កូន​សៀវភៅ​សម្រាប់​បង្រៀន
តើ​ពិធីបុណ្យជ្រមុជទឹក​សម្រាប់​ជីដូនជីតា​ដែល​បាន​ចែកឋាន​ទៅ​គឺ​ជា​អ្វី ?


តើ​ពិធីបុណ្យជ្រមុជទឹក​សម្រាប់​ជីដូនជីតា​ដែល​បាន​ចែកឋាន​ទៅ​គឺ​ជា​អ្វី ?

ព្រះយេស៊ូវ​បាន​ត្រាស់បង្រៀន​ថា ពិធីបុណជ្រមុជទឹក​ដោយ​សិទ្ធិអំណាច​ត្រឹមត្រូវ​ត្រូវតែ​ធ្វើ​ឡើង ដើម្បី​អាច​ចូល​ក្នុង​ស្ថានសួគ៌​បាន ។ ទ្រង់​បាន​បង្ហាញ​ថែមទៀត​អំពី​សារៈសំខាន់​នៃ​ពិធី​នេះ នៅ​ពេល​ទ្រង់​បាន​ទទួល​ពិធីបុណ្យជ្រមុជទឹក​ដោយ​អង្គ​ទ្រង់​ផ្ទាល់ ។ មនុស្ស​ជា​ច្រើន​មាន​ឱកាស​ទទួល​ពិធីបុណ្យជ្រមុជទឹក​កាល​នៅ​មាន​ជីវិត​រស់ ។ ប៉ុន្តែ​មាន​មនុស្ស​ជាច្រើន​ដែល​បាន​ទទួល​មរណភាព​ទៅ ដោយ​មិន​បាន​ទទួល​ពិធីបុណ្យជ្រមុជទឹក ថែមទាំង​មិន​បាន​ដឹង​អំពី​ព្រះយេស៊ូវគ្រីស្ទ​ទៀត​ផង ។ ព្រះវរបិតាសួគ៌​ក៏​សព្វព្រះទ័យ​ឲ្យ​យើង​ម្នាក់ៗត្រឡប់​ទៅ​រស់នៅ​ជាមួយ​ទ្រង់​វិញ​ដែរ ។

អាង​ពិធីបុណ្យជ្រមុជទឹក

អាង​ពិធីបុណ្យជ្រមុជទឹក​នៅ​ក្នុងព្រះវិហារបរិសុទ្ធ អូគ័រ ម៉ោនធិន យូថាហ៍

ព្រះវរបិតាសួគ៌​បាន​ជ្រាប​ថា បុត្រាបុត្រី​ទ្រង់​ជា​ច្រើន​នាក់​នឹង​គ្មាន​ឱកាស​ទទួល​ពិធីបុណ្យជ្រមុជទឹក​នៅ​ក្នុង​ជីវិត​នេះ​ទេ ទើប​ទ្រង់​បាន​ប្រទាន​មធ្យោបាយ​មួយ​ផ្សេង​ទៀត​ដើម្បី​ឲ្យ​ពួកគេ​ទទួល​ពិធីបរិសុទ្ធ​នេះ​បាន ។ នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ អ្នក​ទាំងឡាយ​ណា​ដែល​បាន​ទទួល​មរណភាព​ហើយ អាច​ទទួល​ពិធីបុណ្យជ្រមុជទឹក ព្រមទាំង​ពិធីបរិសុទ្ធ​ដទៃទៀត តាមរយៈ​ការធ្វើ​ជំនួស ( មាន​ន័យ​ថា មនុស្ស​ម្នាក់​ដែល​កំពុង​មាន​ជីវិត​រស់ ទទួល​ពិធីបរិសុទ្ធ​ទាំងនេះ​ជំនួស​ឲ្យ​ពួកគេ ) ។. ពិធីបុណ្យជ្រមុជទឹក​ជំនួស​ជីដូនជីតា​ដែល​បាន​ចែកឋាន ( ពិធីបុណជ្រមុជទឹក​ដោយ​ការជំនួស ) គឺ​ជា​អំណោយ​ដ៏​ពិសិដ្ឋ ដែល​អ្នក​អាច​ផ្ដល់​ជូន​សមាជិក​គ្រួសារ​របស់​អ្នក និង មនុស្សដទៃ​ដែល​បាន​ទទួល​មរណភាព ។ អ្នក​ទាំងឡាយ​ណា​ដែល​បាន​ទទួល​មរណភាព​ទៅ អាច​ជ្រើសរើស​ទទួល ឬ មិន​ទទួល​ពិធីបុណ្យជ្រមុជទឹក និង ពិធីបរិសុទ្ធ​ដទៃទៀត​ដែល​បាន​ធ្វើ​ឡើង​សម្រាប់​ពួកគេ ។ ពិធីបរិសុទ្ធជំនួស​នាំ​ឲ្យ​មាន​ព្រះគុណ​នៃ​ការសង្គ្រោះ​របស់​ព្រះយេស៊ូវគ្រីស្ទ​មាន​ដល់​មនុស្ស​ទាំងអស់ ។

ក្រុមយុវជន​ឈរ​នៅ​ក្បែរ​ព្រះវិហារបរិសុទ្ធ

យុវវ័យ​ទៅ​ព្រះវិហារបរិសុទ្ធ ម៉ានីល ហ្វីលីពីន ដើម្បី​ធ្វើ​ពិធីបុណ្យជ្រមុជទឹក​សម្រាប់​ជីដូនជីតា​ដែល​បាន​ចែកឋាន ។

ប្រសិនបើ​អ្នក​គឺ​ជា​សមាជិក​សក្ដិសម​ក្នុង​សាសនាចក្រ ហើយ​មាន​អាយុ​យ៉ាងហោចណាស់ ១២ ឆ្នាំ អ្នក​អាច​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារបរិសុទ្ធ ដែល​អនុញ្ញាត​ឲ្យ​អ្នក​ចូល​ក្នុង​ព្រះវិហារបរិសុទ្ធ​ដើម្បី​ទទួល​ពិធីបុណ្យជ្រមុជទឹក និង ពិធីបញ្ជាក់​ជំនួស​ឲ្យ​មនុស្សដទៃ ដែល​បាន​ស្លាប់​ដោយ​មិន​បាន​ទទួល​ពិធីបរិសុទ្ធ​ទាំងនោះ ។ ការទទួល​ពិធីបរិសុទ្ធ​ជំនួស​ឲ្យ​មនុស្សដទៃ​ដែល​បាន​ស្លាប់ អាច​ត្រូវបាន​ធ្វើ​ឡើង​តែ​ក្នុង​ព្រះវិហារ​ដ៏​បរិសុទ្ធ​របស់​ព្រះ និង ជា​ការទទួលខុសត្រូវ​មួយ​ដ៏​សំខាន់​របស់​ក្រុមគ្រួសារ​ប៉ុណ្ណោះ ។