« ការរៀបចំខ្លួនធ្វើជាអ្នកផ្សព្វផ្សាយសាសនា ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៥ )
« ការរៀបចំខ្លួនធ្វើជាអ្នកផ្សព្វផ្សាយសាសនា » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ការរៀបចំខ្លួនធ្វើជាអ្នកផ្សព្វផ្សាយសាសនា
ការរៀបចំខ្លួនធ្វើជាអ្នកផ្សព្វផ្សាយសាសនា
ទិដ្ឋភាពទូទៅ
យើងអាចជួយប្រមូលផ្តុំវង្សអ៊ីស្រាអែលបានតាមរយៈការស្រឡាញ់អ្នកដទៃ ការចែកចាយសារលិខិតរបស់ព្រះយេស៊ូវគ្រីស្ទ និងការអញ្ជើញពួកគេឲ្យមករកព្រះអង្គសង្រ្គោះ ។ ព្រះប្រទានពរដល់អ្នកផ្សព្វផ្សាយសាសនានៅពេលពួកគេបម្រើដោយឧស្សាហ៍ព្យាយាម ហើយបង្រៀនមនុស្សនៅក្នុងសហគមន៍របស់ពួកគេ និងនៅជុំវិញពិភពលោក ។ ព្រះបានប្រទានព្រះគម្ពីរមរមនសម្រាប់ការប្រមូលផ្តុំនៅថ្ងៃចុងក្រោយ ។
រៀបចំខ្លួនដើម្បីបង្រៀន
ព័ត៌មានខាងក្រោមផ្តល់ឲ្យអ្នកនូវគំនិតខ្លះៗអំពីអ្វីដែលអ្នកអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
ការចែកចាយដំណឹងល្អចេញពីសេចក្ដីស្រឡាញ់ដូចព្រះគ្រីស្ទ
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យយល់អំពីរបៀបដែលសេចក្ដីស្រឡាញ់របស់ពួកគេចំពោះព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និងមនុស្សដទៃទៀតអាចជំរុញពួកគេឲ្យចែកចាយដំណឹងល្អ ។
-
ការរៀបចំសិស្ស ៖ ផ្ដល់ឲ្យសិស្សនូវសេចក្ដីថ្លែងការណ៍ដោយ យ៉ូសែប ស្ម៊ីធ ចេញពីមេរៀននេះ ។ សូមអញ្ជើញពួកគេឲ្យរៀបចំខ្លួនដើម្បីចែកចាយអំពីរបៀបដែលសេចក្ដីថ្លែងការណ៍នេះអាចជំរុញឲ្យនរណាម្នាក់ចែកចាយដំណឹងល្អជាមួយអ្នកដទៃ ឬដើម្បីរៀបចំខ្លួនបម្រើបេសកកម្មពេញម៉ោង ។
-
រូបភាពដើម្បីបង្ហាញ ៖ យុវវ័យបម្រើក្នុងស្ថានភាពផ្សេងគ្នា នរណាម្នាក់ចែកចាយដំណឹងល្អ
-
វីដេអូ ៖ « Feed My Sheep » ( ៥:៤៧ មើលចាប់ពីនាទីទី ២:៤៦ដល់ ៤:២៩ )
-
សម្ភារ ៖ ក្រដាសទទេសម្រាប់ក្រុមតូចៗប្រើ
ស្រឡាញ់ ចែកចាយ និង អញ្ជើញ
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សធ្វើផែនការចែកចាយដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ដោយប្រើគោលការណ៍នៃសេចក្ដីស្រឡាញ់ ចែកចាយ និងអញ្ជើញ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យមកដោយត្រៀមខ្លួនដើម្បីចែកចាយដំណើររឿងប្រែចិត្តជឿរបស់ខ្លួនឯង ឬដំណើររឿងរបស់សមាជិកគ្រួសារ ឬមិត្តភក្តិអំពីការចូលរួមសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
-
រូបភាពដើម្បីបង្ហាញ ៖ សត្វដែលបិទបាំងបន្លំ
-
សំណៅចែក ៖ « ស្រឡាញ់ ចែកចាយ អញ្ជើញ »
-
វីដេអូ ៖ « Simple Ways to Love, Share, and Invite » ( ២:៤៥ ) « 2021 Broadcast: Principles of Love, Share, and Invite » ( ៥៤:០៦ មើលចាប់ពីនាទីទី ០:០០ ដល់ ១:៣៥ )
ការជ្រើសរើសដើម្បីបម្រើបេសកកម្ម
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យមានបំណងប្រាថ្នាបម្រើព្រះអម្ចាស់នៅក្នុងនាមជាពួកអ្នកផ្សព្វផ្សាយសាសនារបស់ទ្រង់ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យនិយាយជាមួយនរណាម្នាក់ដែលបានបម្រើបេសកកម្មផ្នែកផ្សព្វផ្សាយសាសនា ឬផ្នែកសេវាកម្ម ។ សិស្សអាចសុំឲ្យបុគ្គលនោះចែកចាយនូវវិធីផ្សេងៗដែលព្រះអម្ចាស់បានប្រទានពរដល់ពួកគេ និងអ្នកដទៃតាមរយៈការបម្រើជាអ្នកផ្សព្វផ្សាយសាសនារបស់ពួកគេ ។
-
សម្ភារ ៖ ឧទាហរណ៍នៃការចាត់តាំងបេសកកម្មនៅលើក្រដាសតូចៗនៅក្នុងកន្ត្រកមួយ ច្បាប់ចម្លងនៃសេចក្តីថ្លែងការណ៍ដំបូងដោយប្រធាន រ័សុល អិម ណិលសុន សម្រាប់ដៃគូដើម្បីពិភាក្សា
-
សំណៅចែក ៖ « ពរជ័យនៃការបម្រើជាអ្នកផ្សព្វផ្សាយសាសនា »
-
វីដេអូ ៖ « Value of a Full-Time Mission » ( ៥:២២ )
ព្រះគម្ពីរមរមនគឺជាឧបករណ៍សម្រាប់ការប្រែចិត្តជឿ
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យដឹងអំពីសារៈសំខាន់នៃការពង្រឹងទីបន្ទាល់របស់ពួកគេអំពីព្រះគម្ពីរមរមន ក្នុងការរៀបចំខ្លួនដើម្បីចែកចាយដំណឹងល្អរបស់ព្រះអង្គសង្គ្រោះ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យសួរសមាជិកគ្រួសារ ឬមិត្តភក្តិដែលគួរឲ្យទុកចិត្តដើម្បីចែកចាយអំពីរបៀបដែលពួកគេមានទីបន្ទាល់ជាលើកដំបូងអំពីព្រះគម្ពីរមរមន ។ សូមលើកទឹកចិត្តសិស្សដែលមានអារម្មណ៍ស្រណុកចិត្តក្នុងការចែកចាយ ឲ្យចែកចាយពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេក្នុងការទទួលបានទីបន្ទាល់អំពីព្រះគម្ពីរមរមន ។
-
សម្ភារ ៖ បង្ហាញឧបករណ៍សាមញ្ញផ្សេងៗ ( ឬរូបភាពរបស់ឧបករណ៍ទាំងនេះ )
-
វីដេអូ ៖ « A Book of Mormon Story » ( ៥:១៥ ); « The Book of Mormon » ( ២:១០ )
សេចក្តីឧស្សាហ៍ព្យាយាមក្នុងកិច្ចការផ្សព្វផ្សាយសាសនា
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សស្វែងរកជំនួយពីព្រះអម្ចាស់ ដើម្បីក្លាយជាមនុស្សឧស្សាហ៍ព្យាយាមកាន់តែខ្លាំងក្នុងជីវិតរបស់ពួកគេ និងការរៀបចំខ្លួនរបស់ពួកគេដើម្បីបម្រើជាពួកអ្នកផ្សព្វផ្សាយសាសនារបស់ទ្រង់ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យជញ្ជឹងគិតអំពីរបៀបដែលនិយមន័យខាងក្រោមនៃសេចក្តីឧស្សាហ៍ព្យាយាមពិពណ៌នាអំពីព្រះយេស៊ូវគ្រីស្ទ ។ ពួកគេក៏អាចយល់ដំំណើររឿងមកពីព្រះជន្មរបស់ទ្រង់ ដែលទ្រង់បានបង្ហាញពីសេចក្តីឧស្សាហ៍ព្យាយាមផងដែរ ។
សេចក្តីឧស្សាហ៍ព្យាយាមគឺ « ខ្ជាប់ខ្ជួន ការខិតខំប្រឹងប្រែងដ៏អង់អាច ជាពិសេសក្នុងការបម្រើព្រះអម្ចាស់ និងគោរពតាមព្រះបន្ទូលរបស់ទ្រង់ » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ចិត្តឧស្សាហ៍ » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។
-
រូបភាពដើម្បីបង្ហាញ ៖ អគារអាផាតមិន គ្រួសារមួយដែលបង្រៀនដោយពួកអ្នកផ្សព្វផ្សាយសាសនា
-
វីដេអូ ៖ « Fourth Floor, Last Door » ( ២១:៣៣; សូមមើលចាប់ពីនាទីទី ១៤:១៧ ដល់ ១៧:២៧ និង ចាប់ពីនាទីទី ១៨:២៧ ដល់ ១៨:៥៧ ); « Preparation of Gordon B. Hinckley: Forget Yourself and Go to Work » ( ២:០៣ )
-
សម្ភារ ៖ ច្បាប់ចម្លងនៃការណែនាំសម្រាប់សកម្មភាពក្រុម