ការ​ពង្រឹង​ដល់​សមាជិក​ថ្មី
យក​ឈ្នះ​លើ​ការ​បាក់​ទឹកចិត្ត និង​ឧបសគ្គ​នានា


« យក​ឈ្នះ​លើ​ការបាក់​ទឹកចិត្ត និង​ឧបសគ្គ​នានា » ផ្លូវ​នៃ​សេចក្តីសញ្ញា​របស់​ខ្ញុំ ( ឆ្នាំ​២០២០ )

« យក​ឈ្នះ​លើ​ការបាក់​ទឹកចិត្ត និង​ឧបសគ្គ​នានា » ផ្លូវ​នៃ​សេចក្តីសញ្ញា​របស់​ខ្ញុំ

មនុស្សម្នា​ជជែកគ្នា

យក​ឈ្នះ​លើ​ការ​បាក់​ទឹកចិត្ត និង​ឧបសគ្គ​នានា

ជីវិត​អាច​នឹង​មាន​ការពិបាក​ហើយ​វា​ជា​រឿង​ធម្មតា​ក្នុង​ការមាន​នូវ​ការបាក់​ទឹក​ចិត្ត ធ្វើ​កំហុស និង​មាន​សំណួរ។ កាល​អ្នក​ពឹង​ផ្អែក​លើ​ព្រះអម្ចាស់ អ្នក​នឹង​អាច​យក​ឈ្នះ​លើ​ការលំបាក​របស់​អ្នក ហើយ​ស្វែងរក​ភាពសុខសាន្ត និង​សុភមង្គល ។

  • ស្វែងយល់​អំពី​ពរជ័យ និង​កម្លាំង​ដែល​បាន​មកពី​ការរស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ពិភាក្សា​ជាមួយ​សមាជិក​ម្នាក់​អំពី​អ្វី​ដែល​គាត់ ឬ​នាង​ធ្វើ​ដើម្បី​រក្សា​ភាពរឹងមាំ​នៅក្នុង​ដំណឹងល្អ​នៅពេល​ឆ្លងកាត់​ការពិបាក ។ សូមពិចារណា​ប្រើ ៖

    • « Overcoming Discouragement » Ensign​ ខែ​កក្កដា ឆ្នាំ​២០១៩ អត្ថបទ​មាន​តែជា​ឌីជីថល​ប៉ុណ្ណោះ ។

    • សារលិខិត​សន្និសីទ​ទូទៅ​អំពី​ការយកឈ្នះ​លើ​ការបាក់​ទឹកចិត្ត (សូមមើល ជែហ្វ្រី អ័រ ហូឡិន « Like a Broken Vessel,​« Liahona ខែ​វិឆ្ឆិកា ឆ្នាំ​២០១៣ ទំព័រ ៤០–៤២ រ៉េណា អ៊ី អាប៊ើតូ « Thru Cloud and Sunshine, Lord, Abide with Me! « Liahona ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ទំព័រ ៥៧–៦០ ) ។

  • ចូរពិភាក្សា​អំពី​កន្លែង​ដែល​ត្រូវទៅ​ដើម្បី​ទទួល​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក និង​ជួយ​អ្នក​ឲ្យ​ឆ្លងកាត់​សេចក្តីវេទនា ។ សូម​ពិចារណា​អំពី​ជម្រើស​មួយ​ចំនួន​នេះ ៖ ការសិក្សា​ព្រះគម្ពីរ ការនិយាយ​ជាមួយ​សមាជិក ឬ​ប៊ីស្សព​ដោយ​ប្រើ​ធនធាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ហើយ​អ្វី​ដែល​សំខាន់​បំផុត គឺ​ការទូល​សូម​ព្រះ​នៅក្នុង​ការអធិស្ឋាន ។