ការ​ពង្រឹង​ដល់​សមាជិក​ថ្មី
ស្វែងយល់​អំពី​អង្គការ​បឋម​សិក្សា—ការបម្រើ​កុមារ


« ស្វែងយល់​អំពី​អង្គការ​បឋម​សិក្សា »​ផ្លូវ​នៃ​សេចក្តីសញ្ញា​របស់​ខ្ញុំ ( ឆ្នាំ​២០២១ )

« ស្វែងយល់​អំពី​អង្គការ​បឋម​សិក្សា » ផ្លូវ​នៃ​សេចក្តីសញ្ញា​របស់​ខ្ញុំ

កុមារ​អង្គុយ​ក្នុង​ថ្នាក់​រៀន

ស្វែងយល់​អំពី​អង្គការ​បឋម​សិក្សា—ការបម្រើ​កុមារ

អង្គការ​បឋម​សិក្សា​ជួយ​កុមារ​ដែល​មាន​អាយុ​ពី ១៨ ខែ​ដល់ ១១​ឆ្នាំ រៀន​អំពី​ព្រះវរបិតាសួគ៌ ព្រះ​រាជបុត្រា​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ និង​ផែនការ​នៃ​សុភមង្គល​របស់​ទ្រង់​ទាំងទ្វេ ។ នៅក្នុង​អង្គការ​បឋម​សិក្សា កុមារ​រៀន​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​ពួកគេ និង​របៀប​ដែល​ពួកគេ​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ នៅ​ពេល​ដែល​ពួកគេ​ធ្វើ​សេចក្តី​សញ្ញា​តាមរយៈ ពិធី​បុណ្យជ្រមុជទឹក ពិធី​សាក្រាម៉ង់ និង​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ពួកគេ​បានរៀន​តាមរយៈ​តន្ត្រី ការលេង​ល្បែង​សាមញ្ញៗ និង​សកម្មភាព​ផ្សេងៗទៀត ។ កុមារទាំងឡាយ​បានរៀនសូត្រ និង​ជួយ​ដោយ​គ្រូបង្រៀន​ពេញវ័យ និង​ដោយ​ថ្នាក់ដឹកនាំ​ដែល​ស្រឡាញ់ និង​យកចិត្ត​ទុកដាក់​ចំពោះ​ពួកគេ ។

  • ស្វែងយល់​អំពី​របៀប​ដែល​កុមារ​នៅក្នុង​សាសនាចក្រ​ពង្រឹងគ្នា​ទៅវិញ​ទៅមក​ក្នុងការ​ក្លាយ​កាន់តែ​ដូច​ព្រះគ្រីស្ទ ។ សូមពិចារណា​ប្រើ ៖

    • Personal Development: Children’s Guidebook ( ឆ្នាំ​២០១៩ ) នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

    • « Supporting Children and Youth: A Broadcast for Parents and Leaders » ( ថ្ងៃទី​៦ ខែ​មិថុនា ឆ្នាំ​២០២១ ), នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

  • ប្រសិនបើ​ប្អូន​មាន​អាយុ​ស្ថិត​ក្នុង​អង្គការ​បឋម​សិក្សា សូម​រៀបចំ​ជួប​ប្រធាន​អង្គការ​បឋម​សិក្សា និង​គ្រូបង្រៀន​ថ្នាក់​របស់​ប្អូន ។

  • ប្រសិនបើ​ប្អូន​មាន​អាយុ​មិន​ស្ថិត​នៅក្នុង​អង្គការ​បឋម​សិក្សា​ទេ សូម​រៀបចំ​ជា​មួយ​គណៈ​ប្រធាន​អង្គការ​បឋម​សិក្សា​ដើម្បី​ជួយមើល​ក្នុង​អំឡុង​ពេល​ច្រៀង​ក្នុង​កម្មវិធី​សាសនាចក្រ​ថ្ងៃ​អាទិត្យ ។