តើពង្សប្រវត្តិគឺជាអ្វី ?
ការផ្ដល់ពិធីបរិសុទ្ធដល់សមាជិកគ្រួសាររបស់អ្នកដែលបានចែកឋាន ចាប់ផ្ដើមជាមួយនឹងការស្រាវជ្រាវពង្សប្រវត្តិ ។ នៅពេលអ្នកចូលសាសនាចក្រ អ្នកអាចមានអារម្មណ៍ស្រឡាញ់ និង ខ្វាយខ្វល់ចំពោះសមាជិកគ្រួសាររបស់អ្នកដែលបានចែកឋាន ដោយមិនបានដឹងអំពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ មិត្តភក្ដិដែលជាសមាជិកសាសនាចក្ររបស់អ្នក អាចជួយរៀបចំអ្នកឲ្យទទួលពិធីបុណ្យជ្រមុជទឹកនៅក្នុងព្រះវិហារបរិសុទ្ធជំនួសសមាជិកគ្រួសារដែលបានចែកឋាន ។ សាសនាចក្រប្រមូលកំណត់ត្រាប្រវត្តិ និង ជីវប្រវត្តិពីគ្រប់ទិសទីលើសាកលលោក ដើម្បីជួយមនុស្សឲ្យស្វែងរកឈ្មោះជីដូនជីតារបស់ពួកគេ ។ អ្នកអាចចាប់ផ្ដើមដោយសរសេរអ្វីដែលអ្នកដឹងជាស្រេចអំពីគ្រួសាររបស់អ្នក ។
ពង្សប្រវត្តិ សំដៅទៅលើការស្វែងរក និង ការរៀនសូត្រអំពីជីដូនជីតារបស់អ្នក ។ ការស្រាវជ្រាវពង្សប្រវត្តិជាមួយសមាជិកគ្រួសារ អាចពង្រឹងការយល់ដឹងរបស់អ្នក ថាតើអ្នកជានរណា ហើយវាជួយអ្នកឲ្យកាន់តែមានភាពស្និទ្ធស្នាលជាមួយគ្នាទៅវិញទៅមក ។ ការស្រាវជ្រាវពង្សប្រវត្តិក៏ជួយអ្នកឲ្យស្វែងរកជីដូនជីតា ដែលត្រូវការឱកាសទទួលពិធីបរិសុទ្ធនៃការសង្គ្រោះរបស់ដំណឹងល្អដែរ ។ នៅពេលអ្នករៀនសូត្រអំពីជីដូនជីតារបស់អ្នក អ្នកនឹងអាចមានអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលថ្លែងបញ្ជាក់ អំពី លក្ខណៈដ៏នៅអស់កល្បជានិច្ច និង សារៈសំខាន់នៃក្រុមគ្រួសារ ។