« ថ្ងៃទី ២០–២៦ ខែ មីនា ។ ម៉ាថាយ ១៣; លូកា ៨; ១៣ ៖ ‹ អ្នកណាដែលមានត្រចៀកសម្រាប់ស្តាប់ ឲ្យស្តាប់ចុះ › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ២០–២៦ ខែ មីនា ។ ម៉ាថាយ ១៣; លូកា ៨; ១៣ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២៣
ថ្ងៃទី ២០–២៦ ខែ មីនា
ម៉ាថាយ ១៣; លូកា ៨; ១៣
« អ្នកណាដែលមានត្រចៀកសម្រាប់ស្តាប់ ឲ្យស្តាប់ចុះ »
នៅពេលបងប្អូនអាន សូមគិតអំពីសំណួរដែលសមាជិកក្នុងថ្នាក់អាចនឹងមាន នៅពេលពួកគេព្យាយាមយល់នូវសារលិខិតនៃពាក្យប្រៀបប្រដូចទាំងឡាយ ។ តើអ្វីខ្លះដែលអាចជារឿងពិបាកយល់ ? តើការសិក្សារបស់បងប្អូនអាចរៀបចំបងប្អូនឲ្យឆ្លើយសំណួររបស់ពួកគេតាមរបៀបណា ?
អញ្ជើញឲ្យចែកចាយ
សូមរំឭកឡើងវិញជាមួយនឹងសមាជិកក្នុងថ្នាក់នូវ « គំនិតដើម្បីកែលម្អការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់បងប្អូន » នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ។ សូមអញ្ជើញសមាជិកក្នុងថ្នាក់ឲ្យចែកចាយវិធីសាស្ត្រដែលពួកគេបានប្រើដើម្បីសិក្សា ម៉ាថាយ ១៣ និង លូកា ៨; ១៣ ។
បង្រៀនគោលលទ្ធិ
យើងត្រូវតែត្រៀមដួងចិត្តរបស់យើងជាស្រេច ដើម្បីទទួលព្រះបន្ទូលរបស់ព្រះ ។
-
តើបងប្អូនអាចប្រើពាក្យប្រៀបប្រដូចអំពីអ្នកព្រោះគ្រាប់ពូជ ដើម្បីបំផុសគំនិតដល់សមាជិកក្នុងថ្នាក់របស់បងប្អូនឲ្យរៀបចំដួងចិត្តរបស់ពួកគេ ដើម្បីទទួលព្រះបន្ទូលរបស់ព្រះតាមរបៀបណា ? បងប្អូនអាចសរសេរ ពួកសិស្ស និង មនុស្សដទៃទៀត ដាក់នៅលើក្ដារខៀន ។ សូមអញ្ជើញឲ្យសមាជិកក្នុងថ្នាក់អាន ម៉ាថាយ ១៣:១០–១៧ ហើយស្វែងរករបៀបដែលព្រះអង្គសង្គ្រោះបានរៀបរាប់អំពីភាពខុសគ្នារវាងពួកសិស្សរបស់ទ្រង់ និងមនុស្សដទៃទៀត ដែលបានស្ដាប់ឮពាក្យប្រៀបប្រដូចរបស់ទ្រង់ ។ បន្ទាប់មក សូមឲ្យសមាជិកក្នុងថ្នាក់ស្រាវជ្រាវក្នុង ខទី ១៨–២៣ ដោយរកមើលអ្វីដែលអាចនឹងធ្វើឲ្យត្រចៀករបស់យើងទៅជា « ត្រចៀកធ្ងន់ » ឬភ្នែករបស់យើងបានបិទចំពោះរឿងខាងវិញ្ញាណ ។ តើការដឹកនាំអ្វីខ្លះដែលយើងកំពុងទទួលបានមកពីព្រះ និងពួកអ្នកបម្រើរបស់ទ្រង់នៅជំនាន់របស់យើង ? តើយើងអាចបណ្ដុះឲ្យមាន « ដីល្អ » ដើម្បីទទួលបានការដឹកនាំរបស់ទ្រង់ និងពួកលោកយ៉ាងដូចម្តេច ? ( ខទី ២៣ ) ។
-
បងប្អូនអាចនឹងអញ្ជើញសមាជិកក្នុងថ្នាក់ពីរបីនាក់ ឲ្យត្រៀមខ្លួនបង្រៀនម្នាក់មួយផ្នែកៗមកពីសារលិខិតរបស់ប្រធាន ដាល្លិន អេក អូក « The Parable of the Sower » ( Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៣២–៣៥ ) ។ តើសារលិខិតរបស់លោកបន្ថែមអ្វីខ្លះដល់ការយល់ដឹងរបស់យើងអំពីពាក្យប្រៀបប្រដូចនោះ ?
ពាក្យប្រៀបប្រដូចរបស់ព្រះយេស៊ូវជួយយើងឲ្យយល់អំពីការរីកចម្រើន ជោគវាសនា និងតម្លៃនៃសាសនាចក្ររបស់ទ្រង់ ។
-
តើបងប្អូនអាចជួយសមាជិកក្នុងថ្នាក់ឲ្យយល់ពីសេចក្ដីពិតអំពីសាសនាចក្រ ដែលត្រូវបានបង្រៀននៅក្នុងពាក្យប្រៀបប្រដូចរបស់ព្រះយេស៊ូវនៅក្នុង ម៉ាថាយ ១៣ តាមរបៀបណា ? បងប្អូនអាចសរសេរពាក្យប្រៀបប្រដូចពីរបីដាក់នៅលើក្ដារខៀនបាន ( សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ និង Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ២៩៣–៣០៣ ) ។ សមាជិកក្នុងថ្នាក់អាចសិក្សាពាក្យប្រៀបប្រដូចមួយ ឬច្រើនរៀងៗខ្លួន ឬនៅក្នុងក្រុមតូចៗ ហើយចែកចាយអ្វីដែលពួកគេបានរៀនអំពីការរីកចម្រើន និងជោគវាសនារបស់សាសនាចក្រនៃព្រះគ្រីស្ទ ។
-
តើយើងរៀនអ្វីខ្លះអំពីតម្លៃនៃការក្លាយជារបស់ផងសាសនាចក្រ ចេញពីពាក្យប្រៀបប្រដូចអំពីកំណប់កប់ទុកក្នុងចម្ការ និងកែវមុក្តាដ៏មានតម្លៃមហិមា ដែលមាននៅក្នុង ម៉ាថាយ ១៣:៤៤–៤៦ ? សមាជិកមួយចំនួននៅក្នុងថ្នាក់របស់បងប្អូន ( ឬមនុស្សដែលពួកគេស្គាល់ ) ប្រហែលជាបានធ្វើការលះបង់—ទោះតូច ឬធំក្ដី—ដើម្បីក្លាយជាសមាជិកសាសនាចក្រ ។ សូមអញ្ជើញសមាជិកក្នុងថ្នាក់ឲ្យចែកចាយការលះបង់ដែលពួកគេបានធ្វើ ឬបានឃើញមនុស្សដទៃបានធ្វើ ដើម្បីក្លាយជារបស់ផងសាសនាចក្រ ។ តើជាលទ្ធផលមានពរជ័យអ្វីខ្លះបានកើតឡើង ? សូមអញ្ជើញសមាជិកក្នុងថ្នាក់ឲ្យពិចារណាពីអារម្មណ៍បំផុសគំនិត ដែលពួកគេទទួលបានដើម្បីលះបង់សម្រាប់ព្រះអង្គសង្គ្រោះ ។
នៅចុងបញ្ចប់នៃពិភពលោកនេះ ព្រះអម្ចាស់នឹងប្រមូលពួកបរិសុទ្ធ ហើយបំផ្លាញពួកទុច្ចរិតចោល ។
-
តើបងប្អូនអាចជួយសមាជិកក្នុងថ្នាក់របស់បងប្អូន ឲ្យរៀនមេរៀនចេញពីពាក្យប្រៀបប្រដូចអំពីស្រូវសាលី និងស្រងែ ដែលនឹងជួយពួកគេឲ្យបន្តធ្វើជាពួកបរិសុទ្ធថ្ងៃចុងក្រោយដ៏ស្មោះត្រង់ដោយរបៀបណា ? សូមចាប់ផ្ដើមដោយការអញ្ជើញសមាជិកក្នុងថ្នាក់ម្នាក់ឲ្យសង្ខេបពាក្យប្រៀបប្រដូចនោះ និងបកស្រាយអំពីពាក្យប្រៀបប្រដូចនោះ ។ តើពាក្យប្រៀបប្រដូចនេះមានមេរៀនអ្វីខ្លះសម្រាប់ជំនាន់របស់យើង ? ហេតុអ្វីក៏វាមានសារៈសំខាន់ដើម្បីដឹងថា ព្រះអម្ចាស់អនុញ្ញាតឲ្យពួកបរិសុទ្ធរបស់ទ្រង់ « ដុះជាមួយគ្នា » ( ម៉ាថាយ ១៣:៣០ ) ជាមួយនឹងពួកទុច្ចរិតរហូតដល់គ្រានៃការច្រូតកាត់ ? តើយើងអាចរក្សាសេចក្ដីជំនឿរបស់យើងឲ្យនៅរឹងមាំ នៅពេលសេចក្ដីទុច្ចរិតមាននៅជុំវិញខ្លួនយើងតាមរបៀបណា ? តើព្រះគ្រីស្ទអាចជួយយើងបានដោយរបៀបណា ? គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៦:១–៧ និងសេចក្ដីថ្លែងការណ៍របស់អែលឌើរ អិល ថម ភែរី នៅក្នុង « ធនធានបន្ថែមទាំងឡាយ » អាចផ្ដល់ជាការយល់ដឹងបន្ថែមទៀតអំពីការអនុវត្តតាមពាក្យប្រៀបប្រដូចនេះនៅថ្ងៃចុងក្រោយ ។
ធនធានបន្ថែមទាំងឡាយ
យើងគួរចិញ្ចឹមបីបាច់ការណ៍ល្អ ។
អែលឌើរ អិល ថម ភែរី បានបង្រៀនថា « សត្រូវពីដើមរបស់មនុស្សទាំងអស់បានរកឃើញមធ្យោបាយជាច្រើន តាមដែលវាអាចគិតដល់ដើម្បីព្រោះស្រងែទាំងឆ្ងាយទាំងជិត ។ វាបានរកឃើញវិធីផ្សេងៗដើម្បីទម្លុះចូល សូម្បីតែទីបរិសុទ្ធនៃគេហដ្ឋានរបស់យើងក្ដី ។ ផ្លូវទុច្ចរិត និងផ្លូវលោកិយបានរីកសុះសាយ វាហាក់ដូចជាគ្មានវិធីពិតប្រាកដណាមួយដើម្បីដកវាចេញឡើយ ។ អំពើទាំងនេះផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត និងរលកអាកាសតាមឧបករណ៍ ដែលយើងបានបង្កើតទុកសម្រាប់ការអប់រំ និងការកម្សាន្តសប្បាយ ។ ស្រូវសាលី និងស្រងែបានដុះឡើងជាមួយគ្នា ។ ពួកបាវបម្រើចាត់ចែងវាលស្រែត្រូវតែបំប៉នឲ្យអស់ពីសមត្ថភាពគាត់ ចំពោះអ្វីដែលល្អ ហើយធ្វើឲ្យវារឹងមាំ ហើយស្រស់ស្អាត នោះស្រងែនឹងមិនទៅរកភ្នែក ឬត្រចៀកឡើយ » ( « Finding Lasting Peace and Building Eternal Families » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៤៤ ) ។