ថ្នាក់​វិទ្យាស្ថាន
សៀវភៅ​កំណត់ហេតុ​ការសិក្សា​នៃ​វគ្គ​សិក្សា


សៀវភៅ​កំណត់ហេតុ​ការសិក្សា​នៃ​វគ្គ​សិក្សា

សៀវភៅ​កំណត់ហេតុ និង ឧបករណ៍ tablet

សូម​កត់ត្រា​ជា​ទៀងទាត់​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​នៃ​វគ្គ​សិក្សា​អំពី​អ្វី​ដែល​អ្នក​បាន​រៀន របៀប​ដែល​អ្នក​បាន​អនុវត្ត​តាម​ការរៀន​នោះ និង របៀប​ដែល​វា​បាន​បង្កើន​សេចក្តីជំនឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវគ្រីស្ទ ។ ការធ្វើ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​ពិចារណា និង ទទួល​ស្គាល់​ពរជ័យ​ជាច្រើន ដែល​អ្នក​ធ្លាប់​បាន​ទទួល​មក​ពី​ព្រះ ។ សៀវភៅ​កំណត់ហេតុ​អាច​ជា​ប្រភព​មួយ​នៃ​ការបំផុសគំនិត និង​កម្លាំង ។ នា​ជិត​ចុង​បញ្ចប់​វគ្គ​សិក្សា អ្នក​នឹង​រាយការណ៍​ទៅ​គ្រូបង្រៀន​របស់​អ្នក​ថា អ្នក​បាន​កត់ត្រា​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​នៃ​វគ្គសិក្សា​ជា​ទៀតទាត់ និង របៀប​ដែល​បទពិសោធន៍​របស់​អ្នក​បាន​ពង្រឹង​សេចក្តីជំនឿ​របស់​អ្នក​លើ​ព្រះយេស៊ូវគ្រីស្ទ ។

អែលឌើរ រីឆាត ជី ស្កត ( ឆ្នាំ ១៩២៨-២០១៥ ) ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា ៖

អែលឌើរ រីឆាដ ជី ស្កត

« សូម​សរសេរ​ទុក​ក្នុង​កន្លែង​ដែល​មាន​សុវត្ថិភាព នូវ​ការណ៍​ដ៏​សំខាន់​ទាំងឡាយ​ដែល​អ្នក​រៀន​ពី​ព្រះវិញ្ញាណ ។ អ្នក​នឹង​យល់​ឃើញ​ថា នៅ​ពេល​អ្នក​សរសេរ​ទុក​នូវ​គំនិត ដែល​មាន​តម្លៃ​នោះ នឹង​មាន​គំនិត​បន្ថែម​កើត​មក​ជា​បន្តបន្ទាប់​ទៀត ។ ទន្ទឹម​នឹង​នោះ​ដែរ ការចេះដឹង​ដែល​អ្នក​ទទួល នឹង​អាច​ប្រើប្រាស់​បាន​អស់​មួយ​ជីវិត​អ្នក » ( រីឆាដ ជី ស្កត « To Acquire Knowledge and the Strength to Use It Wisely » ខែ មិថុនា ឆ្នាំ ២០០២ ទំព័រ ៣២ ) ។

ប្រធាន ហិនរី ប៊ី អាវរិង ក្នុង​គណៈ​ប្រធាន​ទីមួយ ក៏​បាន​មាន​ប្រសាសន៍​អំពី​សារៈសំខាន់​នៃ​ការកត់ត្រា​ការបំផុស​គំនិត​ខាង​វិញ្ញាណ​ផងដែរ ៖

ប្រធាន ហិនរី ប៊ី អាវរិង

« ខ្ញុំ​បាន​បំពេញ​កិច្ចចាត់តាំង​មួយ​របស់​ព្រះវិហារ ហើយ​មក​ដល់​ផ្ទះ​យប់​ជ្រៅ ។…

…នៅពេល​ខ្ញុំ​បាន​ដើរ​ទៅដល់​មាត់​ទ្វារ ខ្ញុំ​បាន​ឮ​នៅក្នុង​គំនិត​របស់​ខ្ញុំ…‹ យើង​មិន​បាន​ប្រទាន​ដល់​អ្នក​នូវ​បទពិសោធន៍​ទាំងនេះ​សម្រាប់​ខ្លួន​អ្នក​នោះ​ទេ ។ សូម​សរសេរ​វា​ទុក › ។

…ហើយ​នៅពេល​ខ្ញុំ​បាន​ធ្វើ​បែប​នោះ ខ្ញុំ​បាន​យល់​ពី​សារលិខិត​ដែល​ខ្ញុំ​បាន​ឮ​នៅក្នុង​គំនិត​របស់​ខ្ញុំ ។ ខ្ញុំ​ត្រូវ​កត់ត្រា​សម្រាប់​ឲ្យ​កូនៗ​របស់​ខ្ញុំ​អាន នៅ​ថ្ងៃ​ណា​មួយ​នា​ពេល​អនាគត ពី​របៀប​ដែល​ខ្ញុំ​ឃើញ​ពរជ័យ​ពី​ព្រះហស្ដ​របស់​ព្រះ​ចំពោះ​គ្រួសារ​របស់​យើង ។…

ខ្ញុំ​បាន​សរសេរ​កំណត់​ហេតុ​ពីរ​បី​បន្ទាត់​ជា​រៀងរាល់​ថ្ងៃ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ។… មុនពេល​ខ្ញុំ​ចាប់​សរសេរ ខ្ញុំ​បាន​សញ្ជឹង​គិត​ពី​សំណួរ​នេះ ៖ ‹ តើ​ខ្ញុំ​បាន​ឃើញ​ព្រះហស្ដ​របស់​ព្រះ​ឈោង​មក​ពាល់​យើង ឬ​កូនចៅ​យើង ឬ​គ្រួសារ​យើង​នា​ថ្ងៃ​នេះ​ទេ ? › នៅពេល​ខ្ញុំ​បន្ដ​ធ្វើ​វា នោះ​អ្វី​មួយ​បាន​ចាប់ផ្ដើម​កើត​ឡើង ។…

វា​លើស​ពី​អំណរគុណ​ទៅ​ទៀត ដែល​វា​បាន​ចាប់ផ្ដើម​ដុះ​ដាល​ឡើង​នៅក្នុង​ចិត្ត​របស់​ខ្ញុំ ។ ទីបន្ទាល់​បាន​រីកចម្រើន​ឡើង ។ ខ្ញុំ​កាន់តែ​មាន​ការ​ជឿជាក់​ថា ព្រះវរបិតាសួគ៌​របស់​យើង​ឮ ហើយ​ឆ្លើយ​នូវ​ការអធិស្ឋាន​របស់​យើង ។ ខ្ញុំ​មាន​អារម្មណ៍​នូវ​ការ​ដឹងគុណ​បន្ថែម​ទៀត​ចំពោះ​ការបន្ទន់​ចិត្ត និង​ការបន្សុទ្ធ​ដែល​កើត​មាន ដោយសារ​តែ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ ។ ហើយ​ខ្ញុំ​កាន់តែ​មាន​ទំនុកចិត្ត​ជាង​មុន​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ធ្វើ​ឲ្យ​យើង​ចងចាំ​អ្វីៗ​ទាំងអស់—សូម្បី​តែ​រឿង​ដែល​យើង​មិនបាន​កត់សម្គាល់ ឬ​ចាប់​អារម្មណ៍ នៅពេល​វា​បាន​កើត​ឡើង​ក្ដី » ( ហិនរី ប៊ី អាវរិង « O Remember, Remember »Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ៦៦–៦៧ ) ។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​មើល​ផងដែរ នីហ្វៃទី ១ ១:១–៣; ៦:៣–៦; អាលម៉ា ៣៧:៨–៩; នីហ្វៃទី ៣ ២៣:៦–១៣; ម៉ូសេ ៦:៥, ៤៥-៤៦ ។