« ៦. ការបញ្ចប់បេសកកម្មរបស់អ្នក » បទដ្ឋានអ្នកផ្សព្វផ្សាយសាសនាសម្រាប់សិស្សរបស់ព្រះយេស៊ូវគ្រីស្ទ—បេសកកម្មផ្នែកសេវាកម្ម ( ឆ្នាំ២០២១ )
« ៦. ការបញ្ចប់បេសកកម្មរបស់អ្នក » បទដ្ឋានអ្នកផ្សព្វផ្សាយសាសនាសម្រាប់សិស្សរបស់ព្រះយេស៊ូវគ្រីស្ទ—បេសកកម្មផ្នែកសេវាកម្ម
៦
ការបញ្ចប់បេសកកម្មរបស់អ្នក
៦.០
សេចក្តីផ្តើម
សូមរៀបចំខ្លួនអ្នកផ្ទាល់ឥឡូវនេះ ដើម្បីបន្តរស់នៅក្នុងនាមសិស្សម្នាក់របស់ព្រះយេស៊ូវគ្រីស្ទ និងជាសមាជិកដ៏ស្មោះត្រង់ម្នាក់របស់សាសនាចក្រព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បន្ទាប់ពីអ្នកត្រូវបានដោះលែង ។ ទោះជាបេសកកម្មផែ្នកសេវាកម្មរបស់អ្នកត្រូវបានបញ្ចប់ក្ដី ក៏អ្នកនឹងបន្តបំពេញបេសកកម្មសម្រាប់ជីវិតរបស់អ្នកដែរ ។
៦.១
បន្តទាក់ទង
សូមបន្តទាក់ទងទៅមនុស្សដែលអ្នកបានបម្រើ និងបានធ្វើការជាមួយនៅក្នុងបេសកកម្មរបស់អ្នក រួមទាំងថ្នាក់ដឹកនាំបេសកកម្មផ្នែកសេវាកម្មរបស់អ្នកផងដែរ ។ សូមគាំទ្រ និងពង្រឹងពួកគេ តាមរយៈពាក្យសម្ដី និងគំរូរបស់អ្នក ។ សូមអបអរព្រឹត្តិការណ៍សំខាន់ៗនៅក្នុងជីវិតរបស់ពួកគេ ។
៦.២
ការបញ្ចប់បេសកកម្មរបស់អ្នក
ដោយសារអ្នកនៅតែជាអ្នកផ្សព្វផ្សាយសាសនាម្នាក់ រហូតទាល់តែអ្នកត្រូវបានដោះលែង ដោយប្រធានស្តេករបស់អ្នក នោះអ្នកត្រូវបានរំពឹងឲ្យធ្វើតាមបទដ្ឋានអ្នកផ្សព្វផ្សាយសាសនាទាំងអស់រហូតដល់ពេលនោះ ។
៦.៣
ការបម្រើ និងការរីកចម្រើនបន្ទាប់ពីបេសកកម្មរបស់អ្នក
ពេលអ្នកបញ្ចប់បេសកកម្មរបស់អ្នក សូមបន្តរស់នៅតាមបទដ្ឋានដំណឹងល្អ ។ សូមប្រាកដថាអ្នក ៖
-
អធិស្ឋាន និងសិក្សាដំណឹងល្អជារៀងរាល់ថ្ងៃ ។
-
ចូលរួមនៅក្នុងវួដនៅផ្ទះរបស់អ្នក ឬនៅវួដយុវមជ្ឈិមវ័យនៅលីវ ។
-
ស្វែងរកឱកាសដើម្បី បម្រើនៅក្នុងព្រះវិហារបរិសុទ្ធ ។
-
បន្តស្វែងរកឱកាសបម្រើមនុស្សដទៃទៀត ។
-
ចូលរួមថ្នាក់វិទ្យាស្ថាន ឬការអប់រំខាងសាសនាផ្សេងទៀត ។
-
ស្វែងរកឱកាសសម្រាប់ការអប់រំ ការបំពាក់បំប៉ន និងការងារ ។
រស់នៅដូច្នេះដើម្បីអ្នកនឹងបានដកពិសោធន៍នូវអំណរដែលបានពិពណ៌នានៅក្នុងព្រះគម្ពីរមរមន ពេលដែលអាលម៉ាជាកូនបានជួបនឹងអ្នកផ្សព្វផ្សាយសាសនាដូចគាត់នៅពេលក្រោយមកក្នុងជីវិត ៖
« ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា កាលអាលម៉ាកំពុងតែធ្វើដំណើរពីដែនដីគេឌាន ទៅឯទិសខាងត្បូង គឺឆ្ពោះទៅរកដែនដីម៉ាន់តៃ មើលចុះ លោកមានសេចក្ដីអស្ចារ្យជាខ្លាំងដោយបានជួបនឹងពួកបុត្រានៃម៉ូសាយ ដែលកំពុងតែធ្វើដំណើរទៅដែនដីសារ៉ាហិមឡា ។ …
« ហេតុដូច្នេះហើយ អាលម៉ាបានអររីករាយជាខ្លាំង នៅពេលបានជួបបងប្អូនរបស់លោកទៀត រីឯសេចក្ដីអំណររបស់លោកកាន់តែកើនឡើងថែមទៀតព្រោះពួកគេនៅជាបងប្អូនរបស់លោកក្នុងព្រះអម្ចាស់នៅឡើយ មែនហើយ ពួកគេបានមាំមួននៅក្នុងការស្គាល់ពីសេចក្ដីពិត ព្រោះពួកគេជាមនុស្សដែលមានយោបល់ដ៏ជ្រាលជ្រៅ ហើយគេបានព្យាយាមពិចារណាមើលបទគម្ពីរ ដើម្បីឲ្យគេអាចស្គាល់ព្រះបន្ទូលនៃព្រះ ។…
« ប៉ុន្តែនេះពុំទាន់អស់នៅឡើយទេ ពួកគេបានប្រគល់ខ្លួនទៅក្នុងការអធិស្ឋាន និងការតមអាហារជាច្រើន ហេតុដូច្នេះហើយ ពួកគេប្រកបដោយវិញ្ញាណនៃការព្យាករណ៍ និងវិញ្ញាណនៃវិវរណៈ ហើយកាលណាគេបង្រៀន គឺគេបង្រៀនដោយអានុភាព និងសិទ្ធិអំណាចពីព្រះ » ( អាលម៉ា ១៧:១–៣ ) ។