ការបង្រៀនតាមផ្ទះ និង ការបង្រៀនសួរសុខទុក្ខ
សមាជិកក៏អាចបម្រើមនុស្សដទៃ តាមរយៈការបង្រៀនតាមផ្ទះ និង ការបង្រៀនសួរសុខទុក្ខដែរ ។ ការបង្រៀនតាមផ្ទះ និង ការបង្រៀនសួរសុខទុក្ខ គឺជាកម្មវិធី ដែលជួយធ្វើឲ្យប្រាកដថា មនុស្សគ្រប់គ្នាក្នុងសាសនាចក្រត្រូវបានមើលថែ ។ ក្រុមបុរសដែលកាន់បព្វជិតភាព បម្រើជាគ្រូបង្រៀនតាមផ្ទះរបស់បុគ្គល ឬ ក្រុមគ្រួសារ ។ ស្ត្រីនៅក្នុងសមាគមសង្គ្រោះ បម្រើជាគ្រូបង្រៀនសួរសុខទុក្ខដល់ស្ត្រីដទៃទៀត ។ គ្រូបង្រៀនតាមផ្ទះ និង គ្រូបង្រៀនសួរសុខទុក្ខ បម្រើ ជាគូៗ ។
តាមរយៈការបំផុសគំនិត ដៃគូទាំងឡាយត្រូវបានចាត់តាំងឲ្យទៅបង្រៀនដល់បុគ្គល និង ក្រុមគ្រួសារ ជាអ្នកដែលពួកគេត្រូវសួរសុខទុក្ខយ៉ាងហោចណាស់ម្ដងក្នុងមួយខែ ។ នៅពេលគ្រូបង្រៀនតាមផ្ទះ ឬ គ្រូបង្រៀនសួរសុខទុក្ខមកសួរសុខទុក្ខអ្នក ពួកគេអាចអធិស្ឋានជាមួយអ្នក ហើយចែកចាយសារលិខិតខាងវិញ្ញាណមួយ ។ ពួកគេក៏អាចរិះរកមធ្យោបាយផ្សេងៗទៀតដើម្បីបម្រើ ហើយជួយដល់អ្នកដែរ ។ គ្រូបង្រៀនតាមផ្ទះដែលកាន់ បព្វជិតភាពមិលគីស្សាដែក ក៏អាចផ្ដល់ការប្រសិទ្ធពរបព្វជិតភាពនៅពេលចាំបាច់បានដែរ ។ នៅពេលអ្នកមានសំណួរ ឬ ត្រូវការជំនួយ អ្នកអាចគិតដល់គ្រូបង្រៀនតាមផ្ទះ និង គ្រូបង្រៀនសួរសុខទុក្ខរបស់អ្នកបាន ។
បន្ទាប់ពីអ្នកទទួលពិធីបុណ្យជ្រមុជទឹក អ្នកក៏អាចបម្រើជាគ្រូបង្រៀនតាមផ្ទះ ឬ គ្រូបង្រៀនសួរសុខទុក្ខដែរ ។ ដៃគូគ្រូបង្រៀនតាមផ្ទះ ឬ គ្រូបង្រៀនសួរសុខទុក្ខរបស់អ្នក នឹងជួយអ្នកឲ្យដឹងពីអ្វីដែលអ្នកត្រូវធ្វើ ។ នៅពេលអ្នកជួយ ហើយគាំទ្រដល់អ្នកទាំងឡាយណាដែលត្រូវបានចាត់តាំង ឲ្យធ្វើជាគ្រូបង្រៀនតាមផ្ទះ ឬ គ្រូបង្រៀនសួរសុខទុក្ខ នោះអ្នកអាចបង្កើនមិត្តភាព ជួយមនុស្សដទៃឲ្យខិតកាន់តែជិតព្រះ ហើយផ្ដល់ពរដល់ជីវិតមនុស្សជាច្រើន ។