ការ​ពង្រឹង​ដល់​សមាជិក​ថ្មី
កែលម្អ​ការសិក្សា​ដំណឹងល្អ


« កែលម្អ​ការសិក្សា​ដំណឹងល្អ »​ផ្លូវ​នៃ​សេចក្តីសញ្ញា​របស់​ខ្ញុំ​( ឆ្នាំ​២០២០ )

« កែលម្អ​ការសិក្សា​ដំណឹងល្អ »​ផ្លូវ​នៃ​សេចក្តីសញ្ញា​របស់​ខ្ញុំ

បុរស និង​ស្ត្រី​កំពុង​សិក្សា

កែលម្អ​ការសិក្សា​ដំណឹងល្អ

វា​សំខាន់ណាស់​ដើម្បី​អធិស្ឋាន និង​សិក្សា​ព្រះគម្ពីរ​ញឹកញាប់ ជា​បុគ្គល​ម្នាក់ៗ និង​ជាមួយ​គ្រួសារ​របស់​អ្នក ( ប្រសិនបើ​អាច​ធ្វើ​បាន ) ។ កាល​អ្នកធ្វើ​ដូច្នោះ អ្នក​នឹង​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ ហើយ​រកឃើញ​ការណែនាំ​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​អ្នក ។

  • ស្វែងយល់​អំពី​ការរីកចម្រើន​ខិតកាន់តែ​ជិត​ព្រះអង្គសង្គ្រោះ តាមរយៈ​ការសិក្សា​ព្រះគម្ពីរ និង​ការអធិស្ឋាន​ប្រចាំថ្ងៃ ។ សូមពិចារណា​ប្រើ ៖

    • ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ។ ធនធាន​នេះ​អាច​ជាសេចក្តីណែនាំ​ក្នុងការ​សិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ​របស់​អ្នក ។

    • « អធិស្ឋាន​ជាញឹកញាប់ » និង « ការសិក្សា​ព្រះគម្ពីរ » នៅក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ៖ មគ្គុទេសក៍​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ( ឆ្នាំ​២០២៣ ) ទំព័រ ៧៧-៧៩ ។

  • បើ​អ្នក​មិន​ទាន់​បាន​ធ្វើ​ទេ សូម​ទាញ​យក​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ ឬ​ចូលទៅ​គេហទំព័រ ChurchofJesusChrist.org ដើម្បី​ស្វែងរក​សុន្ទរកថា អត្ថបទ វីដេអូ និង​អ្វីៗ​បន្ថែម​ទៀត ។ ប្រសិន​បើ​អ្នក​ប្រើ​ឧបករណ៍ Android អ្នក​អាច​ទាញយក​កម្មវិធី​ពី Google Play store បាន ។ ប្រសិនបើ​អ្នក​ប្រើ​ឧបករណ៍ iOS អ្នក​អាច​ទាញយក​កម្មវិធី​ពី Apple App Store បាន ។

  • ទស្សនាវដ្ដី​សាសនាចក្រ​អាច​ជួយ​អ្នក​ឲ្យ​ធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ​ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ​របស់​ទ្រង់ ។

    • មាន​ទស្សនាវដ្ដី​សាសនាចក្រ​ចំនួន​បី​គឺ លីអាហូណា សម្រាប់​មនុស្ស​ពេញវ័យ ដើម្បី​កម្លាំង​នៃ​យុវជន សម្រាប់​យុវវ័យ និង ប្រិយមិត្ត សម្រាប់​កុមារ ។ អ្នក​អាច​ចូល​ប្រើ​ទស្សនាវដ្តី​ទាំង​នេះ​ជា​ឌីជីថល​ដោយឥត​គិតថ្លៃ​នៅក្នុង​ផ្នែក « ទស្សនាវដ្តី » នៃ​បណ្ណាល័យ​ដំណឹងល្អ​បាន ។ ប្រសិនបើ​អ្នក​ជា​សមាជិក​ថ្មី ហើយ​ចូលចិត្ត​ច្បាប់​ចម្លង​បោះពុម្ព សូម​ទាក់ទង​ប៊ីស្សព ឬ​ប្រធាន​សាខា​របស់​អ្នក​សម្រាប់​ការជាវ​ដោយ​ឥត​គិត​ថ្លៃ​រយៈ​ពេល​មួយ​ឆ្នាំ ។

  • ប្រសិនបើ​អ្នក​ជា​យុវមជ្ឈិមវ័យ​ដែល​មាន​អាយុ​ចាប់ពី១៨ ទៅដល់ ៣០​ឆ្នាំ សូម​រៀន​អំពី​ថ្នាក់វិទ្យាស្ថាន​ដោយ​អាន « គោលបំណង​នៃ​ថ្នាក់​វិទ្យាស្ថាន » នៅលើ​គេហទំព័រ ChurchofJesusChrist.org និង​រៀន​អំពី​យុវមជ្ឈិមវ័យ​ប្រចាំ​សប្ដាហ៍ នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ។

  • ចូរតាំងចិត្ត​សិក្សា​ព្រះគម្ពីរ​ប្រចាំថ្ងៃ ជា​ពិសេស​ចេញពី​ព្រះគម្ពីរ​មរមន និង​ដោយ​ការអធិស្ឋាន ( សូមមើល កិច្ចការ ១៧:១១ ) ។