ថ្នាក់​សិក្ខាសាលា
គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨៤⁠ ៖ ទិដ្ឋភាព​ទូទៅ⁠


« គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨៤⁠ ៖ ទិដ្ឋភាព​ទូទៅ⁠ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្តីសញ្ញា ៨៤⁠ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៤

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៤

ទិដ្ឋភាព​ទូទៅ

បន្ទាប់ពី​ត្រឡប់​មក​ផ្ទះ​វិញ​ពី​បេសកកម្ម​របស់​ពួកគាត់ ពួក​អែលឌើរ​មួយ​ក្រុម​បានជួប​ជាមួយ​ព្យាការី យ៉ូសែប ស្ម៊ីធ ។ នៅពេល​កំពុង​អធិស្ឋាន​ជាមួយ​គ្នា ព្យាការី​បាន​ទទួល​វិវរណៈ​មួយ​ដែល​ផ្តល់​នូវ​ការយល់ដឹង​អំពី​អំណាច​នៃ​ភាព​ជា​ព្រះ​ដែល​មាន​សម្រាប់​ស្ត្រី និង​បុរស​តាមរយៈ​ពិធីបរិសុទ្ធ​បព្វជិតភាព ។ ព្រះអង្គ​សង្គ្រោះ​ក៏​បានពន្យល់​ផងដែរ​អំពី​សម្បថ និង​សេចក្ដីសញ្ញា​ដែល​អនុវត្ត​ចំពោះ​អំណាច​បព្វជិតភាព​របស់​ទ្រង់ ហើយ​បានបញ្ជា​ពួកសិស្ស​របស់​ទ្រង់​ឲ្យ​ថ្លែង​ទីបន្ទាល់​អំពី​ដំណឹងល្អ​របស់​ទ្រង់​ទៅកាន់​ពិភពលោក​ទាំងមូល ។

រូបតំណាង​ការបំពាក់បំប៉ន សួរ​សំណួរ​ដែល​នាំ​ឲ្យ​មាន​វិចារណញាណ ៖ វិចារណញាណ​ផ្ទាល់ខ្លួន និង​ស្វ័យ​វាយ​តម្លៃ​អាច​យាង​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​ជួយ​សិស្ស​ម្នាក់​មើលឃើញ​អ្វីៗ « តាមដែល​មាន​នៅពេល​នេះ ហើយ … តាម​ដែល​នឹង​មាន​នៅពេល​ខាង​មុខ » ( យ៉ាកុប ៤:១៣ ) ។ ស្វ័យវាយតម្លៃ​ដែល​មាន​ប្រសិទ្ធភាព ជួយ​សិស្ស​ឲ្យ​ពិចារណា​អំពី​ការយល់ដឹង​បច្ចុប្បន្ន​របស់​ពួកគេ និង​ភាពទាក់ទង​ចំពោះ​សេចក្តីពិត​នៃ​ដំណឹងល្អ ក៏​ដូចជា​របៀប​រស់នៅ​តាម​សេចក្តីពិត​ផងដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​ការណ៍​នេះ សូម​មើល​ផ្នែក « ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​ឱកាស​នានា​ដល់​មនុស្ស​ដើម្បី​ឲ្យ​ព្រះវិញ្ញាណ​បង្រៀន​ពួកគេ » នៅក្នុង ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ។ អ្នកក៏​អាច​​ឃើញ​ឧទាហរណ៍​មួយ​អំពី​របៀប​ធ្វើ​កិច្ចការ​នេះ​ក្នុង​មេរៀន​នៅ​សប្ដាហ៍​នេះ​ផងដែរ ដែល​មាន​ចំណងជើង​ថា « គោលលទ្ធិ និង​សេចក្តីសញ្ញា ៨៤:១–៣២ » ។

រៀបចំ​ខ្លួន​បង្រៀន

ព័ត៌មាន​ខាងក្រោម​ផ្តល់​ឲ្យ​អ្នក​នូវ​គំនិត​ខ្លះៗ​អំពី​អ្វី​ដែល​អ្នក​អាច​ត្រូវ​រៀបចំ​ទុកជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

គោលលទ្ធិ និង​សេចក្តីសញ្ញា ៨៤:១–៣២

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​សារៈសំខាន់​នៃ​ការទទួល​បាន​អំណាច​នៃ​ភាព​ជា​ព្រះ ដែល​ព្រះយេស៊ូវ​គ្រីស្ទ​ប្រទាន​តាមរយៈ​ពិធីបរិសុទ្ធ​បព្វជិតភាព​របស់​ទ្រង់ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជញ្ជឹងគិត​អំពី​អ្វី​ដែល​ពួកគេ​ដឹង​អំពី​ពិធីបរិសុទ្ធ​បព្វជិតភាព និង​មូលហេតុ​ដែល​វា​មាន​សារៈសំខាន់​ក្នុង​ជីវិត​របស់​ពួកគេ​រៀងៗខ្លួន​ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨៤:៣៣–៤៤

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ស៊ីជម្រៅ​អំពី​សម្បថ និង​សេចក្ដីសញ្ញា​នៃ​បព្វជិតភាព ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​របៀប​ដែល​ពួកគេ​បាន​ទទួល​ពរ​ដោយ​ការចុះ និង​ការរក្សា​សេចក្ដីសញ្ញា​ជាមួយ​នឹង​ព្រះ ។ សូម​ឲ្យ​ពួកគេ​រៀបចំ​ខ្លួន​ដើម្បី​ចែកចាយ​ពី​របៀប​ដែល​ការខិតខំ​គោរព​សេចក្ដីសញ្ញា​របស់​ពួកគេ​បានបង្កើន​អំណាច​នៃ​ព្រះ​ក្នុង​ជីវិត​របស់​ពួកគេ ។

  • សំណៅចែក ៖ « ធ្វើ​ឲ្យ​ការយល់ដឹង​របស់អ្នក​អំពី​សម្បថ និង​សេចក្ដីសញ្ញា​នៃ​បព្វជិតភាព​កាន់តែ​ស៊ីជម្រៅ ( ផ្នែក​ទី ១ និង ផ្នែក​ទី ២ ) »

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨៤:៤៩–១០២

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​មាន​បំណងប្រាថ្នា​ដូចជា​ព្រះគ្រីស្ទ​ក្នុង​ការចែកចាយ​ដំណឹងល្អ​ជាមួយ​មនុស្ស​គ្រប់​រូប​ក្នុង​ពិភពលោក ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​សួរ​នរណា​ម្នាក់​អំពី​ពរជ័យ​នៃ​ការទទួល​យក​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ​របស់ទ្រង់ ។ បើ​អាច​ធ្វើ​បាន សូម​អញ្ជើញ​ពួកគេ​ឲ្យ​សួរ​នរណា​ម្នាក់​ដែល​បាន​ទទួលបុណ្យ​ជ្រមុជទឹក បន្ទាប់ពី​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​បង្រៀន​ពួកគេ ។

  • រូបភាព​ដែល​ត្រូវបង្ហាញ ៖ ផែនទី​ពិភពលោក

  • វីដេអូ ៖ « A Change of Heart » ( ៤:៣៩ )

ការអនុវត្ត​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ៦

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​អំពី​សេចក្តីពិត​ដែល​បានបង្រៀន​នៅក្នុង​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ ហើយ​រៀន និង​អនុវត្ត​តាម​គោលការណ៍​ដ៏​ទេវភាព​សម្រាប់​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ ។

ការរៀបចំ​របស់​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​សួរ​សមាជិក​គ្រួសារ​ដែល​មាន​វ័យ​ចំណាស់ ឬ​អ្នកដឹកនាំ​សាសនាចក្រ​ថា ហេតុអ្វី​បាន​ជា​ពួកគាត់​ជ្រើសរើស​បន្ត​សកម្ម​ក្នុង​សាសនាចក្រ ហើយ​ស្មោះត្រង់​ចំពោះ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។