ការ​ពង្រឹង​ដល់​សមាជិក​ថ្មី
ចូរ​ផ្សារភ្ជាប់​នឹង​គ្រួសារ​របស់​អ្នក


« ចូរ​ផ្សារភ្ជាប់​នឹង​គ្រួសារ​របស់​អ្នក » ផ្លូវ​នៃ​សេចក្តីសញ្ញា​របស់​ខ្ញុំ ( ឆ្នាំ​២០២០ )

« ចូរ​ផ្សារភ្ជាប់​នឹង​គ្រួសារ​របស់​អ្នក » ផ្លូវ​នៃ​សេចក្តីសញ្ញា​របស់​ខ្ញុំ

ក្រុមគ្រួសារ​នៅ​ព្រះវិហារ​បរិសុទ្ធ

ចូរ​ផ្សារភ្ជាប់​នឹង​គ្រួសារ​របស់​អ្នក

ព្រះវរ​បិតា​សួគ៌​ជាទីស្រឡាញ់​របស់យើង ទ្រង់​បាន​ប្រទាន​របៀប​មួយ​សម្រាប់​ក្រុមគ្រួសារ​អាច​រស់នៅ​ជាមួយ​គ្នា​ជា​រៀងរហូត ។ នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ ស្វាមី និង​ភរិយា និង​កូនៗ និង​ឪពុកម្តាយ​គ្រប់​ជំនាន់​អាច​ត្រូវ​បាន​ផ្សារភ្ជាប់​រួមគ្នា​សម្រាប់​ជីវិត​នេះ និង​ដ៏​នៅ​អស់កល្ប​ជានិច្ច​បាន ។ ពេល​អ្នក និង​គូ​ស្វាមី​ភរិយា​របស់​អ្នក​បាន​ទទួល​អំណោយ​ទានពិសិដ្ឋ នោះ​អ្នក​ទាំងពីរ​អាច​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​កូន​របស់​អ្នក ។ អ្នក​ក៏​អាច​ចូលរួម​នៅក្នុង​ពិធីផ្សារភ្ជាប់​សម្រាប់​បុព្វការី​ជន​ដែល​បាន​ទទួល​មរណភាព​ទៅហើយ​ផងដែរ ។

  • ស្វែងយល់​អំពី​ការផ្សារភ្ជាប់​ក្នុង​ព្រះវិហារ​បរិសុទ្ធ សូមពិចារណា​ប្រើ ៖

  • កំណត់​កាលបរិច្ឆេទ​ជាមួយ​ព្រះវិហារ​បរិសុទ្ធ ដើម្បី​ផ្សារភ្ជាប់​ទៅ​គូស្វាមី​ភរិយា​របស់​អ្នក និង​កូនៗ ( ប្រសិនបើ​អាច​អនុវត្ត​បាន ) ។

ប្រសិនបើ​កាលៈទេសៈ​របស់​អ្នក​អនុញ្ញាត សូម​បន្ត​ទៅ​ព្រះវិហារ​បរិសុទ្ធ​ឲ្យ​បាន​ញឹកញាប់​បន្ទាប់​ពី​អ្នក​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ និង​បានផ្សារភ្ជាប់ ដើម្បី​អ្នក​អាច​ធ្វើពិធី​បរិសុទ្ធ​សម្រាប់​បុព្វការីជន​របស់​អ្នក​ដែល​បាន​ទទួល​មរណភាព​ទៅហើយ​ផងដែរ ។