កូន​សៀវភៅ​សម្រាប់​បង្រៀន
តើ​អំណោយទាន​ក្នុង​ព្រះវិហារបរិសុទ្ធ​គឺ​ជា​អ្វី ?


តើ​អំណោយទាន​ក្នុង​ព្រះវិហារបរិសុទ្ធ​គឺ​ជា​អ្វី ?

ការធ្វើ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារបរិសុទ្ធ​សម្រាប់​ជីដូនជីតា និង មនុស្សដទៃ​ទៀត​ដែល​បាន​ចែកឋាន ធ្វើ​ឲ្យ​បុត្រាបុត្រី​ទាំងអស់​របស់​ព្រះ អាច​ទទួល​បាន​សេចក្ដីសង្គ្រោះ ។ ប៉ុន្តែ​ក៏​មាន​ពិធីបរិសុទ្ធ​ផ្សេងៗ​ដែល​ត្រូវបាន​ធ្វើ​ឡើង​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ ដែល​អ្នក​ចាំបាច់​ត្រូវ​ទទួល ខណៈ​ដែល​អ្នក​កំពុង​ដើរ​នៅ​លើ​មាគ៌ា​ត្រឡប់​ទៅ​ក្នុង​វត្តមាន​របស់​ព្រះ​វិញ ។

បន្ទប់​សេឡេស្ទាល

បន្ទប់​សេឡេស្ទាល​នៃ​ព្រះវិហារ​បរិសុទ្ធ គីវ អ៊ុយក្រែន

បន្ទាប់​ពី​បាន​ទទួល​ពិធីបុណ្យជ្រមុជទឹក និង ពិធីបញ្ជាក់​ហើយ អ្នក​អាច​ទទួល​ពិធីបរិសុទ្ធ​នៃ អំណោយទាន​ពិសិដ្ឋ​ក្នុង​ព្រះវិហារបរិសុទ្ធ ។ ពាក្យ អំណោយទាន​ពិសិដ្ឋ មាន​ន័យ​ថា « អំណោយ » ហើយ​អំណោយទាន​ពិសិដ្ឋ​ក្នុង​ព្រះវិហារបរិសុទ្ធ​របស់​អ្នក គឺ​ជា​អំណោយទាន​ខាង​ចំណេះដឹង និង អំណាច​ពិសេស ដែល​ព្រះ​ប្រទាន​ដល់​អ្នក​ទាំងឡាយ​ណា​ដែល​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​ទទួល​វា ។ វា​គឺ​ជា​ពិធីបរិសុទ្ធ​មួយ​ចាំបាច់​ត្រូវ​ទទួល ដើម្បី​បាន​ត្រឡប់​ទៅ​ក្នុង​វត្តមាន​របស់​ព្រះ​វិញ ។ ជា​ផ្នែក​នៃ​ពិធីបរិសុទ្ធ​នេះ អ្នក​រៀន​កាន់តែ​ស៊ីជម្រៅ​អំពី​ផែនការ​នៃ​សេចក្ដីសង្គ្រោះ បេសកកម្ម និង ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ សេចក្ដី​ស្រឡាញ់​ដែល​ព្រះវរបិតាសួគ៌​មាន​សម្រាប់​បុត្រាបុត្រី​ទ្រង់ និង សក្ដានុពល​ដ៏​ទេវភាព​របស់​អ្នក ។ សេចក្តីសញ្ញា​ដែល​អ្នក​ចុះ​ពេល​ទទួល​អំណោយទាន​ពិសិដ្ឋ ផ្ដោត​ទៅ​លើ​របៀប​ដែល​អ្នក​អាច​ក្លាយ​កាន់តែ​ដូច​ព្រះយេស៊ូវគ្រីស្ទ ។

មជ្ឈិមវ័យ​ដែល​ត្រៀមខ្លួន​រួចរាល់ អាច​ទទួល​អំណោយទាន​ពិសិដ្ឋ​ក្នុង​ព្រះវិហារបរិសុទ្ធ នៅ​មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​បាន​ទទួល​ពិធីបុណ្យជ្រមុជទឹក ។ ប៊ីស្សព ឬ ប្រធាន​សាខា​របស់​អ្នក​នឹង​ជួយ​អ្នក​រៀន​បន្ថែម​អំពី​ព្រះវិហារបរិសុទ្ធ និង រៀបចំខ្លួន​អ្នក​ឲ្យ​ទទួល​អំណោយទាន​ពិសិដ្ឋ ។ នៅ​ពេល​អ្នក​រៀបចំ​ខ្លួន​រួចរាល់ អ្នក​អាច​អញ្ជើញ​មនុស្សដទៃ​ដែល​មាន​ប័ណ្ណ​ចូល​ព្រះវិហារបរិសុទ្ធ រួមមាន ក្រុមគ្រួសារ និង មិត្តភក្ដិ ឲ្យ​ចូលរួម​ជាមួយ​អ្នក​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ​នៅ​ពេល​អ្នក​ទទួល​ពិធីបរិសុទ្ធ​នេះ ។ ដូច​ពិធីបុណ្យជ្រមុជទឹក​ដែរ បន្ទាប់​ពី​អ្នក​ទទួល​អំណោយទាន​ពិសិដ្ឋ​ផ្ទាល់ខ្លួន អ្នក​អាច​ទទួល​ពិធីបរិសុទ្ធ​ដូចគ្នា​នេះ ជំនួស​ឲ្យ​មនុស្សដទៃ​ដែល​បាន​ទទួល​មរណភាព ។