គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ​២០២១
ថ្ងៃ​ទី ២២–២៨ ខែ វិច្ឆិកា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣៥–១៣៦ ៖ « លោក ‹ បាន​បិទ​ត្រា​បេសកកម្ម​របស់​លោក និង​កិច្ចការ​របស់​លោក​ដោយ​លោហិត​របស់​លោក​ផ្ទាល់ › »


« ថ្ងៃ​ទី ២២–២៨ ខែ វិច្ឆិកា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣៥–១៣៦ ៖ ‹ លោក « បាន​បិទ​ត្រា​បេសកកម្ម​របស់​លោក និង​កិច្ចការ​របស់​លោក​ដោយ​លោហិត​របស់​លោក​ផ្ទាល់ » › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃ​ទី ២២–២៨ ខែ វិច្ឆិកា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣៥–១៣៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២១

រូបភាព​ខាង​ក្រៅ​នៃ​គុក​កាតធេច

គុក​កាតធេច

ថ្ងៃ​ទី ២២–២៨ ខែ វិច្ឆិកា

គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣៥–១៣៦

លោក « បាន​បិទ​ត្រា​បេសកកម្ម​របស់​លោក និង​កិច្ចការ​របស់​លោក​ដោយ​លោហិត​របស់​លោក​ផ្ទាល់ »

កាល​អ្នក​អាន កណ្ឌ​ទី ១៣៥–១៣៦ ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ប្រទាន​ដល់​អ្នក​នូវ​ការយល់ដឹង ដែល​អាច​មាន​ប្រយោជន៍​ដល់​សមាជិក​ក្នុង​ថ្នាក់​របស់​អ្នក ។ គំនិត​នៅក្នុង​គម្រោង​មេរៀន​នេះ​ក៏​អាច​បំផុស​គំនិត​ឲ្យ​អ្នក​អាច​ប្រើ​ប្រាស់​បាន​ដែរ នៅពេល​អ្នក​បង្រៀន ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូប​តំណាង​ការ​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

នេះ​គឺជា​របៀប​មួយ​ដើម្បី​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​គំនិត​របស់​ពួកគេ​អំពី​កណ្ឌ​ទី ១៣៥–១៣៦ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ស្រមៃ​ថា ពួកគេ​អាច​និយាយនឹង​សមាជិក​សាសនាចក្រ​ម្នាក់​មកពី​ឆ្នាំ ១៨៤៤ នរណាម្នាក់​ដែលពិបាក​ចិត្ត​យ៉ាងខ្លាំង​ដោយសារ​ការស្លាប់​របស់​យ៉ូសែប ស្ម៊ីធ ហើយ​បាន​ព្រួយ​បារម្ភ​អំពី​អត្ថន័យ​នេះ​សម្រាប់​សាសនាចក្រ ។ តើ​យើង​អាច​ចែកចាយ​អ្វីខ្លះ​មកពី​កណ្ឌ​ទាំងនេះ ដែល​អាច​ជួយ​បុគ្គល​នេះ ?

រូប​តំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣៥; ១៣៦:៣៧–៣៩

យ៉ូសែប និង ហៃរុម ស្ម៊ីធ បាន​បិទត្រា​ទីបន្ទាល់​របស់​ពួកគេ​ជាមួយ​នឹង​ឈាម​របស់​ពួកលោក ។

  • តើ​ពលិកម្ម​របស់​យ៉ូសែប និង ហៃរុម ស្ម៊ីធ​បាន « បិទត្រា » ទីបន្ទាល់​របស់​ពួកលោក​ដោយ​របៀប​ណា ? ប្រហែល​ជា​សិស្ស​ក្នុង​ថ្នាក់​អាច​ពិចារណា​ពី​សំណួរ​នេះ នៅពេល​ពួកគេ​រំឭក គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣៥; ១៣៦:៣៧–៣៩ ។ បន្ទាប់មក ពួកគេ​អាច​ចែកចាយ​ការយល់ដឹង​នានា​ដែល​ពួកគេ​ទទួល​បាន ។ ពួកគេ​ក៏​អាច​ចែកចាយ​ពី​អារម្មណ៍​របស់​គេ​អំពី​ឆន្ទៈ​របស់​យ៉ូសែប និង​របស់​ហៃរុម​ក្នុង​ការពលីជីវិត​របស់​ពួកលោក​ដើម្បី​សេចក្ដីពិត ។ ខណៈ​យើង​មិន​អាច​ត្រូវគេ​សូម​ឲ្យ​ស្លាប់​សម្រាប់​សេចក្ដីពិត​នេះ តើ​ជីវិត​របស់​យើង​អាច​ដូចជា « ការបិទត្រា » មួយ​សម្រាប់​ទីបន្ទាល់​របស់​យើង​យ៉ាង​ដូចម្ដេច ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៥:៣

យ៉ូសែប ស្ម៊ីធ បាន​ធ្វើ​កិច្ចការ​ជាច្រើន​សម្រាប់​សេចក្ដី​សង្គ្រោះ​របស់​យើង ជាង​នរណា​ផ្សេងទៀត​លើកលែង​តែ​ព្រះយេស៊ូវ​គ្រីស្ទ ។

  • តើ​អ្នក​អាច​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​យល់​ពី​អ្វី​ដែល​យ៉ូសែប ស្ម៊ីធ បាន​ធ្វើ​សម្រាប់​សេចក្ដី​សង្គ្រោះ​របស់​ពួកគេ​ដោយ​របៀប​ណា ? អ្នក​អាច​សរសេរ​នៅលើ​ក្តារខៀន​ថា ដោយសារ​តែ​អ្វី​ដែល​ព្រះអម្ចាស់​បាន​បើក​សម្ដែង​តាមរយៈ​យ៉ូសែប ស្ម៊ីធ នោះ​ខ្ញុំ … រួច​ហើយ​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​គិត​ពី​របៀប​ដើម្បី​បំពេញ​ប្រយោគ​នេះ ។ ពួកគេ​អាច​ចាប់ផ្ដើម​ដោយ​ការស្រាវជ្រាវ​ក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៥:៣ រកមើល​អ្វីៗ​ដែល​យ៉ូសែប ស្ម៊ីធ បាន​ធ្វើ​ដើម្បី​ជួយ​យើង​ឲ្យ​ទទួល​បាន​សេចក្ដី​សង្គ្រោះ ។ សូម​ពិចារណា​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ចែក​ចាយ​អារម្មណ៍​របស់​ពួកគេ​អំពី​យ៉ូសែប ស្ម៊ីធ និង​អ្វី​ដែល​ព្រះអម្ចាស់​បាន​បើក​សម្ដែង​តាមរយៈ​លោក ។

  • របៀប​មួយ​ទៀត​ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​គិត​អំពី​បេសកកម្ម​របស់​យ៉ូសែប ស្ម៊ីធ គឺ​ការអញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​សំបុត្រមរណភាព ឬ​សំបុត្រ​សរសើរ​លា​គ្នា​ខ្លី​មួយ​សម្រាប់​លោក ។ អ្នក​គួរតែ​ពិភាក្សា​ពី​ព្រឹត្តិការណ៍ ឬ​ការសម្រេច​បាន​ដ៏​សំខាន់ៗ​នានា​ក្នុង​ជីវិត​របស់​លោក ដែល​ពួកគេ​អាច​ដាក់​បញ្ចូល​បាន ។ តើ​ពួកគេ​រកឃើញ​អ្វីខ្លះ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣៥ ដែល​ពួកគេ​អាច​លើក​ឡើង​បាន ? តើ​ពួកគេ​អាច​និយាយ​អ្វី​ខ្លះ​នៅក្នុង​សំបុត្រ​លា​គ្នា​របស់​ពួកគេ ដើម្បី​ជួយ​មនុស្ស​ដទៃ​ឲ្យ​ពង្រឹង​សេចក្ដី​ជំនឿ​របស់​ពួកគេ​លើ​បេសកកម្ម​ដ៏​ទេវភាព​របស់​យ៉ូសែប ស្ម៊ីធ ?

  • សេចក្ដីពិត​ជាច្រើន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់​ត្រូវបាន​បើក​សម្ដែង​តាមរយៈ យ៉ូសែប ស្ម៊ីធ​—​សេចក្ដីពិត​ដែល​បាន​រួម​ចំណែក​ដល់​សេចក្ដី​សង្គ្រោះ​របស់​បុរស និង​ស្ដ្រី​គ្រប់រូប ។ ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ស្គាល់​ពី​ការរួម​ចំណែក​ទាំងនេះ អ្នក​អាច​បង្ហាញ​រូបភាព​ព្រះយេស៊ូវគ្រីស្ទ​មួយ ហើយ​សូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ពីរ​បី​នាក់​ចែកចាយ​ខគម្ពីរ​ចំណូល​ចិត្ត​មួយ​អំពី​ព្រះយេស៊ូវគ្រីស្ទ ចេញពី​បទគម្ពីរ​ដែល​បាន​បើក​បង្ហាញ​តាមរយៈ​យ៉ូសែប ស្ម៊ីធ ៖ ព្រះគម្ពីរ​មរមន គម្ពីរ​គោលលទ្ធិ និង សេចក្តី​សញ្ញា និង​គម្ពីរ​មុក្តា​ដ៏​មាន​តម្លៃ​មហិមា ។ តើ​បទគម្ពីរ​ទាំងនេះ​ជួយ​យើង​ឲ្យ​យល់ និង​ខិត​ទៅកាន់​តែ​ជិត​នឹង​ព្រះអង្គ​សង្គ្រោះ​តាម​របៀបណា ? តើ​សេចក្ដីពិត​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ​រួម​ចំណែក​ដល់​សេចក្ដី​សង្គ្រោះ​របស់​យើង​យ៉ាង​ដូចម្ដេច ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៦

យើង​អាច​សម្រេច​បាន​ព្រះទ័យ​របស់​ព្រះអម្ចាស់ នៅពេល​យើង​ធ្វើតាម​ការប្រឹក្សា​របស់​ទ្រង់ ។

  • គម្រោង​មេរៀន​ប្រចាំ​សប្ដាហ៍​នេះ នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ ផ្តល់​យោបល់​ថា សមាជិក​ក្នុង​ថ្នាក់​គួរតែ​ប្រឹក្សា​នៅក្នុង គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣៦ ដែល​អាច​ជួយ​ពួកគេ​ឲ្យ​បង្វែរ​ការសាកល្បង​មួយ​ទៅជា​បទពិសោធន៍​ខាង​វិញ្ញាណ​មួយ ។ អ្នក​អាច​សូម​ឲ្យ​សិស្ស​ចែកចាយ​ការប្រឹក្សា​ណា​ដែល​ពួកគេ​បាន​រក​ឃើញ ។ អ្នក​ក៏​អាច​សូម​ឲ្យ​ពួកគេ​សិក្សា​កណ្ឌ​នេះ រកមើល​ការប្រឹក្សា​ដែល​អាច​ជួយ​យើង​ឲ្យ​សម្រេច​បាន​​តាមព្រះទ័យ​របស់​ព្រះអម្ចាស់​នៅ​ជំនាន់​របស់​យើង គឺ​ដូចជា​វា​បាន​ជួយ​ពួកបរិសុទ្ធ​នៅក្នុង « ដំណើរ​របស់​ពួក​គេ​ទៅ​ទិស​ខាង​លិច » ( ខទី ១ ) ដែរ ។

    ទីក្រុង​វិនធើរ ខ្វរធើរ

    ទីក្រុង​វិនធើរ ខ្វរធើរ ដោយ ហ្គ្រិក អូលសិន

  • វា​អាច​ជា​រឿង​សប្បាយ​រីករាយ​សម្រាប់​សិស្ស​របស់​អ្នក​ដើម្បី​ធ្វើ​ជា​បដា​មួយ ដូចជា​អ្វី​ដែល​មាន​នៅក្នុង​ទស្សនាវដ្ដី​សាសនាចក្រ​អំពី​ខគម្ពីរ​មួយ​នៅ​ក្នុង កណ្ឌ​ទី ១៣៦ ។ ដោយ​ធ្វើការ​ជា​ដៃគូ ឬ​ជា​បុគ្គល សមាជិក​ក្នុង​ថ្នាក់​អាច​ចាប់ផ្ដើម​ដោយ​ការសិក្សា​ខគម្ពីរ​រក​មើល​សេចក្ដីពិត​មួយ ដែល​ពួកគេ​ចាប់​អារម្មណ៍ ។ រួចហើយ​ពួកគេ​អាច​បង្កើត​ជា​បដា​សាមញ្ញ​មួយ ដែល​បង្ហាញ​ពី​របៀប​ដែល​សេចក្ដីពិត​នេះ ដែល​បាន​បង្រៀន​នៅក្នុង​ឆ្នាំ ១៨៤៧ នៅតែ​អាច​ជួយ​យើង​បាន​នា​សព្វថ្ងៃ​នេះ ។

រូប​តំណាង​ធន​ធាន​បន្ថែម​នានា

ធន​ធាន​បន្ថែម​ទាំង​ឡាយ

តន្ត្រី​ដែល​ទាក់ទង

ការច្រៀង​ទំនុក​តម្កើង​ខាងក្រោម​នេះ ឬ​ការមើល​វីដេអូ​អាច​យាង​ព្រះវិញ្ញាណ​បរិសុទ្ធ ឬ​បំផុស​គំនិត​ឲ្យ​មាន​ការពិភាក្សា​មួយ​អំពី​កិច្ចការ​របស់​ព្យាការី យ៉ូសែប ស្ម៊ីធ និង​ពលិកម្ម​របស់​ពួកបរិសុទ្ធ​ដែល​បាន​បន្ដ​បន្ទាប់​ពីលោក ។

« អ្នក​ធ្វើ​ដំណើរ​ដ៏​ក្រ​តោកយ៉ាក » ( ទំនុក​តម្កើង ល.រ ១៧ ) ។ ខណៈ​នៅក្នុង​គុក​កាតធេច យ៉ូសែប ស្ម៊ីធ បាន​សូម​យ៉ូហាន ថេលើរ ឲ្យ​ច្រៀង​បទ​នេះ ។

« សរសើរ​ដល់​លោក » ( ទំនុក​តម្កើង ល.រ ១៦, វីដេអូ​នៅលើ​គេហទំព័រ www.thetabernaclechoir.org/videos/praise-to-the-man-mormon-tabernacle-choir ) ។ ទំនុក​បទ​នៃ​ទំនុក​តម្កើង​នេះ​ត្រូវបាន​សរសេរ​ទុក​ជា​ការឧទ្ទិស​ដល់ យ៉ូសែប ស្ម៊ីធ ។

« មក មក ពួកបរិសុទ្ធ » ( ទំនុក​តម្កើង ល.រ ១៨, វីដេអូ​នៅលើ​គេហទំព័រ www.thetabernaclechoir.org/videos/come-come-ye-saints-mormon-tabernacle-choir ) ។

« Faith in Every Footstep » ( វីដេអូ នៅលើ​គេហទំព័រ www.thetabernaclechoir.org/videos/faith-in-every-footstep ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ថ្លែង​ទីបន្ទាល់​អំពី​គោលលទ្ធិ​ពិត ។ អ្នក​អាច​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​សេចក្ដីពិត​ខាង​គោលលទ្ធិ​ពេញ​មួយ​មេរៀន​នេះ មិន​មែន​តែ​នៅ​ចុងបញ្ចប់​ទេ ។ នៅពេល​អ្នក​ធ្វើ​ដូច្នោះ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បញ្ជាក់​សេចក្ដីពិត​នៃ​គោលលទ្ធិ​នៅក្នុង​ដួងចិត្ត​នៃ​អ្នកទាំងឡាយ​ដែល​អ្នក​បង្រៀន ។ ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះទំព័រ ២១