បទដ្ឋានអ្នកផ្សព្វផ្សាយសាសនាសម្រាប់សិស្សរបស់ព្រះយេស៊ូវគ្រីស្ទ—បេសកកម្មផ្នែកសេវាកម្ម គោលបំណងនៃអ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្មនេះគឺជាផ្នែកខាងក្នុងនៃក្របមុខ ។ ក្នុងករណីបន្ទាន់ព័ត៌មានដែលបានកត់ត្រានៅត្រង់នេះគួរតែត្រូវបានប្រើប្រាស់នៅក្នុងករណីបន្ទាន់ ។ សារមកពីគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់នៅពេលអ្នកបម្រើបេសកកម្មមួយដោយអស់ពីចិត្តរបស់អ្នក នោះអ្នកជួយបំពេញព្រះបញ្ញត្តិដ៏ធំពីរ ។ ១.បទពិសោធន៍ផ្សព្វផ្សាយសាសនារបស់អ្នក ២.ការរៀបចំ និងសកម្មភាពរបស់អ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្មវគ្គនេះនៃក្បួនខ្នាតនេះ ពិពណ៌នាអំពីការរៀបចំរបស់បេសកកម្ម និងពន្យល់ពីរបៀបដែលអ្នកអាចធ្វើកិច្ចការបានល្អបំផុត ជាមួយនឹងដៃគូម្នាក់ ចូលរួមក្នុងសកម្មភាពបេសកកម្ម ដាក់ផែនការកាលវិភាគប្រចាំថ្ងៃ និងបម្រើមនុស្សដទៃទៀត ដោយសេចក្ដីស្រឡាញ់សុទ្ធសាធរបស់ព្រះគ្រីស្ទ ។ ៣.អាកប្បកិរិយារបស់អ្នកផ្សព្វផ្សាយសាសនាផ្នែកនេះអធិប្បាយអំពីបទដ្ឋានអ្នកផ្សព្វផ្សាយសាសនាអំពីបុគ្គលិកលក្ខណៈ និងលក្ខណៈសម្បត្តិដូចព្រះគ្រីស្ទ ដែលអ្នកត្រូវបានរំពឹងឲ្យអនុវត្ត និងអភិវឌ្ឍអំឡុងបេសកកម្មរបស់អ្នក កាលដែលអ្នកក្លាយជាសិស្សដែលកាន់តែលះបង់របស់ព្រះយេស៊ូវគ្រីស្ទ ។ ៤. សុខុមាលភាពខាងផ្លូវកាយ និងសតិអារម្មណ៍បទដ្ឋាននៅក្នុងវគ្គនេះនឹងជួយអ្នកឲ្យរៀបចំគំនិត និងរាងកាយរបស់អ្នក ដើម្បីបម្រើព្រះអម្ចាស់ និងបុព្វហេតុរបស់ទ្រង់បានប្រសើរឡើង ។ ៥.សិទ្ធិអំណាច និងពិធីបរិសុទ្ធបព្វជិតភាពបព្វជិតភាពគឺជាសិទ្ធិអំណាចដែលព្រះប្រទានដល់បុត្ររបស់ទ្រង់ ដើម្បីនាំសេចក្ដីសង្គ្រោះដល់មនុស្សទាំងអស់គ្នា ។ ៦.ការបញ្ចប់បេសកកម្មរបស់អ្នកសូមរៀបចំខ្លួនរបស់អ្នកក្នុងពេលឥឡូវនេះ ដើម្បីបន្តជីវិតរបស់អ្នកជាសិស្សម្នាក់របស់ព្រះយេស៊ូវគ្រីស្ទ និងជាសមាជិកដ៏ស្មោះត្រង់ម្នាក់របស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ពេលអ្នកត្រឡប់មកផ្ទះវិញ និងកាលដែលអ្នកបំពេញបេសកកម្មក្នុងជីវិតអ្នក ។