ការធ្វើការសម្របសម្រួលសម្រាប់សិស្សដែលពិការ
គោលបំណងនៃការសម្របសម្រួលបទពិសោធន៍ការលើកកម្ពស់ការរៀនសូត្រ ( ប. ល. រ.) គឺដើម្បីធ្វើឲ្យសិស្សដែលមានតម្រូវការពិសេស ពិការភាព ឬមានបញ្ហាទាក់ទងនឹងសុខភាព ឲ្យចូលរួមក្នុង ប. ល. រ. ដោយឈរលើមូលដ្ឋានស្មើភាពគ្នាជាមួយនឹងសិស្សដទៃទៀតដែរ ។ គ្រូបង្រៀនទាំងឡាយ គួរធ្វើការសម្របសម្រួលដែលសមរម្យ ដើម្បីបំពេញតាមតម្រូវការជាក់លាក់ណាមួយដល់ ពិការភាព និងបញ្ហាដែលទាក់ទងនឹងសុខភាពរបស់សិស្សខ្លួន ។ ខាងក្រោមនេះគឺជាការណែនាំ ដើម្បីពិចារណានៅពេលអ្នកធ្វើការសម្របសម្រួលសម្រាប់សិស្សរបស់អ្នក ៖
-
សូមរកមើលសិស្សដែលមានតម្រូវការជាក់លាក់ ឬពិការភាព ។ សូមនិយាយដោយសម្ងាត់ជាមួយនឹងសិស្សម្នាក់ៗដើម្បីដឹងពីតម្រូវការពិសេស ( ទាំងឡាយ ) របស់ពួកគេ ។ សូមស្ដាប់ដោយយកចិត្តទុកដាក់ និងមានភាពវិជ្ជមាន ។
-
សូមធ្វើការជាមួយឪពុកម្ដាយ និងថ្នាក់ដឹកនាំសាសនាចក្រ ដើម្បីបង្កើតផែនការមួយដែលជាការសម្របសម្រួលដ៏សមរម្យទៅនឹងតម្រូវការពិសេស ( ទាំងឡាយ )របស់សិស្ស ។ កាលដែលឲ្យសិស្សយកក្រដាស ប. ល. រ.ទៅបំពេញនៅផ្ទះគឺជាជម្រើសមួយ សូមចៀសវាងពីបន្ទុកដែលអាចធ្លាក់លើឪពុកម្ដាយ ។ សូមធ្វើឲ្យអស់ពីលទ្ធភាពរបស់អ្នក ដើម្បីកំណត់ពីជម្រើសដ៏មានប្រសិទ្ធភាពបំផុតសម្រាប់សិស្ស និងឪពុកម្ដាយ ។
-
អនុវត្តការសម្របសម្រួល ។ ការសម្របសម្រួលជាមួយបុគ្គលម្នាក់ៗ គួរតែរក្សាជាការសម្ងាត់ ។ យើងពុំអាចរៀបរាប់អស់អំពីការសម្របសម្រួលដែលអាចធ្វើបាននោះទេ ប៉ុន្តែខាងក្រោមនេះគឺជាឧទាហរណ៍នៃការសម្របសម្រួលមួយចំនួន ៖
-
បទបង្ហាញ ៖ សូមផ្ដល់ ប. ល. រ.ជាសំឡេងមួយឲ្យសិស្ស បង្ហាញការណែនាំ និង ប. ល. រ.ដោយផ្ទាល់មាត់ ឬផ្ដល់ទម្រង់ ប. ល. រ.ដែលបានបោះពុម្ពចេញជាអក្សរធំៗឲ្យសិស្ស ។
-
ចម្លើយ ៖ សូមអនុញ្ញាតឲ្យសិស្សឆ្លើយផ្ទាល់មាត់នូវ ប. ល. រ.របស់ពួកគេ ឬ អនុញ្ញាតឲ្យឆ្លើយចម្លើយដោយនិយាយឲ្យគេកត់ឲ្យ ឬ ថតជាសំឡេង ។
-
-
សូមចៀសវាង ធ្វើការសម្របសម្រួលដែលផ្លាស់ប្ដូរ ឬកាត់បន្ថយការរំពឹងទុកលើការសិក្សារបស់សិស្ស ។
-
សូមមានសេចក្ដីស្រឡាញ់ដូចព្រះគ្រីស្ទសម្រាប់សិស្សគ្រប់រូប ហើយធ្វើតាមការបំផុសគំនិតពីព្រះវិញ្ញាណ នៅពេលដែលអ្នកធ្វើការសម្របសម្រួលដើម្បីបំពេញតាមតម្រូវការរបស់សិស្ស ។
-
សូមមើលគេហទំព័រ lds.org/topics/disability ដើម្បីស្វែងរកព័ត៌មានទូទៅស្តីពីការជួយដល់បុគ្គលទាំងឡាយដែលពិការ ។