួយដែលយើងក៏ត្រូវការស្ដាប់ហើយគោរពតាមផងដែរ ពីព្រោះអ្វីៗនឹងផ្លាស់ប្ដូរ ប៉ុន្ដែការជ្រើសរវាងសេរីភាព និងសេវកភាពមិនផ្លាស់ប្ដូរឡើយ ។ ដូចជាប៉ុលបានបង្រៀន វាពុំគ្រប់គ្រាន់ទេដើម្បី « ហៅមកឲ្យមានសេរីភាព » ( កាឡាទី ៥:១៣ ) នោះ យើងត្រូវតែ « ឈរឲ្យមាំមួន » ក្នុងសេរីភាពនោះ ( កាឡាទី ៥:១ ) ដោយការពឹងផ្អែកទៅលើព្រះគ្រីស្ទ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
ក្រឹត្យវិន័យរបស់ព្រះគ្រីស្ទធ្វើឲ្យខ្ញុំមានសេរីភាព ។
ប៉ុលបានសរសេរទៅកាន់ពួកបរិសុទ្ធកាឡាទី នៅពេលលោកបានដឹងថាពួកគេត្រូវបាននាំឲ្យវង្វេងដោយសារការបង្រៀនខុសឆ្គង ( សូមមើល កាឡាទី ១:៦–៩ ) ។ ការបង្រៀនមួយនៃការបង្រៀនទាំងនេះគឺថា ដើម្បីសង្គ្រោះ ពួកសាសន៍ដទៃដែលបានទទួលដំណឹងល្អហើយនោះនៅតែត្រូវកាត់ស្បែក ហើយរក្សាតាមទំនៀមទម្លាប់ផ្សេងៗទៀតនៃក្រឹត្យវិន័យរបស់លោកម៉ូសេ ( សូមមើល កាឡាទី ២) ។ ប៉ុលបានហៅទំនៀមទម្លាប់ទាំងនេះថាជាំ « ចំណងជាបាវបម្រើ » ( កាឡាទី ៥:១ ) ។ នៅពេលបងប្អូនអានពីដំបូន្មានរបស់ប៉ុលដល់ពួកកាឡាទី សូមរកមើលគោលការណ៍នានា ដែលអាចជួយបងប្អូនឲ្យយល់ពីអ្វីជាសេរីភាពដ៏ពិត ។ បងប្អូនក៏អាចសញ្ជឹងគិតអំពីទំនៀមទម្លាប់ខុសឆ្គង ឬចំណងជាបាវបម្រើផ្សេងៗទៀត ដែលអាចមាននៅក្នុងជីវិតរបស់បងប្អូនផងដែរ ។ តើមានអ្វីដែលរារាំងបងប្អូនពីការទទួលបានសេរីភាពដែលដំណឹងល្អបានផ្ដល់ឲ្យនោះ ? តើព្រះគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់បានធ្វើឲ្យ « [ បងប្អូនមាន ] សេរីភាព » យ៉ាងដូចម្ដេច ? ( កាឡាទី ៥:១ ) ។
សូមមើលផងដែរ នីហ្វៃទី២ ២:២៧; ៩:១០–១២ ។
ខ្ញុំគឺជាអ្នកគ្រងពរជ័យដែលបានសន្យាចំពោះលោកអ័ប្រាហាំ ។
ពួកបរិសុទ្ធកាឡាទីមួយចំនួនបានបារម្ភថាដោយសារតែពួកគេពុំមែនជាកូនចៅ ( « ពូជ » ) របស់អ័ប្រាហាំ នោះពួកគេនឹងពុំទទួលបានពរជ័យដែលបានសន្យាចំពោះអ័ប្រាហាំ រួមមានទាំងភាពតម្កើងឡើងផង ។ ស្របតាម កាឡាទី ៣:៧–៩, ១៣–១៤, ២៧–២៩ តើមានគុណសម្បត្តិអ្វីខ្លះដែលមនុស្សម្នាក់គួរមានដើម្បីក្លាយជា « ពូជរបស់អ័ប្រាហាំ » ?
ដើម្បីរៀនអំពីពរជ័យដែលបានសន្យាដល់អ័ប្រាហាំ និងពរជ័យដែលយើងអាចទទួលបានក្នុងនាមជាពូជរបស់លោក សូមមើល សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « សេចក្ដីសញ្ញាអ័ប្រាហាំ » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ។ ហេតុអ្វីពរជ័យដែលបានសន្យាដល់អ័ប្រាហាំមានសារៈសំខាន់ចំពោះបងប្អូន ?
អ័ប្រាហាំបានមានដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។
ព្យាការី យ៉ូសែប ស៊្មីធ បានពន្យល់ ៖ « យើងមិនអាចជឿថា មនុស្សពីបុរាណនៅគ្រប់ជំនាន់មានភាពល្ងង់ខ្លៅយ៉ាងខ្លាំងអំពីប្រព័ន្ធនៃស្ថានសួគ៌ ដូចដែលមនុស្សជាច្រើនគិតស្មាននោះទេ ពីព្រោះមនុស្សទាំងអស់ដែលត្រូវបានសង្គ្រោះ គឺបានសង្គ្រោះតាមរយៈអំណាចនៃផែនការដ៏មហិមានៃសេចក្តីប្រោសលោះនេះ ទាំងពីមុនការយាងមករបស់ព្រះគ្រីស្ទ ក៏ដូចជាបន្ទាប់ពីការយាងមករបស់ទ្រង់ដែរ ។ … អ័ប្រាហាំបានថ្វាយយញ្ញបូជា ហើយដោយការធ្វើដូចនេះ នោះដំណឹងល្អបានផ្សាយដល់លោក » ( « The Elders of the Church in Kirtland to Their Brethren Abroad » The Evening and the Morning Star ខែ មីនា ឆ្នាំ ១៨៣៤ ទំព័រ ១៤៣ នៅលើគេហទំព័រ JosephSmithPapers.org ) ។ តើហេតុអ្វីបងប្អូនគិតថា វាសំខាន់សម្រាប់ពួកបរិសុទ្ធនៅក្នុងជំនាន់របស់ប៉ុល ដើម្បីដឹងថា អ័ប្រាហាំ និងព្យាការីបុរាណផ្សេងៗទៀតមានដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ? ហេតុអ្វីបានជាវាសំខាន់សម្រាប់បងប្អូនដើម្បីដឹងរឿងនេះ ? ( សូមមើល ហេលេមិន ៨:១៣–២០; ម៉ូសេ ៥:៥៨–៥៩; ៦:៥០–៦៦ ) ។
សូមមើលផងដែរ Teachings of Presidents of the Church: Joseph Smith ( ឆ្នាំ ២០០៧ ) ទំព័រ ៤៥–៥៦ ។
បើខ្ញុំ « ត្រូវដើរដោយព្រះវិញ្ញាណ » ខ្ញុំនឹងទទួលបាន« ផលផ្លែនៃព្រះវិញ្ញាណ » ។
ការសិក្សាខគម្ពីរទាំងនេះអាចជួយបងប្អូនឲ្យវាយតម្លៃថា តើបងប្អូនកំពុងដើរដោយព្រះវិញ្ញាណបានពេញលេញប៉ុណ្ណា ។ តើបងប្អូនទទួលបទពិសោធន៍នៃផលផ្លែនៃព្រះវិញ្ញាណដែលបានប្រាប់នៅក្នុង ខទី ២២–២៣ ដែរឬទេ ? តើមានផលផ្លែ ឬលទ្ធផលដទៃទៀតពីការរស់នៅខាងវិញ្ញាណអ្វីខ្លះដែលបងប្អូនបានកត់សម្គាល់ឃើញ ? សូមពិចារណាអំពីអ្វីដែលបងប្អូនចាំបាច់ត្រូវធ្វើដើម្បីបណ្ដុះផលផ្លែនេះឲ្យបានកាន់តែពេញលេញ ។ តើការបណ្ដុះផលផ្លែនេះអាចចម្រើនដល់ទំនាក់ទំនងសំខាន់ៗនៅក្នុងជីវិតរបស់បងប្អូនយ៉ាងដូចម្ដេច ?
ប្រសិនបើបងប្អូនកំពុងព្យាយាមដើរក្នុងព្រះវិញ្ញាណ ប៉ុន្តែកិច្ចខិតខំរបស់បងប្អូនហាក់ដូចជាមិនផ្ដល់ជាផលផ្លែដែលបានសន្យា នោះសូមអាន កាឡាទី ៦:៧–១០ ។ តើបងប្អូនមានអារម្មណ៍ថា ព្រះអម្ចាស់មានព្រះរាជសារអ្វីខ្លះដល់បងប្អូននៅក្នុងខគម្ពីរទាំងនេះ ?
សូមមើល អាលម៉ា ៣២:២៨, ៤១–៤៣; គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:៣២–៣៤ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្នុងគ្រួសារ
-
កាឡាទី ៣:១១ ។តើវាមានន័យដូចម្ដេចដើម្បី « រស់ដោយអាងសេចក្ដីជំនឿ ? » តើយើងកំពុងរស់នៅដោយសេចក្ដីជំនឿក្នុងនាមជាគ្រួសារយ៉ាងដូចម្ដេច ?
-
កាឡាទី ៤:១–៧ ។បងប្អូនអាចណែនាំអំពី កាឡាទី ៤ ដោយការពិភាក្សាពីភាពខុសគ្នារវាងបាវបម្រើស្ដេចម្នាក់ និងបុត្រាបុត្រីរបស់ទ្រង់ ។ តើឱកាស ឬសក្ដានុពលអ្វីខ្លះដែលកូនរបស់ស្ដេចមាន ហើយបាវបម្រើពុំមាន ? សូមគិតអំពីរឿងនេះ នៅពេលបងប្អូនអាន ខទី ១–៧ ជាមួយគ្នា ។ តើខគម្ពីរទាំងនេះបង្រៀនអ្វីខ្លះអំពីទំនាក់ទំនងរបស់យើងជាមួយនឹងព្រះវរបិតាសួគ៌ ?
-
កាឡាទី ៥:១៦–២៦ ។សូមពិចារណាក្នុងការពិភាក្សាពីភាពខុសគ្នារវាង « កិច្ចការខាងសាច់ឈាម » និង « ផលផ្លែនៃព្រះវិញ្ញាណ » ? ដើម្បីបន្ថែមភាពសប្បាយខ្លះៗចូលក្នុងការពិភាក្សារបស់បងប្អូន នោះគ្រួសារបងប្អូនអាចដាក់ស្លាកផ្លែឈើផ្សេងៗគ្នាដោយពាក្យរបស់ប៉ុលដែលបានប្រើពិពណ៌នាអំពី « ផលផ្លែនៃព្រះវិញ្ញាណ » ។ បន្ទាប់មក សមាជិកគ្រួសារម្នាក់ៗអាចជ្រើសរើសយកផ្លែឈើមួយ ឲ្យនិយមន័យអំពីវា ហើយពិភាក្សាអំពីនរណាម្នាក់ដែលជាគំរូនៃផ្លែនោះ ។ ការណ៍នេះអាចនាំទៅរកការពិភាក្សាមួយអំពីរបៀបដែលសមាជិកគ្រួសាររបស់បងប្អូនអាចយាងអញ្ជើញព្រះវិញ្ញាណឲ្យគង់នៅក្នុងគេហដ្ឋានរបស់បងប្អូន ហើយបណ្ដុះផលផ្លែនេះ ។ បន្ទាប់ពីការពិភាក្សានេះ បងប្អូនអាចរីករាយនឹងទទួលទានផ្លែឈើជាមួយគ្នា ។
-
កាឡាទី ៦:១–២ ។ប្រហែលជាមានពេលជាច្រើនដែលនរណាម្នាក់នៅក្នុងគ្រួសាររបស់បងប្អូន « ធ្វើខុសអ្វី » មួយ ។ តើមានការទូន្មានអ្វីខ្លះដែលបងប្អូនរកឃើញនៅក្នុង កាឡាទី ៦:១–២ អំពីអ្វីដែលត្រូវធ្វើនៅក្នុងស្ថានភាពដូច្នោះ ?
-
កាឡាទី ៦:៧–១០ ។បើគ្រួសារបងប្អូនធ្លាប់ដាំដើមឈើអ្វីជាមួយគ្នា នោះបងប្អូនអាចប្រើបទពិសោធន៍នោះដើម្បីបង្ហាញអំពីគោលការណ៍ « ពូជណាដែលមនុស្សព្រោះចុះ នោះនឹងច្រូតបានពូជនោះឯងវិញ » ( ខទី ៧ ) ។ ឬបងប្អូនអាចសួរសមាជិកគ្រួសារអំពីផ្លែឈើ ឬបន្លែដែលពួកគេចូលចិត្ត ហើយនិយាយអំពីអ្វីដែលត្រូវធ្វើដើម្បីដាំដើមឈើនោះឲ្យចេញផលមក ។ ( សូមមើលរូបភាពនៅចុងបញ្ចប់នៃគម្រោងមេរៀននេះ ) ។ បងប្អូនអាចនិយាយអំពីពរជ័យដែលគ្រួសាររបស់បងប្អូនសង្ឃឹមថានឹងទទួលបាន និងរបៀបដែលត្រូវ « ច្រូត » យកពរជ័យទាំងនោះ ។
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ។
ចម្រៀងដែលលើកទឹកចិត្តឲ្យប្រើ ៖ « ប្រាប់ខ្ញុំឲ្យដើរក្នុងពន្លឺ » សៀវភៅចម្រៀងកុមារ ទំព័រ ៧០ ។