ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
ថ្ងៃទី ១៦–២២ ខែ តុលា ។ ថែស្សាឡូនីច ទី១ និង ទី២ ៖ « បំពេញ​សេចក្តី​អ្វី​ដែល​ខ្វះ ខាង​ឯ​សេចក្តី​ជំនឿ​របស់​អ្នក​រាល់​គ្នា »


« ថ្ងៃទី ១៦–២២ ខែ តុលា ។ ថែស្សាឡូនីច ទី១ និង ទី២ ៖ ‹ បំពេញ​សេចក្តី​អ្វី​ដែល​ខ្វះ ខាង​ឯ​សេចក្តី​ជំនឿ​របស់​អ្នក​រាល់​គ្នា › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ១៦–២២ ខែ តុលា ។ ថែស្សាឡូនីច ទី១ និង ទី២ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២៣

អ្នកផ្សព្វផ្សាយ​សាសនា​ជា​ស៊ីស្ទើរ​កំពុង​និយាយ​ជាមួយ​បុរស​ម្នាក់

ថ្ងៃទី ១៦–២២ ខែ តុលា

ថែស្សាឡូនីច ទី១ និង ទី២

« បំពេញ​សេចក្តី​អ្វី​ដែល​ខ្វះ ខាង​ឯ​សេចក្តី​ជំនឿ​របស់​អ្នក​រាល់​គ្នា​ផង »

បើ​យើង​មិន​បាន​កត់ត្រា​ចំណាប់អារម្មណ៍​ដែល​យើង​បាន​ទទួល​មកពី​ព្រះវិញ្ញាណ​ទេ នោះ​យើង​អាច​នឹង​ភ្លេច​វា ។ តើ​ព្រះវិញ្ញាណ​បំផុសគំនិត​បងប្អូន​ឲ្យ​កត់ត្រា​អ្វីខ្លះ នៅពេល​បងប្អូន​អាន ថែស្សាឡូនីច ទី១ និង ទី២ ?

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

នៅក្នុងក្រុង​ថែស្សាឡូនីច ប៉ុល និង​ស៊ីឡា​បាន​ត្រូវ​គេ​ចោទ​ប្រកាន់​ថា « នាំ​ឲ្យ​ក្រឡាប់​ផែនដី » ( កិច្ចការ ១៧:៦ ) ។ ការ​ផ្សាយ​របស់​ពួកគេ​បានធ្វើ​ឲ្យ​ពួក​អ្នកដឹកនាំ​មួយចំនួន​នៅ​ក្នុង​ចំណោម​ពួក​យូដា​ខឹង ហើយ​ពួក​អ្នកដឹកនាំ​ទាំងនេះ​បាន​ចាក់រុក​ប្រជាជន​ឲ្យ​មាន​កំហឹង ( សូមមើល កិច្ចការ ១៧:១–១០ ) ។ ជា​លទ្ធផល ប៉ុល និង​ស៊ីឡា​ត្រូវ​បាន​គេ​ឲ្យ​ចេញ​ពី​ក្រុង​ថែស្សាឡូនីច ។ ប៉ុល​បាន​បារម្ភ​អំពី​អ្នកផ្លាស់ប្រែចិត្តជឿ​នៅ​ក្រុង​ថែស្សាឡូនីច​ថ្មីៗ និង​ការ​បៀតបៀន​ដែល​ពួកគេ​កំពុង​ជួប​ប្រទះ ប៉ុន្តែ​លោក​ពុំ​អាច​ត្រឡប់មក​ជួប​ពួកគេ​វិញបាន​ទេ ។ លោក​បាន​សរសេរ​ថា « កាល​ខ្ញុំ​ទ្រាំ​មិន​បាន​ទៀត នោះ​ខ្ញុំ​បាន​ចាត់​គាត់​មក​ឲ្យ​បាន​ដឹង​ពី​សេចក្ដីជំនឿ​របស់​អ្នក​រាល់​គ្នា » ។ ជា​ការ​ឆ្លើយតប​នោះ​ធីម៉ូថេ​ដែលជា​ជំនួយការ​របស់​ប៉ុល ដែល​បាន​កំពុង​បម្រើ​នៅ​ក្រុង​ថែស្សាឡូនីច​បាន « នាំ​ដំណឹងល្អ​ពី​សេចក្ដីជំនឿ និង​សេចក្ដី​ស្រឡាញ់​របស់​អ្នករាល់គ្នា​ទៅ​ប្រាប់​យើង​ខ្ញុំ​ផង » ( ថែស្សាឡូនីច ទី១ ៣:៥–៦ ) ។ តាមពិត ពួកបរិសុទ្ធ​ថែស្សាឡូនីច​ត្រូវបាន​គេ​ស្គាល់​ថា​ជា​គំរូ « ដល់​អស់​អ្នក​ដែល​ជឿ » ( ថែស្សាឡូនីច ទី១ ១:៧ ) ហើយ​ដំណឹង​អំពី​សេចក្ដីជំនឿ​របស់​ពួកគេ​បាន​ផ្សាយ​ទៅ​ទីក្រុង​ឆ្ងាយៗ​ជាច្រើន ។ សូម​នឹក​ស្រមៃ​អំពី​អំណរ និង​ភាព​ធូរស្បើយ​របស់​ប៉ុល​នៅ​ពេល​ស្ដាប់​ឮ​ថា​ការងារ​របស់​លោក​នៅ​ក្នុង​ចំណោម​ពួកគេ « មិន​មែនជា​ឥត​កើត​ផល » នោះឡើយ ( ថែស្សាឡូនីច ទី១ ២:១ ) ។ ប៉ុន្ដែ​ប៉ុល​បាន​ដឹង​ថា ភាព​ស្មោះត្រង់​កាល​ពី​អតីតកាល​គឺ​ពុំ​ល្មម​គ្រប់គ្រាន់​ដើម្បី​រស់រាន​មានជីវិត​ខាង​វិញ្ញាណ​នៅ​ក្នុង​ពេល​អនាគតកាល​នោះទេ ហើយ​លោក​ប្រយ័ត្ន​ចំពោះ​ឥទ្ធិពល​របស់​គ្រូបង្រៀន​ខុស​ឆ្គង​នៅក្នុង​ចំណោម​ពួកបរិសុទ្ធ ( សូមមើល ថែស្សាឡូនីច ទី២ ២:២–៣ ) ។ សារលិខិត​របស់​លោក​ចំពោះ​ពួកគេ និង​ចំពោះ​ពួក​យើង​គឺ​ត្រូវ​បន្ដ « ឲ្យ​បាន​បំពេញ​សេចក្ដី​អ្វី​ដែល​ខ្វះ​ខាង​ឯ​សេចក្ដីជំនឿ [ របស់​យើង ] » និង​ដើម្បី​មាន​សេចក្ដី​ស្រឡាញ់ « កាន់តែ​ខ្លាំង​ឡើង​ចុះ » ( សូមមើល ថែស្សាឡូនីច ទី១ ៣:១០; ៤:១០ ) ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

ថែស្សាឡូនីច ទី១ ១–២

សិស្ស​របស់​ព្រះគ្រីស្ទ​បម្រើ​អ្នក​ដទៃ​ទៀត​ដោយ​ភាពស្មោះត្រង់ និង​សេចក្ដី​ស្រឡាញ់ ។

នៅក្នុង ថែស្សាឡូនីច ទី១ ពាក្យ​សម្ដី​របស់​ប៉ុល​បាន​បង្ហាញ​ទាំង​កង្វល់ និង​អំណរ​អំពី​នរណា​ម្នាក់​ដែល​បាន​ថ្វាយ​ខ្លួន​គេ​ទាំង​ស្រុង​ក្នុងការ​បម្រើ​ដល់​បុត្រា​បុត្រី​របស់​ព្រះ ។ ជាពិសេស​នៅក្នុង​ជំពូក​ពីរ​ដំបូង​នៃ​គម្ពីរ ថែស្សាឡូនីច ទី១ បងប្អូន​នឹង​រកឃើញ​ពាក្យ និង​ឃ្លា​ទាំងឡាយ​ដែល​ពិពណ៌នា​អំពី​ឥរិយា​បទ និង​សកម្មភាព​នៃ​សិស្ស​របស់​ព្រះអម្ចាស់ ។ ឧទាហរណ៍ តើ​បងប្អូន​រៀន​អ្វី​ខ្លះ​ចេញ​មក​ពី ថែស្សាឡូនីច ទី១ ១:៥–៨; ២:១–១៣ អំពី​ការបម្រើ​ព្រះអម្ចាស់ ?

សូម​គិត​អំពី​ឱកាស​របស់​បងប្អូន​ដើម្បី​បម្រើ​ព្រះ និង​បុត្រា​បុត្រី​របស់​ទ្រង់ ។ តើ​បងប្អូន​រកឃើញ​អ្វីខ្លះ​នៅក្នុង​ជំពូក​ទាំងនេះ ដែល​បំផុស​គំនិត​បងប្អូន​ឲ្យ​កែលម្អ​ការបម្រើ​របស់​បងប្អូន ? សូម​ពិចារណា​សួរ​ខ្លួនឯង​នូវ​សំណួរ​ទាំងឡាយ ដោយ​ផ្អែក​លើ​អ្វី​ដែល​បងប្អូន​រកឃើញ ដូចជា « តើ​ខ្ញុំ​ជា​គំរូ​អំពី​អ្វីៗ​ដែល​ខ្ញុំ​ដឹង​ដែរ​ឬ​ទេ ? » ( សូមមើល ថែស្សាឡូនីច ទី១ ១:៧ ) ។

ថែស្សាឡូនីច ទី១ ៣:៧–១៣; ៤:១–១២

« ចម្រើន​សេចក្តី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា​ឲ្យ​បាន​ពេញពោរ​ហូរហៀរ » ។

ប៉ុល​រីករាយ​នឹង​ភាពស្មោះត្រង់​របស់​ពួកបរិសុទ្ធ​ថែស្សាឡូនីច ( សូមមើល ថែស្សាឡូនីច ទី១ ៣:៧–៩ ) ។ ប៉ុន្តែ​លោក​ក៏​ចង់​ឲ្យ​ពួកគេ​មាន​ភាពស្មោះត្រង់​នោះ « កាន់​តែ​ខ្លាំង​ឡើង » ( ថែស្សាឡូនីច ទី១ ៤:១ ) ។ កាលដែល​បងប្អូន​អាន ថែស្សាឡូនីច ទី១ ៣:៧–១៣; ៤:១–១២ សូម​សញ្ជឹងគិតពី​របៀប​ដែល​បងប្អូន​អាច​ចម្រើន « កាន់​តែ​ខ្លាំង​ឡើង » ខាង​វិញ្ញាណ ( ថែស្សាឡូនីច ទី១ ៤:១០ ) ។ ឧទាហរណ៍ សូម​កត់សម្គាល់​ថា ប៉ុល​បាន​ប្រើ​ពាក្យ​ដូចជា « សេចក្តី​បរិសុទ្ធ » និង « ញែក​ជា​បរិសុទ្ធ » ។ តើ​បងប្អូន​រៀន​អ្វីខ្លះ​មកពី​ការសរសេរ​របស់​ប៉ុល​អំពី​អត្ថន័យ​នៃ​ពាក្យ​ទាំងនោះ ? តើ​ព្រះអង្គ​សង្គ្រោះ​អាច​ជួយ​បងប្អូនឲ្យប្រែ​កាន់តែ​បរិសុទ្ធ និង​ញែក​ចេញ​ជា​បរិសុទ្ធ​ដោយ​របៀបណា ?

សូមមើល​ផងដែរ សេចក្តី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ « បរិសុទ្ធ » « ញែក​ជា​បរិសុទ្ធ, ការ​ញែក​ជា​បរិសុទ្ធ » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ។

ថែស្សាឡូនីច ទី១ ៤:១៦–១៨; ៥:១–១០; ថែស្សាឡូនីច ទី២ ១:៤–១០

បើ​ខ្ញុំ​ស្មោះត្រង់ ហើយ​ប្រុងប្រយ័ត្ន នោះ​ខ្ញុំនឹង​បាន​ត្រៀមខ្លួន​សម្រាប់​ការ​យាងមក​ជា​លើក​ទីពីរ​របស់​ព្រះអង្គសង្គ្រោះ ។

នៅក្នុង ថែស្សាឡូនីច ទី១ ៥:១–១០ ប៉ុល​បាន​ប្រើ​ការប្រៀបធៀប​ជាច្រើន​ដើម្បី​បង្រៀន​អំពី​ពេលវេលា​ដែល​ព្រះយេស៊ូវ​នឹង​យាង​ត្រឡប់​មក​កាន់​ផែនដី​វិញ ។ នៅពេល​បងប្អូន​សិក្សា​ពាក្យ​ប្រៀបធៀប​ទាំងនេះ សូម​ពិចារណា​ធ្វើការ​កត់ត្រា​ទុក​នូវ​ចំណាប់អារម្មណ៍​ដែល​បងប្អូន​ទទួលបាន​អំពី​ការយាងមក​ជា​លើកទីពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

  • « ចោរ​មក​នៅពេល​យប់ » ៖

  • « ស្ត្រី​មាន​គត៌​ឈឺ​នឹង​សម្រាល » ៖

  • ពាក្យ​ប្រៀបធៀប​ផ្សេងទៀត​ដែល​បងប្អូន​នឹង​រកឃើញ ៖

តើ​សេចក្ដីពិត​បន្ថែមទៀត​អ្វីខ្លះ​ដែល​បងប្អូន​រៀនចេញ​មកពី ថែស្សាឡូនីច ទី១ ៤:១៦–១៨; ៥:១–១០; ថែស្សាឡូនីច ទី២ ១:៤–១០ ? តើ​បងប្អូន​ត្រូវ​បាន​បំផុសគំនិត​ឲ្យ​ធ្វើ​អ្វី​ខ្លះ ដើម្បី​ចាំមើល ហើយ​រៀបចំ​ខ្លួន​សម្រាប់​ការ​យាងមក​របស់​ព្រះអង្គ​សង្គ្រោះ ?

សូមមើល​ផងដែរ ឌី ថត គ្រីស្តូហ្វឺសិន « Preparing for the Lord’s Return » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៨១–៨៤ ។

ថែស្សាឡូនីច ទី២ ២

ការក្បត់សាសនា ឬ​ការ​ធ្លាក់​ចុះ​ចេញ​ពី​សេចក្ដីពិត​ត្រូវ​បាន​ព្យាករ​ថា​កើត​មាន​នៅ​ពីមុន​ការ​យាងមក​ជា​លើកទីពីរ ។

នៅ​ក្នុង​កណ្ដាល​ការ​បៀតបៀន​កាន់​តែ​ច្រើន​ឡើង នោះ​មាន​ពួក​បរិសុទ្ធ​ថែស្សាឡូនីច​ជាច្រើន​បាន​ជឿ​ថា ការ​យាងមក​ជា​លើកទីពីរ​របស់​ព្រះអង្គសង្គ្រោះ​ប្រាកដ​ជា​ជិត​មក​ដល់​ហើយ ។ ប៉ុន្ដែ​ប៉ុល​បាន​ដឹង​ថា ពីមុន​ព្រះយេស៊ូវ​យាង​ត្រឡប់មក​កាន់​ផែនដី​វិញ នោះ​នឹង​មាន​ការ​ក្បត់​សាសនា​មួយកើត​ឡើង—ជា​ការ​បះបោរ ឬ « ការ​ធ្លាក់ចុះ​ចេញ » ពី​សេចក្ដីពិត ( សូមមើល ថែស្សាឡូនីច ទី២ ២:១–៤ ) ។ បងប្អូន​អាច​យល់​ដឹង​កាន់តែ​ជ្រៅជ្រះអំពី​ការ​ក្បត់​សាសនា​ដ៏​ធំ—និង​កាន់តែ​មាន​អំណរគុណ​ចំពោះ​ការ​ស្ដារឡើង​វិញ—តាមរយៈ​ការសញ្ជឹងគិត​អំពី​ចំណុច​មួយ​ចំនួន​ដូច​ខាង​ក្រោម ៖

  • បទគម្ពីរ​ដែល​ទាយទុក​ជា​មុន​អំពី​ការ​ក្បត់​សាសនា ៖ អេសាយ ២៤:៥; អេម៉ុស ៨:១១–១២; ម៉ាថាយ ២៤:៤–១៤; ធីម៉ូថេ ទី២ ៤:៣–៤

  • បទគម្ពីរ​ដែល​បង្ហាញ​អំពី​ការ​ក្បត់​សាសនា​បាន​ចាប់​ផ្ដើម​រួច​ទៅ​ហើយ​នៅក្នុង​ជំនាន់​របស់​ប៉ុល ៖ កិច្ចការ ២០:២៨–៣០; កាឡាទី ១:៦–៧; ធីម៉ូថេ ទី១ ១:៥–៧

  • ការ​អង្កេត​មើល​អំពី​ការ​ក្បត់សាសនា​ដ៏​ធំ​ដោយ​ពួក​អ្នកកែទម្រង់​អ្នកកាន់គ្រិស្ដសាសនា ៖

    ម៉ាទីន លូធើរ ៖ « ខ្ញុំ​ពុំ​បាន​ព្យាយាម​ធ្វើ​អ្វី​ក្រៅ​ពី​កែ​ទម្រង់​ព្រះវិហារ​ឲ្យ​ស្របតាម​ព្រះគម្ពីរ​បរិសុទ្ធ​នោះទេ ។ … ខ្ញុំ​និយាយ​ដោយ​សាមញ្ញ​ថា គ្រិស្ដសាសនា​បាន​ឈប់​មាន​វត្តមាន​នៅ​ក្នុង​ចំណោម​អ្នក​ទាំងឡាយ​ដែល​គួរ​តែ​បាន​រក្សា​វា​ទុក​នោះ​រួច​ទៅ​ហើយ » ( នៅក្នុង E. G. Schweibert, Luther and His Times: The Reformation from a New Perspective [ ឆ្នាំ ១៩៥០ ] ទំព័រ ៥៩០ ) ។

    រ៉ូជើរ វិល្លាម ៖ « ការក្បត់សាសនា … បាន​បំផ្លាញ​អ្វី​ៗ​បាត់​អស់​ទៅ​ហើយ ដែល​ពុំ​អាច​បាន​សង្គ្រោះ​ចេញ​ពី​ការ​ក្បត់​សាសនា​បាន​ឡើយ ទាល់​តែ​ព្រះគ្រីស្ទ​បញ្ជូន​ពួក​សាវក​ថ្មី​ឲ្យមក​រៀបចំ​ព្រះវិហារ​សារជាថ្មី​សិន » ( នៅក្នុង Philip Schaff, The Creeds of Christendom [ ឆ្នាំ ១៨៧៧ ] ទំព័រ ៨៥១ ) ។

សូមមើល​ផងដែរ នីហ្វៃទី២ ២៨; សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ « សេចក្ដី​ក្បត់​សាសនា » scriptures.ChurchofJesusChrist.org ។

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្នុង​គ្រួសារ

ថែស្សាឡូនីច ទី១ ៣:៩–១៣ ។តើ​បងប្អូន​មាន​ចំណាប់អារម្មណ៍​អ្វីខ្លះ​អំពី​អារម្មណ៍​ដែល​ប៉ុល​មាន​ចំពោះ​មិត្ត​របស់​លោក ? តើ​យើង​អាច « ចម្រើន​សេចក្តី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា ឲ្យ​បាន​ពេញពោរ​ហូរហៀរ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក » យ៉ាង​ដូច​ម្ដេច ? ( ខទី ១២ ) ។

ថែស្សាឡូនីច ទី១ ៤:១៣–១៨ ។តើ​ឃ្លា​អ្វី​ខ្លះ​នៅក្នុង​ខគម្ពីរ​ទាំងនេះ​អំពី​ដំណើរ​រស់​ឡើង​វិញ ដែល​ផ្ដល់​ការលួងលោម​ដល់​បងប្អូន ?

ថែស្សាឡូនីច ទី១ ៥:១៤–២៥ ។កាលដែល​បងប្អូន​រំឭក​ពី​ដំបូន្មាន​របស់​ប៉ុល​នៅក្នុង ថែស្សាឡូនីច ទី១ ៥:១៤–២៥ សូម​អញ្ជើញ​សមាជិក​គ្រួសារ​ឲ្យ​ស្វែងរក​ឃ្លា​មួយ​ដែល​គ្រួសារ​អាច​ផ្ដោត​លើ ។ សូម​ស្វែករក​វិធី​ដ៏​ឆ្នៃ​ប្រឌិត​នានា ដើម្បី​ដាក់​បង្ហាញ​ឃ្លា​ទាំងនេះ​នៅក្នុង​ផ្ទះ​របស់​បងប្អូន​ទុក​ជា​ការរំឭក​មួយ ។ ឧទាហរណ៍ ម្នាក់ៗ​អាច​រកមើល ឬ​គូររូបភាព​ដែល​បង្ហាញ ឬពង្រឹង​ដល់​ឃ្លា​ដែល​គាត់​បាន​ជ្រើសរើស ។

ថែស្សាឡូនីច ទី២ ៣:១៣ ។តើ​យើង​ធ្លាប់​មានអារម្មណ៍ « ​រសាយ​ចិត្ត​ខាង​ឯ​ការ​ល្អ »—អារម្មណ៍​ធុញថប់ ប្រហែលជា​មក​ពី​តម្រូវការ​ជាច្រើន​នៃ​ភាព​ជា​សិស្ស​ដែរ​ឬទេ ? តើ​មានអ្វី​ខ្លះ​បានជួយ​យើង​នៅពេល​យើង​មាន​អារម្មណ៍​បែប​នេះ ? ( សូមមើល កាឡាទី ៦:៩; គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៤:៣៣ ) ។ តើ​យើង​អាច​គាំទ្រ​គ្នា​ទៅវិញ​ទៅមក​នៅពេល​រឿង​នេះ​កើត​ឡើង​យ៉ាង​ដូចម្ដេច ?

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ។

ចម្រៀង​ដែល​លើក​ទឹកចិត្ត​ឲ្យប្រើ ៖ « ខ្ញុំ​ព្យាយាម​ក្លាយ​ដូច​ព្រះយេស៊ូវ » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៤០–៤១ ។

ការ​កែលម្អ​ដល់​ការ​សិក្សា​ផ្ទាល់​ខ្លួន

ស្វែងរក​វិវរណៈ​ប្រចាំ​ថ្ងៃ ។ « ជាញឹកញាប់ វិវរណៈ​កើតមាន ‹ មួយ​បន្ទាត់​ម្ដងៗ › ( នីហ្វៃទី២ ២៨:៣០ ) មិន​កើត​មាន​ទាំងអស់​ក្នុង​ពេល​តែ​មួយ​ឡើយ ។… ចូរ​កុំ​គិត​ថា [ ការ​សិក្សា​ដំណឹងល្អ ] ជា​អ្វី​មួយ​ដែល​បងប្អូន​ត្រូវ​ឆ្លៀត​ពេល​ដើម្បី​សិក្សា ប៉ុន្តែ​ចូរ​គិត​ថា​វា​ជា​អ្វី​មួយ​ដែល​បងប្អូន​កំពុង​ធ្វើ​ជានិច្ចកាល » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ១២ ) ។

ព្រះគ្រីស្ទ​នៅលើ​ពពក

ព្រះគ្រីស្ទ​ដែល​មាន​ព្រះជន្ម​រស់​ឡើងវិញ ដោយ រ៉ូប៊ើត ធី បារ៉ែត