ថ្នាក់​សិក្ខាសាលា
ម៉ាថាយ ១៣; លូកា ៨; ១៣


ម៉ាថាយ ១៣; លូកា ៨; ១៣

ទិដ្ឋភាពទូទៅ

ក្នុងអំឡុងសប្តាហ៍នេះ អ្នកនឹងមានឱកាសសិក្សាពីពាក្យប្រៀបប្រដូចរបស់ព្រះអង្គសង្រ្គោះ ដោយមានបញ្ចូលទាំងពាក្យប្រៀបប្រដូចអំពីអ្នកព្រោះពូជ និងពាក្យប្រៀបប្រដូចអំពីស្រូវសាលី និងស្រងែ ។ ការសិក្សារឿងប្រៀបប្រដូចរបស់ព្រះអង្គសង្គ្រោះអាចជួយអ្នកឲ្យរៀនពីសេចក្តីពិតខាងវិញ្ញាណ និងបង្កើនសេចក្តីស្រឡាញ់កាន់តែខ្លាំងចំពោះព្រះយេស៊ូវគ្រីស្ទ ។

រៀបចំខ្លួនបង្រៀន

ព័ត៌មានខាងក្រោមនេះផ្តល់ជូនគ្រូបង្រៀននូវគំនិតនៃអ្វីដែលអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។

ម៉ាថាយ ១៣

គោលបំណងមេរៀន ៖ មេរៀននេះនឹងផ្តល់ឱកាសឲ្យសិស្សសិក្សាពាក្យប្រៀបប្រដូច ដើម្បីស្វែងយល់ពីអត្ថន័យខាងវិញ្ញាណរបស់ពាក្យទាំងនោះ និងដើម្បីរកមើលវិធីធ្វើសកម្មភាពតាមអ្វីដែលពួកគេបានរៀន ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យវាយតម្លៃសមត្ថភាពរបស់ពួកគេ ក្នុងការយល់ដឹងអំពីពាក្យប្រៀបប្រដូចរបស់ព្រះអម្ចាស់ ។ សិស្សអាចអាន ម៉ាថាយ ១៣:៤៤–៤៨ ហើយវាយតម្លៃទំនុកចិត្តលើសមត្ថភាពរបស់ពួកគេ ក្នុងការទាញយកមេរៀនខាងវិញ្ញាណចេញពីពាក្យប្រៀបប្រដូចខ្លីៗទាំងនេះ ។

  • រូបភាព ៖ សូមរៀបចំបង្ហាញរូបភាពមួយ ដែលមានលាក់រូបភាពជាច្រើន ។

ម៉ាថាយ ១៣:៣–៨, ១៨–២៣

គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យត្រៀមចិត្តរបស់ពួកគេដើម្បីទទួល និងគាំទ្រព្រះបន្ទូលរបស់ព្រះ ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតអំពីសំណួរដែលបានគូសបញ្ជាក់នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ នៅសប្តាហ៍នេះ ៖ « ហេតុអ្វីបានជាពេលខ្លះ ចិត្តរបស់យើងទទួលយកសេចក្ដីពិត ខណៈដែលពេលផ្សេងទៀតយើងត្រូវបានល្បួងឲ្យប្រឆាំងសេចក្តីពិតទៅវិញ ? » ( ថ្ងៃទី ២០–២៦ ខែ មីនា ។ ម៉ាថាយ ១៣; លូកា ៨; ១៣ ៖ ‹ អ្នកណាដែលមានត្រចៀកសម្រាប់ស្តាប់ ឲ្យស្តាប់ចុះ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មីឆ្នាំ ២០២៣ ) ។

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាផ្តល់ឱកាសឲ្យសិស្សចែកចាយរូបគំនូររបស់ពួកគេជាមួយមិត្តរួមថ្នាក់របស់ពួកគេ ។ ការណ៍នេះអាចធ្វើឡើងនៅពេលបំបែកក្រុមបាន ។

ម៉ាថាយ ១៣:២៤–៣០, ៣៦–៤៣

គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យបង្កើនបំណងប្រាថ្នារបស់ពួកគេ ដើម្បីចូលរួមក្នុងការប្រមូលផ្តុំអ៊ីស្រាអែល ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យមករៀនដោយបានត្រៀមខ្លួន ដើម្បីពិភាក្សាអំពីសំណួរទាំងនេះ ៖ តើនរណាជាមនុស្សមុនដំបូងគេក្នុងគ្រួសាររបស់អ្នក ដែលបានចូលរួមក្នុងសាសនាចក្រ ? តើអ្នកបានដឹងអ្វីខ្លះអំពីដំណើររឿងរបស់ពួកគេ ? សិស្សអាចពិភាក្សាសំណួរទាំងនេះជាមួយសមាជិកគ្រួសារបាន ។

  • វីដេអូ ៖ « Let God Prevail » ( ១៨:៥១; សូមមើលពីលេខកូដម៉ោង ៤:០៧ ដល់ ៥:៤៨ )

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សម្រាប់សំណួរនៅដើមមេរៀននេះ សូមពិចារណាអញ្ជើញសិស្សឲ្យប្រើមុខងារឈែត ដើម្បីចែកចាយចម្លើយរបស់ពួកគេ ។ បន្ទាប់មក សូមទុកពេលឲ្យសិស្សអានចម្លើយរបស់មិត្តភក្ដិរបស់ពួកគេ ។ សិស្សមួយចំនួនអាចរកឃើញចម្លើយដែលពួកគេចង់ឮបន្ថែមទៀត ។

ការរំឭកចំណេះចំណានខាងគោលលទ្ធិ ៤ គោលបំណងមេរៀន ៖ មេរៀននេះនឹងផ្តល់ឱកាសឲ្យសិស្សអនុវត្តវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ទៅនឹងសាច់រឿងដែលស្រដៀងនឹងអ្វី ដែលពួកគេអាចជួបប្រទះនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់ពួកគេ ។

កំណត់ចំណាំ ៖ មេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ប្រហែលជាត្រូវបង្រៀនជំនួសឲ្យមេរៀនរំឭកឡើងវិញនេះ ។ សូមមើលតារាងកាលវិភាគដែលនាយកប្រចាំតំបន់ ឬអ្នកសម្របសម្រួលប្រចាំភូមិភាគផ្តល់ឲ្យដើម្បីធានាថា មេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនីមួយៗនឹងត្រូវបានបង្រៀន អំឡុងពេលដែលថ្នាក់សិក្ខាសាលាកំពុងសិក្សា ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតពីរបៀបដែលពួកគេបានអនុវត្តនៅក្នុងជីវិតរបស់ពួកគេ នូវសេចក្តីពិតណាមួយដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ដែលពួកគេបានសិក្សាកន្លងមកនាឆ្នាំនេះ ។

  • សម្ភារផ្គត់ផ្គង់ ៖ សូមសរសេរសេចក្តីយោងបទគម្ពីរសម្រាប់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ដែលត្រូវបានប្រើនៅក្នុងមេរៀននេះនៅលើក្រដាសមួយសន្លឹក ( សេចក្តីយោងបទគម្ពីរមួយនៅលើក្រដាសមួយសន្លឹក ) ។ សូមព្យួរក្រដាសនេះនៅជុំវិញបន្ទប់ ។

វាយតម្លៃការរៀនសូត្ររបស់អ្នក ៣

គោលបំណងមេរៀន ៖ មេរៀននេះបង្កើតឡើងក្នុងគោលបំណងដើម្បីជួយសិស្សឲ្យវាយតម្លៃគោលដៅដែលពួកគេបានកំណត់ និងការរៀនសូត្រ និងការរីកចម្រើនផ្ទាល់ខ្លួនដែលពួកបានជួបប្រទះ អំឡុងពេលសិក្សាព្រះគម្ពីរសញ្ញាថ្មីកន្លងមកនាឆ្នាំនេះ ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យសិក្សា ម៉ាថាយ ១១:១៦–១៩ ហើយត្រូវត្រៀមខ្លួនដើម្បីបង្ហាញពីជំនាញសិក្សាព្រះគម្ពីរ ដែលពួកគេអាចប្រើដើម្បីយល់ពីខគម្ពីរទាំងនេះឲ្យបានកាន់តែច្បាស់ ។ វាអាចមានគុណប្រយោជន៍ក្នុងការសរសេរជំនាញមួយចំនួន ដូចជាការភ្ជាប់ ឬការយោងឆ្លង ការប្រើជំនួយការសិក្សា ឬការយល់អំពីនិមិត្តសញ្ញា និងពាក្យប្រៀបធៀប ដើម្បីធ្វើឲ្យសិស្សនឹកឃើញឡើងវិញនូវជំនាញខ្លះៗដែលពួកគេបានរៀនសូត្រ ។

  • រូបភាព ៖ សូមរៀបចំដើម្បីបង្ហាញដ្យាក្រាមពីមេរៀននេះ ។

  • វីដេអូ ៖ « Repentance: A Joyful Choice » ( ៤:៣៧ )

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សិស្សអាចត្រូវបានអញ្ជើញឲ្យចែកចាយអេក្រង់របស់ពួកគេ និងបង្ហាញឧទាហរណ៍អំពីរបៀប ដែលពួកគេអនុវត្តជំនាញសិក្សាព្រះគម្ពីរនៅក្នុងព្រះគម្ពីរឌីជីថលរបស់ពួកគេ ។