កូន​សៀវភៅ​សម្រាប់​បង្រៀន
តើ​ការផ្សារភ្ជាប់​ក្នុង​ព្រះវិហារបរិសុទ្ធ​គឺ​ជា​អ្វី ?


តើ​ការផ្សារភ្ជាប់​ក្នុង​ព្រះវិហារបរិសុទ្ធ​គឺ​ជា​អ្វី ?

រូបភាព
បន្ទប់​ផ្សារភ្ជាប់

បន្ទប់​ផ្សារភ្ជាប់​នៃ​ព្រះវិហារបរិសុទ្ធ ខដូបា អាហ្សង់ទីន

បទគម្ពីរ​ហៅ​សិទ្ធិអំណាច​ដែល​បង្រួបបង្រួម​ក្រុមគ្រួសារ​ជា​រៀង​រហូត​ថា សិទ្ធិអំណាច​នៃ « ការផ្សារភ្ជាប់ » ។ នេះ​គឺ​ជា​សិទ្ធិអំណាច​តែ​មួយ ដែល​ព្រះយេស៊ូវ​បាន​ប្រទាន​ដល់​សាវក​ប៉ុល ដើម្បី​ផ្ដល់​ពរ​ដល់​ផែនដី​ដែល​នឹង​បន្ត​ដល់​ស្ថានសួគ៌ ( សូម​មើល ម៉ាថាយ ១៦:១៩ ) ។

ផែនការ​នៃ​សុភមង្គល​របស់​ព្រះវរបិតាសួគ៌ គឺ​បង្កើត​ឡើង​ដើម្បី​ឲ្យ​អ្នក ព្រមទាំង​ក្រុមគ្រួសារ​របស់​អ្នក​អាច​រស់នៅ​ជាមួយ​ទ្រង់​ជា​រៀងរហូត ។ នៅ​ក្នុង​បន្ទប់​ផ្សារភ្ជាប់​នៃ​ព្រះវិហារបរិសុទ្ធ អាពាហ៍ពិពាហ៍​រវាង​បុរស​ម្នាក់ និង ស្ត្រី​ម្នាក់​ត្រូវបាន​ធ្វើ​ឡើង ។ នៅទីនោះ បុរស​ម្នាក់ និង ស្ត្រី​ម្នាក់​លុតជង្គង់​ចុះ ហើយ​ចាប់ដៃ​គ្នា​នៅ​លើ​អាសនា​ដ៏​ពិសិដ្ឋ ដើម្បី​រៀប​អាពាហ៍ពិពាហ៍​សម្រាប់​ជីវិត​នេះ និង សម្រាប់​ភាពអស់កល្បជានិច្ច ។ អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច​នេះ​ត្រូវបាន​ហៅ​ថា ការផ្សាភ្ជាប់​ក្នុង​ព្រះវិហារបរិសុទ្ធ ហើយ​កូនៗ​ដែល​កើត​មក​នៅ​ក្នុង​ចំណង​អាពាហ៍ពិពាហ៍​បែប​នេះ ក៏​ត្រូវបាន​ផ្សារភ្ជាប់​ទៅ​នឹង​ក្រុម​គ្រួសារ​របស់​ពួកគេ​ជា​រៀងរហូត​ដែរ ។ ពិធីផ្សារភ្ជាប់​ទៅ​នឹង​ក្រុមគ្រួសារ គឺ​ជា​ពិធីបរិសុទ្ធ​ដ៏​ឧត្តុងឧត្តម​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ និង ជា​ពរជ័យ​ដ៏​មហិមា​របស់​ព្រះ​មាន​សម្រាប់​បុត្រាបុត្រី​ទ្រង់ ។

រូបភាព
យុវនារី​មាន​ទឹកមុខ​ញញឹម

ព្រះវិហារបរិសុទ្ធ​នាំ​ឲ្យ​មាន​ពរជ័យ​មហិមា​មួយ​ចំនួន​នៅ​ក្នុង​ជីវិត ។

គូស្វាមីភរិយា​ដែល​បាន​រៀប​អាពាហ៍ពិពាហ៍​ស៊ីវិល​ពី​មុន​ចូល​សាសនាចក្រ ឬ ពី​មុន​ពួកគេ​មាន​លទ្ធភាព​ទៅ​ព្រះវិហារបរិសុទ្ធ ក៏​អាច​ផ្សារភ្ជាប់​ជាមួយ​គ្នា​ជា​ស្វាមី និង ភរិយា​បាន​ដែរ ។ បន្ទាប់​ពី​គូស្វាមីភរិយា​បាន​ផ្សារភ្ជាប់​នឹង​គ្នា​ហើយ កូនៗ​ដែល​បាន​កើត​មក​ពី​មុន​ពួកគេ​ផ្សារភ្ជាប់​នោះ ក៏​អាច​ផ្សារភ្ជាប់​ជាមួយ​ពួកគេ​ផងដែរ ។

ការដឹង​ថា​ក្រុម​គ្រួសារ​អាច​រួមរស់​ជាមួយ​គ្នា​ជា​រៀង​រហូត នាំ​ឲ្យ​មាន​ភាពសុខសាន្ត និង សេចក្ដីសង្ឃឹម នៅ​ពេល​អ្នក​ប្រឈមមុខ​នឹង​ឧបសគ្គ​នៃ​ជីវិត រួមមាន ការរងទុក្ខ និង មរណភាព​នៃ​មនុស្ស​ជាទីស្រឡាញ់ ។ ប្រសិនបើ​អ្នក​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ក្រុមគ្រួសារ​របស់​អ្នក ហើយ​បន្ត​មាន​ភាពស្មោះត្រង់​ទៅ​នឹង​សេចក្ដីសញ្ញា​របស់​អ្នក នោះ​ទំនាក់ទំនង​ក្រុមគ្រួសារ​របស់​អ្នក​នឹង​បន្ត​លើស​ពី​សេចក្ដីស្លាប់ ។

អ្នក​ក៏​អាច​ទទួល​ពិធីបរិសុទ្ធ​នៃ​ការសង្គ្រោះ ជំនួស​ជីដូនជីតា​របស់​អ្នក​បាន​ដែរ ។ តាមរយៈ​ការធ្វើ​ដូចនេះ អ្នក​អាច​បង្រួបបង្រួម​សាច់ញាតិ​គ្រប់​ជំនាន់​ទាំងអស់​នៃ​ក្រុមគ្រួសារ​របស់​អ្នក​សម្រាប់​ភាពអស់កល្ប​ជានិច្ច ។ ការខិតខំ​ដើម្បី​ឲ្យ​បាន​ជា​ក្រុមគ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច​មួយ នឹង​នាំ​ឲ្យ​មាន​ពរជ័យ​អស្ចារ្យ​ទាំង​ក្នុង​ជីវិត​នេះ និង ក្នុង​ជីវិត​បន្ទាប់​ពី​ស្លាប់ ។

បោះពុម្ព