« មេរៀនទី ៦ ឯកសាររៀបចំសម្រាប់ថ្នាក់ ៖ ការប្រើនិមិត្តសញ្ញាដើម្បីយល់កាន់តែច្បាស់អំពីអំណាចដ៏ប្រោសលោះរបស់ព្រះគ្រីស្ទ » ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់ ( ឆ្នាំ ២០២៣ )
« មេរៀនទី ៦ ឯកសាររៀបចំសម្រាប់ថ្នាក់ » ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់
មេរៀនទី ៦ ឯកសាររៀបចំសម្រាប់ថ្នាក់
ការប្រើនិមិត្តសញ្ញាដើម្បីយល់កាន់តែច្បាស់អំពីអំណាចដ៏ប្រោសលោះរបស់ព្រះគ្រីស្ទ
តើអ្នកបានចាប់អារម្មណ៍ទេថាបទគម្ពីរប្រើនិមិត្តសញ្ញាញឹកញាប់ប៉ុណ្ណាដើម្បីបង្រៀនយើងអំពីព្រះយេស៊ូវគ្រីស្ទ ? ឧទាហរណ៍ ៖ ទ្រង់ត្រូវបានប្រៀបធៀបទៅនឹងទឹក ( សូមមើល យ៉ូហាន ៤:១៤ ) នំបុ័ង ( សូមមើល យ៉ូហាន ៦:៤៨ ) ពន្លឺ ( សូមមើល យ៉ូហាន ៨:១២ ) សិលា ( សូមមើល ហេលេមិន ៥:១២ ) ព្រះអាទិត្យ ( សូមមើល ម៉ាឡាគី ៤:២ ) និងអ្នកគង្វាល ( សូមមើល ទំនុកដំកើង ២៣:១ ) ។ សូម្បីតែមុនទ្រង់បានប្រសូតមក ព្រះយេហូវ៉ាបានប្រើនិមិត្តសញ្ញាដើម្បីជួយអ្នកដើរតាមទ្រង់ទន្ទឹងរង់ចាំការយាងមករបស់ទ្រង់ និងអំណាចដ៏ប្រោសលោះរបស់ទ្រង់ ។ នៅពេលអ្នកសិក្សាឧទាហរណ៍ខ្លះៗនៅក្នុងមេរៀននេះ សូមពិចារណាពីរបៀបដែលនិមិត្តសញ្ញាក្នុងព្រះគម្ពីរអាចពង្រឹងការយល់ដឹងរបស់អ្នក និងសេចក្តីស្រឡាញ់ចំពោះព្រះដ៏ប្រោសលោះរបស់អ្នក ។
ផ្នែកទី ១
តើខ្ញុំអាចរៀនអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទតាមរយៈនិមិត្តសញ្ញានៃការបូជាសត្វ ?
ដូចជាអត្ថបទមួយស្តីពីអំណាចនៃនិមិត្តសញ្ញាសរសេរថា ៖ « និមិត្តសញ្ញានៃដំណឹងល្អអាចជាវត្ថុ ព្រឹត្តិការណ៍ សកម្មភាព ឬការបង្រៀនដែលតំណាងឲ្យសេចក្តីពិតខាងវិញ្ញាណ ។ … ‹ និមិត្តសញ្ញាអាចឲ្យយើងផ្តល់ទម្រង់គំនិតដល់គំនិត និងអារម្មណ៍ ដែលអាចប្រឆាំងនឹងអំណាចនៃពាក្យសម្ដី ។ យើងពិបាករកពាក្យមកពន្យល់អំពីវា ហើយវាផ្ដល់វោហារកោសល្យដល់យើងក្នុងការបញ្ចេញអារម្មណ៍របស់យើង › [ យ៉ូសែប ហ្វីលឌីង ម៉ាក់ខនឃី និង ដូណល ដាប់បយូ ភៀរី Guide to Scriptural Symbols ( ១៩៩០ ), ១ ] » ( « Why Symbols? » Ensign ខែ កុម្ភៈ ឆ្នាំ ២០០៧ ទំព័រ ១៣ និង ១៤ ) ។
នៅក្នុងព្រះគម្ពីរ និមិត្តសញ្ញាដ៏មានអានុភាពដំបូងបង្អស់អំពីព្រះអង្គសង្គ្រោះ គឺការបូជាសត្វ ។ បន្ទាប់ពីអ័ដាម និងអេវ៉ាបានបរិភោគផ្លែឈើហាមឃាត់ ហើយត្រូវចាកចេញពីសួនអេដែន ពួកគេត្រូវបានបង្គាប់ឲ្យថ្វាយបង្គំព្រះអម្ចាស់ ហើយថ្វាយកូនចៀមជាយញ្ញបូជាដល់ទ្រង់។
ទាក់ទងនឹងនិមិត្តសញ្ញានៃការបូជាសត្វ សាវកពេត្រុសបានថ្លែងទីបន្ទាល់ថា យើងអាចត្រូវបានលោះ « ដោយសារព្រះលោហិតដ៏វិសេសរបស់ព្រះគ្រីស្ទវិញ ទុកដូចជាឈាមនៃកូនចៀមឥតខ្ជោះ ឥតស្លាកស្នាម » ( ពេត្រុសទី ១ ១:១៩សូមមើលផងដែរនៅក្នុង អាល់ម៉ា ៣៤:៣៦ ) ។
រាស្រ្តនៃសេចក្តីសញ្ញារបស់ព្រះអម្ចាស់បានគោរពច្បាប់នៃការបូជាសត្វជានិមិត្តសញ្ញានៃយញ្ញបូជារបស់ព្រះយេស៊ូវគ្រីស្ទ—ហើយការបូជានោះ គឺជាការរំឭកថាទ្រង់នឹងធួនសម្រាប់អំពើបាបរបស់ពួកគេ ។ វាបានជួយពួកគេទន្ទឹងរង់ចាំថ្ងៃនោះ ។
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
តាមរយៈការបូជាកូនចៀមជានិមិត្តសញ្ញារបស់ពួកគេនៅក្នុងជីវិតលើផែនដី អ័ដាម និងកូនចៅរបស់គាត់ បានបង្ហាញពីការយល់ដឹងរបស់ពួកគេ និងការពឹងផ្អែករបស់ពួកគេទៅលើការពលិកម្មធួនរបស់ព្រះយេស៊ូវ ដែលជាអង្គត្រូវបានចាត់តាំង ។ ( « Behold the Lamb of God » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៤៤ )
ផ្នែកទី ២
តើនិមិត្តសញ្ញានៃពិធីបុណ្យរំលងអាចបំផុសគំនិតអ្នកឲ្យស្វែងរកអំណាចដ៏ប្រោសលោះរបស់ព្រះអង្គសង្គ្រោះ នៅក្នុងជីវិតរបស់អ្នកយ៉ាងដូចម្ដេច ?
ការបូជាកូនចៀមដំបូងបានបន្តពេញមួយសម័យកាលនៃព្រះគម្ពីរសញ្ញាចាស់ ។ ការអនុវត្តនេះមានអត្ថន័យជាពិសេសចំពោះសាសន៍អ៊ីស្រាអែល នៅពេលដែលពួកគេត្រូវបានដោះលែងពីទាសភាពរបស់ពួកគេចេញពីសាសន៍ អេស៊ីព្ទ ។
ដំណើររឿងនៃការរំដោះសាសន៍អ៊ីស្រាអែលពីសេវកភាពនៃសាសន៍អេស៊ីព្ទអាចជួយយើងយល់ពីរបៀបដែលព្រះអម្ចាស់បានសង្គ្រោះយើងពីទម្រង់ផ្សេងៗនៃសេវកភាពដែលយើងជួបប្រទះ ។ ខណៈដែលការជាប់ឃុំឃាំងរបស់សាសន៍ អ៊ីស្រាអែលជាទម្រង់នៃទាសភាពខាងរូបកាយជាចម្បង អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា យើងក៏អាចជួបនឹងការជាប់ឃុំឃាំងដោយសារអំពើបាប ការញៀន ឬការជឿលើគំនិតមិនពិតផងដែរ ( សូមមើល «Lamentations of Jeremiah: Beware of Bondage» Liahonaខែ ធ្នូ ឆ្នាំ ២០១៣ ទំព័រ ៨៨–៩១ ) ។
សាសន៍អ៊ីស្រាអែលបានចំណាយពេលប្រហែល ៤០០ ឆ្នាំធ្វើជាទាសករនៅក្នុងប្រទេសអេស៊ីព្ទ ។ ប៉ុន្តែ ព្រះអម្ចាស់មិនបានភ្លេចពួកគេឡើយ ។ ទ្រង់បានដឹងពីទុក្ខព្រួយ និងឮការទួញសោករបស់ពួកគេ ។ ទ្រង់បានយាងមករំដោះពួកគេ និងបានហៅម៉ូសេឲ្យជួយ ។ នៅល្ងាចមុនថ្ងៃរំដោះសាសន៍អ៊ីស្រាអែល ព្រះអម្ចាស់បានណែនាំអំពីពិធីបុណ្យរំលង ដែលពោរពេញទៅដោយនិមិត្តសញ្ញាដែលបង្រៀនអំពីព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះ ដើម្បីសង្គ្រោះអស់អ្នកដែលនឹងដើរតាមទ្រង់ ។
និមិត្តសញ្ញានៃពីធីបុណ្យរំលង
ខគម្ពីរ |
និមិត្តសញ្ញា |
អត្ថន័យដែលអាចមាន |
បទគម្ពីរគាំទ្រ* |
---|---|---|---|
ខគម្ពីរ | និមិត្តសញ្ញា ផ្ទះនីមួយៗបានបូជាកូនចៀមមួយក្បាល | អត្ថន័យដែលអាចមាន អំណាចដ៏ប្រោសលោះរបស់ព្រះយេស៊ូវគ្រីស្ទ គឺសម្រាប់គ្រប់គ្នា ។ | បទគម្ពីរគាំទ្រ* |
ខគម្ពីរ | និមិត្តសញ្ញា កូនចៀមឈ្មោលដ៏ឥតខ្ចោះ | អត្ថន័យដែលអាចមាន
| បទគម្ពីរគាំទ្រ* |
ខគម្ពីរ | និមិត្តសញ្ញា ឈាមត្រូវបានលាបលើធ្នឹមទ្វារផ្ទះនីមួយៗ ។ | អត្ថន័យដែលអាចមាន
| បទគម្ពីរគាំទ្រ* |
ខគម្ពីរ | និមិត្តសញ្ញា នំប៉័ងឥតដំបែ ( នំប៉័ងដែលផលិតដោយគ្មានមេដំបែដែលបណ្តាលឲ្យនំប៉័ងខូច និងដុះផ្សិត ) | អត្ថន័យដែលអាចមាន
| បទគម្ពីរគាំទ្រ* |
ខគម្ពីរ | និមិត្តសញ្ញា បន្លែល្វីង | អត្ថន័យដែលអាចមាន
| បទគម្ពីរគាំទ្រ* |
ខគម្ពីរ | និមិត្តសញ្ញា ក្រវ៉ាត់ចង្កេះ ពាក់ស្បែកជើង ទាំងកាន់ដំបងនៅដៃហើយបរិភោគឲ្យរហ័សផង | អត្ថន័យដែលអាចមាន
| បទគម្ពីរគាំទ្រ* |
សេចក្ដីណែនាំខាងក្រោមនេះអាចជួយអ្នកយល់កាន់តែច្បាស់ពីរបៀបបកស្រាយនិមិត្តសញ្ញាក្នុងព្រះគម្ពីរ ។
-
សូមស្វែងយល់ពីនិមិត្តសញ្ញានៅក្នុងបរិបទនៃវគ្គបទគម្ពីរ ។
-
សូមប្រើជំនួយការសិក្សាដូចជាលេខយោង សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយនិង Bible Dictionary ។
-
សូមរកមើលប្រសិនបើព្យាការីបុរាណ ឬសម័យទំនើបបានអធិប្បាយលើខគម្ពីរ និងនិមិត្តសញ្ញារបស់ខនោះ ។
-
សូមសញ្ជឹងគិត និងអធិស្ឋានអំពីវគ្គបទគម្ពីរ និងនិមិត្តសញ្ញារបស់វា ។
សម្រាប់ជំនួយបន្ថែមដើម្បីយល់ពីនិមិត្តសញ្ញានៃដំណឹងល្អសូមមើល ជើរ៉ល អិន ឡាន « Understanding Scriptural Symbols » Ensign ខែ តុលា ឆ្នាំ ១៩៨៦ ទំព័រ ២២–២៧ ។
ផ្នែកទី ៣
តើនិមិត្តសញ្ញាក្នុងព្រះគម្ពីរសញ្ញាចាស់ផ្សេងទៀតណាខ្លះដែលអាចបង្រៀនខ្ញុំអំពីអំណាចដ៏ប្រោសលោះរបស់ព្រះអង្គសង្គ្រោះ ?
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
រាល់ពិធីបរិសុទ្ធ ឬការអនុវត្តដ៏ទេវភាពត្រូវបានតែងតាំងពីព្រះ រាល់ការបូជា និមិត្តសញ្ញា និងភាពស្រដៀងគ្នា … [ ត្រូវបានបង្កើតឡើង ] … ដើម្បីថ្លែងទីបន្ទាល់អំពី [ ព្រះយេស៊ូវគ្រីស្ទ] ។ …
វាគឺជាការល្អ និង ត្រឹមត្រូវ ក្នុងការរកមើលពីភាពស្រដៀងគ្នានឹងព្រះគ្រីស្ទនៅគ្រប់ទីកន្លែង ហើយប្រើវាម្តងហើយម្តងទៀតដើម្បីចងចាំទ្រង់ និងរក្សាក្រឹត្យវិន័យរបស់ទ្រង់ជានិច្ចនៅក្នុងគំនិតរបស់យើង » ។ ( The Promised Messiah The First Coming of Christ [ ឆ្នាំ ១៩៧៨ ] ទំព័រ ២៨,៤៥៣ )