ថ្នាក់​សិក្ខាសាលា
សុខភាព​ខាង​ផ្លូវកាយ និង​ផ្លូវចិត្ត ៖ ទិដ្ឋភាព​ទូទៅ


« សុខភាព​ខាង​ផ្លូវកាយ និង ផ្លូវចិត្ត ៖ ទិដ្ឋភាព​ទូទៅ⁠ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ​២០២៥ )

« សុខភាព​ខាង​ផ្លូវកាយ និង​ផ្លូវចិត្ត » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

សុខភាព​ខាង​ផ្លូវកាយ និង​ផ្លូវចិត្ត

សុខភាព​ខាង​ផ្លូវកាយ និង​ផ្លូវចិត្ត

ទិដ្ឋភាព​ទូទៅ

ពេល​យើង​ឆ្លង​កាត់​ជីវិត​រស់​នៅ នោះយើង​ប្រឈម​មុខ​នឹង​ស្ថានភាព​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​មាន​បញ្ហា​ខាង​សតិ​អារម្មណ៍ ។ យើង​អាច​ងាក​ទៅ​រក​ព្រះអម្ចាស់​សម្រាប់​ជំនួយ ដើម្បី​ឲ្យ​កាន់​តែ​មាន​ភាព​រឹងមាំ​ខាង​ផ្លូវចិត្ត ។ មេរៀន​ខាង​ក្រោម​នេះ​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ថែ​រក្សា​រូបកាយ​របស់​ពួកគេ អភិវឌ្ឍ​លំនាំ​នៃ​ការគិត​ប្រកប​ដោយ​សុទិដ្ឋិនិយម ស្វែងរក​ជំនួយ​របស់​ព្រះអម្ចាស់​នៅពេល​មាន​ភាពតានតឹង ការថប់បារម្ភ ភាពសោកសៅ និង​ការធ្លាក់ទឹកចិត្ត ហើយ​បង្កើត និង​ពង្រឹង​ទំនាក់ទំនង ។

ការផ្ដល់​យោលបល់​ស្តីពី​ល្បឿន​បង្រៀន ៖ មេរៀន​ទាំង​នេះ​អាច​ត្រូវ​បាន​បង្រៀន​នៅ​ពេល​ណា​ក៏​បាន​ក្នុង​ឆ្នាំ​សិក្សា ឬ​ក្នុង​អំឡុង​ពេល​សប្តាហ៍​ណា​មួយ នៅក្នុង​ល្បឿន​បង្រៀន​របស់​សៀវភៅ ចូរ​មក​តាម​ខ្ញុំ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ វា​អាច​ជា​ការ​ល្អ​បំផុត​ក្នុង​ការបង្រៀន « ការស្ថាបនា​កម្លាំង​ខាង​ផ្លូវ​ចិត្ត​នៅ​លើ​ព្រះអម្ចាស់ » និង​មេរៀន​បន្ត​នៅ​ក្នុង​ពេល​កៀកៗ​គ្នា ។ ការណ៍​នេះ​អាច​ជួយ​សិស្ស​ឲ្យ​រៀន និង​អនុវត្ត​ជំនាញ​ដែល​ជាក់លាក់​ចំពោះ​មេរៀន​ទាំង​នេះ ។

រៀបចំ​ខ្លួន​ដើម្បី​បង្រៀន

ព័ត៌មាន​ខាង​ក្រោម​ផ្តល់​នូវ​គំនិត​ខ្លះៗ​អំពី​អ្វី​ដែល​អ្នក​អាច​ត្រូវ​រៀបចំ​ជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

ការមើលថែរូបកាយខាងសាច់ឈាមរបស់យើង

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​បង្ហាញពី​ការដឹង​គុណ​ដល់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​តាមរយៈ​ការថែទាំ​ចំពោះ​រូបកាយ​របស់​ពួកគេ ។

  • ការរៀបចំ​សិស្ស ៖ អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​អំពី​អារម្មណ៍​ដែល​ពួកគេ​មាន​ចំពោះ​រូបកាយ​របស់​ពួកគេ និង​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ​ដើម្បី​ថែទាំ​រូបកាយ​របស់​ពួកគេ ។ ពួកគេ​ក៏​អាច​ពិចារណា​អំពី​របៀប​ដែល​អាកប្បកិរិយា និង​សកម្មភាព​ចំពោះ​រូបកាយ​របស់​ពួកគេ ប៉ះពាល់​ដល់​សុភមង្គល ថាមពល សមិទ្ធផល និង​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយនឹង​ព្រះ​យ៉ាង​ណា​ដែរ ។

  • សំណៅ​ចែក ៖ « ការថែទាំ​រូបរាងកាយ​របស់​យើង »

ការ​ស្ថាបនា​កម្លាំង​ខាង​ផ្លូវចិត្ត​នៅ​លើ​ព្រះអម្ចាស់

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​មាន​ទំនុកចិត្ត​ថា ព្រះអង្គ​សង្រ្គោះ​នឹង​គាំទ្រ​ពួកគេ​នៅក្នុង​ការកសាង​កម្លាំង​ខាង​រាងកាយ និង​ផ្លូវចិត្ត ។

  • ការរៀបចំ​សិស្ស ៖ អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​អំពី​ស្ថានភាព​លំបាក​ខាង​ផ្លូវ​ចិត្ត​ដែល​ពួកគេ​ប្រឈម​មុខ ឬ​អាច​ប្រឈម​មុខ​នៅ​ពេល​អនាគត និង​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​នៅ​ក្នុង​ស្ថានភាព​ទាំង​នោះ ។ ពួកគេ​អាច​ពិភាក្សា​អំពី​គំនិត​របស់​ពួកគេ​ជាមួយ​ឪពុក ឬម្ដាយ ឬ​សមាជិក​គ្រួសារ ។ អ្នក​អាច​ចង្អុល​បង្ហាញ​ថា ទស្សនវិស័យ​ខាង​ក្រៅ​ពេល​ខ្លះ​អាច​មាន​ប្រយោជន៍​ក្នុង​ការដោះស្រាយ​បញ្ហា​ផ្លូវ​ចិត្ត ។

ការស្ថាបនាគន្លងនៃការគិតដែលមានភាពវិជ្ជមាន

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​អភិវឌ្ឍ​ការយល់​ដឹង​អំពី​គំនិត​របស់​ពួកគេ​ផ្ទាល់​និង​ការបង្កើត​​លំនាំ​នៃ​ការគិត​ប្រកប​ដោយ​សុទិដ្ឋិនិយម ។

ការរៀបចំ​សិស្ស ៖ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​យក​ចិត្ត​ទុក​ដាក់ និង​សរសេរ​នូវ​គំនិត​ដែល​ពួកគេ​មាន​នៅពេល​ឆ្លើយ​តប​ទៅ​នឹង​ស្ថានភាព​លំបាក ឬ​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ដទៃ ។

សំណៅ​ចែក ៖ « ការកែ​តម្រូវ​គំនិត​ដែល​មិន​មាន​ប្រយោជន៍ ឬ​មិន​ត្រឹមត្រូវ »

ការគ្រប់គ្រង​ភាពតានតឹង និង​ការថប់បារម្ភ

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្វែងរក និង​ហាត់រៀន​ជំនាញ​ដើម្បី​ងាក​ទៅ​រក​ព្រះអម្ចាស់ ដើម្បី​គ្រប់គ្រង​ភាព​តានតឹង និង​ការថប់បារម្ភ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​គ្រា​ថ្មីៗ​នេះ​នៅពេល​ពួកគេ​មាន​អារម្មណ៍​តានតឹង ឬ​ថប់បារម្ភ​អំពី​អ្វី​មួយ ។ លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ពិចារណា​អំពី​ភាពជោគជ័យ និង​ឧបសគ្គ​ដែល​ពួកគេ​បាន​ទប់ទល់​ជាមួយ​នឹង​ភាពតានតឹង និង​ការថប់បារម្ភ ។

  • សំណៅ​ចែក ៖ « កម្រិត​ទាំងបួន​នៃ​ភាពតានតឹង »

ការស៊ូទ្រាំ​នឹង​ភាពសោកសៅ និង​ជំងឺ​ធ្លាក់​ទឹកចិត្ត

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​អំពី​របៀប​ដែល​ពួកគេ​អាច​ទទួល​បាន​ជំនួយ​ជាមួយ​អារម្មណ៍​ភាពសោកសៅ និង​ការធ្លាក់ទឹកចិត្ដ ។

  • ការរៀបចំ​សិស្ស ៖ ដើម្បី​រៀបចំ​សិស្ស​ឲ្យ​សិក្សា​អំពី​វិធី​សមរម្យ​ដើម្បី​ដោះស្រាយ​ភាពសោកសៅ និង​ការធ្លាក់ទឹកចិត្ត សូម​ផ្ដល់​សេចក្ដី​ថ្លែងការណ៍​ដូច​ខាង​ក្រោម​នេះ ៖ « ខ្ញុំ​ស្គាល់​អំពី​របៀប​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ជួយ​ខ្ញុំ​បាន នៅ​ពេល​ខ្ញុំ​មាន​អារម្មណ៍​សោកសៅ ឬ​ធ្លាក់​ទឹក​ចិត្ដ » ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​វាយ​តម្លៃ​ប្រកប​ដោយ​ការអធិស្ឋាន​ថា តើ​សេចក្ដី​ថ្លែងការណ៍​នេះ​អនុវត្ត​បាន​ល្អ​ប៉ុនណា​ចំពោះ​ពួកគេ ហើយ​ពួកគេ​អាច​ចែកចាយ​វា​ដោយ​ទំនុក​ចិត្ត​យ៉ាង​ណា​ជាមួយ​អ្នក​ដទៃ ។

  • វត្ថុ​ដែល​ត្រូវបង្ហាញ ៖ រូបភាព ឬ​វីដេអូ​នៃ​រលក​សមុទ្រ

  • សំណៅ​ចែក ៖ « ការស្វែងរក​ជំនួយ »

ការមានភាពល្អឥតខ្ចោះនៅក្នុងព្រះយេស៊ូវគ្រីស្ទ

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​អំពី​កំហុស​នៃ​ការគិតទាក់ទង​ទៅនឹង​ភាពល្អ​ឥតខ្ចោះ និង​របៀប​ដែល​ពួកគេ​អាច​ងាក​ទៅ​រក​ព្រះអម្ចាស់ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​អំពី​របៀប​ដែល​ពួកគេ​អាច​ពិពណ៌នា​ពី​ភាពខុសគ្នា​រវាង​ភាពឥតខ្ចោះ​និយម និង​ការក្លាយ​ជា​មនុស្ស​ល្អ​ឥតខ្ចោះ​តាម​រយៈ​ព្រះគ្រីស្ទ ។ ពួកគេ​អាច​ពិចារណា​អំពី​របៀប​ដែល​ពួកគេ​អាច​មាន​អារម្មណ៍​ថា ត្រូវ​បាន​ល្បួង​ឲ្យ​គិត​ថា​ពួកគេ​ត្រូវតែ​ល្អ​ឥតខ្ចោះ​ដោយ​ខ្លួន​ឯង ។

  • វីដេអូ ៖ « Self-Compassion » ( ២:៥៨ ); « The Imperfect Harvest » ( ១១:០១ មើល​ចាប់ពី​នាទីទី ២:៣៧ ដល់ ៣:០៤ )

  • សំណៅ​ចែក ៖ « ការក្លាយ​ជា​មនុស្ស​ល្អ​ឥតខ្ចោះ​ក្នុង​ព្រះយេស៊ូវ​គ្រីស្ទ » »

ការស្ថាបនា​ទំនាក់ទំនង​វិជ្ជមាន

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ស្វែង​រក​ជំនួយ​របស់​ព្រះអម្ចាស់​ក្នុង​ការបង្កើត​ទំនាក់ទំនង​ដែល​រួម​ចំណែក​ដល់​សុខភាព និង​សុខុមាល​ភាព​ទាំងមូល​របស់​ពួក​គេ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​អំពី​ទំនាក់​ទំនង​ដ៏​រឹងមាំ​ដែល​ពួកគេ​មាន​ក្នុង​ជីវិត​របស់​ពួកគេ និង​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​ដើម្បី​ធ្វើ​ឲ្យ​ទំនាក់ទំនង​ទាំងនោះ​រឹងមាំ ។ ពួកគេ​ក៏​អាច​ពិចារណា​អំពី​នរណា​ក៏​បាន​ដែល​ពួកគេ​ចង់​អភិវឌ្ឍ ឬ​ពង្រឹង​ទំនាក់ទំនង​ជាមួយ និង​គិត​អំពី​វិធី​ដើម្បី​ធ្វើ​បែប​នេះ ។

  • វីដេអូ ៖ « Of Things That Matter Most » ( ១៩:១២ មើល​ចាប់ពី​នាទីទី ១២:៣៥ ដល់ ១២:៥៦ )

  • សំណៅ​ចែក ៖ « ឧទាហរណ៍​អំពី​ទំនាក់ទំនង​ដ៏មាន​អត្ថន័យ​ក្នុង​ប្រវត្តិ​សាសនាចក្រ និង​គោលលទ្ធិ និង​សេចក្តី​សញ្ញា »

  • សម្ភារ​សម្រាប់​សិស្ស ៖ ចែក​ចម្រៀក​ក្រដាស​តូចមួយ​ឲ្យដល់​សិស្ស​ម្នាក់ៗ