ថ្នាក់​វិទ្យាស្ថាន
មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារឡើង​វិញ ( សាសនា ២២៥ )


មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារឡើង​វិញ ( សាសនា ២២៥ )

សំណួរ

  1. តើ​ខ្ញុំ​អាច​ញែក​ដឹង​រវាង​សេចក្តីពិត និង​ការណ៍​ក្លែងក្លាយ​ដោយ​របៀប​ណា ?

    ចម្លើយ​របស់​អ្នក គួរ​តែ​រួមមាន​នូវ​ចំណុច​ដូច​តទៅ​នេះ ៖

    • តួនាទី​របស់​ព្រះគម្ពីរ ពាក្យសម្ដី​នៃ​ព្យាការី​សម័យ​ទំនើប និង ព្រះវិញ្ញាណបរិសុទ្ធ​នៅក្នុង​ការស្ថាបនា​សេចក្ដីពិត ។

    • របៀប​សិក្សា សេចក្ដី​ជំនឿ និង ការ​អធិស្ឋាន​អាច​ជួយ​អ្នក​ឲ្យ​រៀន​ពី​សេចក្ដីពិត ។

    • របៀប​ស្វែងរក វាយ​តម្លៃ ហើយ​ប្រើ​ប្រភព​ដែល​គួរ​ឲ្យ​ជឿជាក់​បាន​ពី​ប្រវត្តិសាស្ត្រ​របស់​សាសនាចក្រ និង គោលលទ្ធិ​ដែល​បាន​បើក​សម្ដែង​របស់​សាសនាចក្រ​នោះ ។

    • របៀប​ដែល​អ្នក​អាច​អនុវត្ត​គោលការណ៍​នានា ដែល​អ្នក​បាន​រៀន​ដើម្បី​ដឹង​សេចក្ដី​ពិត ឬ​ការណ៍​ក្លែងក្លាយ នៅ​ពេល​អ្នក ឬ​មនុស្ស​ម្នាក់​ដែល​អ្នក​ស្គាល់​ជួប​នឹង​ការសម្រេច​ចិត្ត ឧបសគ្គ ឬ បញ្ហា​នាពេល​បច្ចុប្បន្ន​នេះ ។

  2. ហេតុ​អ្វី​បាន​ជា​ការ​យល់​ដឹង​ថា « យ៉ូសែប ស្ម៊ីធ …បាន​សម្រេច​ច្រើន​ជាងគេ លើកលែង​តែ​ព្រះយេស៊ូវ​ប៉ុណ្ណោះ​សម្រាប់​សេចក្ដី​សង្គ្រោះ​ដល់​មនុស្ស​ក្នុង​លោក​នេះជាង​មនុស្ស​ផ្សេងៗ​ទៀត ដែល​ធ្លាប់​រស់នៅ​លោក​នេះ » មាន​សារៈសំខាន់​ចំពោះ​ខ្ញុំ ? ( គ. និង ស. ១៣៥:៣ ) ។

    ចម្លើយ​របស់​អ្នក គួរ​តែ​រួមមាន​នូវ​ចំណុច​ដូច​តទៅ​នេះ ៖

    • តួនាទី​នៃ​ការ​និមិត្ត​លើក​ដំបូង​នៅ​ក្នុង​ការ​ស្ដារ​ឡើង​វិញ​នៃ​ដំណឹងល្អ និង​នៅ​ក្នុង​ការ​បើក​គ្រា​កាន់​កាប់​ត្រួត​ត្រា​នៃ​ពេល​ពេញកំណត់ ។

    • របៀប​ដែល​សេចក្ដី​ពិត​មួយ​ត្រូវបាន​ស្ដារ​ឡើងវិញ​តាមរយៈ​យ៉ូសែប ស្ម៊ីធ​បាន​ប្រទាន​ពរជ័យ​ដល់​ជីវិត​របស់​អ្នក ។

    • របៀប​ដែល​កូនសោ​បព្វជិតភាព ឬ​ពិធី​បរិសុទ្ធ​នៃ​សេចក្ដី​សង្គ្រោះ​ទាំងឡាយ​ដែល​បាន​ស្ដារ​ឡើង​វិញ​តាមរយៈ​យ៉ូសែប ស្ម៊ីធ​បាន​ផ្ដល់​ពរជ័យ​ដល់​ជីវិត​របស់​អ្នក ។

    • របៀប​ដែល​តួនាទី​របស់​យ៉ូសែប ស្ម៊ីធ​នៅ​ក្នុង​ការ​ស្ដារ​ឡើង​វិញ​នេះ បាន​នាំ​អ្នក​ឲ្យ​ខិត​ទៅ​ជិត​នឹង​ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ។

  3. តើ​ព្រឹត្តិការណ៍ ឬ​គោលលទ្ធិ​សំខាន់​មួយ​នៃ​ការ​ស្ដារ​ឡើង​វិញ​ដូច​មាន​ខាង​ក្រោម​នេះ បាន​ផ្ដល់​ពរជ័យ​ដល់​ជីវិត​របស់​អ្នក​យ៉ាង​ដូចម្ដេច​ខ្លះ ?

    ក) ការ​លេច​ចេញ​មក​នៃ​ព្រះគម្ពីរ​មរមន ខ) កណ្ឌ និង គោលលទ្ធិ​ដ៏​សំខាន់​នៅ​ក្នុង​គោលលទ្ធិ និង សេចក្ដីសញ្ញា គ) អង្គការ​នៃ​សាសនាចក្រ​ត្រូវបាន​បើក​សម្ដែង​ឡើង ឃ) ការស្ដារ​ឡើងវិញ​នៃ​បព្វជិតភាព ង) ព្រះវិហារ​បរិសុទ្ធ និង កិច្ចការ​ព្រះវិហារ​បរិសុទ្ធ ។ ចម្លើយ​របស់​អ្នក គួរ​តែ​រួមមាន​នូវ​ចំណុច​ដូច​តទៅ​នេះ ៖

    • អ្វី​ដែល​អ្នក​បាន​រៀន​អំពី​ព្រឹត្តិការណ៍ ឬ​គោលលទ្ធិ​នេះ​ក្រោយពី​ការ​ចូលរួម​របស់​អ្នក​នៅ​ក្នុង​វគ្គ​សិក្សា​នេះ ។

    • របៀប​ដែល​ព្រឹត្តិការណ៍ ឬ​គោលលទ្ធិ​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា ស្ថានសួគ៌​គឺ​បើក​ចំហ ។

    • របៀប​ដែល​ព្រឹត្តិការណ៍ ឬ​គោលលទ្ធិ​នេះ​បាន​ផ្ដល់​ពរជ័យ​ដល់​ជីវិត​អ្នក ឬ​ហេតុផល​ដែល​វា​សំខាន់​ចំពោះ​ខ្លួន​អ្នក​ផ្ទាល់ ។

    • ទីបន្ទាល់​របស់​អ្នក​ចំពោះ​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ ។

ចំណុច​សំខាន់ៗ​នៃ​គោលលទ្ធិ

ព័ត៌មាន​ខាង​ក្រោម​ត្រូវ​បាន​ចងក្រង​ដោយ​ប្រើ​ចំណុច​សំខាន់ៗ​នៅ​ក្នុង​មេរៀន សម្រាប់​វគ្គ​សិក្សា​នេះ ។ ចំនួន​លេខ​នៅ​ក្នុង​សញ្ញា​វង់​ក្រចក​បន្ទាប់​ពី​ការ​ដក​ស្រង់ ចង្អុល​បង្ហាញ​នូវ​លេខ​មេរៀន​នៅ​ក្នុង​សៀវភៅ​ណែនាំ​សម្រាប់​គ្រូបង្រៀន មូលដ្ឋាន​គ្រឹះ​នៃ​ការ​ស្ដារ​ឡើង​វិញ ( ឆ្នាំ ២០១៥ )ដែល​មាន​សេចក្តី​ថ្លែង​ការណ៍​នោះ ។ សូម​ប្រៀបធៀប​ចម្លើយ​របស់​អ្នក​ជាមួយ​នឹង​ព័ត៌មាន​ខាង​ក្រោម ។ នៅ​ក្នុង​ការរំឭក​ឡើង​វិញ ប្រសិនបើ​អ្នក​ឃើញ​ថា​មាន​ចំណុច​សំខាន់ៗ​នៃ​គោលលទ្ធិ​ណា​មួយ​ដែល​អ្នក​មិន​បាន​ដាក់​ចូល​ក្នុង​ចម្លើយ​របស់​អ្នក នោះ​សូម​ពិចារណា​ធ្វើ​ការ​កែ​តម្រូវ​ចម្លើយ​របស់​អ្នក​មុន​នឹង​បញ្ជូន​វា ។ អ្នក​ពុំចាំ​បាច់​កត់​ត្រា​ព័ត៌មាន​នេះ​ឲ្យ​ដូច​គ្នា​បេះ​បិទ​ទៅ​ក្នុង​ចម្លើយ​អ្នក​ឡើយ គ្រាន់​តែ​ឲ្យ​ច្បាស់​ថា អ្នក​យល់​គោលលទ្ធិ​ទាំង​នេះ ហើយ​បង្ហាញ​នូវ​ការ​យល់​ដឹង​នោះ​ទៅ​បាន​ហើយ ។ ដោយសារ​សំណួរ​លេខ ៣ តម្រូវ​ឲ្យ​ឆ្លើយ​ចម្លើយ​ផ្ទាល់​ខ្លួន ដូច្នោះ​គ្មាន​ចំណុច​សំខាន់​ណា​នៅ​ក្នុង​សំណួរ​នោះ​ឡើយ ។

  1. តើ​ខ្ញុំ​អាច​ញែក​ដឹង​រវាង​សេចក្តីពិត និង​ការណ៍​ក្លែងក្លាយ​ដោយ​របៀប​ណា ?

    តួនាទី​របស់​ព្រះគម្ពីរ ពាក្យសម្ដី​នៃ​ព្យាការី​សម័យ​ទំនើប និង ព្រះវិញ្ញាណ​នៅក្នុង​ការស្ថាបនា​សេចក្ដីពិត ៖

    • ក្នុង​នាម​ជា​ដៃគូ​នឹង​ព្រះគម្ពីរ​ប៊ីប « ព្រះគម្ពីរ​មរមន និង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ត្រូវបាន​នាំចេញ​មក​ដើម្បី​មាន​សេចក្ដីសង្គ្រោះ​ដល់​ពិភពលោក​នេះ » (២២) ។

    • « ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​ឲ្យ​យើង​ដឹង បើ​សិនជា​អ្វី​ដែល​យើង​អាន​នោះ​ជា​ការពិត » (១០) ។

    • « ប្រសិន​បើ​យើង​ស្ដាប់តាម​ពាក្យ​សម្ដី​របស់​ព្យាការី នោះ​យើង​នឹង​ត្រូវ​បាន​ការពារ​ទាស់​នឹង​មារ​សត្រូវ » () ។

    • « នៅ​ពេល​អ្នក​បម្រើ​របស់​ព្រះអម្ចាស់​និយាយ​ដោយ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ពាក្យ​ពេចន៍​របស់​ពួកលោក​បង្ហាញ​ឲ្យ​ឃើញ​ពី​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់ » (១២) ។

    របៀប​ដែល​ការសិក្សា សេចក្ដី​ជំនឿ និង ការ​អធិស្ឋាន​អាច​ជួយ​អ្នក​ឲ្យ​រៀន​ពី​សេចក្ដីពិត ៖

    • « នៅពេល​យើង​រួម​បញ្ចូល​សេចក្ដី​ជំនឿ​នៅ​ក្នុង​ដំណើរការ​រៀន​សូត្រ យើង​មាន​គុណសម្បត្តិ​គ្រប់គ្រាន់​ដើម្បី​ទទួល​ជំនួយ​របស់​ព្រះអម្ចាស់ » (១០) ។

    • « យើង​អាច​រកឃើញ​ចម្លើយ​ចំពោះ​សំណួរ​ដ៏​អស្ចារ្យ​របស់​យើង នៅពេល​យើង​គោរព​ប្រតិបត្តិ​តាម​ព្រះបញ្ញាត្តិ សិក្សា​ប្រភព​ព័ត៌មាន​ត្រឹមត្រូវ​នានា—ជា​ពិសេស​គឺ​ប្រសាសន៍​របស់​ព្យាការី​ដែល​កំពុង​រស់នៅ—ស្វែងរក​ការដឹកនាំ​តាមរយៈ​ការអធិស្ឋាន និង អនុវត្ត​ភាព​អត់ធ្មត់ និង សេចក្តី​ជំនឿ » (១០) ។

    • « នៅពេល​យើង​ប្រឈម​មុខ​នឹង​សំណួរ ឬ ការសង្ស័យ​នានា យើង​គួរតែ​តោងជាប់​ទៅ​នឹង​អ្វី​ដែល​យើងបាន​ដឹង​ថា​វា​ពិត ហើយ​ទុកចិត្ត​ថា​យើង​អាច​ស្វែងរក​ចម្លើយ​តាមរយៈ​ការសិក្សា​បន្ថែម​ទៀត​នៅពេល​ខាង​មុខ ឬ​ថា​ព្រះ​នឹង​បើក​បង្ហាញ​ពី​ចម្លើយ​នៅពេល​ណា​មួយ​នា ពេល​អនាគត »​() ។

    របៀប​ស្វែងរក វាយ​តម្លៃ ហើយ​ប្រើ​ប្រភព​នានា​ដែល​គួរ​ឲ្យ​ជឿ​ជាក់​បាន ៖

    • « យើង​អាច​រំឭក​ដល់​អ្នក​សួរ​ដោយ​ស្មោះ​នោះ​ថា ព័ត៌មាន​លើ​អ៊ិនធើណែត ពុំ​បាន​ត្រង​យក​ភាព​មិន ‹ ពិត › ចេញ​ទេ ។ ព័ត៌មាន​មួយ​ចំនួន មិន​ថា​វា​មាន​ការ​បញ្ចុះបញ្ចូល​យ៉ាង​ណា​ទេ វា​មិន​ពិត​ឡើយ » (១០ នែល អិល អាន់ឌើរសិន « Joseph Smith »Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ២៩ ) ។

    • « ដើម្បី​ចៀសវាង​ពី​ការបោក​បញ្ឆោត​ដោយ​ព័ត៌មាន​ខុសឆ្គង ឬ ព័ត៌មាន​ដែល​នាំ​ទៅរក​ការវិភាគ​ខុស​បាន នោះ​អស់​អ្នក​ដែល​ព្យាយាម​ស្វែងរក​សេចក្តី​ពិត​គួរតែ​ស្រាវជ្រាវ​រក​នូវ​ធនធាន​នៃ​ព័ត៌មាន​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​បាន​ពី​សាសានាចក្រ និង ប្រវត្តិ​របស់​សាសនាចក្រ » () ។

    • « ពេល​យើង​ចាប់​ផ្ដើម​ដោយ​ការវាស់​ស្ទង់​ការអនុវត្ត​នៃ​សម័យ​ទំនើប និង​សំណើ​ប្រឆាំង​នឹង​អ្វី​ដែល​យើង​បាន​ដឹង​ពី​ផែនការ​នៃ​ព្រះអម្ចាស់ និង​ផល​ដែល​ផ្ដល់​ឲ្យ​ក្នុង​ព្រះ​បន្ទូល​នៃ​ព្រះ​អម្ចាស់ និង​ការ​បង្រៀន​នៃ​ព្យាការី​ដែល​រស់​នៅ​របស់​ទ្រង់​ទាំងឡាយ … នោះ​យើង​ដឹង​ថា​ការណ៍​នេះ​នាំ​យើង​ឲ្យ​នៅ​លើ​ផ្លូវ​សុវត្ថិភាព​អស់កល្ប​ជានិច្ច » (១០ ដាល្លិន អេក អូក « As He Thinketh in His Heart » [ ល្ងាច​មួយ​ជាមួយ​អែលឌើរ ដាល្លិន​អេក អូក ថ្ងៃ ទី ៨ ខែ កុម្ភៈ ឆ្នាំ ២០១៣ ] នៅលើ​គេហទំព័រ lds.org/broadcasts) ។

  2. ហេតុ​អ្វី​បាន​ជា​ការ​យល់​ដឹង​ថា « យ៉ូសែប ស្ម៊ីធ …បាន​សម្រេច​ច្រើន​ជាងគេ លើកលែង​តែ​ព្រះយេស៊ូវ​ប៉ុណ្ណោះ​សម្រាប់​សេចក្ដី​សង្គ្រោះ​ដល់​មនុស្ស​ក្នុង​លោក​នេះជាង​មនុស្ស​ផ្សេងៗ​ទៀត ដែល​ធ្លាប់​រស់នៅ​លោក​នេះ » មាន​សារៈសំខាន់​ចំពោះ​ខ្ញុំ ? ( គ. និង ស. ១៣៥:៣ ) ។

    តួនាទី​នៃ​ការនិមិត្ត​ដំបូង​នៅក្នុង​ការស្ដារ​ឡើង​វិញ​នៃ​ដំណឹងល្អ និង​ការបើក​គ្រា​កាន់​កាប់​ត្រួតត្រា​នៃ​ពេល​ពេញ​កំណត់៖

    • « សេចក្តី​ពិត​អស់កល្ប​ជានិច្ច​ត្រូវ​បាន​ស្តារឡើង​វិញ​ដល់​ផែនដី​នៅពេល​ព្រះវរបិតា​សួគ៌ និង ព្រះយេស៊ូវ​គ្រីស្ទ បាន​បង្ហាញ​ព្រះកាយ​ដល់​យ៉ូសែប ស្ម៊ីធ » () ។

    • « នៅពេល​យើង​មាន​ទីបន្ទាល់​មួយ​ថា​យ៉ូសែប ស្ម៊ីធ​បាន​ឃើញ​ព្រះ​ជា​ព្រះវរបិតា និង​ព្រះរាជបុត្រា​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​ដឹង​ផងដែរ​អំពី​សេចក្តី​ពេញលេញ​នៃ​ការស្តារ​ឡើង​វិញ​នៃ​ដំណឹង​ល្អ​នេះ » () ។

    • « យ៉ូសែប ស៊្មីធ ត្រូវ​បាន​ហៅ​ដោយ​ព្រះ​ដើម្បី​ស្តារ​ដំណឹង​ល្អ​ឡើង​វិញ​សម្រាប់​សម័យ​កាន់កាប់​ត្រួតត្រា​របស់​យើង​នេះ » () ។

    របៀប​ដែល​សេចក្ដី​ពិត​មួយ​ត្រូវបាន​ស្ដារ​ឡើង​វិញ​តាមរយៈ​យ៉ូសែប ស្ម៊ីធ​បាន​ប្រទាន​ពរជ័យ​ដល់​ជីវិត​របស់​អ្នក ៖

    • « ព្រះយេស៊ូវគ្រីស្ទ គឺ​ជា​ព្រះ​ដែល​កំពុង​មាន​ព្រះជន្ម​រស់ មាន​ព្រះកាយ​ដ៏​រុងរឿង ។ ព្រះយេស៊ូវគ្រីស្ទ គឺ​ជា​ព្រះ​រាជបុត្រា​សំណព្វ​តែ​មួយ​របស់​ព្រះវរបិតា ។ ព្រះយេស៊ូវគ្រីស្ទ គឺ​ជា​អង្គ​បង្កបង្កើត​ពិភពលោក​នេះ និង ពិភព​ដទៃ​ទៀត » (១៣) ។

    • « សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​គឺ​ជា​សាសនាចក្រ​តែ​មួយ​ដែល​ពិត ហើយ​សកម្ម​នៅ​លើ​ផ្ទៃ​ផែនដី​ទាំងមូល » () ។

    • « ក្នុងនាម​ជា​កូនចៅ​របស់​ព្រះវរបិតា​សួគ៌ យើង​មាន​សក្ដានុពល​ដើម្បី​ប្រែក្លាយ​ដូចជា​ទ្រង់ » (១៧) ។

    • « តាមរយៈ​ព្យាការី យ៉ូសែប ស៊្មីធ ព្រះអម្ចាស់​បាន​បើក​សម្តែង​ព្រះគម្ពីរ​បន្ថែម​ទៀត​ដែល​បញ្ជាក់ បំភ្លឺ និង ពង្រីក​ចំណេះ​ដឹង​របស់​យើង​អំពី​សេចក្តី​ពិត » (១២) ។

    កូនសោ​បព្វជិតភាព ឬ​ពិធី​បរិសុទ្ធ​ទាំងឡាយ​នៃ​សេចក្ដី​សង្គ្រោះ​ត្រូវបាន​ស្ដារ​ឡើង​វិញ​តាមរយៈ​យ៉ូសែប ស្ម៊ីធ និង​របៀប​ដែល​វា​បាន​ផ្ដល់​ពរជ័យ​ដល់​ជីវិត​របស់​អ្នក ៖

    • យ៉ូសែប ស្ម៊ីធ បាន​ទទួល « កូនសោ​នៃ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ក្រុម​គ្រួសារ​ដ៏​អស់​កល្ប​ជានិច្ច និង កិច្ចការ​ព្រះវិហារ​បរិសុទ្ធ » (១៤) ។

    • « មុន​ពេល​មនុស្ស​ម្នាក់​អាច​ទទួល​បុណ្យ​ជ្រមុជ​ទឹក នោះ​ពួកគេ​ត្រូវ​តែ​បន្ទាប​ខ្លួន ប្រែចិត្ត ស្ម័គ្រចិត្ត​ដើម្បី​លើក​ដាក់​មកលើ​ខ្លួន​គេ​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ហើយ​តាំងចិត្ត​ដើម្បី​បម្រើ​ទ្រង់​រហូត​ដល់​ទីបំផុត » () ។

    • « ដើម្បី​ទទួល​បាន​កម្រិត​ខ្ពស់​បំផុត​នៃ​នគរ​សេឡេស្ទាល យើង​ត្រូវ​តែ​ចូល​ទៅ​ក្នុង​សេចក្តី​សញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាល​ជានិច្ច​នៃ​អាពាហ៍ពិពាហ៍ » (១៩) ។