ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ( សាសនា ២៧៥ )
សំណួរ
-
តើព្រះគម្ពីរមរមនមានតួនាទីបែបណានៅក្នុងជីវិតរបស់អ្នក ?
ចម្លើយរបស់អ្នក គួរតែរួមមាននូវចំណុចដូចតទៅនេះ ៖
-
គោលបំណងចម្បងនៃព្រះគម្ពីរមរមន និងតួនាទីរបស់វានៅក្នុងការស្ថាបនាសេចក្ដីពិត ។
-
ពរជ័យដែលបានសន្យាសម្រាប់អ្នកទាំងឡាយដែលសិក្សាព្រះគម្ពីរមរមន ។
-
មូលហេតុសំខាន់ដើម្បីយល់អំពីដើមកំណើតដ៏ទេវភាពនៃព្រះគម្ពីរមរមន ។
-
ពរជ័យទាំងឡាយដែលអ្នកបានឃើញ ទទួលអារម្មណ៍ ឬទទួលបទពិសោធន៍ នៅក្នុងការសិក្សាអំពីព្រះគម្ពីរមរមនរបស់អ្នកអំឡុងវគ្គសិក្សានេះ ។
-
របៀបដែលការសិក្សា និងការអនុវត្តតាមព្រះគម្ពីរមរមនរបស់អ្នកនឹងកែលម្អឡើង ផ្អែកទៅលើបទពិសោធន៍របស់អ្នកនៅក្នុងវគ្គសិក្សានេះ ។
-
-
ស្របតាមព្រះគម្ពីរមរមន តើព្រះគ្រីស្ទបានធ្វើអ្វីខ្លះដើម្បីអាចធ្វើឲ្យអ្នកត្រូវបានតម្កើងឡើង ?
ចម្លើយរបស់អ្នក គួរតែរួមមាននូវចំណុចដូចតទៅនេះ ៖
-
ការពន្យល់មួយអំពីគោលលទ្ធិនៃព្រះគ្រីស្ទ និងពរជ័យដែលបានសន្យាដល់អ្នកទាំងឡាយដែលគោរពតាមគោលលទ្ធិនោះ ។
-
របៀបដែលព្រះគ្រីស្ទបានយកឈ្នះលើឧបសគ្គខាងវិញ្ញាណ និងខាងសាច់ឈាមសម្រាប់យើងម្នាក់ៗ ។
-
របៀបនៃការថ្លែងអំណរគុណ និងការតាំងចិត្តរបស់អ្នកចំពោះព្រះយេស៊ូវគ្រីស្ទបានរីកចម្រើនឡើងអំឡុងវគ្គសិក្សានេះ ។
-
អ្វីដែលអ្នកធ្វើដើម្បីបង្ហាញថា អ្នកទទួលយកព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់ និងជាព្រះអង្គសង្គ្រោះរបស់អ្នក ។
-
-
តើមានសេចក្ដីពិតអ្វីខ្លះមកពីព្រះគម្ពីរមរមនដែលបានជួយដល់អ្នក ?
អ្នកអាចបង្កើត ឬភ្ជាប់គំនិតពីចម្លើយមុនៗរបស់អ្នក ឬសរសេរអំពីប្រធានបទថ្មីមួយ ។
-
សូមសរសេរពីបីទៅប្រាំគោលការណ៍ ឬគោលលទ្ធិ ចេញមកពីព្រះគម្ពីរមរមន ដែលអ្នកបានរៀន ឬដែលមានអត្ថន័យយ៉ាងខ្លាំងចំពោះអ្នក ដោយសារតែការចូលរួមរបស់អ្នកនៅក្នុងវគ្គសិក្សានេះ ។
-
ចេញមកពីបញ្ជីរបស់អ្នក សូមជ្រើសរើសគោលការណ៍ ឬគោលលទ្ធិមួយ ហើយពន្យល់វាឲ្យស៊ីជម្រៅ ដោយប្រើឧទាហរណ៍ចេញមកពីបទគម្ពីរ និងពាក្យសម្ដីរបស់ពួកព្យាការី ។
-
ចែកចាយពីមូលហេតុដែលគោលការណ៍ ឬគោលលទ្ធិនេះ សំខាន់ចំពោះអ្នក និងរបៀបដែលអ្នកនឹងអនុវត្តតាមវា ។
-
សូមសរសេរទីបន្ទាល់របស់អ្នកអំពីអ្វីដែលអ្នកបានរៀននៅក្នុងការសិក្សាព្រះគម្ពីរមរមនរបស់អ្នកអំឡុងវគ្គសិក្សានេះ ។
-
ចំណុចសំខាន់ៗនៃគោលលទ្ធិ
ព័ត៌មានខាងក្រោមត្រូវបានចងក្រងដោយប្រើចំណុចសំខាន់ៗនៅក្នុងមេរៀន សម្រាប់វគ្គសិក្សានេះ ។ ចំនួនលេខនៅក្នុងសញ្ញាវង់ក្រចកបន្ទាប់ពីការដកស្រង់ ចង្អុលបង្ហាញនូវលេខមេរៀននៅក្នុង សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនអំពីការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ( ឆ្នាំ ២០១៥ ) ដែលមានសេចក្តីថ្លែងការណ៍នោះ ។ សូមប្រៀបធៀបចម្លើយរបស់អ្នកជាមួយនឹងព័ត៌មានខាងក្រោម ។ នៅក្នុងការរំឭកឡើងវិញ ប្រសិនបើអ្នកឃើញថាមានចំណុចសំខាន់ៗនៃគោលលទ្ធិណាមួយដែលអ្នកមិនបានដាក់ចូលក្នុងចម្លើយអ្នក សូមពិចារណាធ្វើការកែតម្រូវចម្លើយអ្នកពីមុនបញ្ជូនវា ។ អ្នកពុំចាំបាច់កត់ត្រាព័ត៌មាននេះឲ្យដូចគ្នាបេះបិទទៅក្នុងចម្លើយអ្នកឡើយ គ្រាន់តែឲ្យច្បាស់ថា អ្នកយល់គោលលទ្ធិទាំងនេះ ហើយបង្ហាញនូវការយល់ដឹងនោះទៅបានហើយ ។ ដោយសារសំណួរលេខ ៣ តម្រូវឲ្យឆ្លើយចម្លើយផ្ទាល់ខ្លួន ដូច្នោះគ្មានចំណុចសំខាន់ណានៅក្នុងសំណួរនោះឡើយ ។
-
តើព្រះគម្ពីរមរមនមានតួនាទីបែបណានៅក្នុងជីវិតរបស់អ្នក ?
គោលបំណងចម្បងនៃព្រះគម្ពីរមរមន និងតួនាទីរបស់គម្ពីរនេះនៅក្នុងការស្ថាបនាសេចក្ដីពិត ៖
-
« ព្រះបាននាំចេញមកនូវព្រះគម្ពីរមរមន នៅក្នុងថ្ងៃចុងក្រោយនេះ ដើម្បីបញ្ចុះបញ្ចូលមនុស្សទាំងអស់ថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ » (១) ។
-
« ព្រះគម្ពីរមរមនមានភាពពេញលេញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ » (៦) ។
-
« ព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមន រួមគ្នាថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ » (៧) ។
ពរជ័យដែលបានសន្យាទាំងឡាយសម្រាប់អ្នកទាំងឡាយដែលសិក្សាព្រះគម្ពីរមរមន ៖
-
« ការបង្រៀនទាំងឡាយនៅក្នុងព្រះគម្ពីរមរមន មានតម្លៃមហិមាដល់យើងសព្វថ្ងៃនេះ ព្រោះអ្នកនិពន្ធបានជ្រាបដឹងពីបញ្ហាដែលយើងនឹងប្រឈមមុខជាមួយ » (៦) ។
-
« ពេលយើងសិក្សាព្រះគម្ពីរមរមន ហើយអនុវត្តការបង្រៀនរបស់វា យើងត្រូវបានពង្រឹងដើម្បីទាស់នឹងអារក្ស និងការបង្រៀន និងគំនិតខុសឆ្គងនៃសម័យរបស់យើង » (១១) ។
-
-
ស្របតាមព្រះគម្ពីរមរមន តើព្រះគ្រីស្ទបានធ្វើអ្វីខ្លះដើម្បីអាចធ្វើឲ្យអ្នកត្រូវបានតម្កើងឡើង ?
ការពន្យល់មួយអំពីគោលលទ្ធិនៃព្រះគ្រីស្ទ និងពរជ័យដែលបានសន្យាដល់អ្នកទាំងឡាយដែលគោរពតាមគោលលទ្ធិនោះ ៖
-
« ពេលយើងមកឯព្រះគ្រីស្ទ ហើយកាន់តាមព្រះបញ្ញត្តិទាំងឡាយ នោះយើងអាចក្លាយកាន់តែដូចជាទ្រង់ និងព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌ ហើយយើងនឹងត្រូវបានសង្គ្រោះ » (៣) ។
-
« នៅពេលយើងរស់នៅស្របតាមគោលលទ្ធិនៃព្រះគ្រីស្ទ នោះយើងនឹងទទួលបានពរជ័យនៃដង្វាយធួន និងជីវិតដ៏នៅអស់កល្បជានិច្ច » (៨) ។
-
« ដើម្បីទទួលបានពរជ័យនៃការអភ័យទោសដ៏ពោរពេញដោយមេត្តាករុណា យើងត្រូវតែអនុវត្តសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទចំពោះការប្រែចិត្ត » (១៦) ។
របៀបដែលព្រះគ្រីស្ទបានយកឈ្នះលើឧបសគ្គខាងវិញ្ញាណ និងខាងសាច់ឈាមសម្រាប់យើងម្នាក់ៗ ៖
-
« តាមរយៈដង្វាយធួនរបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទបានយកឈ្នះលើឥទ្ធិពលនៃការស្លាប់ខាងរូបកាយ និងខាងវិញ្ញាណ » (៥) ។
-
« ព្រះអង្គសង្គ្រោះលើកដាក់លើខ្លួនទ្រង់នូវការឈឺចាប់ ជំងឺ និងពិការភាព ដើម្បីទ្រង់អាចជួយយើង ពេលយើងប្រឈមនឹងឧបសគ្គទាំងឡាយនៃជីវិតរមែងស្លាប់ » (៥) ។
-
« ដោយសារព្រះយេស៊ូវគ្រីស្ទបានផ្ដាច់ចំណងនៃសេចក្ដីស្លាប់ នោះយើងម្នាក់ៗនឹងត្រូវបានប្រោសឲ្យរស់ឡើងវិញ ហើយទទួលរូបកាយអមតៈមួយ » (១៨) ។
-