ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ១៩–២៥ ខែ ធ្នូ ។ បុណ្យគ្រីស្ទម៉ាស់ ៖ « យើង​បាន​រង់ចាំ​ទ្រង់ ហើយ​ទ្រង់​នឹង​ជួយ​សង្គ្រោះ​យើង »


« ថ្ងៃ​ទី ១៩–២៥ ខែ ធ្នូ ។ បុណ្យគ្រីស្ទម៉ាស់ ៖ ‹ យើង​បាន​រង់ចាំ​ទ្រង់ ហើយ​ទ្រង់​នឹង​ជួយ​សង្គ្រោះ​យើង › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃ​ទី ១៩–២៥ ខែ ធ្នូ ។ បុណ្យគ្រីស្ទម៉ាស់ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២២

ព្រះឱរស​យេស៊ូវ​បាន​រុំ​នឹង​ក្រណាត់​ពណ៌ស ហើយ​ផ្ទុំ​ក្នុង​ចំបើង

ដ្បិត​មាន​បុត្រ ១ កើត​ដល់​យើង ដោយ ស៊ីម៉ូន ឌូវី

ថ្ងៃ​ទី ១៩–២៥ ខែ ធ្នូ

បុណ្យគ្រីស្ទម៉ាស់

« យើង​បាន​រង់ចាំ​ទ្រង់ ហើយ​ទ្រង់​នឹង​ជួយ​សង្គ្រោះ​យើង »

នា​រដូវ​បុណ្យគ្រីស្ទម៉ាស់​នេះ សូម​ពិចារណា​ពី​របៀប​ដែល​ព្រះ​គម្ពីរ​សញ្ញាចាស់​បាន​ពង្រឹង​ទីបន្ទាល់​របស់​បងប្អូន​អំពី​ព្រះ​យេស៊ូវគ្រីស្ទ នៅ​ពេញ​មួយ​ឆ្នាំ​នេះ ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

ព្រះគម្ពីរ​សញ្ញា​ចាស់​នាំមក​នូវ​វិញ្ញាណ​នៃ​ការស្រេកឃ្លាន​នៃការ​ចូលរួម ។ តាមរបៀប​នោះហើយ ដែល​ព្រះគម្ពីរ​សញ្ញា​ចាស់​គឺ​ដូចជា​រដូវ​បុណ្យគ្រីស្ទម៉ាស់​ដែរ ។ ចាប់ផ្តើម​ជាមួយ​លោក​អ័ដាម និង​នាងអេវ៉ា ដែលជា​លោក​អយ្យកោ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ជា​ព្យាការី ជា​កវី និង​ជាបុគ្គល​ដែល​ទន្ទឹង​រង់ចាំ​ឲ្យ​មាន​ថ្ងៃ​មួយ​ដ៏​ល្អ​ប្រសើរ​ជាង​មុន ដែល​ពោរពេញ​ទៅ​ដោយ​ក្តី​សង្ឃឹម​សម្រាប់​ការបន្ត និង​ការ​ជួយសង្រ្គោះ​ដោយ​ព្រះ​មែស៊ី ។ ហើយ​សាសន៍​អ៊ីស្រាអែល​ត្រូវ​ការ​ក្តីសង្ឃឹម​នោះ​ជា​ញឹកញាប់—មិន​ថា​ពួកគេ​ស្ថិត​ក្នុង​សេវកភាពនៅ​ស្រុក​អេស៊ីព្ទ ឬ​បាប៊ីឡូន ឬ ​ត្រូវជាប់​ជាឈ្លើយ​ដោយ​ព្រោះតែ​អំពើ​បាប ឬ​ការបះបោរ​របស់​ពួកគេ​នោះទេ ។ ពេល​ឆ្លងកាត់​រឿង​ទាំងនេះ ពួក​ព្យាការី​បាន​រំឭក​ដល់​ពួកគេ​ថា ព្រះមែស៊ី ដែល​ជា​អង្គ​ជួយ​សង្រ្គោះ នឹង​យាងមក « ប្រកាស​ប្រាប់​ពី​សេចក្តី​ប្រោស​លោះ​ដល់​ពួក​ឈ្លើយ » ( អេសាយ ៦១:១ ) ។

ក្តី​សង្ឃឹម​នោះ​បាន​ចាប់ផ្តើម​ដឹង នៅពេល​ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រសូត​នៅ​ឯ​បេថ្លេហិម ។ អង្គ​ជួយ​សង្រ្គោះ​ដ៏មហិមា​នៃ​សាសន៍​អ៊ីស្រាអែល​បាន​ប្រសូត​នៅក្នុង​ក្រោលសត្វ ហើយ​ផ្ទំ​នៅក្នុង​ស្នូក ( សូមមើល លូកា ២:៧ ) ។ ប៉ុន្តែ​ទ្រង់​មិនមែន​ត្រឹមតែ​ជា​អង្គ​ជួយ​សង្រ្គោះ​នៃ​សាសន៍​អ៊ីស្រាអែល​ពី​បុរាណ​ប៉ុណ្ណោះ​ទេ ។ ទ្រង់​បាន​យាងមក​ដើម្បី​ជួយ​សង្រ្គោះ​បងប្អូន—ដើម្បី​រង​អស់​ទាំង​សេចក្តី​ឈឺ​ចាប់​របស់​បងប្អូន ដើម្បី​ផ្ទុក​អស់​ទាំង​សេចក្តី​ទុក្ខ​ព្រួយ​របស់​បងប្អូន ដើម្បី​ត្រូវ​វាយ​ដំ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​បងប្អូន ដើម្បី​ឲ្យ​ស្នាម​រំពាត់​របស់​ទ្រង់​បាន​ព្យាបាល​ដល់​បងប្អូន ( សូមមើល អេសាយ ៥៣:៤–៥ ) ។ នេះ​ជា​ដើមទង​ដែល​ពិធី​បុណ្យគ្រីស្ទម៉ាស់​ពោរពេញ​ដោយ​ការចូលរួម​ដ៏​រីករាយ សូម្បី​តែ​នៅ​ជំនាន់​នេះ​ក្តី ។ ព្រះមែស៊ី​បាន​យាងមក​កាលពី ២,០០០ ឆ្នាំ​មុន ហើយ​ទ្រង់​នៅបន្ត​យាងមក​នៅក្នុង​ជីវិត​របស់​យើង នៅពេល​ណា​ដែល​យើង​ស្វែងរក​ទ្រង់ ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

ខ្ញុំ​រីករាយ​ក្នុង​ព្រះប្រោសលោះ​របស់​ខ្ញុំ ។

បុណ្យ​គ្រីស្ទម៉ាស់​ត្រូវបាន​ស្គាល់​ថា​ជា​រដូវកាល​ដ៏​រីករាយ​មួយ ពីព្រោះ​តែ​អំណរ​ដែល​ព្រះ​យេស៊ូវគ្រីស្ទ​បាន​នាំមក​ឲ្យ​ពិភពលោក​នេះ ។ សូម្បីតែ​ជន​ដែល​ពុំ​បាន​ថ្វាយបង្គំ​ព្រះយេស៊ូវ​ជា​បុត្រា​របស់ព្រះ​ក្តី ក៏​ជាញឹកញាប់​អាច​ទទួល​បាន​អារម្មណ៍​នៃ​សុភមង្គល​ពី​បុណ្យ​គ្រីស្ទម៉ាស់​នេះ​ផងដែរ ។ សូម​ពិចារណា​ពី​អំណរ​ដែល​បងប្អូន​ទទួលបាន ដោយសារ​ព្រះវរបិតាសួគ៌​បាន​បញ្ជូន​ព្រះរាជបុត្រា​របស់​ទ្រង់​មក ។

ជាច្រើន​សតវត្សរ៍​ពីមុន​ព្រះអង្គ​សង្រ្គោះ​បាន​ប្រសូត​មក ពួក​ព្យាការី​នៃ​ព្រះគម្ពីរ​សញ្ញា​ចាស់​ក៏​មាន​អំណរ​ដែរ កាល​ដែល​ពួកលោក​និយាយ​អំពី​ការយាងមក​របស់​ព្រះ​មែស៊ី ។ សូមអាន​វគ្គបទ​គម្ពីរ​ដូចតទៅ​នេះ ហើយ​សូម​គិត​អំពី​មូលហេតុ​ដែល​វគ្គបទ​គម្ពីរ​ទាំងនេះ មាន​តម្លៃ​ចំពោះ​អស់​អ្នក​ដែល​ទន្ទឹង​រង់ចាំ​ដល់​បេសកកម្ម​របស់​ព្រះអង្គ​សង្រ្គោះ ៖ ទំនុកដំកើង ៣៥:៩; អេសាយ ២៥:៨–៩; ៤៤:២១–២៤; ៥១:១១; សេផានា ៣:១៤–២០; ម៉ូសេ ៥:៥–១១ ។ ហេតុអ្វី​វគ្គបទ​គម្ពីរ​ទាំងនេះ​មាន​តម្លៃ​ចំពោះ​បងប្អូន ?

សូមមើល​ផងដែរ រ័សុល អិម ណិលសុន « Joy and Spiritual Survival » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៨១–៨៤ ។

ទីសម្គាល់​អាច​ជួយ​ខ្ញុំ​ឲ្យ​ចងចាំ​ដល់​ព្រះយេស៊ូវ​គ្រីស្ទ ។

ទំនៀម​ទម្លាប់​ជា​ច្រើន​ដែល​ទាក់ទង​នឹង​បុណ្យគ្រីស្ទម៉ាស់​អាច​មាន​អត្ថន័យ​ជា​ទីសម្គាល់ ដែល​ចង្អុល​បង្ហាញ​យើង​ទៅ​កាន់​ព្រះគ្រីស្ទ ។ ការ​តុបតែង​ផ្កាយ​ដែល​មាន​រាងផ្សេងៗ​តំណាង​ឲ្យ​ផ្កាយ​ដ៏ភ្លឺ ដែល​រះ​នៅ​រាត្រី​នៃ​ការប្រសូត​របស់​ព្រះយេស៊ូវ ( សូមមើល ម៉ាថាយ ២:២ ) ។ ក្រុម​អ្នក​ច្រៀង​ចម្រៀង​ជូនពរ​អាច​រំឭក​​យើង​ពី​ពួក​ទេវតា ដែល​បាន​បង្ហាញ​ព្រះកាយ​ដល់​ពួក​អ្នក​គង្វាល ( សូមមើល លូកា ២:១៣–១៤ ) ។ នៅ​ពេល​បងប្អូន​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​នៅ​ឆ្នាំ​នេះ បងប្អូន​ប្រហែល​ជា​សង្កេតឃើញ​ថា​មាន​ទីសម្គាល់​ជាច្រើន​ពី​ព្រះ​អង្គ​សង្រ្គោះ ។ ទីសម្គាល់​មួយចំនួន​ត្រូវបាន​រៀបរាប់​ដូច​ខាងក្រោម​នេះ ។ សូម​ពិចារណា​ធ្វើការ​សិក្សា​ខគម្ពីរ​ទាំងនេះ និង​កត់ត្រា​អ្វី​ដែល​ខគម្ពីរ​ទាំងនេះ​បង្រៀន​បងប្អូន​អំពី​ទ្រង់ ។

តើ​ទីសម្គាល់ វគ្គ​បទគម្ពីរ និង​ដំណើររឿង​អ្វីខ្លះ​ទៀត​ដែល​បងប្អូន​បាន​រកឃើញ​នៅក្នុង​បទគម្ពីរ ដែល​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ?

សូមមើល​ផងដែរ នីហ្វៃទី២ ១១:៤; ម៉ូសាយ ៣:១៤–១៥; ម៉ូសេ ៦:៦៣; « គំរូ ឬ​និមិត្តរូប​ទាំង​ឡាយ​អំពី​ព្រះ​គ្រីស្ទ » នៅក្នុង​សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ព្រះ​យេស៊ូវ​គ្រីស្ទ » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ។

« ព្រះនាម​ទ្រង់​ថា ព្រះ​ដ៏​ជួយ​គំនិត​យ៉ាង​អស្ចារ្យ » ។

ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវបាន​ហៅ​តាម​ព្រះ​នាម និង​ព្រះ​គោរមងារ​ខុសៗគ្នា ។ តើ​បងប្អូន​រកឃើញ​ព្រះ​គោរមងារ​អ្វីខ្លះ​នៅក្នុង​ខគម្ពីរ​ដូច​ខាងក្រោម​នេះ ? ទំនុកដំកើង ២៣:១; ៨៣:១៨; អេសាយ ៧:១៤; ៩:៦; ១២:២; ៦៣:១៦; អេម៉ុស ៤:១៣; សាការី ១៤:១៦; ម៉ូសេ ៧:៥៣ ។ តើ​ព្រះ​គោរមងារ​អ្វី​ដែល​បងប្អូន​អាច​គិតដល់ ? បងប្អូន​ថែមទាំង​អាច​រីករាយ​នឹង​ការរាយ​ព្រះគោរមងារ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​បងប្អូន​រកឃើញ​នៅក្នុង​ទំនុក​តម្កើង​បុណ្យ​គ្រីស្ទម៉ាស់​ផងដែរ ។ តើ​ព្រះ​គោរមងារ​នីមួយៗ​ជះឥទ្ធិពល​លើ​របៀប​ដែល​បងប្អូន​គិត​អំពី​ទ្រង់​យ៉ាងដូចម្តេច ?

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្នុង​គ្រួសារ

ទំនៀមទម្លាប់​ពិធី​បុណ្យគ្រីស្ទម៉ាស់​អាច​ចង្អុល​បង្ហាញ​ទៅ​ព្រះ​យេស៊ូវគ្រីស្ទ ។ទំនៀម​ទម្លាប់​របស់​ក្រុមគ្រួសារ​សាសន៍​អ៊ីស្រាអែល ដូចជា បុណ្យរំលង និង​បុណ្យ​ផ្សេងៗទៀត គឺ​ក្នុង​គោលបំណង​ដើម្បី​ផ្តោតចិត្ត និង​គំនិត​របស់​ពួកគេ​លើ​ព្រះអម្ចាស់ ( សូមមើល និក្ខមនំ ១២ ) ។ តើ​គ្រួសារ​របស់​បងប្អូន​មាន​ទំនៀម​ទម្លាប់​អ្វីខ្លះ​នៅ​ពេល​បុណ្យគ្រីស្ទម៉ាស់ ដែល​ជួយ​បងប្អូន​ឲ្យ​ផ្តោតអារម្មណ៍​លើ​ព្រះ​យេស៊ូវគ្រីស្ទ ? តើ​ទំនៀមទម្លាប់​អ្វី​ដែល​បងប្អូន​ស្គាល់ តាមរយៈ​ពង្សប្រវត្តិ​របស់​បងប្អូន ? បងប្អូន​អាច​ពិចារណា​ធ្វើការ​ពិភាក្សា​ជា​គ្រួសារ​នូវ​ទំនៀមទម្លាប់​មួយចំនួន​ដែល​បងប្អូន​ចង់​ចាប់ផ្តើម ។ គំនិត​មួយចំនួន​អាច​រួមមាន ការបម្រើ​ដល់​នរណា​ម្នាក់​ដែល​ទ័លក្រ ( សម្រាប់​គំនិត​យោបល់​នានា សូមមើល​នៅលើ​គេហទំព័រ ComeuntoChrist.org/light-the-world ) ការអញ្ជើញ​មិត្តភក្តិ​មក​មើល​ការប្រជុំ​ធម្មនិដ្ឋាន​ពិធីបុណ្យគ្រីស្ទម៉ាស់​របស់​គណៈប្រធានទីមួយ​ជាមួយ​បងប្អូន ( នៅលើ​គេហទំព័រ broadcasts.ChurchofJesusChrist.org ) ការ​សរសេរ​បទចម្រៀង​បុណ្យគ្រីស្ទម៉ាស់​របស់​បងប្អូន​ផ្ទាល់ ឬ​ការស្វែងរក​វិធី​ច្នៃប្រឌិត​មួយ​ដើម្បី​ចែកចាយ​ពី​ការប្រសូត​របស់​ព្រះគ្រីស្ទ ។

« ព្រះរាជ​កុមារ​ព្រះ​គ្រីស្ទ ៖ ដំណើររឿង​នៃ​ការប្រសូត » ។តើ​បងប្អូន​អាច​ជួយ​សមាជិក​គ្រួសារ​ឲ្យ​មាន​អារម្មណ៍​គារវភាព និង​អំណរ​ពី​ការប្រសូត​របស់​ព្រះគ្រីស្ទ​ដោយ​របៀបណា ? បងប្អូន​អាច​មើល​វីដេអូ « The Christ Child: A Nativity Story » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ឬ​អាន​ជាមួយគ្នា​ក្នុង​ ម៉ាថាយ ១:១៨–២៥; ២:១–១២; លូកា ១:២៦–៣៨; ២:១–២០ ។ សមាជិក​គ្រួសារ​ម្នាក់ៗ​អាច​ជ្រើសរើស​តួអង្គ​ម្នាក់​ពី​វីដេអូ ឬ​ដំណើររឿង​ក្នុង​ព្រះគម្ពីរ ហើយ​ចែកចាយ​ពី​អារម្មណ៍​របស់​បុគ្គល​នោះ​ចំពោះ​ព្រះ​អង្គសង្គ្រោះ ។ សមាជិក​គ្រួសារ​ក៏​អាច​ចែកចាយ​អារម្មណ៍​របស់​ពួកគេ​ផ្ទាល់​អំពី​ទ្រង់​ផងដែរ ។

17:56

ការស្វែងរក​ព្រះអង្គ​សង្រ្គោះ​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ។កាល​ដែល​បងប្អូន​រៀបចំខ្លួន​សិក្សា​អំពី​ព្រះជន្ម​របស់​ព្រះ​យេស៊ូវគ្រីស្ទ​នៅក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី​នៅឆ្នាំ​ក្រោយ សូម​ពិចារណា​រំឭក​ឡើងវិញ​ជាមួយ​គ្រួសារ​របស់​បងប្អូន ពី​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​ទ្រង់​ក្នុង​ព្រះគម្ពីរ​សញ្ញាចាស់​នៅ​ឆ្នាំ​នេះ ។ បងប្អូន​អាច​រំឭក​ឡើងវិញ​ពី​គម្រោង​មេរៀន​នៅក្នុង​ធនធាន​នេះ ហើយនិង​កំណត់ចំណាំ​ការសិក្សា​ផ្ទាល់ខ្លួន​ណាមួយ​ដើម្បី​ជួយ​ឲ្យ​បងប្អូន​ចងចាំ​ពី​អ្វី​ដែល​បងប្អូន​បាន​រៀន ។ កុមារ​តូចៗ​អាច​ទទួល​អត្ថប្រយោជន៍​ពី​ការមើល ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់ ឬ​រូបភាព​នៅក្នុង​ធនធាន​នេះ ។ តើ​ការព្យាករ ឬ​ដំណើររឿង​អ្វី​ដែល​លេចធ្លោ​ចំពោះ​បងប្អូន ? តើ​យើង​បាន​រៀន​អ្វី​អំពី​ព្រះ​អង្គ​សង្រ្គោះ ?

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្តាហ៍​នេះ នៅក្នុងសៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ។

ចម្រៀង​ដែល​លើក​ទឹកចិត្ត​ឲ្យ​ប្រើ ៖ « ឱ! ភូមិ​បេថ្លេហិម ភូមិ​ស្ងួនភ្ញា » ទំនុក​តម្កើង ល.រ ១២៩ ។

ការកែលម្អ​ការបង្រៀន​របស់​យើង

ស្តាប់​សមាជិក​គ្រួសារ​របស់​បងប្អូន ។ « ការស្ដាប់​គឺ​ជា​ទង្វើ​នៃ​សេចក្ដី​ស្រឡាញ់ ។ វា​តម្រូវ​ឲ្យ​យើង​យកចិត្ត​ទុកដាក់​កាន់តែ​ខ្លាំង​ចំពោះ​អ្វី​ដែល​នៅក្នុង​ដួងចិត្ត​របស់​អ្នកដទៃ ជាជាង​អ្វី​ដែល​នៅក្នុង​របៀប​វារៈ ឬ​គម្រោង​មេរៀន​របស់​យើង​បន្ទាប់ទៀត​នោះ ។ … នៅពេល​បងប្អូន​យកចិត្ត​ទុកដាក់​ចំពោះ​សារលិខិត​ដែល​បាន​និយាយ និង​មិន​បាន​និយាយ [ របស់​សមាជិក​គ្រួសារ ] នោះ​បងប្អូន​នឹង​កាន់តែ​យល់​អំពី​តម្រូវការ​របស់​ពួកគេ កង្វល់​របស់​ពួកគេ និង​បំណង​ប្រាថ្នា​របស់​ពួកគេ ។ ព្រះវិញ្ញាណ​នឹង​ជួយ​បងប្អូន​ឲ្យ​ដឹង​ពី​របៀប​ដើម្បី​បង្រៀន​ពួកគេ » ( សូម​មើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ ទំព័រ ៣៤ ) ។

ម៉ារា និង​ព្រះ​ឱរស​យេស៊ូវ​នៅក្នុង​ក្រោល​សត្វ​ជាមួយ​ពួក​អ្នកគង្វាល

ព្រះប្រសូតិកម្ម ដោយ អិន .ស៊ី. វីយ៉េត