ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ២៣ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការរស់នៅ​ដោយ​ក្តីសង្ឃឹម កាលយើង​រៀបចំខ្លួន​សម្រាប់​ការយាងមក​ជាលើក​ទីពីរ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ


« មេរៀនទី ២៣ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការរស់នៅ​ដោយ​ក្តីសង្ឃឹម កាលយើង​រៀបចំខ្លួន​សម្រាប់​ការយាងមក​ជាលើក​ទីពីរ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ » ព្រះ​យេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់ ( ឆ្នាំ ២០២៣ )

« មេរៀន​ទី ២៣ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់

ការយាង​មក​ជា​លើក​ទីពីរ ដោយ ហារី អាន់ឌើរសិន

មេរៀនទី ២៣ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

ការរស់នៅ​ដោយ​ក្តីសង្ឃឹម កាលយើង​រៀបចំខ្លួន​សម្រាប់​ការយាងមក​ជាលើក​ទីពីរ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ

មនុស្ស​ខ្លះ​គិត​ពី​ការយាងមក​ជាលើក​ទីពីរ​របស់​ព្រះអម្ចាស់​ដោយ​ក្តីភ័យខ្លាច និង​ព្រួយបារម្ភ អ្នកផ្សេង​ទៀត​ទន្ទឹង​រង់ចាំ​ដោយរីករាយ អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​មាន​ប្រសាសន៍​ថា « គ្មាន​អ្វី​ដែល​ជំរុញ​បំណងខ្ញុំ​ក្នុង​ការនិយាយ​អំពី​ព្រះគ្រីស្ទ​ច្រើន​ជាង​ការស្រមៃ​គិត​អំពី​ការយាង​ត្រឡប់​របស់​ទ្រង់​នោះ​ឡើយ » ( « We Talk of Christ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៩១ ) ។ កាល​អ្នកសិក្សា សូម​សញ្ជឹងគិត​ពី​អារម្មណ៍​អ្នក​អំពី​ការយាងត្រឡប់​មកវិញ​របស់​ព្រះគ្រីស្ទ និង​របៀប​រៀបចំ​ខ្លួន​ដោយ​សេចក្តី​ជំនឿ​អាច​បង្កើន​ក្តី​សង្ឃឹម​របស់អ្នក ។

ផ្នែក​ទី ១

តើ​ការ​កែតម្រូវ​ការយល់ដឹង​ពី​ការយាងមក​ជាលើក​ទីពីរ​របស់​ព្រះអង្គ​សង្រ្គោះ និង​រជ្ជកាល​សហស្សវត្សរ៍​របស់ទ្រង់​អាច​នាំ​ឲ្យ​ខ្ញុំ​មាន​ក្តី​សង្ឃឹម និង​សេចក្តី​សុខសាន្ត​ដោយ​របៀប​ណា ?

កាល​ទ្រង់​បង្រៀន​ពួកសិស្ស​របស់​ទ្រង់​នៅលើ​ភ្នំ​អូលីវ ព្រះយេស៊ូវ​បាន​បើកសម្តែង​ទីសម្គាល់ និង​ស្ថានភាព​ដែល​នឹង​កើតឡើង​ពីមុន​ការយាងមក​ជាលើក​ទីពីរ​របស់​ទ្រង់ ។ ព្រះអង្គ​សង្រ្គោះ​បាន​ប្រកាស​ថា​នឹង​មាន​ព្រះគ្រីស្ទ​ក្លែងក្លាយ ពួក​ព្យាការី​ក្លែងក្លាយ សង្រ្គាម ពាក្យចចាមអារ៉ាម​ពី​សង្រ្គាម​ទាំងឡាយ អំណត់​អត់ឃ្លាន ជំងឺ​អាសន្នរោគ ការរញ្ជួយដី អំពើ​ទុច្ចរិត និង​ទីសម្គាល់​នៅស្ថានសួគ៌ ( សូមមើល យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:២២–២៣, ២៨–៣០, ៣៣ ) ។

ដូចជា​ពួកសិស្ស​ពី​បុរាណ​របស់​ព្រះ​អម្ចាស់​ផងដែរ អ្នក​អាច​មាន​អារម្មណ៍​ញាប់ញ័រ​ដោយសារ​ទីសម្គាល់នៃ​ការយាងត្រឡប់​មកវិញ​របស់​ទ្រង់ ។ នៅឆ្នាំ ១៨៣១ ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​ទទួល​វិវរណៈ​មួយ​ដែល​បាន​ប្រទាន​ដោយ​ព្រះតម្រិះ​របស់​ព្រះអម្ចាស់​អំពី​ទីសម្គាល់​ទាំងនេះ ។

យុវមជ្ឈិមវ័យ​ធ្វើការ​អធិស្ឋាន
រូបតំណាង​ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៥:៣៤–៣៥, ៣៨–៣៩ ដោយ​រកមើល​របៀប​ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ​មាន​ព្រះទ័យ​ចង់​ឲ្យ​យើងគិត​អំពី​ទីសម្គាល់​នៃ​ការយាងមក​ជាលើក​ទីពីរ​របស់​ទ្រង់​នេះ ។ សូម​ចំណាំ​ថា​ពាក្យ កោតខ្លាច ដូចដែល​បាន​ប្រើ​នៅក្នុង ខទី ៣៩ បង្កប់ន័យ​ការគោរព ការថ្វាយបង្គំ និង​ការកោត​ស្ញប់ស្ញែង ។

វា​ជា​ការសំខាន់​ក្នុងការ​ចងចាំ​ថា​ទីសម្គាល់​នៃ​ការ​យាង​មក​ជាលើក​ទីពីរ​របស់​ព្រះអម្ចាស់​ក៏​រួម​បញ្ចូល​ព្រឹត្តិការណ៍​ជុំវិញ​ការស្ដារឡើងវិញ​នៃ​ដំណឹងល្អ​របស់​ទ្រង់​ផងដែរ ។ សូម​គិត​ពី​របៀប​ដែល​ការចេញ​មក​នៃ​ព្រះគម្ពីរ​មរមន ការស្ដារ​បព្វជិតភាព​ឡើងវិញ សាវក និង​ព្យាការី​ទាំងឡាយ​ដែល​នៅរស់ កិច្ចការ​ផ្សព្វផ្សាយ​សាសនា កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ និង​ការប្រមូល​ផ្តុំ​អ៊ីស្រាអែល​កំពុង​រៀបចំ​យើង​សម្រាប់​ការយាងត្រឡប់​មកវិញ​របស់​ព្រះអង្គ​សង្គ្រោះ ( សូមមើល ម៉ាឡាគី ៤:៥–៦; វិវរណៈ ១៤:៦–៧; នីហ្វៃទី ១ ២១:១៣–២៦; នីហ្វៃទី ៣ ២១:១–១១; គោលលទ្ធិ និង​សេចក្តី​សញ្ញា ១:១៤, ១៧–១៨៦៥ ) ។

ទ្រង់​យាងមក​ម្តងទៀត​ដើម្បី​គ្រប់គ្រង និង​សោយរាជ្យ ដោយ ម៉ារី សោអឺ

ប្រធាន រ័សុល អិម ណិលសុន បាន​ថ្លែង ៖

ប្រធាន រ័សុល អិម ណិលសុន

ព្រះអង្គ​សង្គ្រោះ និង​ព្រះ​ដ៏​ប្រោសលោះ​របស់​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ នឹង​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ​បំផុត​របស់​ទ្រង់​មួយ​ចំនួន នៅ​ចន្លោះ​ពេល​នេះ​រហូត​ដល់​ពេល​ទ្រង់​យាង​មក​ម្ដង​ទៀត ។ ( « Revelation for the Church, Revelation for Our Lives » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៦ )

សហស្សវត្សរ៍​នឹង​មាន​ក្រោយ​ការ​យាងមក​ជា​លើក​ទីពីរ អំឡុងពេល​សហស្សវត្សរ៍ « ព្រះ​គ្រីស្ទ​នឹង​គ្រង​រាជ្យ​នៅ​លើ​ផែនដី​ផ្ទាល់ ហើយ​ថា​ផែនដី » សម្រាប់​ពេល​មួយពាន់​ឆ្នាំ ( មាត្រា​នៃ​សេចក្តីជំនឿ ១:១០ ) ។ វិវរណៈ​មួយ​ដែល​បាន​ទទួល​តាមរយៈ​ព្យាការី យ៉ូសែប ស៊្មីធ បង្ហាញ​ពី​ស្ថានភាព​ជីវិត​​ក្នុង​អំឡុង​សហស្សវត្សរ៍ ។

រូបតំណាង​ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:២៦–៣២, ៣៥ ហើយ​ពិចារណា​គូស​ចំណាំ​ស្ថានភាព​ដែល​នឹង​កើតឡើង​នៅ​អំឡុង​សហស្សវត្សរ៍ ។

កាល​អ្នក​គិត​អំពី​ការយាងត្រឡប់​មកវិញ​របស់​ព្រះអង្គ​សង្គ្រោះ និង​ការគ្រងរាជ​សហសវត្សរ៍​របស់​ទ្រង់ សូម​ពិចារណា​អំពី​របៀប​ដែល​ដំបូន្មាន​ខាងក្រោម​ពី​អែលឌើរ រ៉ូណល អេ រ៉ាសបាន ក្នុង​កូរ៉ុម​នៃ​សាវក​ដប់ពីរ​នាក់ អាច​អនុវត្ត​ចំពោះ​ជីវិត​របស់​អ្នក ៖

អែលឌើរ រ៉ូណល អេ រ៉ាសបាន

មិន​ថា​ផែនដី​នេះ​ពោរពេញ​ដោយ​ភាពទុច្ចរិត និង​ភាព​វឹកវរ​ប៉ុណ្ណា​ទេ យើង​ត្រូវបាន​សន្យា​តាមរយៈ​ភាព​ស្មោះត្រង់​​ប្រចាំថ្ងៃ​របស់​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ​នូវ​ « សេចក្តី​សុខ​សាន្ត​របស់​ព្រះ​ដែល​ហួស​លើស​ពី​អស់​ទាំង​គំនិត » [ ភីលីព ៤:៧ ] ។ ហើយ​នៅពេល​ព្រះគ្រីស្ទ​យាង​មក​នៅក្នុង​គ្រប់​ទាំង​ព្រះចេស្ដា និង​សិរីល្អ នោះ​អំពើ​ទុច្ចរិត ការ​បះបោរ និង​ភាពអយុត្តិធម៌​នឹង​បញ្ចប់ ។ …

…​ប្រាកដ​ណាស់ យើង​រស់​នៅ​ក្នុង​គ្រា​លំបាក​ណាស់ ប៉ុន្តែ​កាល​ណា​យើង​បន្ត​ដើរ​នៅ​លើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​នោះ យើង​ពុំ​ចាំបាច់​ត្រូវ​ភ័យ​ខ្លាច​ឡើយ ។ ខ្ញុំ​សូម​ផ្ដល់​ពរជ័យ​ដល់​បងប្អូនថា នៅពេល​បងប្អូន​ធ្វើ​ដូច្នោះ បងប្អូន​នឹង​ពុំ​មាន​ចិត្ត​ថប់​បារម្ភ​ដោយសារ​តែ​គ្រា​ដែល​យើង​រស់​នៅ ឬ​បញ្ហា​ដែល​កើត​មាន​ក្នុង​ជីវិត​របស់​បងប្អូន​ឡើយ ។​… ខ្ញុំ​សូម​ផ្ដល់​ពរជ័យ​ដល់​បងប្អូន​ឲ្យ​ជឿ​លើ​ការ​សន្យា​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ថា​ទ្រង់​មាន​ព្រះជន្ម​រស់ ថា​ទ្រង់​កំពុង​ការពារ​យើង មើល​ថែ​យើង និង​កំពុង​ឈរ​ក្បែរ​យើង ។ ( « Be Not Troubled » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ១៩, ២១ )

ស្រ្តី​យុវមជ្ឈិមវ័យ​សម្លឹង​មើលទៅលើ
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹង​គិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

តើ​គំនិត និង​អារម្មណ៍​អ្វីខ្លះ​ដែល​អ្នក​មាន កាល​អ្នក​គិត​ពី​ការយាង​ត្រឡប់​មក​វិញ​របស់​ព្រះអង្គ​សង្គ្រោះ និង​សហស្សវត្សរ៍​របស់​ទ្រង់ ? តើ​ការ​ផ្ដោត​លើ​ព្រះអង្គ​សង្គ្រោះ​អាច​បង្កើន​អារម្មណ៍​នៃ​ក្តីសង្ឃឹម និង​សេចក្តី​សុខសាន្ត​របស់​អ្នក នៅពេល​អ្នក​ប្រឈមមុខ​នឹង​ឧបសគ្គ​នានា​នៃ​ថ្ងៃ​ចុងក្រោយ​ដោយ​របៀបណា ?

ផ្នែក​ទី ២

តើ​ខ្ញុំ​អាច​រៀបចំ​ខ្លួន​ខ្ញុំ និង​អ្នក​ដទៃ​សម្រាប់​ការយាង​ត្រឡប់​មកវិញ​របស់​ព្រះអម្ចាស់​ឲ្យ​បាន​ល្អ​ប្រសើរ​ដោយ​របៀប​ណា ?

ជាការ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ទីសម្គាល់​នៃ​ការយាង​មក​ជាលើក​ទីពីរ ( សូមមើល ម៉ាថាយ ២៤ ) ព្រះអង្គ​សង្រ្កោះ​បាន​បង្រៀន​រឿង​ប្រៀប​ប្រដូច​ស្រ្តី​ព្រហ្មចារី​ទាំងដប់​នាក់ ។ រឿង​ប្រៀប​ប្រដូច​នេះ​លើកឡើង​ពី​ប្រពៃណី​រៀបការ​របស់​ពួក​យូដា ។ មិត្ត​ជិត​ស្និទ្ធ​អម​ដំណើរ​កូនលំលោះ​នឹង​ទៅ​ផ្ទះ​កូនក្រមុំ​ពេល​យប់​ដើម្បី​រៀបចំ​ពិធី​មង្គលការ ។ បន្ទាប់​ពី​ពិធី​នោះ​ពិធី​ទទួល​ទាន​អាហារ​ក្នុង​មង្គលការ​បានបន្ត​ធ្វើ​ឡើង​នៅ​ផ្ទះ​កូន​កំលោះ ដែល​ជា​ពិធី​ជប់លៀង ។ ភ្ញៀវ​ចូលរួម​ពិធី​អាពាហ៍ពិពាហ៍​ដែល​បាន​ចូល​រួម​ក្បួន​ដង្ហែ ត្រូវបាន​រំពឹង​ថា​នឹង​កាន់​ចង្កៀង​ខ្លួនឯង​ដើម្បី​បញ្ជាក់​ថា​ពួកគេ​មាន​ចំណែក​នៅក្នុង​ពិធី​មង្គលការ​នេះ ។

រឿង​ប្រៀបប្រដូច​​នៃ​ស្ត្រី​ព្រហ្មចារី​ដប់​នាក់ ដោយ ដាន ប៊ឺរ

ប្រធាន ដាល្លិន អេក អូក នៃ​គណៈប្រធាន​ទីមួយ​បាន​បង្រៀន​ថា កូនកំលោះ តំណាង​ឲ្យ​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ​ស្រ្តី​ព្រហ្មចារី​គឺជា​សមាជិក​នៃ​សាសនា​ចក្រ​របស់​ទ្រង់ ( សូមមើល « Preparation for the Second Coming » Liahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៨ ) ។

រូបតំណាង​ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​អាន ម៉ាថាយ ២៥:១–១៣ ហើយ​សូម​គិត​ពិចារណា​លើ​ការរៀបចំ​ខ្លួន​របស់​អ្នក​សម្រាប់​ការ​យាងត្រឡប់មក​វិញ​របស់​ព្រះអម្ចាស់ ។ ( ចំណាំ ៖ ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ សម្រាប់ ម៉ាថាយ ២៥:១២ សូម​អាន « Ye know me not » ជំនួស​ឲ្យ « ខ្ញុំ​មិន​ស្គាល់​នាង​ទេ » ) ។ អ្នក​ក៏​អាច​មើល​វីដេអូ « They That Are Wise » ( ពី​នាទី​ទី ០:០០ ដល់​នាទី​ទី ៥:៤៦ ) ឬ « The Ten Virgins » ( ១:៤០ ) ។

8:44

ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​អំពី​អស់​អ្នក​ដែល​រៀបចំ​ខ្លួន​ចូលរួម​ពិធី​មង្គលការ ៖ « ពួក​អ្នក​ណា​ដែល​មាន​ប្រាជ្ញា ហើយ​បាន​ទទួល​សេចក្ដី​ពិត ហើយ​បាន​ទទួល​យក​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទុកជា​អ្នក​ណែនាំ​របស់​ខ្លួន ហើយ​ដែល​ពុំ​ត្រូវ​គេ​បញ្ឆោត—យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ពួកគេ​នឹង​ពុំ​ត្រូវ​កាប់​បោះ​ចោល​ទៅ​ក្នុង​ភ្លើង​ឡើយ ប៉ុន្តែ​នឹង​ធន់​នៅ​ថ្ងៃ​នោះ » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៥:៥៧ ) ។

ស្ត្រី​ប្រាំ​នាក់​មាន​គំនិត ដោយ វ៉លធើរ រ៉េន

ប្រធាន ណិលសុន បាន​មានប្រសាសន៍​​អំពី​សារៈសំខាន់​នៃ​ការ​ទទួល​យក​ព្រះវិញ្ញាណ​បរិសុទ្ធ​ទុក​ជា​អង្គដឹកនាំ​យើង ៖

ប្រធាន រ័សុល អិម ណិលសុន

នៅ​ពេល​ខាង​មុខ វា​នឹង​មិន​អាច​រស់​រាន​ខាង​វិញ្ញាណ​បាន​ឡើយ បើ​គ្មាន​ការ​ណែនាំ ការដឹកនាំ ការ​លួង​លោម​ចិត្ត និង​ឥទិ្ធពលជាប់​ជានិច្ច​នៃ​​ព្រះវិញ្ញាណ​បរិសុទ្ធ​នោះ​ទេ ។ …

… ខ្ញុំ​សូម​អង្វរ​បងប្អូន​ឲ្យ​បង្កើន​សមត្ថភាព​ខាង​វិញ្ញាណ​របស់​បងប្អូន​ដើម្បី​ទទួល​បាន​វិវរណៈ ។ ( « Revelation for the Church, Revelation for Our Lives » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៦ )

រូបតំណាង​កំណត់ត្រា

កត់ត្រា​គំនិត​របស់​អ្នក

សូម​កត់ត្រា​ចម្លើយ​របស់​អ្នក​ទៅនឹង​សំណួរ​ដូច​ខាងក្រោម​មកពី​ប្រធាន​អូក ៖ « ប្រសិន​បើ [ អ្នក ] បាន​ដឹង​ថា [ អ្នក ] ត្រូវ​ជួប​នឹង​ព្រះអម្ចាស់​នៅ​ថ្ងៃ​ស្អែក—​តាមរយៈ​ការស្លាប់​មុន​អាយុ [ របស់​អ្នក ] ឬ​តាមរយៈ​ការយាង​មក​ដែល​មិន​បាន​រំពឹង​ជា​មុន​របស់​ទ្រង់—​តើ [ អ្នក ] នឹង​ធ្វើ​អ្វី​ខ្លះ​នៅ​ថ្ងៃនេះ ? » ( « Preparation for the Second Coming » Liahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៩ ) ។