ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ៨ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការទទួល​យក​ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះមែស៊ី​ដែល​បាន​សន្យា


« មេរៀនទី ៨ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការទទួល​យក​ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះមែស៊ី​ដែល​បាន​សន្យា » ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​របស់​ទ្រង់ ( ឆ្នាំ ២០២៣ )

« មេរៀន​ទី ៨ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​របស់​ទ្រង់

រៀន​អំពី​ព្រះយេស៊ូវ ដោយ​ដាន ប៊រ័

មេរៀន​ទី ៨ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

ការទទួល​យក​ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះមែស៊ី​ដែល​បាន​សន្យា

សូម​គិត​អំពី​ពេល​មួយ​ដែល​អ្នក​ជួប​ប្រទះ​នឹង​បញ្ហា​ផ្លូវ​កាយ ផ្លូវចិត្ត អារម្មណ៍ ឬ​ខាង​វិញ្ញាណ ។ តើ​អ្នកនឹង​ទៅរក​ជំនួយ​នៅកន្លែងណា ? ព្យាការី​ពី​បុរាណ​បាន​ថ្លែង​ទី​បន្ទាល់​ថា ព្រះមែស៊ី​នឹងមក​សម្រាល​បន្ទុក ពង្រឹង និង​ព្យាបាល​យើង ។ នៅពេល​អ្នក​សិក្សា​ការព្យាករ​ដ៏​ពិសិដ្ធ​មួយ​ចំនួន សូម​ពិចារណា​ពី​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ ព្រះមែស៊ី​អាច​ជួយ​អ្នក ។

ផ្នែក​ទី ១

តើ​ការទទួល​យក​ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះមែស៊ី​នាំមក​នូវ​ការព្យាបាល​ដល់​ខ្ញុំ​ដោយ​របៀប​ណា ?

ដូច​ដែលយើង​កំពុង​រង់ចាំ​ការយាងមក​ជាលើក​ទីពីរ​របស់​ព្រះអម្ចាស់ រាស្ត្រ​នៃ​សេចក្ដី​សញ្ញា​នៅក្នុង​ព្រះគម្ពីរ​សញ្ញាចាស់​បាន​រង់ចាំ​យ៉ាង​អន្ទះសារ​នូវ​ការយាង​មក​ជាលើក​ដំបូង​របស់​ព្រះមេស៊ី ដែលជា​ព្រះដ៏ប្រោស​ឲ្យរួច ។ យោងតាម​ព្យាការី​ក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ ព្រះមែស៊ី​នឹងជា​ពូជពង្ស​របស់​ស្តេចដាវីឌ ហើយ​នឹង​ដោះលែង​រាស្ដ្រ​របស់​ទ្រង់ ។ « នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ព្រះដ៏ប្រោស​ឲ្យរួច​ត្រូវ​បាន​ហៅ​ថា​ព្រះគ្រីស្ទ ដែល​ជា​ភាសា​ក្រិច​ប្រហាក់​ប្រហែល​នឹង​ព្រះមែស៊ី » ( Bible Dictionary « Messiah » ) ។

អេសាយ​បាន​សរសេរ​ការព្យាករ​មួយ​ចំនួន​អំពី​ព្រះមែស៊ី និង​បេសកកម្ម​របស់​ទ្រង់ ( សូម​មើល អេសាយ ៩:៦; ៧:១៤–១៥; ១១:១–៩; ៣៥:៥; ៥១:៤–៨; ៥២:៩–១០ ) ។ សូម​មើល « Isaiah Prophesied of Christ » ( ៤:៥១ ) ហើយ​សញ្ជឹងគិត​ពី​របៀប​ដែល​ការព្យាករ​របស់​អេសាយ​អនុវត្ត​ចំពោះ​តួនាទី​របស់​ព្រះមែស៊ី​នៅក្នុង​ជីវិត​របស់​យើង ។

4:45
រូបតំណាង​ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូមអាន អេសាយ ៦១:១–៣ ហើយ​ពិចារណា​កត់សម្គាល់​ពាក្យ​ឬ​ឃ្លា​ដែល​ពិពណ៌នា​អំពី​ព្រះមែស៊ី និង​បេសកកម្ម​របស់​ទ្រង់ ។ (កំណត់​ចំណាំ កាលពី​បុរាណ គេ​យក​ផេះ​មក​បាច​លើ​ក្បាល​ដើម្បី​បញ្ជាក់​ពី​ទុក្ខសោក​ក្នុងគ្រា​សោកសៅ និងកាន់ទុក្ខ ។ វា​ជា​ទំនៀម​ទម្លាប់​ក្នុង​ការ​រៀបចំ​ពិធី​បុណ្យ​ដោយ​ចាក់ប្រេងតាំង​ខ្លួន​ឯង ហើយ​ស្លៀក​សម្លៀក​បំពាក់​នៃ​ពិធីបុណ្យ ។ ដើមឈើ​ច្រើន​តែ​ត្រូវ​បាន​គេ​ប្រើ​តំណាង​ឲ្យ​មនុស្ស ) ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​មាន​ប្រសាសន៍​អំពី អេសាយ ៦១:១–៣ ថា « ខទាំងនោះ នឹងជាប់​ចំណាត់​ថ្នាក់​ក្នុង​ចំណោម​អត្ថន័យ​ដ៏​រំជើបរំជួល និង​មានន័យ​បំផុត​ដែល​មិនធ្លាប់មាន ជាពិសេស​នៅក្នុង​ពន្លឺ​នៃ​អត្ថន័យពិត​នៃ​ព្រះមែស៊ី » ( Christ and the New Covenant [ ឆ្នាំ ១៩៩៧ ] ទំព័រ ៨៩ ) ។

ព្យាការី​អេសាយ​ប្រាប់ទុក​ជាមុន​ពី​ការប្រសូត​របស់​ព្រះគ្រីស្ទ ដោយ ហារី អាន់ឌើរសុន

ខណៈ​ដែល​ការព្យាករ​បែប​នេះ​បាន​បំពេញ​ដល់​ពួក​សាសន៍​យូដា​ដោយ​សេចក្តីសង្ឃឹម និង​ការ​រំពឹង​ទុក​នៃ​ការ​រំដោះឲ្យរួច នោះនៅ​ជំនាន់​ព្រះគម្ពីរ​សញ្ញា​ថ្មី មនុស្ស​ជាច្រើន « បាន​រង់ចាំ​អ្នក​រំដោះ​ឲ្យ​រួច​ពី​អំណាច​ពួក​រ៉ូម ហើយ​និង​ការ​ចម្រើន​នៃ​ប្រទេស​ឲ្យ​កាន់តែ​ប្រសើរ​ឡើង » ( សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ « ព្រះ​មែស៊ី » ) ។ នៅពេល​ព្រះយេស៊ូវ​មិនបាន​បំពេញ​ការរំពឹង​ទុក​នោះ មនុស្ស​ជាច្រើន​បាន​បដិសេធ​ការ​អះអាង​របស់​ទ្រង់​ដែលថា​ជា​ព្រះ​មែស៊ី​ដែល​បាន​សន្យា​ជា​យូរ​មក​ហើយ ។

ព្រះយេស៊ូវ​នៅក្នុង​សាលាប្រជុំ​នៅឯ​ណាសារ៉ែត ដោយ ហ្គ្រេក ខេ អូសិន

ឧទាហរណ៍ ៖ នៅ​ការចាប់ផ្ដើមនៃ​ការ​បម្រើ​របស់​ទ្រង់ ព្រះ​យេស៊ូវ​បាន​ត្រឡប់​ទៅ​ណាសារ៉ែត​ដែល​ជា​ស្រុក​កំណើតរបស់​ទ្រង់ ​ហើយបាន​ចូល​រួម​ក្នុង​សាលា​ប្រជុំ​នៅ​ថ្ងៃ​ឈប់សម្រាក ។ ទ្រង់​បាន​ឈរ​អាន​ព្រះគម្ពីរ​នៅទីនោះ បាន​បើក​ទៅ​គម្ពីរ​អេសាយ ហើយ​បាន​អាន​ឮៗ អេសាយ ៦១:១–២ ។ បន្ទាប់មក​ទ្រង់​បាន​ប្រកាស​ថា ទ្រង់​គឺ​មក​បំពេញ​ការព្យាករ​នៃ​ព្រះមែស៊ី​នេះ ( សូម​មើល លូកា ៤:១៦–២១ ) ។ អ្នក​ដែល​នៅទី​នោះ​បាន​ស្រឡាំង​កាំង មាន​សេចក្ដី​ក្រោធ ហើយ​បាន​ព្យាយាម​រក​ធ្វើ​គត​ទ្រង់ ( សូមមើល លូកា ៤:២២–៣០ ) ។

អ្នក​អាច​មើល​ព្រឹត្តិការណ៍​នេះ​នៅក្នុងវីដេអូ « Jesus Declares He Is the Messiah » ( ៣:២៣ ) ។

3:24

ដូចជា​ប្រជាជន​នៅ​ណាសារ៉ែត​ដែរ យើង​ម្នាក់ៗត្រូវតែ​សម្រេចចិត្ត​ថាតើ​យើង​នឹង​ទទួលយក​ព្រះយេស៊ូវ​ជា​ព្រះមែស៊ី​ឬ​យ៉ាងណា ។ អែលឌើរ ហ្គែរីត ដបុលយូ ហ្គង ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បានថ្លែង​ទីបន្ទាល់​អំពី​លក្ខណៈផ្ទាល់ខ្លួន​នៃ​បេសកកម្ម​ដ៏​ទេវភាព​របស់​ព្រះអម្ចាស់ ៖

អែលឌើរ ហ្គែរីត ដបុលយូ ហ្គង

ទ្រង់​មាន​ព្រះជន្ម​រស់—​មិនមែន​តែ​ពីមុន​ទេ ប៉ុន្ដែ​ឥឡូវនេះ​ផងដែរ មិនមែន​សម្រាប់​មនុស្ស​មួយ​ចំនួន​ទេ ប៉ុន្ដែ​សម្រាប់​មនុស្ស​ទាំងអស់​គ្នា ។ ទ្រង់​បាន​យាង​មក ហើយ​នឹង​យាង​មក​ដើម្បី​ព្យាបាល​អ្នកខូច​ចិត្ត ដោះលែង​អ្នកជាប់​សេវកភាព ព្យាបាល​មនុស្ស​ខ្វាក់ ហើយ​ដាក់​ឲ្យ​អ្នក​រងទុក្ខ​មាន​សេរីភាព [ សូមមើល លូកា ៤:១៨ ] ។ នោះ​គឺ​យើង​ម្នាក់ៗ ។ ការសន្យា​ដ៏​ប្រោសលោះ​របស់​ទ្រង់​អនុវត្ត​បាន មិន​ថានៅក្នុង​អតីតកាលរបស់​យើង ក្នុងបច្ចុប្បន្នកាលរបស់​យើង ឬ​កង្វល់​នានា​ក្នុង​អនាគតកាល​របស់​យើង​ឡើយ ។ ( « Hosanna and Hallelujah—The Living Jesus Christ: The Heart of Restoration and Easter » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៥៣ )

រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹង​គិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

តើ​ព្រះមែស៊ី​បាន​ជួយ​អ្នក​យ៉ាង​ដូច​ម្ដេច ពេល​អ្នក​មាន​អារម្មណ៍​ខូច​ចិត្ត ឬ​ជួប​ប្រទះ​នឹង​ព្រលឹង​ដែល​មាន​របួស ? ប្រសិនបើ​អ្នក​មិន​ប្រាកដ​ថា​ត្រូវ​ឆ្លើយ​សំណួរ​នេះ​ដោយ​របៀប​ណា សូម​ពិចារណា​អំពី​មូលហេតុ​ដែល​វា​អាច​ជា​រឿង​សំខាន់​ក្នុង​ការ​ស្វែងរក​ជំនួយ និង​អំណាច​នៃ​ការព្យាបាល​របស់​ទ្រង់​ក្នុង​ជីវិត​របស់​អ្នក ។

ផ្នែក​ទី ២

តើ​ព្រះមែស៊ី​បាន​ធ្វើ​អ្វី​ដែល​អាច​ឲ្យ​ទ្រង់​ព្យាបាល និង​ជួយ​ខ្ញុំ ?

អ្នក​ប្រហែល​ជាដឹង​តាមរយៈ​បទពិសោធន៍​ផ្ទាល់ខ្លួន​យ៉ាងហោច​ណាស់​បន្តិចបន្តួច​អំពី​ការរងទុក្ខ និងការឈឺចាប់ ។ ហើយ​អ្នក​ប្រហែល​ជា​ធ្លាប់​បាន​ឃើញ​វា​ក្នុង​ជីវិត​អ្នក​ដទៃ​ដែល​នៅ​ជុំវិញ​អ្នក ។ សូម​ព្យាយាម​ស្រមៃ​មើល​ថាតើ​វាទៅ​ជាយ៉ាងណា​សម្រាប់​ព្រះយេស៊ូវគ្រីស្ទ​ក្នុងការ​ដកពិសោធន៍​នូវ​ទុក្ខវេទនា ទាំងអស់ របស់​មនុស្ស—ការឈឺចាប់​ខាង​រាងកាយ អារម្មណ៍ និងខាងវិញ្ញាណ សម្រាប់​មនុស្ស​ទាំងអស់​គ្រប់​ពេលវេលា រួមទាំង​អ្នក​ផងដែរ ។

អេសាយ ៥៣ គឺជា​វិវរណៈ​ដ៏​ប្រកប​ដោយ​ការយល់​ដឹង​បំផុត​នៅក្នុង​ព្រះគម្ពីរ អំពី​ការរងទុក្ខ​របស់​ព្រះយេស៊ូវគ្រីស្ទ​ជំនួស​យើង ។ ពិតណាស់ អែលឌើរ ហូឡិន​បាននិយាយ​ថា វាគឺជា « ការ​ប្រកាស​ដ៏​វិសេស​បំផុត ការ​ប្រកាស​ដ៏​វែង​បំផុត និង​ជា​ទំនុក​ច្រៀង​ដ៏ពិរោះ​បំផុត​អំពី​ជីវិត ការ​សុគត និង​ដង្វាយធួន​របស់​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ » ( Christ and the New Covenant [ ឆ្នាំ ១៩៩៧ ] ទំព័រ ៨៩ ) ។

រូបតំណាង​ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​អាន​នៅក្នុង អេសាយ ៥៣:៣–៦, ៨, ១១-១២ ហើយ​ពិចារណា​កត់សម្គាល់​អ្វី​ដែល​ព្រះមែស៊ី​បាន​ឆ្លងកាត់ ដូច្នេះ​ទ្រង់​អាច​ព្យាបាល និង​ប្រោសលោះ​យើង ។ ( ដើម្បី​ជួយ​ឲ្យ​មាន​ការយល់ដឹង​បន្ថែម​នូវ អេសាយ ៥៣ អ្នកអាច​អាន « The Gathering of Israel and the Coming of the Messiah: Isaiah 48–54 » ដកស្រង់​មកពី Old Testament Student Manual ) ។

ការចំអក​ដាក់​ព្រះគ្រីស្ទ ដោយ ខាល ហេនរី ប្លក់

នៅពេល​ព្យាការី អាល់ម៉ា​ជា​កូន​កំពុង​ផ្សព្វផ្សាយ​ទៅកាន់​សាសន៍​នីហ្វៃ លោក​បានពិពណ៌នា​អំពី​ទំហំ និង​ជម្រៅ​នៃ​ការរងទុក្ខ​របស់​ព្រះមែស៊ី ។

រូបតំណាង​ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​អាន អាលម៉ា ៧:១១–១២ ហើយ​គិត​ដោយ​ប្រុងប្រយ័ត្ន​អំពី​អ្វី​ដែល​ព្រះយេស៊ូវ​បាន​រងទុក្ខ និង​ហេតុ​អ្វី​បានជា​ទ្រង់រងទុក្ខ ។ ( កំណត់​ចំណាំ ជួយ មានន័យ​ថា « រត់​ទៅ ឬ​រត់​ទៅ​គាំទ្រ ជួយ ឬសម្រាល​ពេលជួប​ការលំបាក ចង់បាន ឬ​ទុក្ខព្រួយ ជួយ និង​រំដោះ​ចេញ​ពី​ទុក្ខ » ( Webster’s Dictionary [ ឆ្នាំ​១៨២៨ ] ) ។

យុវនារីមានទឹកមុខ​ក្រៀមក្រំ

ប្រធាន ជីន ប៊ី ប៊ីងហាំ ជាប្រធាន​សមាគម​សង្គ្រោះ​ទូទៅ​បាន​បង្រៀន ៖

ប្រធាន ជីន ប៊ី ប៊ីងហាំ

ក្នុង​រយៈ​ពេល ៣៣ ព្រះវស្សា​របស់​ទ្រង់​នៃ​ជីវិត​លើផែនដី [ព្រះយេស៊ូវ​គ្រីស្ទ]​ បាន​រង​ការ​បដិសេធ ការ​បៀត​បៀន ការ​ស្រេក​ឃ្លាន និង​ការ​នឿយ​ហត់ ភាព​ឯកោ ការ​រំលោភ​បំពាន​ខាង​ពាក្យ​សម្ដី និង​ខាង​រូបកាយ ហើយ​ទីបំផុត​បាន​សុគត​ក្រោម​ដៃ​មនុស្ស​មាន​បាប ។ ក្នុង​សួនច្បារ​គែតសេម៉ានី និង​លើ​ឈើ​ឆ្កាង​ត្រង់​កាលវ៉ារី ទ្រង់​ជ្រាប​នូវ​រាល់​ការ​ឈឺចាប់ ការ​រងទុក្ខ ការ​ល្បួង ការឈឺ និង​ជំងឺ​របស់​យើង ។

មិន​ថា​យើង​បាន​រងទុក្ខ​ដោយសារអ្វី​នោះ​ទេ ទ្រង់​គឺជា​ប្រភព​នៃការ​ព្យាបាល ។ អស់​អ្នក​ដែល​ធ្លាប់​ជួប​ការ​រំលោភ​បំពាន ការ​បាត់​បង់ដ៏​ធំធេង ជំងឺ​រ៉ាំរៃ ឬ​ពិការភាព ការ​ចោទ​ប្រកាន់​មិន​ពិត ការ​បៀតបៀន​ដ៏​សាហាវ ឬ​ការ​បំផ្លិច​បំផ្លាញ​ខាង​វិញ្ញាណ​ដោយសារ​អំពើ​បាប ឬ​ការ​យល់​ខុស​អាច​បាន​ជា​សះ​ស្បើយ ដោយ​សារ​ព្រះដ៏​ប្រោសលោះ​នៃ​ពិភពលោក ។ ក៏ប៉ុន្តែ ទ្រង់​នឹង​ពុំ​យាង​ចូល​ដោយ​គ្មាន​ការ​អញ្ជើញ​ឡើយ ។ យើង​ត្រូវ​មក​រក​ទ្រង់ ហើយ​អនុញ្ញាត​ឲ្យ​ទ្រង់​សម្ដែង​អព្ភូតហេតុ​របស់​ទ្រង់ ។ ( « That Your Joy Might Be Full » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៨៦ )

ប្រធាន ដាល្លិន អេក អូក នៃ​គណៈប្រធាន​ទីមួយ​បាន​ថ្លែង​អំពី​របៀប​ដែល​ព្រះអម្ចាស់​ជួយ​យើង ៖

ប្រធាន ដាល្លិន អេក អូក

ដោយសារ​ដង្វាយធួន​របស់​ទ្រង់ ព្រះអង្គ​សង្គ្រោះ​មានព្រះចេស្តា​ដើម្បី​ជួយប្រទាន—ជំនួយដែលជួយ—ដល់រាល់​ការឈឺចាប់ និង​ការរងទុក្ខ​គ្រប់​បែបយ៉ាង​នៃ​ជីវិត​លើផែនដីនេះ ។ ពេល​ខ្លះ ព្រះចេស្តា​របស់​ទ្រង់​ប្រោស​អ្នក​ជំងឺ​ម្នាក់ ប៉ុន្តែ​ព្រះគម្ពីរ និង​បទពិសោធន៍​របស់​យើង​បង្រៀន​ថា ពេលខ្លះ​ទ្រង់​ជួយ ឬ ប្រទាន​ជំនួយ​តាមរយៈ​ការប្រទាន​ដល់​យើង​នូវ​កម្លាំង ឬ ការអត់ធ្មត់​ដើម្បី​ស៊ូទ្រាំ​នឹង​ជំងឺ​របស់​យើង ។ ( « Strengthened by the Atonement of Jesus Christ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៦២ )

រូបតំណាង​កំណត់ត្រា

កត់ត្រា​គំនិត​របស់​អ្នក

សូម​គិត​ដល់​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់ ដែល​កំពុង​តស៊ូ​ជាមួយ​នឹង​ស្ថានភាពដ៏​លំបាក ។ សូម​ពិចារណា​សរសេរ​សារមួយដែល​អ្នក​អាច​ចែករំលែក​ជាមួយ​ពួកគេ​អំពី​សមត្ថភាព​របស់​ព្រះយេស៊ូវគ្រីស្ទ​ក្នុង​ការពង្រឹង និងរំដោះយើង ។ ប្រសិន​បើ​អ្នក​ត្រូវបាន​បំផុស​គំនិត​ឲ្យ​ធ្វើ​ដូច្នេះ សូម​ចែក​ចាយ​វា​ជាមួយ​ពួកគេ ។