« មេរៀនទី ១៨៦—ការស្ថាបនាគន្លងនៃការគិតដែលមានភាពវិជ្ជមាន ៖ ព្រះយេស៊ូវគ្រីស្ទអាចជួយយើងកែតម្រូវគំនិតដែលគ្មានប្រយោជន៍ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៥ )
« ការស្ថាបនាគន្លងនៃការគិតដែលមានភាពវិជ្ជមាន » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១៨៦ ៖ សុខភាពខាងផ្លូវកាយ និងសតិអារម្មណ៍
ការស្ថាបនាគន្លងនៃការគិតដែលមានភាពវិជ្ជមាន
ព្រះយេស៊ូវគ្រីស្ទអាចជួយយើងកែតម្រូវគំនិតដែលគ្មានប្រយោជន៍
គំនិតរបស់យើងអាចមានឥទ្ធិពលខ្លាំងលើអារម្មណ៍ និងសកម្មភាពរបស់យើង ។ នៅពេលយើងយាងអញ្ជើញព្រះអង្គសង្គ្រោះមកក្នុងដំណើរនៃការគំនិតរបស់យើង ទ្រង់អាចជួយយើងឲ្យយកឈ្នះលើការគិតដែលមិនល្អ ។ មេរៀននេះអាចជួយសិស្សឲ្យអភិវឌ្ឍការយល់ដឹងពីខ្លួនឯងអំពីគំនិតរបស់ពួកគេ និងការអភិវឌ្ឍគន្លងនៃការគិតដែលមានសុខភាពល្អ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការឆ្លើយតបទៅនឹងថ្ងៃអាក្រក់
-
ខ្ញុំទៅជួបជុំក្នុងសង្គម ហើយឃើញថា ខ្ញុំមិនសូវស្គាល់នរណាម្នាក់ទេ ។
-
ខ្ញុំត្រូវនៅជាមួយអ្នកដែលខ្ញុំមិនចុះចម្រុងជាមួយ ។
-
ខ្ញុំឮនរណាម្នាក់រិះគន់សាសនាចក្រ ។
-
ខ្ញុំប្រឡងមិនបានល្អលើការសិក្សាដែលខ្ញុំខិតខំយ៉ាងខ្លាំង ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៦:៣៦ ដោយរកមើលអ្វីដែលព្រះអម្ចាស់អញ្ជើញយើងឲ្យធ្វើ ។
-
តើអ្នកបានរកឃើញអ្វីខ្លះ ?
-
តើអ្នកគិតថា ការមើលទៅព្រះយេស៊ូវគ្រីស្ទនៅក្នុងគំនិតរបស់យើងមានន័យយ៉ាងណា ?
-
ហេតុអ្វីបានជាវាអាចពិបាកក្នុងការសម្លឹងមើលព្រះអង្គសង្គ្រោះក្នុងគំនិតរបស់យើង ?
ដោយបានថ្លែងអំពីបទគម្ពីរនេះ ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖
ការផ្ដោតរបស់យើងត្រូវតែផ្អែកយ៉ាងរឹងមាំទៅលើព្រះអង្គសង្គ្រោះ និងដំណឹងល្អរបស់ទ្រង់ ។ វាតម្រូវឲ្យមានការខិតខំខាងសតិអារម្មណ៍យ៉ាងខ្លាំងដើម្បីមើលទៅទ្រង់គ្រប់គំនិត ។ ប៉ុន្តែនៅពេលដែលយើងធ្វើវាបាន នោះភាពសង្ស័យ និងការភ័យខ្លាចរបស់យើងនឹងរលត់បាត់អស់ផងដែរ ។ ( រ័សុល អិម ណិលសុន « Drawing the Power of Jesus Christ into Our Lives » Liahona ខែឧសភា ឆ្នាំ២០១៧ ទំព័រ ៤១ )
-
តើអ្នកចាប់អារម្មណ៍អ្វីខ្លះពីសេចក្ដីថ្លែងការណ៍របស់ប្រធាន ណិលសុន ?
-
ហេតុអ្វីបានជាការសម្លឹងមើលទៅរកព្រះអង្គសង្គ្រោះក្នុងគំនិតរបស់យើង ធ្វើឲ្យការសង្ស័យ និងការភ័យខ្លាចរបស់យើងរលត់បាត់អស់ ?
គន្លងគំនិតដែលគ្មានប្រយោជន៍
គន្លងនៃការគិតដែលគ្មានប្រយោជន៍
|
សេចក្ដីពន្យល់
|
ឧទាហរណ៍
|
---|
គន្លងនៃការគិតដែលគ្មានប្រយោជន៍
ការដាក់ស្លាកខុស
|
ការប្រតិកម្មទៅនឹងអ្វីមួយដែលបានកើតឡើងដោយធ្វើការសន្មតត្រួសៗ ឬមិនត្រឹមត្រូវ ។
|
« ខ្ញុំធ្វើកិច្ចការសាលានេះខុស ខ្ញុំមិនអាចធ្វើគណិតវិទ្យាបានទេ » ។
|
គន្លងនៃការគិតដែលគ្មានប្រយោជន៍
ចូលទៅការសន្និដ្ឋាន
|
ការធ្វើការសន្មតអំពីគំនិតរបស់អ្នកដទៃ ឬការស្រមៃអំពីលទ្ធផលអាក្រក់បំផុតដែលអាចកើតមាន ។
|
« ខ្ញុំភ្នាល់ថា ពួកគេកំពុងសើចចំអកដល់ខ្ញុំហើយ » ។
|
គន្លងនៃការគិតដែលគ្មានប្រយោជន៍
ព្រងើយកន្តើយនឹងភាពវិជ្ជមាន
|
ការបដិសេធបទពិសោធន៍វិជ្ជមានទាំងអស់ ពីព្រោះអ្នកមិនមានអារម្មណ៍ថាវារាប់ឡើយ ។
|
« ឪពុកម្តាយរបស់ខ្ញុំបានមានប្រសាសន៍ថា ខ្ញុំធ្វើការងារបានល្អ ប៉ុន្តែខ្ញុំដឹងថា ពួកគាត់គ្រាន់តែចង់ឲ្យខ្ញុំមានអារម្មណ៍ល្អអំពីកំហុសដែលខ្ញុំបានធ្វើប៉ុណ្ណោះ » ។
|
គន្លងនៃការគិតដែលគ្មានប្រយោជន៍
ការពង្រីក
|
បំផ្លើសចំណុចខ្សោយរបស់អ្នក ឬប្រៀបធៀបចំណុចខ្សោយរបស់អ្នកទៅនឹងចំណុចខ្លាំងរបស់អ្នកដទៃ ។
|
« ខ្ញុំស្ទើរតែមិនអាចនិយាយជាមួយគេឯងបានទេ ហើយនៅពេលដែលខ្ញុំនិយាយ ខ្ញុំមិនកំប្លែងដូចជាគាត់នោះទេ » ។
|
អនុវត្តឆ្លើយតបទៅនឹងគំនិតដែលគ្មានប្រយោជន៍
ព្រឹត្តិការណ៍
|
តើអ្នកអាចមានគំនិតដែលគ្មានប្រយោជន៍ ឬមិនត្រឹមត្រូវអ្វីខ្លះ ?
|
បើមិត្តម្នាក់មានគំនិតបែបនេះ តើអ្នកនឹងនិយាយអ្វីខ្លះទៅកាន់គាត់ ឬនាង ?
|
តើព្រះអង្គសង្គ្រោះអាចកែតម្រូវគំនិតនេះដោយរបៀបណា ?
|
អ្នកទៅជួបជុំក្នុងសង្គមដែលអ្នកមិនស្គាល់នរណាម្នាក់ ។
| | | |
អ្នកត្រូវតែនៅជាមួយអ្នកដែលមិនចុះសម្រុងជាមួយ ។
| | | |
អ្នកឮនរណាម្នាក់រិះគន់សាសនាចក្រ ។
| | | |
អ្នកធ្វើមិនបានល្អនៅក្នុងការប្រឡងដែលអ្នកបានខិតខំសិក្សាយ៉ាងខ្លាំង ។
| | | |