« មេរៀនទី ២១ ឯកសាររៀបចំសម្រាប់ថ្នាក់ ៖ ការស្ដាប់ឮព្រះសូរសៀងរបស់ព្រះអម្ចាស់នាថ្ងៃចុងក្រោយ » ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់ ( ឆ្នាំ ២០២៣ )
« មេរៀនទី ២១ ឯកសាររៀបចំសម្រាប់ថ្នាក់ » ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់
មេរៀនទី ២១ ឯកសាររៀបចំសម្រាប់ថ្នាក់
ការស្ដាប់ឮព្រះសូរសៀងរបស់ព្រះអម្ចាស់នាថ្ងៃចុងក្រោយ
មនុស្សជាច្រើនបានងឿងឆ្ងល់ថា តើព្រះនៅតែបន្ត មានព្រះបន្ទូលមកយើងដែរឬទេ ? ពេលខ្លះអ្នកអាចនឹងងឿងឆ្ងល់ថាតើទ្រង់នឹងមានព្រះបន្ទូលមកកាន់អ្នកដែរឬទេ ។ ដោយមានចំណេះដឹងរបស់យើងអំពីការស្ដារឡើងវិញ នោះយើងអាចបន្លឺសម្លេងស្រែកថា « មែនហើយ ! » ព្រះអម្ចាស់នៅតែបន្តដឹកនាំយើង កាលណាយើងរៀនស្តាប់ទ្រង់ ។ នៅពេលអ្នកសិក្សាមេរៀននេះ សូមរកមើល របៀបដែល យ៉ូសែប ស៊្មីធ និងអ្នកដទៃទៀតក្នុងជំនាន់របស់យើងបានរៀនស្គាល់ព្រះសូរសៀងរបស់ព្រះអង្គសង្គ្រោះ ។ សូមចំណាយពេលខ្លះៗ ដើម្បីពង្រីកសមត្ថភាពរបស់អ្នកក្នុងការស្តាប់ទ្រង់នៅក្នុងជីវិតរបស់អ្នកផ្ទាល់ ។
ផ្នែកទី ១
តើទីបន្ទាល់របស់ព្យាការី យ៉ូសែប ស៊្មីធ បានជួយខ្ញុំឲ្យស្តាប់ឮនិងស្គាល់ព្រះយេស៊ូវគ្រីស្ទឲ្យបានច្បាស់ជាងមុនដោយរបៀបណា ?
ក្នុងវ័យរបស់លោកយ៉ូសែប ស្ម៊ីធ មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុខុមាលភាពនៃព្រលឹងរបស់លោក និងអំពីព្រះវិហារមួយណាដែលលោកគួរចូលរួម ។ មាន« ការរំជួល និងការឈ្លោះប្រកែកគ្នាជាខ្លាំងក្នុងចំណោមបក្សពួកផ្សេងៗ » នៅក្នុងសហគមន៍របស់លោកធ្វើឲ្យលោកមិនប្រាកដថា« នរណាមួយត្រូវ ហើយនរណាមួយខុសនោះឡើយ » ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៨–១០ ) ។
ដោយបានបំផុសគំនិតពីដំបូន្មាននៅក្នុងព្រះគម្ពីរប៊ីបថា« សូមដល់ព្រះ » ( យ៉ាកុប ១:៥ ) យ៉ូសែបបានចូលទៅក្នុងព្រៃដើម្បីអធិស្ឋាន ។ ជាចម្លើយ លោកបានទទួលការនិមិត្តដ៏រុងរឿងមួយ ។ យ៉ូបសែប បានមានប្រសាសន៍ថា « ខ្ញុំបានឃើញបង្គោលពន្លឺមួយនៅចំលើក្បាលខ្ញុំ មានរស្មីចែងចាំងលើសជាងសុរិយាទៅទៀត ដែលចុះសន្សឹមៗមកចំលើរូបខ្ញុំ ។… ខ្ញុំបានឃើញតួអង្គពីរ ដែលមានរស្មី និងសិរីរុងរឿង ដែលពុំអាចពិពណ៌នាបានឡើយ ឈរនៅលើអាកាសពីលើរូបខ្ញុំ ។ តួអង្គមួយមានព្រះបន្ទូលមកខ្ញុំ ដោយហៅខ្ញុំតាមឈ្មោះ ហើយចង្អុលទៅតួអង្គមួយទៀត ដោយមានព្រះបន្ទូលថា—នេះជាព្រះរាជបុត្រាដ៏ស្ងួនភ្ងារបស់យើង ។ ចូរស្តាប់តាមទ្រង់ចុះ ! » ( យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:១៦–១៧ ) ។
បន្ថែមពីលើការនិមិត្តដំបូងយ៉ូសែប ស្ម៊ីធបានឃើញព្រះវរបិតាសួគ៌ ឬព្រះអង្គសង្គ្រោះ យ៉ាងតិចណាស់ប្រាំបីលើកទៀត ( សូមមើល សារ៉ា ចេន វ៉េវវើរ « President Nelson at Mission Leadership Seminar: How to Receive Divine Tutoring like the Prophet Joseph Smith » Church News ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២០ នៅលើគេហទំព័រ thechurchnews.com ) ។ ឱកាសមួយក្នុងចំណោមឱកាសទាំងនេះគឺនៅពេលដែលយ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន កំពុងធ្វើកិច្ចការការបកប្រែព្រះគម្ពីរប៊ីបដ៏បំផុសគំនិត ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦ ) ។ ម្តងទៀតនៅពេលព្រះអង្គសង្គ្រោះបានយាងមក ហើយទ្រង់បានមានព្រះបន្ទូលជាមួយយ៉ូសែប និង អូលីវើរ ខៅឌើរី នៅក្នុងព្រះវិហារបរិសុទ្ធ ខឺតឡង់ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១១០ ) ។
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានមានប្រសាសន៍អំពីសាក្សីរបស់ យ៉ូសែប ស្ម៊ីធ ចំពោះព្រះអង្គសង្គ្រោះ ៖
លោកគឺជាអ្នកបម្រើនាថ្ងៃចុងក្រោយរបស់ព្រះអម្ចាស់ ដែលត្រូវបានជ្រើសរើសឲ្យធ្វើជាសាក្សីថ្មីអំពីព្រះគ្រីស្ទដែលមានព្រះជន្មរស់ឡើងវិញ ។
ចំពោះលោកិយដែលពេញដោយ គ្រោះកាចដោយការសង្ស័យលើភាពពិតនៃការរស់ឡើងវិញនោះ យ៉ូសែប ស្ម៊ីធ បានថ្លែងទីបន្ទាល់យ៉ាងច្បាស់អំពីព្រះគ្រីស្ទដែលមានព្រះជន្មរស់ឡើងវិញ ។ … ព្យាការី យ៉ូសែប ស្ម៊ីធ គឺជាសាក្សីដ៏សំខាន់ម្នាក់អំពីព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ។ ( « What Hath God Wrought through His Servant Joseph! » Ensign ខែ មករា ឆ្នាំ ១៩៩៧ ទំព័រ ២ )
ផ្នែកទី ២
តើខ្ញុំអាចបង្កើនសមត្ថភាពរបស់ខ្ញុំដើម្បីស្តាប់សំឡេងរបស់ព្រះអម្ចាស់ដោយរបៀបណា ?
សូមចងចាំព្រះបន្ទលដំបូងរបស់ព្រះវរបិតាសួគ៌ទៅកាន់យ៉ូសែប ថា « នេះជាព្រះរាជបុត្រាដ៏ស្ងួនភ្ងារបស់យើង ។ ចូរស្តាប់តាមទ្រង់ចុះ ! » ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៧ ) ។ ប្រធាន រ័សុល អិម ណិលសុន បានមានប្រសាសន៍ថា « នៅក្នុងពាក្យទាំងពីរម៉ាត់នេះ— ‹ ស្ដាប់ទ្រង់ › — ព្រះប្រទានលំនាំសម្រាប់ជោគជ័យ សុភមង្គល និងអំណរនៅក្នុងជីវិតនេះ យើងត្រូវ » ( « Hear Him » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៨៩ ) ។
វាមិនងាយស្រួលជានិច្ចទេក្នុងការស្គាល់ព្រះបន្ទូលរបស់ព្រះអម្ចាស់នៅ ពេលទ្រង់កំពុងមានបន្ទូលមកកាន់យើងនោះ ។ យ៉ូសែប ស៊្មីធ និងថ្នាក់ដឹកនាំសាសនាចក្រពីជំនាន់ដើមផ្សេងទៀតត្រូវរៀនពីរបៀប ស្គាល់ព្រះសូរសៀងរបស់ទ្រង់ ។ ប៉ុន្តែដោយក្ដីស្រឡាញ់ ព្រះអង្គសង្គ្រោះបានបង្រៀនពួកគេ—ហើយនឹងបង្រៀនយើង—នៅពេលយើងស្វែងរកស្តាប់ទ្រង់ ។
ខណៈដែលកំពុងចេញដំណើរ ( ជួលបន្ទប់ ) នៅផ្ទះរបស់ យ៉ូសែប ស្ម៊ីធ ស៊ីញ្ញ័រ លោក អូលីវើរ ខៅឌើរី បានរៀនអំពីកិច្ចការរបស់ព្យាការី ។ អូលីវើរបានអធិស្ឋានអំពីបញ្ហានោះ ហើយពោរពេញដោយសន្តិភាពអំពីអ្វីដែលលោកបានស្តាប់ឮ ។
ទោះបីលោកបានជ្រើសរើសធ្វើដំណើរ៣០០ ម៉ាយល៍ ( ប្រហែល ៤៨០ គីឡូម៉ែត្រ ) ដើម្បីជួយព្យាការី ក៏អូលីវើរ មិនបានប្រាប់នរណាម្នាក់អំពីបទពិសោធន៍របស់លោកខណៈពេលកំពុងអធិស្ឋាននេះដែរ ។ បន្ទាប់ពីបានចំណាយពេលជាច្រើនថ្ងៃធ្វើជាស្មៀនរបស់យ៉ូសែបដើម្បីបកប្រែព្រះគម្ពីរមរមន អូលីវើរនៅតែមានសំណួរ ។ ដូចយើងទាំងអស់គ្នា ជាច្រើនដែរ លោកប្រហែលជាងឿងឆ្ងល់ថាតើគំនិត និងអារម្មណ៍របស់លោកមកពីព្រះ ឬគ្រាន់តែជាគំនិតរបស់លោកផ្ទាល់ខ្លួនប៉ុណ្ណោះ ។ យ៉ូសែបបានទទួលវិវរណៈមួយសម្រាប់អូលីវើរ ដែលបានបង្រៀនលោកនូវសេចក្តីពិតដ៏ផ្អែមល្ហែមអំពីការស្តាប់ឮសំឡេងរបស់ព្រះអម្ចាស់ ។
ដូចអូលីវើរ ដែរអ្នកអាចក្លាយកាន់តែយល់ច្បាស់អំពីព្រះសូរសៀងរបស់ព្រះអម្ចាស់ក្នុងជីវិតរបស់អ្នក ។ ប៉ុន្តែតើយើងអាចទៅស្ដាប់ទ្រង់នៅទីណា ? ប្រធាន ណិលសុន បានពិពណ៌នាអំពីប្រភពមួយចំនួនដែលយើងអាចស្តាប់ឮព្រះសូរសៀងរបស់ព្រះអម្ចាស់ ។
យើងអាចទៅរកបទគម្ពីរទាំងឡាយ ។ … នៅពេលយើងទទួលទានព្រះបន្ទូលនៃព្រះគ្រីស្ទជាប្រចាំថ្ងៃ ព្រះបន្ទូលនៃព្រះគ្រីស្ទនឹងប្រាប់យើងអំពីរបៀបដើម្បីឆ្លើយតបទៅនឹងការលំបាក ដែលយើងពុំធ្លាប់គិតថាយើងនឹងជួបនោះទេ ។
យើងក៏អាច ស្ដាប់ទ្រង់នៅក្នុងព្រះវិហារបរិសុទ្ធផងដែរ ។… នៅទីនោះ យើងរៀនអំពីរបៀបដើម្បីញែកវាំងនន ហើយទំនាក់ទំនងកាន់តែច្បាស់ជាមួយនឹងស្ថានសួគ៌ ។…
យើងក៏ ស្ដាប់ទ្រង់កាន់តែច្បាស់ផងដែរ នៅពេលយើងដុសខាត់សមត្ថភាពរបស់យើងដើម្បីស្គាល់ការខ្សឹបប្រាប់នៃព្រះវិញ្ញាណបរិសុទ្ធ ។…
…យើងស្ដាប់ទ្រង់កាលយើងផ្ទៀងស្ដាប់ពាក្យសម្ដី របស់ពួកព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈ ។ ពួកសាវកដែលបានតែងតាំងឡើងដោយព្រះយេស៊ូវគ្រីស្ទ តែងតែថ្លែងទីបន្ទាល់អំពីទ្រង់ ។ ( «Hear Him » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៨៩–៩០ )
ទោះជាយើងអាចអានព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះ និងអាចស្តាប់ព្យាការីរបស់ទ្រង់ក៏ដោយ ក៏ព្រះសូរសៀងរបស់ទ្រង់មិនស្តាប់យល់ជានិច្ចគ្រប់ពេលដោយការ ញ្ញាណដឹងខាងសាច់ឈាមនោះទេ ។ ព្រះអង្គសង្គ្រោះបានប្រាប់យ៉ូសែប និងអូលីវើរ ថា « យើងនឹងប្រាប់អ្នកនៅក្នុងគំនិតរបស់អ្នក និងនៅក្នុងចិត្តរបស់អ្នកដោយព្រះវិញ្ញាណបរិសុទ្ធ » ។… …មើលចុះ នេះជាវិញ្ញាណនៃវិវរណៈ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៨:២–៣ ) ។ ព្រះវិញ្ញាណគឺជាគន្លឹះក្នុងការនាំយកព្រះសូរសៀងរបស់ព្រះអម្ចាស់ទៅកាន់គំនិត និងដួងចិត្តរបស់យើង ។ សូមគិតអំពីអ្វីដែលអ្នកអាចធ្វើដើម្បីយាងអញ្ជើញព្រះអម្ចាស់ឲ្យមានព្រះបន្ទូលមកកាន់អ្នក និងអ្វីដែលអ្នកអាចធ្វើដើម្បីស្ដាប់ឮព្រះសូរសៀងរបស់ទ្រង់ ។
ស៊ីស្ទើរ មីឆែល ឌី ក្រេហ្គ ជាទីប្រឹក្សាទីមួយនៅក្នុងគណៈប្រធានយុវនារីទូទៅ បានផ្តល់ជាយោបល់មួយចំនួនដែលអាចជួយអ្នកឲ្យបង្កើនសមត្ថភាពរបស់អ្នកក្នុងការស្តាប់ព្រះអម្ចាស់ ៖
មានបំណងក្នុងការបង្កើតពេលវេលា និងទុកចន្លោះ ដើម្បីស្ដាប់ឮព្រះសូរសៀងរបស់ព្រះ
ពេលបងប្អូនប្រើសិទ្ធិជ្រើសរើសរបស់បងប្អូនដាក់កាលវិភាគជារៀងរាល់ថ្ងៃដើម្បីខិតកាន់តែជិតព្រះសូរសៀងរបស់ព្រះ ជាពិសេសនៅក្នុងព្រះគម្ពីរមរមន នោះយូរៗទៅ ព្រះសូរសៀងរបស់ទ្រង់នឹងឮកាន់តែច្បាស់ និងកាន់តែងាយស្គាល់ចំពោះបងប្អូន ។…
សាតាំងចង់បំបែកយើងពីព្រះសូរសៀងរបស់ព្រះ ដោយរារាំងយើងមិនឲ្យទៅកន្លែងស្ងប់ស្ងាត់ទាំងនោះ ។…
ប្រព្រឹត្តដោយមិនបង្អង់
ពេលបងប្អូនទទួលការបំផុស ហើយប្រព្រឹត្តដោយមានគោលបំណង នោះព្រះអម្ចាស់អាចប្រើប្រាស់បងប្អូន ។ ពេលបងប្អូនអនុវត្តកាន់តែច្រើន នោះបងប្អូនកាន់តែស្គាល់ព្រះសូរសៀងនៃព្រះវិញ្ញាណ ។…
ធ្វើការងាររបស់បងប្អូនពីព្រះអម្ចាស់
ការអធិស្ឋានដែលព្រះវរបិតាសួគ៌មានព្រះទ័យចង់ឆ្លើយតប គឺជាការអង្វរដើម្បីត្រូវបានដឹកនាំទៅកាន់នរណាម្នាក់ដែលត្រូវការជំនួយរបស់យើង ។…
ជឿ ហើយទុកចិត្ត
… ក្នុងនាមជាសិស្សដ៏ស្មោះត្រង់របស់ទ្រង់ បងប្អូនអាចទទួលការបំផុស និងវិវរណៈផ្ទាល់ខ្លួនខ្ជាប់ខ្ជួននឹងបទបញ្ញត្តិរបស់ទ្រង់ដែលមានជាពិសេសសម្រាប់បងប្អូន ។ ( « Spiritual Capacity » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ១៩, ២០, ២១ )