ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ១៨–២៤ ខែ ឧសភា ម៉ូសាយ ២៥–២៨ ៖ « ពួក​គេ​ត្រូវ​បាន​ហៅ​ថា រាស្ត្រ​នៃ​ព្រះ »


« ថ្ងៃទី ១៨–២៤ ខែ ឧសភា ម៉ូសាយ ២៥–២៨ ៖ ‹ ពួក​គេ​ត្រូវ​បាន​ហៅ​ថា រាស្ត្រ​នៃ​ព្រះ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ១៨–២៤ ខែ ឧសភា ម៉ូសាយ ២៥–២៨ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២០

ទេវតា​បង្ហាញ​កាយ​ដល់​អាលម៉ា និង​បុត្រា​របស់​ម៉ូសាយ

ការប្រែចិត្ត​ជឿ​របស់​អាលម៉ា​ជា​កូន ដោយ ហ្គែរី អិល ខេប

ថ្ងៃទី ១៨–២៤ ខែ ឧសភា

ម៉ូសាយ ២៥–២៨

« ពួក​គេ​ត្រូវ​បាន​ហៅ​ថា រាស្ត្រ​នៃ​ព្រះ »

ព្រះ​វរ​បិតា​សួគ៌​ជ្រាប​ដឹង​នូវ​អ្វី​ដែល​កុមារ​នៅក្នុង​ថ្នាក់​របស់​អ្នក​ត្រូវការ​ដើម្បី​រៀន និង​របៀប​ដើម្បី​បង្រៀន​ពួកគេ ។​ សូម​ស្វែងរក​ការណែនាំ​របស់​ទ្រង់​នៅពេល​អ្នក​អាន ម៉ូសាយ ២៥–២៨ ហើយ​រំឭក​អំពី​មេរៀន​នេះ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​បង្ហាញ​រូបភាព​នៅក្នុង គម្រោង​សប្ដាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ហើយ​សូម​ឲ្យ​កុមារ​ចែកចាយ​អ្វី​ដែល​កំពុង​កើត​ឡើង​នៅក្នុង​រូបភាព​នោះ ។ ប្រសិនបើ​កុមារ​ដឹង​រឿង​អាលម៉ា​ជា​កូន និង​ពួក​បុត្រា​របស់​ម៉ូសាយ សូម​ឲ្យ​ពួកគេ​ចែកចាយ​អ្វី​ដែល​ពួកគេ​ដឹង ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

ម៉ូសាយ ២៦:៣០–៣១

ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​អត់ទោស ។

ព្រះអម្ចាស់​បាន​បង្រៀន​អាលម៉ា​ថា ទ្រង់​អត់ទោស​ដោយ​សេរី​ដល់​អ្នកដែល​ប្រែចិត្ត ។ យើង​គួរ​ធ្វើ​តាម​គំរូ​របស់​ទ្រង់ តាមរយៈ​ការអត់ទោស​ឲ្យ​អ្នក​ដែល​មាន​អំពើ​បាប​ទាស់​នឹង​យើង ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អាន​ឃ្លា​នេះ​ឲ្យ​កុមារ​ស្ដាប់​ដកស្រង់​ពី ម៉ូសាយ ២៦:៣១ ៖ « អ្នក​ក៏​ត្រូវ​អត់​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក » ។ សូម​ឲ្យ​កុមារ​ហាត់​និយាយ​ពាក្យ « ខ្ញុំ​អត់ទោស​ឲ្យ​អ្នក » ពីរ​បី​ដង ហើយ​ស្វែងយល់ ប្រសិនបើ​ពួកគេ​យល់​ពី​អត្ថន័យ​នៃ​ការអត់ទោស ។ សូម​ចែកចាយ​បទពិសោធន៍​មក​ពី​ជីវិត​របស់​អ្នក ពេល​អ្នក​បាន​អត់ទោស​ឲ្យ​នរណា​ម្នាក់ ឬ​នរណា​ម្នាក់​បាន​អត់ទោស​ឲ្យ​អ្នក ។

  • សូម​ជួយ​កុមារ​ឲ្យ​ដើរតួ​សម្ដែង​ការអត់ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ។ សូម​ឲ្យ​កុមារ​ម្នាក់​ធ្វើពុត​ថា គាត់​បាន​ធ្វើ​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​កុមារ​ម្នាក់​ទៀត​ឈឺ​ចាប់ ឬ​អន់​ចិត្ត ។ តើ​កុមារ​ផ្សេង​ទៀត​អាច​និយាយ ឬ​ធ្វើ​អ្វី​ដើម្បី​បង្ហាញការអត់ទោស ?

  • សូម​អញ្ជើញ​កុមារ​ឲ្យ​គូររូប​មុខ​កើត​ទុក្ខ​នៅ​លើ​ផ្នែក​ម្ខាង​នៃ​ក្រដាស ហើយ​មុខ​រីករាយ​នៅលើ​ក្រដាស​ម្ខាង​ទៀត ។ សូម​ឲ្យ​ពួកគេ​លើករូប​មុខ​កើត​ទុក្ខ​ឡើង អំឡុងពេល​ពួកគេ​ប្រាប់​អំពី​បទពិសោធន៍​មួយ ពេល​បងប្អូន​បង្កើត ឬមិត្តភក្តិ​របស់​ពួកគេ​ធ្វើ​ឲ្យ​ពួកគេ​អន់​ចិត្ត ។ សូម​ឲ្យ​ពួកគេ​លើករូប​មុខ​រីករាយ​ឡើង អំឡុងពេល​ពួកគេ​ប្រាប់​អំពី​របៀប​ដែល​ពួកគេ​បាន​អត់ទោស ឬ​នឹង​អត់​ទោស​ដល់​បុគ្គល​នោះ ។

ម៉ូសាយ ២៧:៨–៣៧

ដំណឹងល្អ​ជួយ​មនុស្ស​ឲ្យ​ផ្លាស់ប្តូរ និង​ក្លាយ​កាន់តែ​ដូចជា​ព្រះយេស៊ូវ ។

ការប្រែចិត្ត​ជឿ​របស់​អាលម៉ា​ជា​កូន និង​ពួក​បុត្រា​ស្តេច​ម៉ូសាយ​បង្ហាញ​អំពី​ចំណុច​ដែល​ថា ដោយសារ​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ នោះ​មនុស្ស​គ្រប់​រូប​អាច​ផ្លាស់ប្តូរ ហើយ​ក្លាយ​កាន់តែ​ដូច​ជា​ទ្រង់ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ប្រាប់​ដោយ​សង្ខេ​ប​អំពី​ការប្រែចិត្ត​ជឿ​របស់​អាលម៉ា​ជា​កូន និង​ពួក​បុត្រា​ស្តេច​ម៉ូសាយ ដូច​បាន​ពិពណ៌នា​នៅ​ក្នុង ម៉ូសាយ ២៧:៨–៣៧ ។ ដើម្បីជា​ជំនួយ សូមមើល « ជំពូកទី ១៨ ៖ អាលម៉ា​ជា​កូន​ប្រែចិត្ត » ( ដំណើរ​រឿង​ព្រះគម្ពីរ​មរមន ទំព័រ ៨០–៨៥ ឬ​មើល​វីដេអូ​ដូច​គ្នា​នេះ​នៅ​គេហទំព័រ ChurchofJesusChrist.org ) ។ បន្ទាប់​មក​ប្រាប់​រឿង​នោះ​ម្តង​ទៀត ដោយ​អនុញ្ញាត​ឲ្យ​កុមារ​ចែកចាយ​ពី​សេចក្ដីលម្អិត​ដែល​ពួកគេ​ចងចាំ ។ សូម​ឲ្យពួកគេ​ដើរ​តួ​សម្តែង​រឿង​នោះ ហើយ​ជួយ​ពួកគេ​ឲ្យ​ឃើញ​ពី​ភាព​ខុសគ្នា​រវាង​លក្ខណៈ​ដែល​អាលម៉ា និង​ពួកបុត្រា​ស្តេច​ម៉ូសាយ​មាន ពីមុន​ពួកគេ​បាន​ប្រែចិត្ត និង​ក្រោយពី​ពួកគេ​បាន​ប្រែចិត្ត ។

  • សូម​ជួយ​កុមារ​ឲ្យ​ប្រើប្រាស់​ទំព័រ​សកម្មភាព​នា​សប្ដាហ៍​នេះ ដើម្បី​ប្រាប់​រឿង​របស់​អាលម៉ា និង​ពួក​បុត្រា​ស្តេច​ម៉ូសាយ ។ សូម​អាន ម៉ូសាយ ២៧:២៤ ហើយ​ជួយ​កុមារ​ឲ្យ​យល់​ថា អាលម៉ា និង​ពួក​បុត្រា​ស្តេច​ម៉ូសាយ​ផ្លាស់ប្តូរ ដោយសារ​ពួកគេ​បាន​ប្រែចិត្ត​ពី​អំពើ​បាប​របស់​ពួកគេ ហើយ​បាន​ទទួល​យក​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

    អាលម៉ា​ជា​កូន​ត្រូវ​បាន​គេសែង​ទៅ​ផ្ទះ​របស់​ឪពុក​លោក

    ឪពុក​លោក​បាន​រីករាយ ដោយ វ៉លធើរ រ៉េន

ម៉ូសាយ ២៨:១–៨

ខ្ញុំ​អាច​ចែកចាយ​ដំណឹង​ល្អ ។

បន្ទាប់​ពី​ការប្រែចិត្ត​ជឿ​របស់​ពួកគេ​មក ពួកបុត្រា​សេ្ដច​ម៉ូសាយ​មាន​ចិត្ត​ចង់​ចែកចាយ​ដំណឹងល្អ​ជាមួយ​មនុស្ស​គ្រប់​រូប រួមទាំង​សត្រូវ​របស់​ពួកគេ​គឺ​ពួកសាសន៍​លេមិន​ផងដែរ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ប្រើ ម៉ូសាយ ២៨:១–៨ ដើម្បី​ប្រាប់​កុមារ​អំពីពួក​បុត្រា​ស្តេច​ម៉ូសាយ ដែល​សម្រេច​ចិត្ត​ប្រកាស​ដំណឹងល្អ​ដល់​ពួក​សាសន៍​លេមិន ។ ដើម្បីជា​ជំនួយ សូមមើល « ជំពូកទី ១៩ ៖ ពួកបុត្រា​នៃ​ម៉ូសាយ​ក្លាយ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា » ( ដំណើរ​រឿង​ព្រះគម្ពីរ​មរមន ទំព័រ ៨៦ ឬ​មើល​វីដេអូ​ដូច​គ្នា​នេះ​នៅ​គេហទំព័រ ChurchofJesusChrist.org ) ។ ហេតុអ្វី​ពួកគេ​ចង់​ចែកចាយ​ដំណឹងល្អ ? ( សូមមើល ខទី ៣ ) ។

  • សូម​ជួយ​ឲ្យ​កុមារ​គិត​អំពី​នរណា​ម្នាក់​ដែល​ត្រូវការ​ស្គាល់​ដំណឹងល្អ​បន្ថែម​ទៀត ។ សូម​ជួយ​កុមារ​ឲ្យ​ដាក់​ផែនការ​នូវ​អ្វី​ដែល​ពួកគេ​នឹង​និយាយ​ទៅកាន់​មនុស្ស​ដែល​ពួកគេ​គិត​ដល់​នោះ ។

  • សូម​ច្រៀង​ចម្រៀង​មួយ​បទ​ជាមួយ​គ្នា​អំពី​ការចែកចាយ​ដំណឹងល្អ ដូចជា​បទ « ខ្ញុំ​ចង់​ក្លាយ​ជា​អ្នក​ផ្សាយ​សាសនា​ពេល​នេះ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៩០ ) ។ សូម​ចង្អុល​បង្ហាញ​ឃ្លា​នានា​នៅក្នុង​ចម្រៀង ដែល​ផ្តល់​ជា​យោបល់​អំពី​របៀប​ដែលយើង​អាច​ចែកចាយ​ដំណឹងល្អ​ជាមួយ​មនុស្សដទៃ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

ម៉ូសាយ ២៦:២២–២៣, ២៩–៣០; ២៧:៨–៣៧

ព្រះ​អត់ទោស​ដល់​អ្នក​ដែល​ប្រែចិត្ត​ដោយ​សេរី ។

ប្រសិនបើ​នរណា​ម្នាក់នៅក្នុង​ថ្នាក់​របស់​អ្នក​ឆ្ងល់​ថា តើ​គាត់​ពិតជា​អាច​ត្រូវបាន​អត់ទោស​ឲ្យ​ឬ​អត់​នោះ នោះ​ព្រះបន្ទូល​របស់​ព្រះ​ទៅកាន់​អាលម៉ា​ជា​ឪពុក និង​បទពិសោធន៍​នៃ​អាលម៉ា​ជា​កូន​អាច​ជួយ​បាន ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ឲ្យ​កុមារ​ធ្វើពុត​ជា​និយាយ​ជាមួយ​នរណា​ម្នាក់ ដែល​គិតថា ព្រះ​នឹង​ពុំ​អត់ទោស​ឲ្យ​គាត់​ឡើយ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រំឭក​ព្រះបន្ទូល​របស់​ព្រះ​ទៅកាន់​អាលម៉ា​ជាឪពុកនៅក្នុង ម៉ូសាយ ២៦:២២–២៣, ២៩–៣០ ។ តើ​ពួកគេ​រកឃើញ​អ្វី​ខ្លះ​ ដែល​នឹង​ជួយ​បុគ្គល​នោះ ?

  • ពីមុន​ចាប់ផ្តើម​ថ្នាក់ សូម​ឲ្យ​កុមារ​ម្នាក់​អាន​អំពី​ការប្រែចិត្ត​ជឿ​របស់​អាលម៉ា​ជាកូន ដែល​មាននៅក្នុង ម៉ូសាយ ២៧:៨–៣៧ ហើយ​មក​ថ្នាក់​រៀន​ដោយ​រៀបចំខ្លួន ដើម្បី​ប្រាប់​រឿង​នោះ​ដល់​សិស្ស​ក្នុង​ថ្នាក់ ដូចរូបគាត់​ជា​អាលម៉ា​កូន​ដែរ ។ ( ប្រសិនបើ​ចាំបាច់ សូម​ផ្តល់​យោបល់​ថា គាត់​អាច​សូម​ជំនួយ​ពី​ឪពុកម្តាយ​បាន ) ។ នៅពេល​កុមារ​ប្រាប់​រឿង​នោះ សូម​សួរ​សំណួរ​ដូចជា « តើ​ប្អូន​មាន​អារម្មណ៍​បែប​ណា នៅពេល …  ? » ឬ « តើ​មាន​អ្វី​បាន​កើត​ឡើង​បន្ទាប់​ទៀត ? »

  • សូម​អញ្ជើញ​កុមារ​ឲ្យ​ធ្វើ​បញ្ជី​ពាក្យ​មួយ​មក​ពី ម៉ូសាយ ២៧:៨–១០ ដែល​ពិពណ៌នា​នូវ​លក្ខណៈ​ដែល​អាលម៉ា និង​ពួកបុត្រា​នៃ​ម៉ូសាយ​មាន​ពីមុន​ការប្រែចិត្ត​ជឿ​របស់​ពួកគេ ។ បន្ទាប់​មក សូម​ឲ្យ​ពួកគេ​ធ្វើ​បញ្ជី​មួយ​ផ្សេង​ទៀត​មក​ពី ម៉ូសាយ ២៧:៣២–៣៧ ដែល​ពិពណ៌នា​អំពី​លក្ខណៈ​ដែល​ពួកគេ​មាន​បន្ទាប់​ពី​ការប្រែចិត្ត​ជឿ​របស់​ពួកគេ ។ យោង​ទៅ​តាម ខ​ទី ២៤–២៩ តើ​មាន​អ្វី​ដែល​បាន​បណ្តាល​ឲ្យ​មាន​ការផ្លាស់ប្តូរ​ដ៏​ធំ​នេះ​នៅក្នុង​អាលម៉ា ?

ម៉ូសាយ ២៦:២៩–៣១

ដើម្បីទទួល​បាន​ការអត់​ទោស នោះ​ខ្ញុំ​ត្រូវតែ​អត់ទោស​ឲ្យ​គេ ។

សូម​ជួយ​កុមារ​ឲ្យ​ឃើញ​ទំនាក់ទំនង​រវាង​ការអត់ទោស​ដែលពួកគេ​ផ្តល់​ដល់​អ្នកដទៃ និង​ការអត់ទោស​ដែល​ពួកគេ​សង្ឃឹម​ចង់​បានសម្រាប់​ខ្លួន​ពួកគេ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អញ្ជើញ​កុមារ​ឲ្យ​អាន ម៉ូសាយ ២៦:២៩–៣១ និង​រាប់​ថា តើ​មាន​ពាក្យ « អត់ទោស » ប៉ុន្មាន​ដែលមាន​នៅ​ក្នុង​នោះ ។​ តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​ការអត់ទោស​ដល់​មនុស្ស​ដទៃ ? តើការអត់ទោស​ជួយ​ដល់​បុគ្គល​ដែល​ធ្វើ​ខុស និង​បុគ្គល​ដែល​អត់​ទោស​ឲ្យ​គេ​យ៉ាង​ដូច​ម្តេច ?

  • សូម​ឲ្យ​កុមារ​គូរ​រូប​ស្ពាន​នៅលើ​ក្តារខៀន ហើយ​ចែកចាយ​សេចក្តីថ្លែងការណ៍​នេះ​ដែល​ដកស្រង់​ដោយ​ប្រធាន ថូម៉ាស អេស ម៉នសុន ៖ « អ្នក​ដែល​ពុំ​អាច​អត់ទោសឲ្យ​អ្នកដទៃ​បាន បំបាក់​ស្ពាន​ដែល​គាត់​ផ្ទាល់​ត្រូវ​ឆ្លង ប្រសិនបើ​គាត់​ត្រូវ​ទៅ​ដល់​ស្ថានសួគ៌ ដ្បិត​បុគ្គល​ម្នាក់ៗ​ត្រូវការ​ការអត់ទោស » ( George Herbert បាន​ដកស្រង់​នៅក្នុង « Hidden Wedges » Ensign ខែ ឧសភា ឆ្នាំ ២០០២ ទំព័រ ១៩ ) ។ សូម​លុប​ផ្នែក​នៃ​ស្ពាន ហើយ​សូម​ឲ្យ​កុមារ​ជួយ​សាងសង់​ស្ពាន​នោះ​ឡើង​វិញ មួយបំណែក​ម្តងៗ នៅពេល​ពួកគេ​ចែកចាយ​វិធី​ដែល​ពួកគេ​អាច​ផ្តល់​ការអត់ទោស​ដល់​មនុស្ស​ដទៃ ។ សូម​ឲ្យ​ពួកគេ​គិត​អំពី​នរណា​ម្នាក់​ ដែល​ពួកគេ​ត្រូវ​អត់ទោស​ឲ្យ ។

ម៉ូសាយ ២៧:៨–២៤

ខ្ញុំ​អាច​អធិស្ឋាន ហើយ​តម​អាហារ​ទៅ​កាន់​ព្រះ ដើម្បី​ផ្តល់​ពរ​ដល់​អ្នក​ដែល​ខ្ញុំ​ស្រឡាញ់ ។

សូម​ពិចារណា​អំពី​របៀប​ដែល​អ្នក​អាចជួយ​កុមារ​ឲ្យ​យល់​ថា ការតម​អាហារ​អាច​ពង្រឹង​សេចក្តីជំនឿ​របស់យើង នៅពេល​យើង​អធិស្ឋាន​សម្រាប់​មនុស្ស​ដែល​ពួកគេ​ស្រឡាញ់ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អាន ម៉ូសាយ ២៧:៨–២៤ ជាមួយ​គ្នា ហើយ​សូម​ឲ្យ​កុមារ​ស្វែងរក​អ្វី​ដែល​អាលម៉ា និង​ប្រជាជន​របស់លោក​បាន​ធ្វើ ដើម្បី​ជួយ​អាលម៉ា​ជាកូន ។ សូម​ចែកចាយ​បទពិសោធន៍​មួយ ដែលអ្នក​បាន​តម​អាហារ ហើយ​អធិស្ឋាន​សម្រាប់​នរណា​ម្នាក់ ហើយ​លើក​ទឹកចិត្ត​កុមារ​ឲ្យ​ចែកចាយ​បទពិសោធន៍​ផ្ទាល់​របស់​ពួកគេ ។

  • សូមអញ្ជើញ​កុមារឲ្យ​គិត​អំពី​នរណា​ម្នាក់​ដែល​ពួកគេ​ស្គាល់ ដែល​ត្រូវការ​ជំនួយ​ពី​ព្រះ​នៅក្នុង​ជីវិត​របស់​គាត់ ។ សូម​ថ្លែង​ទីបន្ទាល់​របស់​អ្នក​ថា កុមារ​អាច​អធិស្ឋាន និង​តម​អាហារ​ដោយ​សេចក្ដី​ជំនឿ​ដើម្បី​ទូល​សូម​ព្រះ​ឲ្យ​ផ្តល់​ពរ​ដល់​បុគ្គល​នេះ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​អធិស្ឋាន​សម្រាប់​បុគ្គល​ដែល​ពួកគេ​បាន​គិត​ដល់​នោះ ហើយ​ប្រសិនបើ​អាច សូម​តមអាហារ​សម្រាប់​ពួកគេ​ផងដែរ ។

រូបតំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​ឲ្យ​កុមារ​រើស​យក​អ្វី​មួយ ដែល​ពួកគេ​បាន​រៀន​មក​ពី​បទពិសោធន៍​របស់​អាលម៉ា​ជា​កូន និង​ពួក​បុត្រា​នៃ​ម៉ូសាយ ដែល​ពួកគេ​ចង់​ចែកចាយ​ជាមួយ​គ្រួសារ​ពួកគេ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

គាំទ្រ​ដល់​ឪពុកម្តាយ ។ « ឪពុក​ម្ដាយ​គឺជា​គ្រូបង្រៀន​ដំណឹងល្អ​ដ៏​សំខាន់​បំផុត​សម្រាប់​កូនចៅ​របស់​ពួកគេ—ពួកគេ​មាន​ទាំង​ការទទួល​ខុសត្រូវ​ជា​ចម្បង និង​អំណាច​ដ៏​អស្ចារ្យ​ក្នុង​ការមាន​ឥទ្ធិពល​ទៅលើ​កូនចៅ​របស់​ពួកគេ ( សូម​មើល ចោទិយកថា ៦:៦–៧ ) ។ ពេល​អ្នក​បង្រៀន​កុមារ​នៅ​ឯ​ព្រះវិហារ សូម​អធិស្ឋាន​ស្វែងរក​របៀប​គាំទ្រ​ដល់​ឪពុក​ម្ដាយ​របស់​ពួកគេ » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ២៥ ) ។