សេចក្ដីណែនាំអំពីគម្រោងរៀនសូត្រផ្ទាល់ខ្លួន
ដាក់ស្នើ ហើយបង្កើតគម្រោងរៀនសូត្រផ្ទាល់ខ្លួន អនុម័តដោយគ្រូរបស់អ្នកជាគម្រោងដែលពង្រឹងការយល់ដឹងរបស់អ្នកអំពីមាតិកានៃវគ្គសិក្សានេះ អនុវត្តគោលលទ្ធិ និង គោលការណ៍នៅក្នុងវគ្គសិក្សានេះ ហើយបង្កើនសេចក្ដីជំនឿរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទ ។ គម្រោងរៀនសូត្រផ្ទាល់ខ្លួនអាចរួមមាន ៖
-
ការសិក្សាលើប្រធានបទមួយនៃដំណឹងល្អ ចេញពីវគ្គសិក្សាដែលអ្នកចាប់អាររម្មណ៍ ។
-
ការស្គាល់ស្ថានភាពពិភពលោកដ៏ពិត និង ការអនុវត្តមាតិកានៃវគ្គសិក្សានេះនៅក្នុងសិក្សាករណី ។
-
បង្កើតធនធានមួយ ( ឧ. ប្រព័ន្ធផ្សព្វផ្សាយសង្គម សិល្បៈក្រាហ្វិច តន្ត្រី ជាដើម ) អាស្រ័យទៅលើមាតិកានៃវគ្គសិក្សាដែលនឹងជាតម្លៃសម្រាប់មនុស្សដទៃ ។
ទាំងនេះគ្រាន់តែជាឧទាហរណ៍មួយចំនួននៃអ្វីដែលអ្នកអាចធ្វើប៉ុណ្ណោះ ។ ដើម្បីបំពេញតម្រូវការនៃវគ្គសិក្សា គម្រោងនេះត្រូវតែ ៖
-
បានអនុម័តដោយគ្រូរបស់អ្នក ។
-
ទាក់ទងនឹងមាតិកានៃវគ្គសិក្សា ហើយដាក់បញ្ចូលការអនុវត្តផ្ទាល់ខ្លួន ។
-
ដាក់បញ្ចូលរបាយការណ៍មួយអំពីអ្វីដែលអ្នកបានធ្វើ និងតម្លៃរបស់វាមានសម្រាប់អ្នក និង មនុស្សដទៃទៀត ។
ពិចារណាដោយការអធិស្ឋានអំពីគម្រោង ដែលនឹងមានអត្ថន័យសម្រាប់អ្នក ។ អ្នកអាចព្រាងបង្តើតគំនិតគម្រោងជាមួយមិត្តក្នុងថ្នាក់ គ្រូ សមាជិកគ្រួសារ ឬ ថ្នាក់ដឹកនាំបព្វជិតភាព ។ ប្រសិនបើអ្នកមានសំណួរអំពីភាពសមរម្យចំពោះគំនិតដើម្បីបង្កើតគម្រោង សូមពិភាក្សាជាមួយគ្រូរបស់អ្នក ។