« មេរៀនទី ២០២—ព្រះគម្ពីរមរមនគឺជាឧបករណ៍មួយនៅក្នុងការប្រែចិត្តជឿ ៖ ការប្រើប្រាស់ព្រះគម្ពីរមរមនដើម្បីរៀបចំខ្លួនចែកចាយដំណឹងល្អ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៥ )
« ព្រះគម្ពីរមរមនគឺជាឧបករណ៍មួយនៅក្នុងការប្រែចិត្តជឿ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ២០២៖ ការរៀបចំខ្លួនធ្វើជាអ្នកផ្សព្វផ្សាយសាសនា
ព្រះគម្ពីរមរមនគឺជាឧបករណ៍មួយនៅក្នុងការប្រែចិត្តជឿ
ការប្រើប្រាស់ព្រះគម្ពីរមរមនដើម្បីរៀបចំចែកចាយដំណឹងល្អ
ព្រះគម្ពីរមរមនគឺជាអំណោយដែលព្រះបានប្រទានដល់យើង ដើម្បីប្រមូលសាសន៏អ៊ីស្រាអែលនៅថ្ងៃចុងក្រោយឲ្យមករកព្រះយេស៊ូវគ្រីស្ទ ។ សម្រាប់សិស្សប្រើប្រាស់អំណោយនេះដើម្បីជួយប្រមូលផ្ដុំអ្នកដទៃ វាសំខាន់ដែលពួកគេទទួលបានសាក្សីផ្ទាល់ខ្លួនពីព្រះថា ព្រះគម្ពីរនេះគឺពិត ។ មេរៀននេះអាចជួយសិស្សឲ្យទទួលអារម្មណ៍ពីសារៈសំខាន់នៃការពង្រឹងទីបន្ទាល់របស់ពួកគេអំពីព្រះគម្ពីរមរមនក្នុងការរៀបចំខ្លួនដើម្បីចែកចាយដំណឹងល្អរបស់ព្រះអង្គសង្គ្រោះ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ឧបករណ៍សម្រាប់ប្រមូលសាសន៍អ៊ីស្រាអែល
សូមពិចារណារាយបញ្ជីនៅលើក្ដារខៀន ឬបង្ហាញឧបករណ៍ជាច្រើនដែលសិស្សរបស់អ្នកស្គាល់ ។ ឧទាហរណ៍ខ្លះៗមានដូចជាញញួរ ទួរណឺវិស ច្រាសដុសធ្មេញ ប្រដាប់កឹបក្រដាស ជាដើម ។ សូមអញ្ជើញសិស្សឲ្យនិយាយអំពីមុខងាររបស់ឧបករណ៍ទាំងនេះដោយប្រើសំណួរដូចខាងក្រោម ។
តើអ្នកប្រើឧបករណ៍មួយក្នុងចំណោមឧបករណ៍ទាំងនេះ ចុងក្រោយនៅពេលណា ? តើអ្នកប្រើប្រាស់វាដោយរបៀបណា ?
តើឧបករណ៍មួយចំនួនផ្សេងទៀតនឹងត្រូវប្រើយ៉ាងណាដើម្បីបំពេញមុខងារដូចគ្នានេះ ?
ដើម្បីជួយសិស្សឲ្យយល់ច្បាស់ថា ឧបករណ៍មួយចំនួនគឺប្រើប្រាស់បានប្រសើរជាមួយនឹងកិច្ចការមួយចំនួន សូមពិចារណាសុំសិស្សឲ្យធ្វើកិច្ចការមួយ ដូចជាការកឹបក្រដាសជាមួយគ្នាដោយប្រើទួរណឺវិស ឬច្រាសដុសធ្មេញ ។
សូមជួយសិស្សឲ្យយល់ថា ឧបករណ៍ទាំងនេះសម្រេចបានការងារជាក់លាក់មួយចំនួន ។ ស្រដៀងគ្នានេះដែរ ព្រះបានប្រទានឧបករណ៍ជាច្រើនដើម្បីសម្រេចផ្នែកជាក់លាក់នៃកិច្ចការរបស់ទ្រង់ ដែលឧបករណ៍មួយក្នុងចំណោមនោះគឺការប្រមូលមនុស្សឲ្យមករកព្រះយេស៊ូវគ្រីស្ទ ។
តើឧបករណ៍អ្វីខ្លះដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានប្រទានឲ្យដើម្បីប្រមូលមនុស្សមករកទ្រង់ទាំងទ្វេ ?
សិស្សអាចអានសេចក្តីថ្លែងការណ៍ខាងក្រោម ដើម្បីបញ្ជាក់ពីចម្លើយរបស់ពួកគេចំពោះសំណួរមុន ឬដើម្បីមើលចម្លើយបន្ថែម ។
អែលឌើរ សាយអាន អែម បូវែន នៃពួកចិតសិបនាក់បានបង្រៀន ៖
យើងកំពុងប្រមូលផ្ដុំអ៊ីស្រាអែលលើកចុងក្រោយ ហើយកំពុងធ្វើដូច្នោះដោយព្រះគម្ពីរមរមន—ជាគម្ពីរមួយ ដែលរួមផ្គុំនឹងព្រះវិញ្ញាណនៃព្រះអម្ចាស់ គឺជាឧបករណ៍ដ៏មានអានុភាពបំផុតក្នុងការផ្លាស់ប្រែចិត្តជឿ ។ ( សាយអាន អែម បូវែន « The Role of the Book of Mormon in Conversion » Liahona ខែវិច្ឆិកា ឆ្នាំ២០១៨ ទំព័រ ៨៣ )
សូមស្តាប់ដោយយកចិត្តទុកដាក់ នៅពេលសិស្សឆ្លើយតប ហើយតាមការគួរ សូមអញ្ជើញពួកគេឲ្យចែកចាយពីមូលហេតុដែលពួកគេមានអារម្មណ៍បែបនោះ ។
ប្រសិនបើវាអាចជួយសិស្សឲ្យមើលឃើញនូវឧទាហរណ៍មួយអំពីរបៀបដែលព្រះគម្ពីរមរមនជាឧបករណ៍មួយក្នុងការនាំមនុស្សម្នាក់ឲ្យមកកាន់តែជិតព្រះ សូមពិចារណាបង្ហាញ « A Book of Mormon Story » ( ៥:១៥ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
5:15
សូមអញ្ជើញសិស្សឲ្យអាន មរ៉ូណៃ ១០:៣–៥ និងសេចក្តីថ្លែងការណ៍ដូចខាងក្រោមនេះ ។ សូមឲ្យពួកគេស្វែងរករបៀបដ៏សំខាន់មួយ ដែលយើងអាចរៀបចំខ្លួនដើម្បីចែកចាយព្រះគម្ពីរមរមនជាមួយអ្នកដទៃ ។
ប្រធាន ហែនរី ប៊ី អាវរិង ក្នុងគណៈប្រធានទីមួយបានបង្រៀន ៖
សម្រាប់យើងដើម្បីដឹងថា ព្រះគម្ពីរមរមនគឺពិត យើងត្រូវតែអានព្រះគម្ពីរនេះ ហើយធ្វើការជ្រើសរើសដែលមាននៅក្នុងមរ៉ូណៃ ៖ អធិស្ឋានដើម្បីដឹងថា ព្រះគម្ពីរនេះពិត ឬអត់ ។ នៅពេលយើងបានធ្វើដូច្នោះ យើងអាចថ្លែងទីបន្ទាល់ពីបទពិសោធន៍ផ្ទាល់ខ្លួនដល់មិត្តភក្តិរបស់យើងថា ពួកគេអាចធ្វើការជ្រើសរើសនោះ ហើយដឹងពីការពិតដូចគ្នា ។ ( ហែនរី ប៊ី អាវរិង « A Voice of Warning » Ensign ខែវិច្ឆិកា ឆ្នាំ១៩៩៨ ទំព័រ ៣៤ )
នៅពេលសិស្សចែកចាយអ្វីដែលពួកគេបានរៀន ពួកគេអាចរកឃើញសេចក្តីពិតដូចខាងក្រោមនេះ ៖ ទទួលបានសាក្សីផ្ទាល់ខ្លួនរបស់យើងពីព្រះគម្ពីរមរមន ធ្វើឲ្យយើងអាចជួយអ្នកដទៃរៀនពីសេចក្តីពិតដ៏ពោរពេញរបស់ព្រះគម្ពីរនេះ ។
ដើម្បីជួយសិស្សពិចារណាបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេជាមួយនឹងសេចក្តីពិតនេះ អ្នកអាចអញ្ជើញពួកគេឲ្យវាយតម្លៃការឆ្លើយតបរបស់ពួកគេដោយស្ងៀមស្ងាត់ចំពោះសេចក្ដីថ្លែងការណ៍ខាងក្រោមនេះ ។
ដោយប្រើរង្វាស់ពីមួយទៅប្រាំ ដោយមួយ « មិនពិតចំពោះខ្ញុំ » និងប្រាំ « ពិតបំផុតចំពោះខ្ញុំ » ដាក់ពិន្ទុសេចក្តីថ្លែងការណ៍ដូចខាងក្រោមនេះ ៖
ខ្ញុំអាចពន្យល់មិត្តភក្តិម្នាក់ពីអ្វីទៅជាព្រះគម្ពីរមរមន និងរបៀបដែលព្រះគម្ពីរនេះអាចនាំមនុស្សឲ្យមករកព្រះគ្រីស្ទ ។
ខ្ញុំកំពុងសិក្សាព្រះគម្ពីរមរមនក្នុងរបៀបមួយដែលធ្វើឲ្យកាន់តែស៊ីជម្រៅដល់ការប្រែចិត្តជឿផ្ទាល់ខ្លួនរបស់ខ្ញុំលើព្រះយេស៊ូវគ្រីស្ទ ។
ខ្ញុំមានបទពិសោធន៍ដែលអនុញ្ញាតឲ្យខ្ញុំថ្លែងទីបន្ទាល់ដល់អ្នកដទៃថា ព្រះគម្ពីរមរមនគឺជាព្រះគម្ពីរពិត ។
សូមពិចារណាអញ្ជើញសិស្សឲ្យស្វែងរកការបំផុសគំនិតអំពីរបៀបដើម្បីយាងអញ្ជើញព្រះចេស្ដានៃព្រះមកក្នុងជីវិតពួកគេ និងជីវិតអ្នកដទៃតាមរយៈព្រះគម្ពីរមរមន ។
ការឲ្យតម្លៃចំពោះអំណោយរបស់ព្រះនៃព្រះគម្ពីរមរមន
នៅក្នុងវិវរណៈមួយដែលបានប្រទានដល់ យ៉ូសែប ស្ម៊ីធ ព្រះអម្ចាស់បានគូសបញ្ជាក់ពីសារៈសំខាន់នៃព្រះគម្ពីរមរមន ដោយការចែកចាយពីអារម្មណ៍របស់លោក នៅពេលមនុស្សមិនសូវយកចិត្តទុកដាក់នឹងព្រះគម្ពីរមរមន ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៨៤:៥៤–៥៧ ហើយគិតអំពីរបៀបដែលខគម្ពីរទាំងនេះអាចអនុវត្តចំពោះសមាជិកនៃសាសនាចក្ររបស់ព្រះអម្ចាស់ ដែលកំពុងរៀបចំខ្លួនដើម្បីចែកចាយដំណឹងល្អរបស់ទ្រង់ ។
តើអ្នកបានរកឃើញអ្វីខ្លះ ដែលអាចអនុវត្តចំពោះអ្នកដែលចង់ចែកចាយដំណឹងល្អរបស់ព្រះអង្គសង្គ្រោះ ?
តើមានរបៀបអ្វីខ្លះដែលយើងអាចបង្ហាញថាតើព្រះគម្ពីរមរមនមានសារៈសំខាន់ប៉ុនណាក្នុងជីវិតរបស់យើង ?
ចំណេះដឹងផ្ទាល់ខ្លួន និងសាក្សីនៃព្រះគម្ពីរមរមន
សាច់រឿងខាងក្រោមនេះ ឬសាច់រឿងផ្សេងទៀតដែលអ្នកបង្កើត អាចជួយសិស្សបង្ហាញពីអ្វីដែលពួកគេបានរៀន និងមានអារម្មណ៍ក្នុងអំឡុងពេលមេរៀននេះ ។ សូមពិចារណាអានសាច់រឿងជាថ្នាក់ ហើយទុកពេលឲ្យសិស្សគិតអំពីអ្វីដែលពួកគេអាចចែកចាយជាមួយអានី ។
អានីទើបតែបានចូលរៀនថ្នាក់រៀបចំខ្លួនធ្វើជាអ្នកផ្សព្វផ្សាយសាសនា ។ នាងបានសុំគ្រូបង្រៀនជាអ្នកផ្សព្វផ្សាយសាសនាដែលបានត្រឡប់ពីបេសកកម្មវិញថ្មីៗ សម្រាប់មតិយោបល់អំពីការរៀបចំខ្លួនចែកចាយដំណឹងល្អ ។ គ្រូបង្រៀនទាំងពីរនាក់បានផ្ដល់ដំបូន្មានឲ្យនាងពង្រឹងចំណេះដឹង និងទីបន្ទាល់របស់នាងអំពីព្រះគម្ពីរមរមន ។ ក្នុងចំណោមរបៀបទាំងអស់ដែលពួកគេអាចឆ្លើយតបបាន ការសិក្សាព្រះគម្ពីរមរមនមិនមែនជាចម្លើយដែល អានី រំពឹងទុកនោះទេ ។
សូមអញ្ជើញសិស្សឲ្យទៅជុំវិញបន្ទប់ ហើយប្រាប់សិស្សយ៉ាងហោចណាស់ពីរនាក់ផ្សេងទៀតអំពីអ្វីដែលពួកគេអាចចែកចាយជាមួយ អានី ។
សូមពិចារណាពីរបៀបបង្កើតឱកាសមួយសម្រាប់ព្រះវិញ្ញាណបរិសុទ្ធ ដើម្បីថ្លែងជាសាក្សីអំពីព្រះគម្ពីរមរមនដល់សិស្សរបស់អ្នក ។ អ្នកអាចអញ្ជើញសិស្សដែលស្ម័គ្រចិត្តឲ្យចែកចាយជាមួយនឹងថ្នាក់នូវវគ្គបទគម្ពីរពីព្រះគម្ពីរមរមនដែលចូលចិត្ត ឬបទពិសោធន៍របស់ពួកគេដែលទទួលបានទីបន្ទាល់អំពីព្រះគម្ពីរមរមន ។ អ្នកអាចចែកចាយវគ្គបទគម្ពីរមួយ ដែលបានជួយអ្នកឲ្យស្គាល់ព្រះអង្គសង្គ្រោះកាន់តែច្បាស់ ។ ផ្ដល់ពេលឲ្យសិស្សចែកចាយ ។ ប្រសិនបើមានសិស្សជាច្រើនចង់ចែកចាយ សូមអញ្ជើញពួកគេឲ្យធ្វើបែបនេះជាក្រុមតូចៗ ដើម្បីឲ្យទាំងអស់គ្នាមានឱកាស ។
សូមពិចារណាអញ្ជើញសិស្សឲ្យឆ្លើយសំណួរខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេដោយស្ងប់ស្ងាត់ ។
តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីពង្រឹងទំនាក់ទំនងរបស់អ្នកជាមួយព្រះយេស៊ូវគ្រីស្ទ តាមរយៈព្រះគម្ពីរមរមន ?
អ្នកអាចផ្ដល់យោបល់នូវជម្រើសមួយចំនួនដូចជា ៖ ការអានព្រះគម្ពីរមរមនទាំងមូលក្នុងរយៈពេលជាក់លាក់មួយ រកមើលខគម្ពីរដើម្បីចែកចាយជាមួយអ្នកដទៃ ឬទូលសូមព្រះវរបិតាសួគ៌សម្រាប់សាក្សីតាមរយៈព្រះវិញ្ញាណបរិសុទ្ធថា ព្រះគម្ពីរនេះគឺពិត ។
អ្នកក៏អាចបង្ហាញវីដេអូ « The Book of Mormon » ( ២:១០ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ នៅក្នុងវីដេអូនេះ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន និង ឃ្វីនថិន អិល ឃុក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ចែកចាយពីរបៀបដែលប្រធានបេសកកម្មរបស់ពួកលោកបានអញ្ជើញពួកលោកឲ្យរៀនអំពីព្រះគ្រីស្ទ តាមរយៈព្រះគម្ពីរមរមន ។ សិស្សអាចជ្រើសរើសធ្វើតាមការអញ្ជើញដូចគ្នានោះ ។
2:10
តើការធ្វើអ្វីដែលអ្នកបានសរសេរអាចរៀបចំអ្នកឲ្យចែកចាយព្រះគម្ពីរមរមនក្នុងជីវិតប្រចាំថ្ងៃ ឬជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងដោយរបៀបណា ?
វាអាចមានអត្ថប្រយោជន៍ដើម្បីចែកចាយទីបន្ទាល់របស់អ្នកពីរបៀបដែលព្រះគម្ពីរមរមនបានជួយអ្នកខិតកាន់តែជិតព្រះយេស៊ូវគ្រីស្ទ ។
សិស្សអាចជួបការពិបាកក្នុងការចែកចាយដំណឹងល្អជាមួយអ្នកដទៃ ។ វាប្រហែលជាមានអត្ថប្រយោជន៍ក្នុងការបង្ហាញវីដេអូខាងក្រោមនេះរបស់យុវជនម្នាក់ដែលបានចែកចាយព្រះគម្ពីរមរមនជាមួយមិត្តម្នាក់ ។ ម្យ៉ាងវិញទៀត សិស្សអាចប្រាប់អំពីពេលវេលាដែលពួកគេបានចែកចាយព្រះគម្ពីរមរមនជាមួយនរណាម្នាក់ ដែលបន្ទាប់មកបានទទួលពរជ័យដោយការអានព្រះគម្ពីរមរមននោះ ។
4:42
សិស្សអាចពិភាក្សាអំពីមូលហេតុដែលការចែកចាយព្រះគម្ពីរមរមនអាចជារបៀបដ៏ល្អមួយដើម្បីពិភាក្សាអំពីដំណឹងល្អជាមួយនរណាម្នាក់ ។
អ្នកអាចបង្ហាញសិស្សនូវរបៀបផ្សេងៗដើម្បីចែកចាយព្រះគម្ពីរមរមនតាមអេឡិចត្រូនិក ។ ពួកគេអាចធ្វើវាបាននៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អ ដោយការបើកផ្ទាំងព្រះគម្ពីរ ហើយចុច « Share » ឬ « Share Now » នៅផ្នែកខាងលើនៃទំព័រនេះ ។ ឬពួកគេអាចចែកចាយកម្មវិធីព្រះគម្ពីរមរមន ។ ជម្រើសទាំងពីរផ្តល់ជូនព្រះគម្ពីរមរមនជាង ១០០ ភាសាដោយមិនគិតថ្លៃ ។ គេហទំព័រខាងក្រោមនេះមានការណែនាំសម្រាប់ទាញយកកម្មវិធីនេះ និងរួមបញ្ចូលវីដេអូដើម្បីជួយសិស្សឲ្យដឹងពីរបៀបចែកចាយព្រះគម្ពីរមរមន ៖
ចែកចាយកម្មវិធីព្រះគម្ពីរមរមន
0:30
វាអាចមានអត្ថប្រយោជន៍ក្នុងការផ្តល់ឱកាសឲ្យសិស្សចែកចាយព្រះគម្ពីរមរមននៅក្នុងបរិយាកាសបែបជាអ្នកផ្សព្វផ្សាយសាសនា ។ សិស្សអាចសម្តែងធ្វើជាដៃគូ ។ ដៃគូនីមួយៗអាចប្តូរវេនគ្នាធ្វើដូចខាងក្រោមនេះ ហាក់ដូចជាពួកគេកំពុងនិយាយជាមួយមិត្តភក្តិដែលមានជំនឿផ្សេងគ្នា ៖
សូមពន្យល់ថាអ្វីជាព្រះគម្ពីរមរមន ។
សូមអញ្ជើញមិត្តភក្តិរបស់អ្នកអានព្រះគម្ពីរនេះ ។
សូមប្រាប់មិត្តភក្តិរបស់អ្នកថាហេតុអ្វីបានជាអ្នកចង់ឲ្យពួកគេអានព្រះគម្ពីរនេះ ។
វាអាចមានអត្ថប្រយោជន៍សម្រាប់សិស្សក្នុងការអាន និងធ្វើតាមការណែនាំសម្រាប់ការចែកចាយព្រះគម្ពីរមរមនដែលមាននៅខាងក្រោមនេះ « ការយល់ដឹងអំពីគោលលទ្ធិ » នៅលើទំព័រ ៤២ នៃ ប្រកាសដំណឹងល្អរបស់យើង ៖ មគ្គុទេសក៍ស្តីពីការបម្រើជាអ្នកផ្សព្វផ្សាយសាសនា ( ឆ្នាំ២០២៣ ) ។
សូមពិចារណាឲ្យសិស្សអានកថាខណ្ឌទីប្រាំមួយនៃកថាខណ្ឌ បុព្វកថានៃព្រះគម្ពីរមរមន ។ ការណ៍នេះអាចជួយពួកគេមើលឃើញពីរបៀបដ៏សំខាន់មួយដើម្បីអញ្ជើញពរជ័យនៃព្រះគម្ពីរមរមនមកក្នុងជីវិតរបស់ពួកគេ ។ សូមឲ្យពួកគេរកមើលសេចក្តីសន្យាដែលបានផ្ដល់ឲ្យ ។ ការពិភាក្សាសំណួរទាំងឡាយខាងក្រោមនេះអាចមានអត្ថប្រយោជន៍ ៖
ដើម្បីជួយសិស្សឲ្យយល់កាន់តែច្បាស់អំពីអំណាចនៃព្រះគម្ពីរមរមនក្នុងការចង្អុលបង្ហាញមនុស្សឲ្យទៅរកព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ អ្នកអាចមើលវីដេអូខាងក្រោមនេះ ។ វីដេអូនេះបង្ហាញមនុស្សដែលមានសាសនាផ្សេងៗគ្នាជុំវិញពិភពលោកអានព្រះគម្ពីរមរមនត្រួសៗ ហើយរកមើលពីរបៀបដែលគម្ពីរនេះថ្លែងទីបន្ទាល់អំពីព្រះ ។
NaN:NaN