« ជួយបុព្វការីជនទទួលពិធីបរិសុទ្ធពិសិដ្ឋ » ផ្លូវនៃសេចក្តីសញ្ញារបស់ខ្ញុំ ( ឆ្នាំ២០២០ )
« ជួយបុព្វការីជនទទួលពិធីបរិសុទ្ធពិសិដ្ឋ » ផ្លូវនៃសេចក្តីសញ្ញារបស់ខ្ញុំ
ជួយបុព្វការីជនទទួលពិធីបរិសុទ្ធពិសិដ្ឋ
ព្រះវរបិតាសួគ៌ស្រឡាញ់សមាជិកគ្រួសាររបស់អ្នកដែលបានទទួលមរណភាព ហើយបានរៀបចំរបៀបមួយសម្រាប់ពួកគេដើម្បីទទួលបានពរជ័យនៃដំណឹងល្អតាមរយៈព្រះវិហារបរិសុទ្ធ ។
-
ស្វែងយល់អំពីសារៈសំខាន់នៃក្រុមគ្រួសារ និងព្រះវិហារបរិសុទ្ធ ។ សូមពិចារណាប្រើ ៖
-
« តើពង្សប្រវត្តិគឺជាអ្វី ? » « តើខ្ញុំអាចចាប់ផ្ដើមស្រាវជ្រាវពង្សប្រវត្តិ និងធ្វើពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធតាមរបៀបណា ? » និង « ជីដូនជីតារបស់ខ្ញុំ » នៅក្នុង ក្រុមគ្រួសារ និងព្រះវិហារបរិសុទ្ធ ទំព័រ ១៥–១៩ ។
-
-
សូមស្វែងរកប្រកបដោយការអធិស្ឋាននូវបុព្វការីជនម្នាក់ ឬច្រើននាក់របស់អ្នកដែលមានភេទដូចគ្នា ដែលអ្នកចង់ធ្វើការបម្រើនៅក្នុងព្រះវិហារបរិសុទ្ធ ។
-
ស្វែងយល់ពីរបៀបរៀបចំ និងបោះពុម្ពកាតឈ្មោះគ្រួសារ ដែលអ្នកអាចយកទៅកាន់ព្រះវិហារបរិសុទ្ធ ។ សូមពិចារណាប្រើ ៖
-
ជំនួយឈ្មោះគ្រួសារ ( familysearch.org/family-name-assist ) ។ ដើម្បីប្រើឧបករណ៍នេះបាន អ្នកត្រូវការលេខកំណត់ត្រាសមាជិកភាពសាសនាចក្ររបស់អ្នក ។ លេខកំណត់ត្រារបស់អ្នកមាននៅលើប័ណ្ណចូលព្រះវិហារបរិសុទ្ធ ឬអ្នកអាចទទួលបានលេខកំណត់ត្រារបស់អ្នកពីស្មៀនវួដ ។
-
-
ប្រសិនបើអាច សូមកំណត់ កាលបរិច្ឆេទចូលរួមក្នុងព្រះវិហារបរិសុទ្ធ ជាមួយគ្រួសារ មិត្តភក្តិ និងសមាជិកវួដមួយចំនួនដើម្បីធ្វើពិធីបុណ្យជ្រមុជទឹកសម្រាប់បុព្វការីជនរបស់អ្នកដែលបានទទួលមរណភាព ។ អ្នកអាចចូលទៅកាន់គេហទំព័រ ChurchofJesusChrist.org/temple/schedule/appointment ហើយចូលដោយប្រើគណនីសាសនាចក្ររបស់អ្នកដើម្បីកំណត់ពេលណាត់ជួប ។