« មេរៀនទី ១៥ ឯកសាររៀបចំសម្រាប់ថ្នាក់ ៖ ការខិតកាន់តែជិតព្រះយេស៊ូវគ្រីស្ទតាមរយៈពិធីសាក្រាម៉ង់ » ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់ ( ឆ្នាំ ២០២៣ )
« មេរៀនទី ១៥ ឯកសាររៀបចំសម្រាប់ថ្នាក់ » ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់
មេរៀនទី ១៥ ឯកសាររៀបចំសម្រាប់ថ្នាក់
ការខិតទៅជិតព្រះយេស៊ូវគ្រីស្ទតាមរយៈពិធីសាក្រាម៉ង់
សូមគិតអំពីថ្ងៃចុងក្រោយដែលអ្នកបានទទួលទានសាក្រាម៉ង់ ។ តើអ្នកមានបទពិសោធន៍យ៉ាងដូចម្ដេច ? តើអ្នកផ្តល់ចំណាប់អារម្មណ៍អ្វីខ្លះទៅលើដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ និងទំនាក់ទំនងនៃសេចក្តីសញ្ញារបស់អ្នកជាមួយនឹងទ្រង់ ? កាលអ្នកសិក្សាមេរៀននៅក្នុងជំពូកទី ៤ នោះ អ្នកនឹងមានឱកាសដើម្បីពិចារណាអំពីអ្វីដែលអ្នកអាចធ្វើដើម្បីធ្វើឲ្យព្រះយេស៊ូវគ្រីស្ទ និង ដង្វាយធួនរបស់ទ្រង់កាន់តែមានលក្ខណៈផ្ទាល់ខ្លួន ទាក់ទង និងអាចអនុវត្តបាននៅក្នុងជីវិតរបស់អ្នក ។
ផ្នែកទី ១
តើពិធីសាក្រាម៉ងជួយខ្ញុំឲ្យខិតទៅកាន់តែជិតនឹងព្រះអង្គសង្គ្រោះដោយរបៀបណា ?
ពីរបីម៉ោងមុនពេលយាងចូលទៅក្នុងសួនច្បារគែតសេម៉ានី ព្រះយេស៊ូវបានបង្គាប់ពួកសាវកដប់ពីរនាក់របស់ទ្រង់ឲ្យរៀបចំអាហារបុណ្យរំលង ( សូមមើល ម៉ាថាយ ២៦:១៧–១៩ ) ។ រយៈពេលជិត ១,៥០០ ឆ្នាំកន្លងមកនេះ កូនចៅនៃអ៊ីស្រាអែលបានធ្វើពិធីរំឭកបុណ្យរំលង ហើយបានប្រើឈាមរបស់កូនចៀមដែលគ្មានកំហុស ដើម្បីជានិមិត្តរូបនៃការរំដោះពួកគេពីទេវតាដែលបំផ្លាញ ( សូមមើល និក្ខមនំ ១២:២១–២៨,១៣:១៤–១៥ ) ។ បន្ទាប់ពីអាហារនេះ ព្រះយេស៊ូវគ្រីស្ទដែលជាកូនចៀមនៃព្រះ បានបំពេញនូវនិមិត្តរូបនៃបុណ្យរំលង នៅពេលដែលលោហិតរបស់ទ្រង់ត្រូវបានបង្ហូរ ហើយទ្រង់បានក្លាយជាព្រះអង្គសង្គ្រោះនៃពិភពលោកនេះ ( សូមមើល យ៉ូហាន ១:២៩; ពេត្រុសទី ១ ១:១៨–១៩ ) ។ ដោយជាផ្នែកមួយនៃអាហារនៃបុណ្យរំលងរបស់ទ្រង់ « ព្រះអង្គបានតាំងឲ្យមានពិធីសាក្រាម៉ងដើម្បីទុកជាការរំព្ញកចាំអំពីការបូជាដ៏មហិមារបស់ទ្រង់ដែលធួននឹងបាប » ។ ( « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក » ChurchofJesusChrist.org ) ។ ដង្វាយធួនរបស់ព្រះអង្គសង្គ្រោះនឹងរួមបញ្ចូលនូវការរងទុក្ខរបស់ទ្រង់នៅសួនច្បារគែតសេម៉ានី និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង ព្រមទាំងការមានព្រះជន្មរស់ឡើងវិញដ៏រុងរឿងរបស់ទ្រង់ ។
នំប៉័ង និងស្រា ឬទឹក គឺជានិមិត្តសញ្ញាដ៏ពិសិដ្ឋនៃពិធីសាក្រាម៉ង់ ។ និមិត្តរូប គឺជាតំណាងរូបវន្តនៃទស្សនៈ គុណសម្បត្តិ ឬគំនិត ។ កាលអ្នកសិក្សាចំណុចខាងក្រោម សូមពិចារណាអំពីរបៀបដែលនិមិត្តរូបនៃពិធីសាក្រាម៉ង់អាចរំឭកអ្នកអំពីព្រះអង្គសង្គ្រោះ និងអ្វីដែលទ្រង់បានធ្វើសម្រាប់អ្នក ៖
-
អំឡុងពេល ៤០ឆ្នាំក្នុងទីរហោស្ថានរបស់សាសន៍អ៊ីស្រាអែលពីបុរាណ ពួកគាត់ត្រូវបានទ្រទ្រង់ជារៀងរាល់ថ្ងៃដោយនំម៉ាន៉ា ឬ « នំប៉័ងពីស្ថានសួគ៌ » ( សូមមើលផងដែរ យ៉ូហាន ៦:៣១, សូមមើលផងដែរ ទំនុកដំកើង ៧៨:២៤–២៥ ) ។ បន្ទាប់ពីបានមានព្រះបន្ទូលអំពីនំម៉ាន៉ា ព្រះយេស៊ូវបានប្រកាសថា « ខ្ញុំជានំប៉័ងដ៏រស់ដែលចុះពីស្ថានសួគ៌មក ។… បើអ្នកណាបរិភោគនំប៉័ងនេះ នោះនឹងរស់នៅអស់កល្បជានិច្ច » ( យ៉ូហាន ៦:៥១,៥៨ ) ។
-
ដោយជាផ្នែកនៃដង្វាយធួនរបស់ទ្រង់ នោះគឺព្រះកាយរបស់ព្រះយេស៊ូវគ្រីស្ទ ត្រូវបាន « រងទុក្ខជំនួសយើង » ( ព្រះយេស៊ូវនៃណាសារ៉ែតជាម្ចាស់ និង ស្តេច »ទំនុកតម្កើង ទំព័រ ១០៦ ) ។ ប្រធាន ដាល្លិន អេក អូក នៃគណៈប្រធានទីមួយបានសង្កេតថា « ដោយសារនំបុ័ងត្រូវបានបេះ និងហែក នោះចំណិតនីមួយៗនៃនំបុ័ងគឺពិសេសណាស់ គឺពិសេសដូចបុគ្គលដែលទទួលទានវា » ( Important Aspects of Missionary Work Remain Unchanged, Says Elder Oaks » Church News ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៧ នៅលើគេហទំព័រ ChurchofJesusChrist.org ) ។
-
កាលជំនាន់មុនយើងប្រើស្រាទំពាំងបាយជូរនៅក្នុងពិធីសាក្រាម៉ង់ដើម្បីតំណាងឲ្យព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទ ។ យើងបានជម្រះស្អាតដោយព្រះលោហិតរបស់ទ្រង់ ( សូមមើល យ៉ូហានទី ១ ១:៧ ) ។ សព្វថ្ងៃនេះ យើងប្រើទឹក ដែលតំណាងឲ្យការសម្អាតផងដែរ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ២៧:២ ) ហើយវាសំខាន់ណាស់សម្រាប់ជីវិត ។ ខណៈនៅឯអណ្តូងទឹក ព្រះយេស៊ូវបានប្រាប់ស្ត្រីសាស៍សាម៉ារីថា ទឹកដែលទ្រង់ប្រទានដល់យើងគឺដូចជា « រន្ធទឹកនៅក្នុងអ្នកនោះដែលផុសឡើងទៅដល់បានជីវិតអស់កល្បជានិច្ចវិញ » ( យ៉ូហាន ៤:១៤ ) ។
-
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរបានផ្តល់ដំបូន្មាន ៖ « ប៉ុន្តែពាក្យប្រៀបធៀបអំពីការទទួលទានព្រះកាយរបស់[ ព្រះយេស៊ូវគ្រីស្ទ ] ទ្រង់ ហើយផឹកលោហិតរបស់ទ្រង់មានអត្ថន័យបន្ថែម ហើយថាត្រូវដាក់គុណសម្បត្តិ និងចរិតលក្ខណៈរបស់ព្រះគ្រីស្ទ ។… នៅពេលយើងទទួលទាននំប៉័ង និងទឹកនៃពិធីសាក្រាម៉ង់រាល់សប្ដាហ៍ នោះយើងនឹងធ្វើបានល្អ ពេលយើងពិចារណាថា យើងត្រូវតែដាក់បញ្ចូលបុគ្គលិកលក្ខណៈរបស់ទ្រង់ និងគំរូនៃជីវិតគ្មានបាបរបស់ទ្រង់មកក្នុងជីវិត និងតួអង្គរបស់យើងឲ្យពេញលេញទាំងស្រុងដោយរបៀបណា » ( « The Living Bread Which Came Down from Heaven » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៣៧ ) ។
ផ្នែកទី ២
តើការទទួលទានសាក្រាម៉ង់ផ្តល់ឲ្យខ្ញុំនូវសិទ្ធិទទួលបានព្រះចេស្តារបស់ព្រះអម្ចាស់កាន់តែមហិមាដោយរបៀបណា ?
អំឡុងពេលនៃការងារបម្រើរបស់ទ្រង់ក្នុងចំណោមពួកសាសន៍នីហ្វៃ និងសាសន៍លេមិន ព្រះយេស៊ូវគ្រីស្ទ តែងតែប្រទានសិទ្ធិអំណាចដល់សិស្សទ្រង់ ហើយបានបង្គាប់ពួកគេឲ្យចាត់ចែងពិធីសាក្រាម៉ង់ដល់សមាជិកនៃសាសនាចក្ររបស់ទ្រង់ ។ ទ្រង់បានមានបន្ទូលថា « ហើយការណ៍នេះ អ្នករាល់គ្នាត្រូវធ្វើជានិច្ច …ដូចជាយើងបានធ្វើ គឺដូចដែលយើងបានកាច់ ហើយប្រទានពរនំប៉័ង ហើយចែកដល់អ្នករាល់គ្នាដូច្នោះ » ( នីហ្វៃទី៣ ១៨:៦ សូមមើលផងដែរ ខទី ៥ ) ។ ការជួបជុំគ្នាញឹកញាប់ និងការនឹងទទួលទានសាក្រាម៉ង់ដោយស័ក្តិសមក៏ជាព្រះបញ្ញត្តិមកពីព្រះអម្ចាស់នៅជំនាន់របស់យើងផងដែរ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៧៥៥៩:៩ ) ។
ក្រោយមកទៀត ស៊ីស្ទើរ ឆារិល អេ អេសព្លិន អតីតទីប្រឹក្សាទីមួយនៅក្នុងគណៈប្រធានអង្គការបឋមសិក្សាទូទៅក៏បានពិពណ៌នាអំពីពរជ័យដែលព្រះអម្ចាស់ប្រទានដល់យើងតាមរយៈពិធីសាក្រាម៉ង់ផងដែរ ៖
ពិធីសាក្រាម៉ង់ ក្លាយជាបទពិសោធន៍ពង្រឹងខាងវិញ្ញាណ នៅពេលយើងស្ដាប់ការអធិស្ឋានពិធីសាក្រាម៉ង់ និងតាំងចិត្តជាថ្មីចំពោះសេចក្ដីសញ្ញារបស់យើង ។… កាលយើងទទួលទានសាក្រាម៉ង់ យើងធ្វើជាសាក្សីចំពោះព្រះថា យើងនឹងចងចាំព្រះរាជបុត្រាទ្រង់ជានិច្ច ពុំគ្រាន់តែអំឡុងពេលធ្វើ…ពិធីបរិសុទ្ធនៃពិធីសាក្រាម៉ងមួយភ្លែតនោះទេ ។
ពិធីសាក្រាម៉ង់ ផ្ដល់ជាឱកាសមួយដើម្បីទទួលបានបទពិសោធន៍ខាងវិញ្ញាណពិតប្រាកដ កាលយើងនឹកគិតដល់ការប្រោសលោះ និងព្រះចេស្តាដ៏ទ្រទ្រង់របស់ព្រះអង្គសង្គ្រោះ តាមរយៈដង្វាយធួនរបស់ទ្រង់ ។…
…កាលអ្នកកាន់បព្វជិតភាព លូកដៃរបស់គាត់ចែកនិមិត្តរូបពិសិដ្ឋនេះ នោះវាដូចជាព្រះអង្គសង្គ្រោះផ្ទាល់ កំពុងលាតព្រះហស្ថដ៏មេត្តាករុណារបស់ទ្រង់ ដូច្នោះដែរ យើងម្នាក់ៗទទួលទានអំណោយទាននៃក្ដីស្រឡាញ់ដ៏មានតម្លៃ ដែលផ្ដល់ឲ្យតាមរយៈការពលិកម្មដ៏ធួនរបស់ទ្រង់ —អំណោយទាននៃការប្រែចិត្ត ការអភ័យទោស ការលួងលោមចិត្ត និងក្ដីសង្ឃឹម ។
កាលណាយើងកាន់តែពិចារណាអំពីសារៈសំខាន់នៃពិធីសាក្រាម៉ង់ នោះវាកាន់តែពិសិដ្ឋ និងមានអត្ថន័យចំពោះយើងដែរ ។ ( « The Sacrament—a Renewal for the Soul » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ១២,១៣–១៤ )
ផ្នែកទី ៣
តើខ្ញុំអាចដឹងថាខ្ញុំពិតជាស័ក្ដិសមដើម្បីទទួលទានសាក្រាម៉ង់ដោយរបៀបណា ?
សាវកប៉ុលបានលើកទឹកចិត្តសមាជិកសាសនាចក្រឲ្យ « ល្បង » ខ្លួនឯងមើល ( កូរិនថូស ទី ១ ១១:២៨ ) មុនពេលពួកគេទទួលទានសាក្រាម៉ង់ ។ បន្ទាប់មក គាត់ព្រមានពួកគេថា « ដ្បិតអ្នកណាដែលបរិភោគបែបមិនគួរសម អ្នកនោះឈ្មោះថាបរិភោគជាសេចក្តីជំនុំជម្រះដល់ខ្លួនវិញដោយ ព្រោះមិនពិចារណាឃើញរូបអង្គនៃព្រះអម្ចាស់ទេ » ( កូរិនថូស ទី ១ ១១:២៩ សូមមើលផងដែរខទី ២៧–២៨,នីហ្វៃទី ៣ ១៨:២៨–២៩ ) ។ ការបង្ខូចឈ្មោះគឺរារាំងការរីកចម្រើនរបស់មនុស្សម្នាក់ ( សូមមើល សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ជាប់ទោស, សេចក្ដីជាប់ទោស » មាននៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។
អែលឌើរ ចន អេច ហ្គ្រូប៊ើក ពេលកំពុងបម្រើក្នុងពួកចិតសិបនាក់ បានផ្ដល់ការណែនាំដូចខាងក្រោមដើម្បីធ្វើការវាយតម្លៃពីភាពស័ក្ដិសមផ្ទាល់ខ្លួន ៖
ប្រសិនបើយើងចង់កែលម្អ ( ដែលមានន័យថា ប្រែចិត្ត ) និងមិននៅក្រោមការរឹតបន្តឹងនៃបព្វជិតភាព នោះខ្ញុំគិតថា យើងមានភាពស័ក្តិសម ។ ទោះជាយ៉ាងណាក្ដី ប្រសិនបើយើងមិនមានបំណងចង់កែលម្អ ប្រសិនបើយើងគ្មានបំណងចង់ធ្វើតាមការដឹកនាំពីព្រះវិញ្ញាណទេ នោះយើងត្រូវសួរ ៖ តើយើងស័ក្តិសមនឹងទទួលទាន ឬតើយើងកំពុងតែធ្វើការចំអកចំពោះបំណងដ៏ពិតប្រាកដនៃពិធីសាក្រាម៉ង់ដែលត្រូវធ្វើជាមូលដ្ឋានមួយសម្រាប់ការប្រែចិត្ត និងការអភិវឌ្ឍផ្ទាល់ខ្លួនឬ » ? ( « The Beauty and Importance of the Sacrament » Ensign ខែ ឧសភា ឆ្នាំ ១៩៨៩ ទំព័រ ៣៨ ) ។
នៅក្នុងវីដេអូ « Sacrament Meeting » ( ពីលេខកូដនាទីទី ៦:៤០ ដល់ ៧:៣០ ) អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានផ្តល់ដំបូន្មានអំពីការទទួលទានសាក្រាម៉ង់ ដោយស័ក្ដិសម ។