ថ្នាក់​វិទ្យាស្ថាន
ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច ( សាសនា ២៥០ )


ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច ( សាសនា ២៥០ )

ព្រះយេស៊ូវគ្រីស្ទ

សំណួរ

  1. តើ​ខ្ញុំ​អាច​រៀន​អ្វី​ខ្លះពី​ព្រះ​អង្គ​សង្រ្គោះ​ចំពោះ​ការគោរព​ប្រតិបត្តិ​តាម​ព្រះ​ឆន្ទៈ​របស់​ព្រះ​វរបិតា​សួគ៌ ?

    ចម្លើយ​របស់​អ្នក គួរ​តែ​រួមមាន​នូវ​ចំណុច​ដូច​តទៅ​នេះ ៖

    • ការ​បង្រៀន ឬ ឧទាហរណ៍​ចេញ​ពី​ការ​បម្រើ​ដ៏​អស់​កល្ប​របស់​ព្រះ​អង្គ​សង្រ្គោះ ដែល​បង្ហាញ​នូវការ​គោរព​ប្រតិបត្តិ​របស់​ទ្រង់​ចំពោះ​ព្រះ​វរបិតា​សួគ៌ ។

    • របៀប​ដែល​ការ​គោរព​ប្រតិបត្តិ​របស់​ព្រះ​យេស៊ូវ ចំពោះ​ព្រះ​វរបិតាសួគ៌​ទាក់ទង​នឹង​ភាព​ជា​សិស្ស​របស់​អ្នក ។

    • មូលហេតុ​ដែល​គំរូ​ការ​គោរព​ប្រតិបត្តិ​របស់​ព្រះ​អង្គ​សង្រ្គោះ​សំខាន់​ចំពោះ​អ្នក ហើយ​តើ​ទ្រង់​អាច​ជួយ​អ្នក​ឲ្យ​បោះ​ជំហាន​ដែល​អ្នក​ត្រូវការ ដើម្បី​ពង្រឹង​ភាព​ជា​សិស្ស​របស់​អ្នក ។

    • របៀប​ដែល​គំរូ​ការ​គោរព​ប្រតិបត្តិ​របស់​ព្រះ​អង្គ​សង្រ្គោះ​ជួយ​អ្នក​ឲ្យ​គោរព​ប្រតិបត្តិ​តាម​ព្រះ​ឆន្ទៈ​របស់​ព្រះ​វរបិតា​សួគ៌ ។

  2. ហេតុ​អ្វី​ខ្ញុំ​ត្រូវ​ការ​ព្រះអង្គ​សង្គ្រោះ?

    ចម្លើយ​របស់​អ្នក គួរ​តែ​រួមមាន​នូវ​ចំណុច​ដូច​តទៅ​នេះ ៖

    • ឧបសគ្គ​ដ៏​ធំ​ដែល​យើង​ត្រូវតែ​យក​ឈ្នះ​គឺ​ដោយ​សារ​តែ​ស្ថានភាព​ធ្លាក់​របស់​យើង ។

    • របៀប​ដែល​តួនាទី​នីមួយៗ​របស់​ព្រះ​អង្គ​សង្រ្គោះ​នៅ​អំឡុង​ការ​បម្រើ​ដ៏​នៅ​អស់​កល្ប​ជានិច្ច​របស់​ទ្រង់ ជួយ​កូន​ចៅ​របស់​ព្រះវរបិតា​ឲ្យ​យក​ឈ្នះ​លើ​ឧបសគ្គ​ទាំង​នេះ ។

    • អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ទទួល​យក និង​អញ្ជើញ​ឲ្យ​ទទួល​បាន​ជំនួយ​របស់​ព្រះ​អង្គ​សង្រ្គោះ ។

    • យ៉ាងតិច​ណាស់​មាន​វិធី​មួយ​ដែល​អ្នក​ទទួល​អារម្មណ៍​ពី​ជំនួយ​ដ៏​ទេវភាពនៃ​ព្រះ​អង្គ​សង្រ្គោះ​នៅ ក្នុង​ជីវិត​របស់អ្នក នៅក្នុង​ការ​យក​ឈ្នះ​នូវ​ការ​សាកល្បង និង ឧបសគ្គ​ទាំងឡាយ ។

  3. តើ​ខ្ញុំ​បាន​រៀន​អ្វី​ខ្លះ​នៅ​ក្នុង​វគ្គ​សិក្សា​នេះ​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ និង​ដំណឹង​ល្អ​ដ៏​អស់កល្ប​ជានិច្ច​ដែល​បាន​ប្រទាន​ពរ​ដល់​ជីវិត​ខ្ញុំ ?

    អ្នក​អាច​បង្កើត ឬ​ភ្ជាប់​គំនិត​ពី​ចម្លើយ​មុនៗ​របស់​អ្នក ឬ​សរសេរ​អំពី​ប្រធាន​បទ​ថ្មី​មួយ ។

    • សូម​លើក​ឡើង​ពី​គោលលទ្ធិ​ដែល​អ្នក​បាន​រៀន ឲ្យ​បាន​មួយ ឬ​ពីរ​ប្រយោគ ។

    • សូម​ពន្យល់​គោលលទ្ធិ​នេះ ដោយ​ប្រើ​ប្រាស់​គំរូ​ទាំងឡាយ​ចេញ​ពី​បទគម្ពីរ ឬ​ប្រសាសន៍​របស់​ព្យាការី​ទាំងឡាយ ។

    • សូម​ចែកចាយ​របៀប​ដែល​ការ​បង្រៀន គំរូ ឬ​ដង្វាយ​ធួន​របស់​ព្រះ​អង្គ​សង្រ្គោះ​ដែល​បាន​ប្រទាន​ពរ​ដល់​ជីវិត​អ្នក ។

    • សូម​សរសេរ​ទីបន្ទាល់​របស់​អ្នក​ពី​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ និង​ដំណឹង​ល្អ​ដ៏​អស់កល្ប​អស់​កាល​ជានិច្ច ។

ចំណុច​សំខាន់ៗនៃ​គោលលទ្ធិ

ព័ត៌មាន​ខាង​ក្រោម​ត្រូវ​បាន​ចងក្រង​ដោយ​ប្រើ​ចំណុច​សំខាន់ៗ​នៅ​ក្នុង​មេរៀន សម្រាប់​វគ្គ​សិក្សា​នេះ ។ ចំនួន​លេខ​នៅ​ក្នុង​សញ្ញា​វង់​ក្រចក​បន្ទាប់​ពី​ការ​ដក​ស្រង់ ចង្អុល​បង្ហាញ​នូវ​លេខ​មេរៀន​នៅ​ក្នុង Jesus Christ and the Everlasting Gospel Teacher Manual ( ព្រះ​យេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់​កល្ប​ជានិច្ច សៀវភៅ​គ្រូ ) ( ឆ្នាំ ២០១៥ )ដែល​អាច​រក​សេចក្តី​ថ្លែង​ការ​បាន ។ សូម​ប្រៀបធៀប​ចម្លើយ​របស់​អ្នក​ជាមួយ​នឹង​ព័ត៌មាន​ខាង​ក្រោម ។ នៅ​ក្នុង​ការរំឭក​ឡើង​វិញ ប្រសិនបើ​អ្នក​ឃើញ​ថា​មាន​ចំណុច​សំខាន់ៗ​នៃ​គោលលទ្ធិ​ណា​មួយ​ដែល​អ្នក​មិន​បាន​ដាក់​ចូល​ក្នុង​ចម្លើយ​របស់​អ្នក នោះ​សូម​ពិចារណា​ធ្វើ​ការ​កែ​តម្រូវ​ចម្លើយ​របស់​អ្នក​មុន​នឹង​បញ្ជូន​វា ។ អ្នក​ពុំចាំ​បាច់​កត់​ត្រា​ព័ត៌មាន​នេះ​ឲ្យ​ដូច​គ្នា​បេះ​បិទ​ទៅ​ក្នុង​ចម្លើយ​អ្នក​ឡើយ គ្រាន់​តែ​ឲ្យ​ច្បាស់​ថា អ្នក​យល់​គោលលទ្ធិ​ទាំង​នេះ ហើយ​បង្ហាញ​នូវ​ការ​យល់​ដឹង​នោះ​ទៅ​បាន​ហើយ ។ ដោយសារ​សំណួរ​លេខ ៣ តម្រូវ​ឲ្យ​ឆ្លើយ​ចម្លើយ​ផ្ទាល់​ខ្លួន ដូច្នោះ​គ្មាន​ចំណុច​សំខាន់​ណា​នៅ​ក្នុង​សំណួរ​នោះ​ឡើយ ។

  1. តើ​ខ្ញុំ​អាច​រៀន​អ្វីខ្លះ​ពី ព្រះ​អង្គ​សង្រ្គោះ​អំពី​ការគោរព​ប្រតិបត្តិ​តាម​ព្រះ​ទ័យ​របស់​ព្រះ​វរបិតា ?

    ការ​បង្រៀន ឬ ឧទាហរណ៍​ដក​ស្រង់​ចេញ​ពី​ការ​បម្រើ​របស់​ព្រះ​អង្គ​សង្រ្គោះ ដែល​បង្ហាញ​ការ​គោរព​ប្រតិបត្តិ​របស់​ទ្រង់​ចំពោះ​ព្រះ​វរបិតា​សួគ៌ ៖

    • « ព្រះ​យេហូវ៉ា ជា​ទី​ជម្រើស​ចាប់​តាំង​ពី​ដើម​ដំបូង​មក ។ មូលហេតុ​មួយ ដែល​ព្រះយេហូវ៉ា​ត្រូវបាន​ជ្រើសរើស​គឺ​ថា ទ្រង់​បាន​ព្យាយាម​ធ្វើ​តាម​ព្រះឆន្ទៈ​របស់​ព្រះវរបិតា ហើយ​ប្រគល់​សិរីល្អ​ទាំងឡាយ​ទៅព្រះបិតា» () ។

    • « ទោះបីជា​គ្មាន​អំពើបាប​ក្ដី [ ព្រះយេស៊ូវ​គ្រីស្ទ ] ក៏​នៅតែ​ត្រូវ​ជ្រមុជទឹក​ដើម្បី​បំពេញ​សេចក្ដី​សុចរិត​គ្រប់​យ៉ាង​ដែរ » (  « The Living Christ: The Testimony of the Apostles, The Church of Jesus Christ of Latter-day Saints » Liahona ខែ មេសា ឆ្នាំ ២០០០ ទំព័រ ២ ) ។

    • « ផែនការ​នៃ​សេចក្ដី​សង្គ្រោះ តម្រូវ​ឲ្យ​ព្រះយេស៊ូវ​គោរព​តាម​ដោយ​ឥតខ្ចោះ ដើម្បី​ធ្វើ​ដង្វាយធួន​នេះ » (  ) ។

    • « ខ្ញុំ​មិន​ធ្វើ​ការ​អ្វី​ដោយ​អាង​ខ្លួន​ខ្ញុំ គឺ​ខ្ញុំ​និយាយ​សេចក្តី​ទាំង​នេះ តាម​ដែល​ព្រះវរបិតា​បាន​បង្រៀន​ខ្ញុំ​វិញ ​… ពី​ព្រោះ​ខ្ញុំ​ចេះ​តែ​ធ្វើ​ការ ដែល​គាប់​ដល់​ព្រះហឫទ័យ​ទ្រង់​ជា​ដរាប » (យ៉ូហាន ៨:២៨-២៩ ) ។

    របៀប​ដែល​ការ​គោរព​ប្រតិបត្តិ​របស់​ព្រះ​យេស៊ូវ ចំពោះ​ព្រះ​វរបិតា​ទាក់ទង​នឹង​ភាព​ជា​សិស្ស​របស់​អ្នក ៖

    • « ដូចជា​ព្រះអង្គ​សង្គ្រោះ​ដែរ យើង​នឹង​បំពេញ​អស់​ទាំង​សេចក្ដីសុចរិត នៅពេល​យើង​ចុះចូល​ចំពោះ​ពិធីបរិសុទ្ធ និង​សេចក្ដីសញ្ញា​នានា​នៃ​ដំណឹងល្អ​ដ៏​អស់កល្ប​ជានិច្ច » () ។

    • « ការ​ក្លាយ​ជា​កូន​សិស្ស​ម្នាក់​របស់​ព្រះយេស៊ូវ​គ្រីស្ទ តម្រូវ​ឲ្យ​មាន​ការ​គោរព​ប្រតិបត្តិ និង​ការ​ពលិកម្ម ។… ភាព​ជា​សិស្ស​តម្រូវ​ឲ្យ​មាន​ការ​គាំទ្រ​របស់​យើង​ដោយ​ស្ម័គ្រ​ចិត្ត ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​ទាំង​អស់ ហើយ​ធ្វើ​តាម​ព្រះ​យេស៊ូវ​គ្រីស្ទ » (១០) ។

    • « យើង​អាច​ទទួល​បាន​កម្លាំង​ដើម្បី​យក​ឈ្នះ​លើ​ការល្បួង និង​អាច​គោរព​តាម នៅពេល​យើង​ធ្វើតាម​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ក្នុងការ​ស្វែងរក​ដើម្បី​ធ្វើ​តាម​ព្រះឆន្ទៈ​របស់​ព្រះវរបិតា ជាជាង​តាម​ឆន្ទៈ​របស់​យើង​ផ្ទាល់ » () ។

  2. ហេតុ​អ្វី​ខ្ញុំ​ត្រូវ​ការ​ព្រះអង្គ​សង្គ្រោះ?

    ឧបសគ្គ​ដ៏​ធំ​ដែល​យើង​ត្រូវតែ​យក​ឈ្នះ​គឺ​ដោយ​សារ​តែ​ស្ថានភាព​ធ្លាក់​របស់​យើង ៖

    • « យើង​ទាំង​អស់​គ្នា​បាន​ពិសោធន៍​ចំពោះ​សេចក្តី​ស្លាប់​ខាងវិញ្ញាណ​ដោយ​ការបែកចេញ​ពី​វត្តមាន​របស់​ព្រះ ហើយ​យើង​ទាំង​អស់​គ្នា​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ក្រោម​អំណាច​សេចក្តី​ស្លាប់​ខាង​សាច់ឈាម​ដែល​ជា​សេចក្តី​ស្លាប់​ខាង​រូបកាយ ( សូមមើល អាលម៉ា ៤២:៦–៩; គ. និង ស. ២៩:៤១–៤២) » ( ពិត​ចំពោះ​សេចក្តី​ជំនឿ ៖ ឯកសារ​យោង​នៃ​ដំណឹង​ល្អ [ ឆ្នាំ ២០០៤ ] ទំព័រ ១៥) ។

    • « នៅ​ក្នុង​ស្ថានភាព​ធ្លាក់​របស់​យើង យើង​ស្ថិត​នៅ ក្រោម​អំណាច​នៃ​ភាពផ្ទុយ និង​ការ​ល្បួង ។ នៅពេល​យើង​ចុះ​ចាញ់​ការល្បួង​នោះ​យើង​ធ្វើ​ឲ្យ​ខ្លួន​យើង​ឃ្លាត​ឆ្ងាយ​ពី​ព្រះ ( សូមមើល រ៉ូម ៣:២៣) » (ពិត​ចំពោះ​សេចក្តី​ជំនឿ ៖ ឯកសារ​យោង​នៃ​ដំណឹងល្អ ១៥) ។

    របៀប​ដែល​តួនាទី​នីមួយៗ​របស់​ព្រះ​អង្គ​សង្រ្គោះ​នៅ​អំឡុង​ការ​បម្រើ​ដ៏​នៅ​អស់​កល្ប​ជានិច្ច​របស់​ទ្រង់ ជួយ​កូន​ចៅ​របស់​ព្រះវរបិតា​ឲ្យ​យក​ឈ្នះ​លើ​ឧបសគ្គ​ទាំង​នេះ ៖

    • « ព្រះយេហូវ៉ា បាន​បង្កើត​ផែនដី​ដើម្បី​ផ្ដល់​នូវ​កន្លែង​មួយ ដែល​កូនចៅ​របស់​ព្រះ អាច​រស់នៅ និង​រីកចម្រើន​ទៅរក​ជីវិត​ដ៏​អស់កល្ប​ជានិច្ច » () ។

    • « ក្នុង​នាម​ជា​ព្រះរាជបុត្រា​បង្កើត​តែ​មួយ​របស់​ព្រះ​នៅក្នុង​សាច់ឈាម នោះ​ព្រះយេស៊ូវ​គ្រីស្ទ​មាន​លទ្ធភាព​ដើម្បី​ធ្វើ​នូវ​ពលិកម្ម​ដ៏​ធួន ដែល​តម្រូវ​ឲ្យ​ទ្រង់ស៊ូទ្រាំ​ច្រើនជាង​មនុស្ស​ធម្មតា​អាច​ធ្វើ​បាន ហើយ​ដូច្នេះ ទ្រង់​បំពេញ​តាម​តួនាទី​របស់ទ្រង់​នៅក្នុង​ផែនការ​របស់​ព្រះវរបិតា » () ។

    • « ពីព្រោះ​តែ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​ទទួល​បាន​ការលួងលោម ​និង​កម្លាំង​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ស៊ូទ្រាំ ‹ ការឈឺចាប់ និង​ទុក្ខវេទនា និង​ការល្បួង​គ្រប់​បែប​យ៉ាង › (អាលម៉ា ៧:១១) » (១៦) ។

    • « ពីព្រោះ​ដង្វាយធួន​នៃ​ព្រះ​យេស៊ូវ គ្រីស្ទ និង​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ មនុស្ស​លោក​ទាំងអស់​ដែល​បាន​ចាប់​កំណើត​ជា​សាច់​និង​ឈាម នឹង​ត្រូវ​បាន​រស់​ឡើង​វិញ » ហើយ​ត្រូវបាន​នាំ​ត្រឡប់​ទៅ​វត្តមាន​នៃ​ព្រះ​វិញ ដើម្បី​ទទួល​ការជំនុំ​ជម្រះ (១៩) ។

    • « អំឡុង​ពេល​នៅក្នុង​ពិភព​វិញ្ញាណ នោះ​ព្រះយេស៊ូវ​បាន​រៀបចំ​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ​សម្រាប់​អ្នក​ដែល​បាន​ស្លាប់​ទៅ​ហើយ » (១៨) ។

    • « ព្រះយេស៊ូវគ្រីស្ទ គឺ​ជា​អ្នក​គាំទ្រ​របស់​យើង​ជាមួយ​នឹង​ព្រះវរបិតា » (២៤) ។

    • « ព្រះអង្គ​សង្គ្រោះ​នឹង​ជំនុំជម្រះ​យើង ស្របតាម​ពាក្យសម្ដី គំនិត និង​ទង្វើ​របស់​យើង ហើយ​និង​បំណងប្រាថ្នា​នៃ​ដួងចិត្ត​របស់​យើង » (២៦) ។

    អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ទទួល​យក និង​អញ្ជើញ​ឲ្យ​ទទួល​បាន​ជំនួយ​របស់​ព្រះ​អង្គ​សង្រ្គោះ ៖

    • « យើង​អាច​យក​ឈ្នះ​លើ​សាតាំង​បាន​ដោយ​ការពឹងផ្អែក​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ដែល​បាន​ធ្វើ​ដង្វាយធួន ហើយ​ដោយ​បាន​រងទុក្ខ និង​ស្មោះត្រង់​ចំពោះ​ទីបន្ទាល់​របស់​យើង » () ។

    • « តាមរយៈ​ការជ្រើសរើស​ដាក់​ព្រះអង្គ​សង្គ្រោះ ជា​ចំណុច​សំខាន់​ក្នុង​ជីវិត​របស់​យើង ខណៈ​ដែល​យើង​នៅលើ​ផែនដីនេះ នោះ​យើង​នឹង​ទទួល​បាន​នូវ​ពរជ័យ​កាន់តែ​ខ្លាំង​ជាងនេះ​នៅក្នុង​ភាពអស់កល្ប​ជានិច្ច » () ។

    • « ប្រសិនបើ​យើង​ទទួលទាន​សាក្រាម៉ង់​ប្រកប​ដោយ​ការអធិស្ឋាន និង​ពេញ​ដោយ​វិញ្ញាណ​នៃ​ការប្រែចិត្ត នោះ​យើង​អាច​ទទួល​បាន​ការផ្ដាច់​បាប​ដូចជា​ពេល​យើង​បាន​ជ្រមុជទឹក​ដូច្នោះ​ដែរ » (១៥) ។

    • « នៅពេល​យើង​ទទួល​យក​ព្រះយេស៊ូវគ្រីស្ទ ហើយ​ចុះ និង​កាន់តាម​សេចក្ដី​សញ្ញា ដើម្បី​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ នោះ​យើង​នឹង​ក្លាយជា​បុត្រាបុត្រី​បង្កើត​របស់​ព្រះគ្រីស្ទ » (២៤) ។