ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ៣១ ខែ តុលា–ថ្ងៃទី ៦ ខែ វិច្ឆិកា ។ ដានីយ៉ែល ១–៦ ៖ « គ្មាន​ព្រះ​ឯ​ណា​ទៀត ដែល​អាច​នឹង​ជួយ​ឲ្យ​រួច​យ៉ាង​ដូច្នេះ​បាន​ឡើយ »


« ថ្ងៃទី ៣១ ខែ តុលា–ថ្ងៃទី ៦ ខែ វិច្ឆិកា ។ ដានីយ៉ែល ១–៦ ៖ ‹ គ្មាន​ព្រះ​ឯ​ណា​ទៀត ដែល​អាច​នឹង​ជួយ​ឲ្យ​រួច​យ៉ាង​ដូច្នេះ​បាន​ឡើយ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋម​សិក្សា ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ៣១ ខែ តុលា–ថ្ងៃទី ៦ ខែ វិច្ឆិកា ។ ដានីយ៉ែល ១–៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២២

ដានីយ៉ែលបក​ស្រាយ​សុបិន​របស់​ស្ដេច

ដានីយ៉ែលបកស្រាយ​​សុបិន​របស់​នេប៊ូក្នេសា ដោយ ហ្រ្គេន រ៉មនី ខ្លសិន

ថ្ងៃទី ៣១ ខែ តុលា–ថ្ងៃទី ៦ ខែ វិច្ឆិកា

ដានីយ៉ែល ១–៦

« គ្មាន​ព្រះ​ឯ​ណា​ទៀត ដែល​អាច​នឹង​ជួយ​ឲ្យ​រួច​យ៉ាង​ដូច្នេះ​បាន​ឡើយ »

នៅពេល​បងប្អូន​អាន ដានីយ៉ែល ១–៦ សូម​កត់ចំណាំ​សេចក្ដី​ពិត​ទាំងឡាយ ដែល​បងប្អូន​ចាប់​អារម្មណ៍​ដើម្បី​ជួយ​ឲ្យ​កុមារ​រកឃើញ ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

សូម​បង្ហាញ​រូបភាព​នៃ​ព្រឹត្តិការណ៍​នៅក្នុង ដានីយ៉ែល ១–៦ ( សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារសៀវភៅ​រូបភាព​ដំណឹងល្អ ល.រ. ២៣, ២៤, ២៥, ២៦ ) ។ សូម​ឲ្យ​កុមារចែកចាយ​នូវអ្វី ដែល​ពួកគេ​ដឹង​អំពី​ព្រឹត្តិការណ៍​នៅក្នុង​រូបភាព​ទាំងនោះ ។ សូមអញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​គ្រា​មួយ​ដែល​ពួកគេ​បាន​ជ្រើសរើស​ដើម្បី​ធ្វើ​តាម​ព្រះអង្គសង្គ្រោះ ដូចជា​ដានីយ៉ែល និង​មិត្តភក្ដិ​របស់​លោក​បានធ្វើ​ដែរ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

ដានីយ៉ែល ១:១–៧

ព្រះវរបិតា​សួគ៌​មាន​ព្រះទ័យ​ចង់​ឲ្យ​ខ្ញុំ​មើល​ថែ​ដល់​រាងកាយ​របស់​ខ្ញុំ ។

ដានីយ៉ែល និង​មិត្តភក្ដិ​របស់​លោក​បាន​បដិសេធ​សាច់ និង​ស្រា ដែល​ស្ដេច​បាន​ប្រទាន​ឲ្យ​ពួកគេ ដោយសារ​ពួកគេ​ចង់​ធ្វើតាម​ព្រះបញ្ញត្តិ​របស់​ព្រះ និង​ចង់​ចៀសវាង​ពី​ការធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​រាងកាយ​របស់​ពួកគេ ។ សព្វថ្ងៃ​នេះ ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ ជួយ​យើង​ឲ្យ​ចៀសវាង​ពី​សារធាតុ​ទាំងឡាយ​ដែល​មិន​ល្អ​ចំពោះ​រាងកាយរបស់​យើង ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ចែកចាយ​ជាមួយ​កុមារ​នូវ​រឿង « ដានីយ៉ែល និង​មិត្ត​របស់​លោក » ( នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់ ) ឬ​សង្ខេបពី ដានីយ៉ែល ១:១–១៧ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​សម្តែង​ជា​រឿង ។ សូម​ជួយ​ពួកគេ​ឲ្យ​យល់​ថា តើ​ព្រះអម្ចាស់​បាន​ប្រទាន​ពរជ័យ​ដល់​ដានីយ៉ែល និង​មិត្តភក្តិ​របស់​លោក​យ៉ាង​ណា​ដែរ ចំពោះ​ការ​ជ្រើសរើស​ដើម្បី​គោរព​ប្រតិបត្តិ​ដល់​ទ្រង់ ( សូម​មើល ខទី ១៧ ) ។ តើ​យើង​ទទួល​បាន​ពរជ័យ​អ្វី​ខ្លះ នៅពេល​យើង​ជ្រើសរើស​អ្វី​ដែល​ត្រឹមត្រូវ ?

  • សូម​បង្ហាញ​កុមារ​រូបភាព​នានា​នៃ​អ្វីៗ​ដែល​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ បង្រៀន​យើង​ឲ្យ​ទទួលទាន ឬ​ប្រើប្រាស់ និង​អ្វី​ដែល​វា​ប្រាប់​យើង​មិន​ឲ្យ​ទទួលទាន ឬ​ប្រើប្រាស់ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៩ ) ។ សូម​អញ្ជើញ​ឲ្យ​កុមារ​ធ្វើ​ជា​ទទួលទាន​អ្វី​ដែល​ល្អ ហើយ​និយាយ​ថា ទេ ចំពោះ​អ្វី​ដែល​អាក្រក់ ។ សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះអម្ចាស់​ប្រទាន​ពរជ័យ​ដល់​យើង នៅពេល​យើង​ថែទាំ​រាងកាយ​របស់​យើង ។ សូម​ច្រៀង​ចម្រៀង​មួយ​បទ​រួម​គ្នា​អំពី​ការថែទាំ​រាងកាយ​របស់​យើង ដូចជា​បទ « ព្រះ​បាន​ប្រទាន​វិហារ​ឲ្យ​ខ្ញុំ​ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៧៣ ) ។ តើ​បទចម្រៀង​នេះ​បង្រៀន​យើង​អ្វីខ្លះ ?

ក្មេងប្រុស​បួននាក់​អង្គុយ​នៅតុ​បដិសេធ​សាច់​ដែល​បុរស​ម្នាក់​ផ្តល់​ឲ្យ

រចនា​រូបភាព​អំពី ដានីយ៉ែល និង​មិត្តភក្តិ​របស់លោក​កំពុង​បដិសេធ​មិន​បរិភោគ​ព្រះស្ងោយ​របស់​ស្តេច ដោយ ប្រាយអិន ខល

ដានីយ៉ែល ១; ;

ព្រះ​នឹង​ប្រទាន​ពរ​ដល់​ខ្ញុំ នៅ​ពេល​ខ្ញុំ​ជ្រើសរើស​ដើម្បី​ធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ។

គម្ពីរ​ដានីយ៉ែល មាន​នូវ​ដំណើររឿង​របស់​មនុស្ស​ដែល​ជ្រើសរើស​ធ្វើតាម​ព្រះបញ្ញត្តិ​របស់​ព្រះ សូម្បី​នៅពេល​ដែល​ការធ្វើ​ដូច្នោះ​គឺជា​ការពិបាក​ក្ដី ។ តើ​បងប្អូន​នឹង​ជួយ​កុមារ​ឲ្យ​រៀនសូត្រ​ចេញពី​គំរូ​ទាំងនេះ​ដោយ​របៀប​ណា ?

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​បង្ហាញ​រូបភាព​នៃ​ដំណើររឿង​នៅក្នុង ដានីយ៉ែល ១, , និង ( សូមមើល​ទំព័រ​សកម្មភាព​សប្ដាហ៍​នេះ គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារសៀវភៅ​រូបភាព​ដំណឹងល្អ ល.រ. ២៣, ២៥, ២៦ ) ។ សូម​ផ្កាប់មុខ​រូបភាព​នោះ​​នៅ​លើ​ក្ដារខៀន ឬ​ឥដ្ឋ ។ សូម​ឲ្យ​កុមារ​ម្នាក់​បើក​រូបភាព​មួយ ហើយ​ជួយ​កុមារ​នោះ​ឲ្យ​អាន​រឿង​ដែល​រូបភាព​នោះ​តំណាង​ឲ្យ ។ ( ដើម្បី​ទទួលបាន​ជំនួយ សូមមើល « ដានីយ៉ែល និង​មិត្ត​របស់​លោក » « សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ » និង « ដានីយ៉ែល និង​រូង​សិង្ហ » នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់ ) ។ បន្ទាប់​ពី​ដំណើររឿង​នីមួយៗ សូម​ពិភាក្សា​សំណួរ​ដូច​តទៅ​នេះ ៖ តើ​មនុស្ស​ទាំងនេះ​បាន​ធ្វើ​អ្វី​ខ្លះ ដើម្បី​ធ្វើ​តាម​ព្រះអម្ចាស់ ? តើ​ព្រះអម្ចាស់​ប្រទានពរ​ដល់​ពួកគេ​យ៉ាង​ដូចម្ដេច ? សូម​ចែកចាយ​ពី​របៀប​ដែល​បងប្អូន​ធ្លាប់​បាន​ទទួល​ពរ សម្រាប់​ការជ្រើសរើស​ធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ ។ សូម​កុមារ​ឲ្យ​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ ។

  • សូម​អញ្ជើញ​កុមារ​ឲ្យ​សម្ដែង​តាម​ស្ថានការណ៍ ដែល​ពួកគេ​អាច​បង្ហាញ​សេចក្ដី​ជំនឿ​របស់​ពួកគេ​លើ​ព្រះ ដោយ​ការកាន់​តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ ។ ស្ថានភាព​ទាំងនេះ​អាច​រួមមាន ការមាន​ចិត្តល្អ​ដល់​បងប្អូន​បង្កើត​ខ្លួន ការប្រាប់​នរណា​ម្នាក់​អំពី​ព្រះអង្គ​សង្គ្រោះ ឬ​ការអធិស្ឋាន​ជា​រៀងរាល់​យប់ ។ សូម​បង្ហាញ​រូបភាព​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ នៅក្នុង​ឡភ្លើង​ដ៏​សន្ធោ​សន្ធៅ ( សូមមើល សៀវភៅ​រូបភាព​ដំណឹងល្អ ល.រ. ២៥ ) ហើយ​សូម​ឲ្យ​កុមារ​រាប់​មនុស្ស​នៅក្នុង​ឡ ។ សូម​មើល ដានីយ៉ែល ៣:២៤–២៥ ដើម្បី​រកមើល​ថា តើ​មាន​នរណា​ទៀត​នៅក្នុង​ឡ​នោះ ។ សូម​ចែកចាយ​ទីបន្ទាល់​របស់​បងប្អូន​ថា ព្រះអម្ចាស់​គង់​នៅ​ជាមួយ​យើង កាល​ដែល​យើង​ធ្វើ​តាម​ទ្រង់ ។

ដានីយ៉ែល ៦

ព្រះវរបិតាសួគ៌​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​អធិស្ឋាន​ជា​ញឹកញាប់ ។

ដានីយ៉ែល​បាន​សុខចិត្ត​ប្រថុយ​ជីវិត​លោក ដើម្បី​លោក​អាច​អធិស្ឋាន​ទៅ​ព្រះវរបិតាសួគ៌​ជា​រៀងរាល់​ថ្ងៃ ។ តើ​បងប្អូន​អាច​ជួយ​កុមារ​ឲ្យ​បង្កើត​បំណង​ប្រាថ្នា​ស្រដៀង​គ្នា​នេះ​ដោយ​របៀប​ណា ?

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​និទាន​រឿង​មក​ពី ដានីយ៉ែល ៦ ( សូមមើល ដានីយ៉ែល និង​រូង​សិង្ហ នៅ​ក្នុង ដំណើររឿង​ព្រះគម្ពីរសញ្ញាចាស់ ) ហើយ​អញ្ជើញ​កុមារ​ឲ្យ​គូរ​រូបភាព​មួយ​អំពី​ដំណើរ​រឿង​នេះ ។ សូម​ឲ្យ​កុមារ​ប្រើ​រូបភាព​របស់​ពួកគេ​ដើម្បី​និទាន​រឿង​នោះ​ឲ្យ​គ្នា​ស្ដាប់​ទៅវិញ​ទៅមក ។ ហេតុអ្វី​ព្រះវរបិតាសួគ៌​សព្វ​ព្រះទ័យ​ឲ្យ​យើង​អធិស្ឋាន​ទៅ​ទ្រង់ ? សូម​ចែកចាយ​ពី​មូលហតុ​ដែល​ការអធិស្ឋាន​សំខាន់​ចំពោះ​បងប្អូន ។

  • សូម​និយាយ​ជាមួយ​កុមារ​អំពី​គ្រា​ទាំងឡាយ ដែល​ពួកគេ​អាច​អធិស្ឋាន ដូចជា​ពេល​ពួកគេ​ភ័យខ្លាច ពេល​ពួកគេ​ធ្វើ​ខុស ឬ​ពេល​ពួកគេ​ត្រូវការ​ជំនួយ​នៅ​សាលារៀន ។ ហេតុអ្វី​វា​ល្អ ដើម្បី​អធិស្ឋាន​នៅក្នុង​ស្ថានភាព​ទាំង​នេះ ? សូម​បង្រៀន​កុមារ​ថា មិនថា​ពួកគេ​នៅទីណា​ទេ ពួកគេ​អាច​អធិស្ឋាន​នៅ​ក្នុង​ដួងចិត្ត​ពួកគេ​បាន​ជានិច្ច ។

  • សូម​ច្រៀង​ចម្រៀង​មួយ​បទ​រួម​គ្នា​អំពី​ការអធិស្ឋាន ដូចជា​បទ « យើង​បន្ទន់​កេសា » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១៨B ) ។ សូម​និយាយ​ជាមួយ​កុមារ​អំ​ពី​អ្វី​ដែល​យើង​អាច​អធិស្ឋាន​សូម ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

ដានីយ៉ែល ១; ;

ខ្ញុំ​អាច​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ សូម្បី​តែ​នៅពេល​វា​ពិបាក​ក្ដី ។

ដំណើររឿង​នៅក្នុង ដានីយ៉ែល ១,  និង  អាច​ផ្ដល់​ដល់​កុមារ​ដែល​បងប្អូន​បង្រៀន​នូវ​ភាពក្លាហាន និង​សេចក្ដី​ជំនឿ ដើម្បី​ធ្វើ​ការជ្រើសរើស​ល្អៗ សូម្បី​តែ​នៅពេល​ពួកគេ​មាន​អារម្មណ៍​ឯកោ​ក្ដី ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​គូរ​រូប​សញ្ញា​ព្រួញ​បួន​ប្រាំ​នៅលើ​ក្ដារខៀន ដោយ​ឲ្យ​សញ្ញា​ព្រួញ​ទាំង​អស់​ចង្អុល​ទៅ​ទិសដៅ​ដូច​គ្នា និង​សញ្ញា​ព្រួញ​មួយ​ចង្អុល​ទៅ​ទិសដៅ​ផ្ទុយ​ពី​គេ ។ តើ​ដានីយ៉ែល និង​មិត្តភក្ដិ​របស់​លោក​ដូច​ជា​សញ្ញា​ព្រួញ​មួយ​នេះ​យ៉ាង​ដូច​ម្ដេច ? សូម​អញ្ជើញ​កុមារ​ឲ្យ​ផ្ដល់​ឧទាហរណ៍​ទាំងឡាយ​ចេញ​ពី​ដំណើរ​រឿង​នៅក្នុង ដានីយ៉ែល ១,  និង  ( សូមមើល « ដានីយ៉ែល និង​មិត្ត​របស់​លោក » « សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ » និង « ដានីយ៉ែល និង​រូង​សិង្ហ » នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់ ) ។ ឲ្យ​កុមារ​គិត​អំពី​មូលហេតុ​ដែល​ពួកគេ​គិត​ថា វា​អាច​ជា​ការលំបាក​ចំពោះ​ដានីយ៉ែល និង​មិត្តភក្ដិ​របស់​លោក​ដើម្បី​ធ្វើ​ការជ្រើសរើស​ត្រឹមត្រូវ​នោះ ។ តើ​ព្រះអម្ចាស់​បាន​ប្រទាន​ពរ​ដល់​ពួកគេ​យ៉ាង​ណា សម្រាប់​ការជ្រើសរើស​ត្រឹមត្រូវ​នេះ ?

  • សូម​ជួយ​កុមារ​ឲ្យ​គិត​អំពី​ស្ថានភាព​នានា នៅ​ពេល​ដែល​ពួកគេ​អាច​មាន​សម្ពាធ​ឲ្យ​ធ្វើ​ការជ្រើសរើស​ខុស ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​នូវ​បទពិសោធន៍​នានា នៅពេល​ពួកគេ​បាន​ទទួល​ពរជ័យ​ចំពោះ​ការជ្រើសរើស​ត្រឹមត្រូវ ទោះបីជា​វា​ពិបាក​ក៏ដោយ ។ សូម​ច្រៀងចម្រៀង​មួយ​បទ​ដែល​ទាក់ទង​នឹង​ប្រធានបទ​នេះ ដូចជា « ជ្រើសរើស​ផ្លូវ​ត្រូវ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៨២ ) ។

ដានីយ៉ែល ២

សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ជា​នគរ​ព្រះនៅ​លើ​ផែនដី ។

នៅពេល​ដានីយ៉ែល​បាន​ថ្វាយ​ការបកស្រាយ​ដ៏​បំផុស​គំនិត​របស់​លោក​អំពី​សុបិន​របស់​ស្ដេច​នេប៊ូក្នេសា លោក​បាន​ឃើញ​ថ្ម​មួយ « ដាប់​ផ្តាច់​ចេញ​ពី​ភ្នំ​ឥត​មាន​ដៃ​អ្នក​ណា​ធ្វើឡើយ » ( ដានីយ៉ែល ២:៤៥ ) ។ ថ្ម​នេះ​តំណាង​ឲ្យ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ដែល​ត្រូវ​ទៅ​បំពេញ​ផែនដី​ទាំងមូល ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​អាន ដានីយ៉ែល ២:៣១–៣៥, ៤៤–៤៥ ជាមួយ​កុមារ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​គូរ​រូបភាព​មួយ​អំពី​អ្វី​ដែល​នេប៊ូក្នេសា​បាន​ឃើញ​នៅក្នុង​សុបិន​របស់​ទ្រង់​ ។ សូម​សួរ​កុមារ​ថា តើ​ពួកគេ​រៀន​អ្វីខ្លះ​ចេញពី​ខគម្ពីរ​ទាំងនេះ អំពី​ថ្ម​នៅក្នុង​សុបិន​នោះ ។ សូម​ពន្យល់​ថា ថ្ម​នេះ​តំណាង​ឲ្យ​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ សូម​ឲ្យ​កុមារ​រៀបរាប់​ការណ៍​មួយ​ចំនួន ដែល​ព្រះវរបិតាសួគ៌​បាន​ធ្វើ ដើម្បី​រៀបចំ​សាសនាចក្រ​របស់​ទ្រង់​នៅក្នុង​ថ្ងៃ​ចុងក្រោយ​នេះ ។ ដើម្បី​ផ្ដល់​គំនិត​ដល់​ពួកគេ សូម​បង្ហាញ​រូបភាព​នៃ​ព្រឹត្តិការណ៍​នានា​នៅក្នុង​ការស្ដារ​ឡើងវិញ​របស់​សាសនាចក្រ ( សូម​មើល សៀវភៅ​រូបភាព​ដំណឹងល្អ ល.រ. ៩០–៩៥ ) ។

  • សូម​ឲ្យ​ក្រដាស​ខ្ញុកខ្ញូវ​មួយ​ទៅកុមារ ដើម្បី​តំណាង​ឲ្យ​ថ្ម​នៅក្នុង​សុបិន​របស់នេប៊ូក្នេសា ។ សូម​ឲ្យ​កុមារ​ម្នាក់ៗ​ចែកចាយ​ពី​របៀប​ដែល​គេ​ដឹង​ថា សាសនាចក្រ​ត្រូវបាន​ស្ដារ​ឡើងវិញ​ដោយ​ព្រះ ។ កាលដែល​កុមារ​ចែកចាយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ប្រគល់ « ថ្ម » របស់​ពួកគេ​មក​បងប្អូន ។ សូម​រុំ​ថ្ម​ទាំងនោះ​ចូល​គ្នា ដោយ​ប្រើ​ស្កុត ឬ​ខ្សែ​ដើម្បី​បង្កើត​ជា​ថ្ម​ធំ​មួយ​ផ្ទាំង ។ សូម​ថ្លែង​ទីបន្ទាល់​ថា កាលដែល​យើង​ពង្រឹង​ទីបន្ទាល់​របស់​យើង និង​ចែកចាយ​ដំណឹងល្អ​ជាមួយ​មនុស្ស​ដទៃ នោះ​យើង​បង្រួប​បង្រួម​សេចក្ដី​ជំនឿ​របស់​យើង ដើម្បី​ជួយ​ដល់​នគរ​ព្រះ​ឲ្យ « [ បំពេញ ] ផែនដី​ទាំង​ដុំ​មូល » ( ដានីយ៉ែល ២:៣៥ ) ។

រូប​តំណាង​ការរៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​អញ្ជើញ​កុមារ​ឲ្យ​ធ្វើ​អ្វី​មួយនៅ​សប្តាហ៍​នេះ ដែល​បង្ហាញ​សេចក្ដី​ជំនឿ​របស់​ពួកគេ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។

ការកែលម្អ​ការបង្រៀន​របស់​យើង

ជួយ​សិស្ស​ឲ្យ​ស្គាល់​ពី​ព្រះវិញ្ញាណ ។ កាលដែល​បងប្អូន​មានបទពិសោធន៍​ខាង​វិញ្ញាណ​ជាមួយ​នឹង​កុមារ សូម​ជួយ​ពួកគេ​ឲ្យ​ស្គាល់​ពី​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។