ការ​ពង្រឹង​ដល់​សមាជិក​ថ្មី
ចែកចាយ​ដំណឹងល្អ


« ចែកចាយ​ដំណឹងល្អ »​ផ្លូវនៃសេចក្ដី​សញ្ញា​របស់ខ្ញុំ ( ឆ្នាំ​២០២០ )

« ចែកចាយ​ដំណឹងល្អ » ផ្លូវនៃសេចក្ដី​សញ្ញា​របស់ខ្ញុំ

មនុស្ស​បី​នាក់​កំពុង​និយាយគ្នា

ចែកចាយ​ដំណឹងល្អ

សូម​គិត​អំពី​ពរជ័យនានា​ដែល​ដំណឹងល្អ​បាន​នាំមក​ក្នុង​ជីវិត​របស់​អ្នក ។ ព្រះវរបិតាសួគ៌​សព្វព្រះទ័យ​ឲ្យ​បុត្រាបុត្រី​របស់ទ្រង់​ទាំងអស់​មាន​បទពិសោធន៍​ពី​សេចក្តីអំណរ​នៃ​ដំណឹងល្អ ។ សូមចែកចាយ​ក្តីអំណរ​ដែល​អ្នក​បាន​រកឃើញ​ជាមួយ​សមាជិក​គ្រួសារ និង​មិត្តភក្តិ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ចូលរួម​ជាមួយ​អ្នក​នៅព្រះវិហារ ។

  • ស្វែងយល់​អំពី​របៀប​ចែកចាយ​ដំណឹងល្អ​ជាមួយ​អ្នក​ដទៃ ។ សូមពិចារណា​ប្រើ ៖

  • សូម​គិត​អំពី​នរណា​ដែល​អ្នក​អាច​ចែកចាយ​ដំណឹងល្អ​ជាមួយ និង​របៀប​ដែល​ដំណឹងល្អ​អាច​ផ្ដល់​ពរ​ដល់​ជីវិត​របស់​ពួកគេ ។ សូម​យកចិត្ត​ទុកដាក់​ទៅលើ​ការបំផុសគំនិត​ដែល​អ្នក​បាន​ទទួល​នៅពេល​អ្នក​ចែកចាយ​ដំណឹងល្អ ។

  • ទទួល​បាន​គំនិត​ដើម្បី​ពង្រឹង​ទីបន្ទាល់​របស់​អ្នក និង​ចែកចាយ​ដំណឹងល្អ​ជាមួយ​អ្នក​ដទៃ​ដោយ​ចុះឈ្មោះ​ដើម្បី​ទទួល​បាន Living the Gospel emails ។

  • ប្រសិន​បើ​អ្នក​ជា​កុមារ យុវវ័យ ឬ​យុវមជ្ឈិមវ័យ​នៅ​លីវ សូម​គិត​អំពី​លទ្ធភាព​នៃ​ការបម្រើ​បេសកកម្ម​បង្រៀន​ពេញ​ម៉ោង ឬ​បេសកកម្ម​ផ្នែក​សេវាកម្ម​ពេញ​ម៉ោង ឬ​ក្រៅ​ម៉ោង​នៅ​ពេល​អនាគត ។