ការ​ពង្រឹង​ដល់​សមាជិក​ថ្មី
ទទួល​អំណោយទាន​ពិសិដ្ឋ​របស់​អ្នក


« ទទួល​អំណោយទាន​ពិសិដ្ឋ​របស់​អ្នក » ផ្លូវ​នៃ​សេចក្តីសញ្ញា​របស់​ខ្ញុំ ( ឆ្នាំ​២០២០ )

« ទទួល​អំណោយទាន​ពិសិដ្ឋ​របស់​អ្នក » ផ្លូវ​នៃ​សេចក្តីសញ្ញា​របស់​ខ្ញុំ

មនុស្សម្នា​នៅឯ​ព្រះវិហារ​បរិសុទ្ធ

ទទួល​អំណោយទាន​ពិសិដ្ឋ​របស់​អ្នក

ប្រសិនបើ​អ្នក​ជា​មជ្ឈិមវ័យ នៅពេល​ដែល​អ្នក​ក្លាយជា​សមាជិក​ក្នុង​រយៈពេល​មួយឆ្នាំ អ្នកអាច​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ចូលរួម​ក្នុង​ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​បន្ថែមទៀត ។ នៅក្នុង​ព្រះវិហារ​បរិសុទ្ធ អ្នក​នឹង​ទទួល​ពិធី​បរិសុទ្ធ​ដែល​ត្រូវ​បាន​ហៅថា អំណោយទាន​ពិសិដ្ឋ ។ នៅ​ក្នុង​ពិធី​ទទួល​អំណោយទាន​ពិសិដ្ឋ អ្នក​នឹង​រៀន​បន្ថែម​ទៀត​អំពី​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចុះ​សេចក្ដី​សញ្ញា​ពិសិដ្ឋ​ជាមួយ​នឹង​ព្រះវរបិតា​សួគ៌​របស់​អ្នក ។ ការរក្សា​សេចក្ដីសញ្ញា​ទាំង​នេះ​នឹង​នាំមក​នូវ​ក្តីអំណរ និង​ព្រះចេស្តា​ដ៏​ទេវភាព​កាន់​តែ​ខ្លាំង​ឡើង​ក្នុង​ជីវិត​របស់​អ្នក ។ បន្ទាប់ពី​អ្នក​បាន​បញ្ចប់​ពិធី​ទទួល​អំណោយទាន​ពិសិដ្ឋ​រួចហើយ អ្នក​អាច​ធ្វើ​ពិធី​ទទួល​អំណោយទាន​ពិសិដ្ឋ​នេះ​ជំនួស​ឲ្យ​បុព្វការីជន​របស់​អ្នក​បាន ។

  • ស្វែងយល់​អំពី​ពិធី​ទទួល​អំណោយទាន​ពិសិដ្ឋ និង​សារៈសំខាន់​នៃ​ព្រះវិហារ​បរិសុទ្ធ ។ សូមពិចារណា​ប្រើ ៖

  • ពេល​អ្នក​ខិត​ឈាន​ចូល​ខួប​គម្រប់​មួយ​ឆ្នាំ​នៃ​ពិធីបុណ្យ​ជ្រមុជ​ទឹក​របស់​អ្នក សូម​ចាប់ផ្ដើម​ចូល​រួម​ថ្នាក់​រៀបចំ​ខ្លួន​ទៅ​ព្រះវិហារ​បរិសុទ្ធ ។ សូម​ណាត់​ជួប​សម្ភាសន៍​ជាមួយ​ប៊ីស្សព​ដើម្បី​ទទួល​បាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ។

  • កំណត់​កាលបរិច្ឆេទ​ជាមួយ​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​ទទួល​ពិធី​ទទួល​អំណោយទាន​ពិសិដ្ឋ​របស់​អ្នក ។