កូន​សៀវភៅ​សម្រាប់​បង្រៀន
មុខងារ​នៃ​ការបម្រើ​ក្នុង​សាសនាចក្រ


មុខងារ​នៃ​ការបម្រើ​ក្នុង​សាសនាចក្រ

សាសនាចក្រ​ត្រូវបាន​បង្កើត​ឡើង​ដើម្បី​ជួយ​បំពេញ​សេចក្ដីត្រូវការ និង ផ្ដល់​ជា​ផលប្រយោជន៍​ដល់​បុរស ស្ត្រី យុវវ័យ និង កុមារ ។ មជ្ឈិមវ័យ​ទាំងអស់​គឺ​ជា​សមាជិក​ក្នុង កូរ៉ុម បព្វជិតភាព ( ក្រុម​បុរស ) ឬ សមាគម​សង្គ្រោះ ( អង្គការ​សម្រាប់​ស្ត្រី ) ។ កូរ៉ុមបព្វជិតភាព និង សមាគមសង្គ្រោះ​ជួប​ប្រជុំ​គ្នា​ជា​ទៀងទាត់ រួមមាន​នៅ​ថ្ងៃ​អាទិត្យ​ផងដែរ​ដើម្បី​សិក្សា​ដំណឹងល្អ លើកទឹកចិត្ត​គ្នា​ទៅវិញទៅមក ហើយ​គ្រោង​របៀប​ដើម្បី​បម្រើ និង ជួយ​មនុស្សដទៃ ។ អ្នក​អាច​ទទួល​បាន​ការហៅបម្រើ​ឲ្យ​ដឹកនាំ បង្រៀន ជួយ​ផ្នែក​តន្ត្រី ឬ បម្រើ​នៅ​ក្នុង​កូរ៉ុម​បព្វជិតភាព ឬ សមាគមសង្គ្រោះ ។

រូបភាព
ស្ត្រី និង កុមារ​នៅ​ក្នុង​ថ្នាក់

គ្រូបង្រៀន​ថ្នាក់​បឋមសិក្សា​ជួប​ជាមួយ​សិស្ស​ក្នុង​ថ្នាក់​របស់​គាត់ ។

ការ ទទួលខុសត្រូវ​សំខាន់​មួយ​នៃ​សាសនាចក្រ គឺជា​ការជួយ​ឪពុកម្ដាយ​ក្នុង​ការបង្រៀន ព្រមទាំង​ការថែទាំ​កុមារ និង យុវវ័យ​នៃ​សាសនាចក្រ ។ អ្នក​អាច​នឹង​ទទួលបាន​ការហៅបម្រើ​មួយ ឲ្យ​ជួយ​បង្រៀន ឬ រៀបចំ​សកម្មភាព​សម្រាប់​កុមារ​អាយុ​ក្រោម ១២​ឆ្នាំ នៅ​ក្នុង​អង្គការបឋមសិក្សា ឬ​សម្រាប់​យុវវ័យ​អាយុ ១២–១៨ នៅ​ក្នុង ថ្នាក់​យុវជន ( បព្វជិតភាព​អើរ៉ុន)ថ្នាក់​យុវនារី ។ យុវវ័យ និង កុមារ​ក៏​អាច​ទទួល​បាន​ការហៅបម្រើ ឬ ការចាត់តាំង​រយៈ​ពេល​ខ្លី​ឲ្យ​ដឹកនាំ ឡើង​និយាយ បង្រៀន ឬ បម្រើ​ដែរ ។ លើស​ពី​នេះ​ទៅ​ទៀត ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​បង្កើត​ថ្នាក់​សិក្សា​ដំណឹងល្អ​សម្រាប់​យុវវ័យ និង មជ្ឈិមវ័យ ហើយ​អ្នក​អាច​នឹង​ត្រូវបាន​ហៅ​ឲ្យ​ជួយ​បង្រៀន ឬ រៀបចំ​ថ្នាក់​ទាំងនេះ ។

ថ្នាក់​សមាគមសង្គ្រោះ អង្គការ​បឋមសិក្សា ថ្នាក់​យុវជន ថ្នាក់​យុវនារី និង ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ ត្រូវបាន​ហៅ​ថា អង្គការ​ជំនួយ ។ អង្គការជំនួយ​ធ្វើការ​ជាមួយ​អង្គការ​បព្វជិតភាព ក្នុង​ការធ្វើ​កិច្ចការ​នៃ​សាសនាចក្រ ។

បោះពុម្ព