បញ្ជីពាក្យ
-
កាន់ខ្ជាប់ដរាបដល់ចុងបំផុត ៖ជាការបន្តអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ប្រែចិត្ត ហើយខិតខំរក្សាសេចក្ដីសញ្ញាពេញមួយជីវិតរបស់យើង ។ ការកាន់ខ្ជាប់ដរាបដល់ចុងបំផុតគឺចាំបាច់ត្រូវតែមាន ដើម្បីទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ។
-
ការផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធ ៖ជាពិធីបរិសុទ្ធមួយដែលត្រូវបានធ្វើឡើងក្នុងព្រះវិហារបរិសុទ្ធ ដែលធ្វើឲ្យស្វាមី និង ភរិយា រួមទាំងកូនៗរបស់ពួកគេ និង សាច់ញាតិ អាចរស់នៅជាមួយព្រះ និង ព្រះយេស៊ូវគ្រីស្ទជារៀងរហូត ។
-
ជីវិតដ៏នៅអស់កល្បជានិច្ច ៖ជាការក្លាយដូចព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ការរស់នៅជាមួយទ្រង់ទាំងពីរជារៀងរហូត និង ការទទួលបានអ្វីគ្រប់យ៉ាងដែលទ្រង់មាន ។ ពរជ័យមួយនៃជីវិតដ៏នៅអស់កល្បជានិច្ច ឬ ភាពតម្កើងឡើង គឺជាការរស់នៅជាក្រុមគ្រួសាររបស់យើងពេញមួយភាពអស់កល្បជានិច្ច ។
-
ត្រូវបានតែងតាំង ៖ការទទួលអំណាច និង សិទ្ធិអំណាច ដើម្បីធ្វើកិច្ចការក្នុងតំណែងពិសេសជំនួសព្រះអម្ចាស់ ។
-
បព្វជិតភាពមិលគីស្សាដែក ៖បព្វជិតភាពជាន់ខ្ពស់ ឬ អស្ចារ្យ ។ ដាក់ឈ្មោះតាមមិលគីស្សាដែក ជាសង្ឃជាន់ខ្ពស់សុចរិតម្នាក់ និង ជាស្ដេចមួយអង្គក្នុងព្រះគម្ពីរសញ្ញាចាស់ ។ បងប្អូនប្រុស ដែលមានភាពស័ក្តិសម អាចទទួលបព្វជិតភាពមិលគីស្សាដែក ហើយត្រូវបានតែងតាំងជាអែលឌើរ នៅពេលពួកគេមានអាយុយ៉ាងហោចណាស់ ១៨ ឆ្នាំ ។
-
បព្វជិតភាពអើរ៉ុន ៖បព្វជិតភាពដែលរៀបចំខ្លួន ។ បព្វជិតភាពនេះមាននូវសិទ្ធិអំណាចដើម្បីធ្វើពិធីបុណ្យជ្រមុជទឹក ហើយមានឈ្មោះដូចអើរ៉ុននៅក្នុងគម្ពីរសញ្ញាចាស់ ។
-
បព្វជិតភាព ៖ជាអំណាច និង សិទ្ធិអំណាចរបស់ព្រះ ដែលទ្រង់ប្រទានឲ្យបុត្រទាំងឡាយរបស់ទ្រង់ធ្វើកិច្ចការទ្រង់ ដើម្បីឲ្យមានសេចក្ដីសង្គ្រោះសម្រាប់ពួកគេ ។ តាមរយៈបព្វជិតភាព យើងទទួលបានពិធីបរិសុទ្ធនៃសេចក្ដីសង្គ្រោះ ក៏ដូចជា ពរជ័យនៃការព្យាបាល ការលួងលោមចិត្ត និង ការផ្ដល់ដំបូន្មាន ។
-
ពង្សប្រវត្តិ ៖ជាការរៀនសូត្រអំពីឈ្មោះ ហេតុការណ៍ និង ដំណើររឿងអំពីជីដូនជីតារបស់យើង ។ បន្ទាប់ពីបានស្រាវជ្រាវពង្សប្រវត្តិហើយ យើងអាចធ្វើពិធីបរិសុទ្ធនៅក្នុងព្រះវិហារបរិសុទ្ធ សម្រាប់ជីដូនជីតាយើងដែលបានចែកឋានទៅ ។
-
ពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ ៖ការទទួលពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ ជំនួសអ្នកដែលបានស្លាប់ ។
-
ពិធីបរិសុទ្ធ ៖ពិធីដ៏ពិសិដ្ឋនៃសាសនា ដែលត្រូវបានធ្វើឡើងដោយសិទ្ធិអំណាចនៃបព្វជិតភាព ។ ឧទាហរណ៍ ពិធីបុណជ្រមុជទឹក ការទទួលអំណោយទានព្រះវិញ្ញាណបរិសុទ្ធ ( ពិធីបញ្ជាក់ ) ពិធីសាក្រាម៉ង់ អំណោយទានពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធ និង ពិធីផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធ ។ ពិធីបរិសុទ្ធទាំងឡាយគឺជាមធ្យោបាយដើម្បីចុះសេចក្ដីសញ្ញាជាមួយព្រះ ។
-
ពិធីបុណជ្រមុជទឹកជំនួសសម្រាប់ជីដូនជីតាដែលបានចែកឋាន ៖ពិធីបុណជ្រមុជទឹក និង ពិធីបញ្ជាក់ ត្រូវបានធ្វើឡើងក្នុងព្រះវិហារបរិសុទ្ធ តាមរយៈមនុស្សដែលមានជីវិតរស់នៅជំនួសឲ្យសមាជិកគ្រួសារ និង មនុស្សដទៃដែលបានស្លាប់ដោយមិនបានទទួលពិធីបរិសុទ្ធទាំងនេះ ។
-
សេចក្តីសញ្ញា ៖ជាកិច្ចសន្យា ឬ កិច្ចព្រមព្រៀងមួយ ដែលធ្វើឡើងរវាងព្រះ និង បុត្រាបុត្រីទ្រង់ ។ ព្រះប្រទានលក្ខខណ្ឌចំពោះសេចក្តីសញ្ញា ហើយយើងយល់ព្រមតាមលក្ខខណ្ឌទាំងនោះ ។ ព្រះមានបន្ទូលសន្យាថានឹងប្រទានពរជ័យ សម្រាប់ការគោរពប្រតិបត្តិតាមសេចក្ដីសញ្ញារបស់យើង ។ សេចក្តីសញ្ញាមានទំនាក់ទំនងជាមួយពិធីបរិសុទ្ធនៃដំណឹងល្អទាំងអស់ ។
-
អំណោយទានពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធ ៖ជាអំណោយទាននៃអំណាច និង ចំណេះដឹងបានមកពីព្រះដែលទទួលបានតាមរយៈពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ ដែលមាននូវចង្កោមនៃការបង្រៀន និង សេចក្ដីសញ្ញានានា ដែលចាំបាច់ដើម្បីទទួលបានជីវិតដ៏នៅអស់កល្បជានិច្ចជាមួយព្រះ ។