« រាប់អានធ្វើជាមិត្តភក្តិជាមួយសមាជិកវួដរបស់អ្នក »ផ្លូវនៃសេចក្តីសញ្ញារបស់ខ្ញុំ( ឆ្នាំ២០២០ )
« រាប់អានធ្វើជាមិត្តភក្តិជាមួយសមាជិកវួដរបស់អ្នក »ផ្លូវនៃសេចក្តីសញ្ញារបស់ខ្ញុំ
រាប់អានធ្វើជាមិត្តភក្តិជាមួយសមាជិកវួដរបស់អ្នក
សាវកប៉ុលបានបង្រៀនថា នៅពេលដែលអ្នកចូលរួមក្នុងក្រុមជំនុំរបស់ពួកបរិសុទ្ធអ្នកមិនមែនជា « អ្នកគ្រាន់តែសំណាក់នៅទៀតទេ គឺជាជាតិតែមួយនឹងពួកបរិសុទ្ធ » ( អេភេសូរ ២:១៩ ) ។
ក្រុមជំនុំនីមួយៗដែលជាសមាជិកនៃសាសនាចក្រគឺដូចជាគ្រួសារសាច់ញាតិដែលអ្នកនឹងទទួលបានការរាប់អាន និងការគាំទ្រ ។ ចំពោះសមាជិកមួយចំនួនត្រូវការពេលវេលាដើម្បីអាចក្លាយជាមិត្តភក្តិ !
-
ប្រសិនបើអ្នកមានឧបករណ៍ចល័ត សូមទាញយកកម្មវិធីឧបករណ៍សមាជិក ។ ប្រសិនបើអ្នកប្រើឧបករណ៍ Android អ្នកអាចទាញយកកម្មវិធីពី Google Play store បាន ។ ប្រសិនបើអ្នកប្រើឧបករណ៍ iOS អ្នកអាចទាញយកកម្មវិធីពីApple App Store បាន ។ បន្ទាប់ពីបានទាញយកកម្មវិធីឧបករណ៍សមាជិក ចុះឈ្មោះចូលជាមួយគណនីសាសនាចក្ររបស់អ្នក ។ ក្នុងកម្មវិធីនេះ អ្នកអាចរកមើលព័ត៌មានទាក់ទងនឹងសមាជិកនៅក្នុងវួដរបស់អ្នក ។
-
ចំពោះកម្មវិធីឧបករណ៍សមាជិក សូមមើលក្នុងគណនីរបស់អ្នក ធ្វើបច្ចុប្បន្នភាពព័ត៌មានទាក់ទងរបស់អ្នក ហើយបន្ថែមរូបថតរបស់ខ្លួនឯង ។ សូមប្រាកដថាត្រូវពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នភាពមាតិកា នៅក្នុងការរីកចម្រើននៅលើផ្លូវនៃសេចក្តីសញ្ញា ។
-
កាន់តែស្គាល់ថ្នាក់ដឹកនាំរបស់អ្នកកាន់តែប្រសើរឡើង ( ប៊ីស្សព ប្រធានកូរ៉ុមអែលឌើរ និងប្រធានសមាគមសង្គ្រោះ ប្រធានអង្គការបឋមសិក្សា និងកូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់ដឹកនាំយុវនារី ) និងសមាជិកនៃថ្នាក់ ឬកូរ៉ុមរបស់អ្នក ។ សូមនិយាយជាមួយពួកគេអំពីសកម្មភាពផ្សេងៗនាពេលខាងមុខ និងឱកាសដើម្បីបម្រើ ។