ម៉ាថាយ ១៣
ព្រះយេស៊ូវគ្រីស្ទបានបង្រៀនដោយប្រើពាក្យប្រៀបប្រដូច
អ្នកព្រោះពូជ និងពួកច្រូត គ្រាប់ពូជម្យ៉ាង និងដំបែ កំណប់ និងកែវមុក្តា—ទាំងនេះគឺជានិមិត្តសញ្ញាមួយចំនួន ដែលព្រះយេស៊ូវគ្រីស្ទបានប្រើ កាលដែលទ្រង់បានបង្រៀននៅក្នុងពាក្យប្រៀបប្រដូចផ្សេងៗ ។ ព្រះអង្គសង្រ្គោះបានអញ្ជើញថា « អ្នកណាដែលមានត្រចៀកសម្រាប់ស្តាប់ ឲ្យស្តាប់ចុះ » ( ម៉ាថាយ ១៣:៩, ៤៣ ) ។ មេរៀននេះនឹងផ្តល់ឱកាសឲ្យអ្នកសិក្សាពាក្យប្រៀបប្រដូច ស្វែងយល់ពីអត្ថន័យខាងវិញ្ញាណរបស់ពាក្យទាំងនោះ និងរកមើលរបៀបដើម្បីធ្វើសកម្មភាពតាមអ្វីដែលអ្នករៀន ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការរកមើលអត្ថន័យ
សូមចំណាយពេលបន្តិចដើម្បីរកមើលវត្ថុ ដែលលាក់នៅក្នុងរូបភាពខាងក្រោមនេះ ។
-
តើវត្ថុណាដែលអ្នកងាយស្រួលរកឃើញ ? តើវត្ថុមួយណាដែលត្រូវការការខិតខំបន្ថែមទៀត ?
ដូចជាការស្វែងរកវត្ថុនៅក្នុងរូបភាពនេះដែរ ការស្វែងរកអត្ថន័យនៅក្នុងព្រះគម្ពីរ ជារឿយៗតម្រូវឲ្យយើងដឹងពីរបៀបស្វែងរក និងសិក្សាវា ។ នៅពេលយើងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធមកជួយយើងឲ្យសិក្សានូវអ្វី ដែលយើងអាន នោះយើងអាចរកឃើញអត្ថន័យបន្ថែមទៀត ដែលដំបូងអាចត្រូវបានលាក់ ។
-
តើនៅពេលណាដែលអ្នកបានរកឃើញអត្ថន័យនៅក្នុងព្រះគម្ពីរ ដែលដំបូងអាចត្រូវបានលាក់កំបាំងចំពោះអ្នក ?
-
តើមានអ្វីខ្លះដែលបានជួយអ្នកឲ្យទទួលបានជោគជ័យ ក្នុងការស្វែងរកមេរៀន ឬអត្ថន័យខាងវិញ្ញាណមកពីព្រះគម្ពីរ ?
នៅក្នុងមេរៀននេះ អ្នកនឹងមានឱកាសរៀនស្វែងរកអត្ថន័យដ៏ជ្រាលជ្រៅនៅក្នុងព្រះគម្ពីរ ជាពិសេសនៅក្នុងពាក្យប្រៀបប្រដូចរបស់ព្រះអម្ចាស់ ។ សូមព្យាយាមស្វែងយល់ និងអនុវត្តរបៀបថ្មីៗដើម្បីជួយអ្នកក្នុងការសិក្សាព្រះគម្ពីរ ។
ព្រះយេស៊ូវគ្រីស្ទបានបង្រៀនដោយប្រើពាក្យប្រៀបប្រដូច
ជារឿយៗ ព្រះយេស៊ូវគ្រីស្ទបានបង្រៀនដោយប្រើដំណើររឿងសាមញ្ញ ដែលគេស្គាល់ថាជាពាក្យប្រៀបប្រដូច ។ នៅក្នុងពាក្យប្រៀបប្រដូចទាំងនេះ ព្រះយេស៊ូវបានប្រៀបធៀបវត្ថុ ឬស្ថានភាពដែលធ្លាប់ស្គាល់ ទៅនឹងសេចក្តីពិតខាងវិញ្ញាណ ( សូមមើលសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ពាក្យប្រៀបប្រដូច » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។ ពួកសិស្សរបស់ព្រះយេស៊ូវធ្លាប់ទូលសួរទ្រង់ថា ហេតុអ្វីបានជាទ្រង់បង្រៀនជាពាក្យប្រៀបប្រដូច ( សូមមើល ម៉ាថាយ ១៣:១០ ) ។
សូមអាន ម៉ាថាយ ១៣:១១–១៣, ១៦ ដោយរកមើលមូលហេតុដែលព្រះអង្គសង្គ្រោះបានមានបន្ទូលថា ហេតុអ្វីទ្រង់បានបង្រៀនជាពាក្យប្រៀបប្រដូច ។
-
តើខគម្ពីរទាំងនេះជួយអ្នកឲ្យយល់អ្វីខ្លះ អំពីមូលហេតុដែលព្រះអង្គសង្គ្រោះបានបង្រៀនជាពាក្យប្រៀបប្រដូច ?
-
ហេតុអ្វីអ្នកគិតថា មនុស្សខ្លះឃើញ ឮ និងយល់ពីសារលិខិតរបស់ព្រះអម្ចាស់ ហើយអ្នកផ្សេងទៀតមិនឃើញ មិនឮ និងមិនយល់ ?
ដំណើរការខាងក្រោមនេះអាចជួយអ្នកឲ្យយល់កាន់តែច្បាស់ អំពីពាក្យប្រៀបប្រដូចរបស់ព្រះអង្គសង្គ្រោះ និងរៀនមេរៀនខាងវិញ្ញាណសំខាន់ៗពីពាក្យប្រៀបប្រដូចទាំងនោះ ។ សូមកត់ត្រាជំហានទាំងនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
-
ស្វែងរកព័ត៌មានលម្អិតសំខាន់ៗ ។
-
ធ្វើការប្រៀបធៀបខាងវិញ្ញាណ ។
-
ស្វែងយល់ពីមេរៀនដ៏មានតម្លៃ ។
-
កំណត់ការអនុវត្តផ្ទាល់ខ្លួន ។
សូមអនុវត្តជំហាននីមួយៗនេះ ខណៈពេលមើលទៅពាក្យប្រៀបប្រដូចខ្លីមួយ ។
ស្វែងរកព័ត៌មានលម្អិតសំខាន់ៗសូមអនុវត្តជំហានដំបូងក្នុងដំណើរការនេះ ដោយការអាន ម៉ាថាយ ១៣:៤៤ ហើយស្វែងរកព័ត៌មានលម្អិតសំខាន់ៗ ។ ព័ត៌មានលម្អិតទាំងនេះអាចរួមមានមនុស្ស ទីកន្លែង វត្ថុ សកម្មភាព ឬព្រឹត្តិការណ៍ ។ អ្នកអាចនឹងចង់គូសចំណាំអ្វី ដែលអ្នករកឃើញនៅក្នុងព្រះគម្ពីររបស់អ្នក ។
-
តើអ្នកបានរកឃើញព័ត៌មានលម្អិតអ្វីខ្លះ ?
ព័ត៌មានលម្អិតដែលអ្នកប្រហែលជាបានកត់សម្គាល់រួមមាន កំណប់ មនុស្សម្នាក់បានឃើញ និងការពិតដែលថា គាត់បានលក់អ្វីទាំងអស់ដែលគាត់មាន ដើម្បីនឹងទិញចម្ការដែលមានកំណប់នោះ ។ធ្វើការប្រៀបធៀបខាងវិញ្ញាណការប្រៀបធៀបខាងវិញ្ញាណអាចកើតឡើងដោយធម្មជាតិ នៅពេលអ្នករកឃើញព័ត៌មានលម្អិតសំខាន់ៗ ប៉ុន្តែវាក៏អាចត្រូវការការខិតខំបន្ថែមទៀតផងដែរ ។ សូមកុំខ្លាចក្នុងការសញ្ជឹងគិតអំពីព័ត៌មានលម្អិត និងស្វែងរកតម្រុយ ដោយប្រើជំនួយពីព្រះគម្ពីរដែលមានសម្រាប់អ្នក ។
ដើម្បីអនុវត្តជំនាញនេះ សូមចំណាយពេលបន្តិចដើម្បីប្រៀបធៀបអ្វីមួយដែលជារបស់ខាងសាច់ឈាម ទៅនឹងអ្វីមួយដែលជារឿងខាងវិញ្ញាណ ។ ឧទាហរណ៍ អ្នកអាចប្រៀបធៀបជ័រលុបជាមួយនឹងគោលលទ្ធិនៃការប្រែចិត្ត ។
-
តើអ្នកបានគិតពីការប្រៀបធៀបអ្វី ?
នៅក្នុងពាក្យប្រៀបប្រដូចនៅក្នុង ម៉ាថាយ ១៣:៤៤ ព្រះអង្គសង្គ្រោះបានជួយយើងឲ្យធ្វើការតភ្ជាប់យ៉ាងតិចមួយ នៅពេលដែលទ្រង់មានបន្ទូលថា « នគរស្ថានសួគ៌ក៏ប្រៀបដូចជាកំណប់ » ( ម៉ាថាយ ១៣:៤៤ ) ។
-
តើអ្នកអាចធ្វើការប្រៀបធៀបខាងវិញ្ញាណអ្វីខ្លះ ដោយប្រើព័ត៌មានលម្អិតផ្សេងទៀតនៃពាក្យប្រៀបប្រដូចនេះ ?
ស្វែងយល់ពីមេរៀនដ៏មានតម្លៃដើម្បីស្វែងយល់ពីមេរៀនដ៏មានតម្លៃ វាអាចមានគុណប្រយោជន៍ក្នុងការសួរសំណួរអំពីព័ត៌មានលម្អិត ដែលអ្នកបានកត់សម្គាល់ និងការប្រៀបធៀបខាងវិញ្ញាណដែលអ្នកបានធ្វើការប្រៀបធៀប ។
-
ប្រសិនបើយើងដឹងថា « សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ គឺជានគរព្រះនៅលើផែនដី » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « នគរព្រះ ឬនគរស្ថានសួគ៌ » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) បន្ទាប់មក តើមេរៀនអ្វីខ្លះ ដែលព្រះអង្គសង្គ្រោះសព្វព្រះទ័យឲ្យយើងស្វែងយល់ពីពាក្យប្រៀបប្រដូចរបស់ទ្រង់ ?
មេរៀនមួយដែលយើងអាចរៀនពីពាក្យប្រៀបប្រដូចនេះគឺថា នៅពេលដែលយើងបានរកឃើញសាសនាចក្ររបស់ព្រះអង្គសង្រ្គោះ ហើយទទួលស្គាល់តម្លៃរបស់វា នោះយើងគួរលះបង់អ្វីៗផ្សេងទៀតដោយរីករាយ ដើម្បីទទួលបានពរជ័យពីការចូលរួមក្នុងនគរព្រះ ។ សូមពិចារណាកត់ត្រាមេរៀនដ៏មានតម្លៃ ដែលអ្នករៀននៅក្នុងកំណត់ចំណាំរបស់អ្នកនៅលើគេហទំព័រ ChurchofJesusChrist.org ឬនៅក្នុងព្រះគម្ពីររបស់អ្នក ។កំណត់ការអនុវត្តផ្ទាល់ខ្លួនសូមកំណត់ការអនុវត្តផ្ទាល់ខ្លួនដោយសួរខ្លួនឯងថា តើអ្នកត្រូវធ្វើអ្វីខ្លះក្នុងជីវិតផ្ទាល់ខ្លួន ដើម្បីអនុវត្តមេរៀនដែលអ្នកបានរកឃើញនេះ ។
ក្នុងចំណោមវិធីជាច្រើនដើម្បីអនុវត្តសេចក្តីពិតនេះ យើងអាចពិចារណាប្តេជ្ញាចិត្តដើម្បីបម្រើឲ្យកាន់តែស្មោះត្រង់នៅក្នុងការហៅបម្រើរបស់សាសនាចក្រ ឬលះបង់អ្វីៗនៅក្នុងជីវិតរបស់យើង ដែលរារាំងយើងពីការទទួលបានពរជ័យនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។
-
តើការធ្វើតាមលំនាំការសិក្សានេះ ជួយអ្នកឲ្យរកឃើញអត្ថន័យនៅក្នុងពាក្យប្រៀបប្រដូចខ្លីនេះយ៉ាងដូចម្ដេច ?
សូមជ្រើសរើសសេចក្ដីយោងបទគម្ពីរមួយក្នុងចំណោមសេចក្ដីយោងបទគម្ពីរខាងក្រោមនេះ ហើយធ្វើតាមជំហានទាំងបួននីមួយៗ ដែលបានរៀបរាប់មកខាងលើនេះ ។ ( នៅពេលអ្នកបញ្ចប់ អ្នកអាចសាកល្បងអនុវត្តសេចក្ដីយោងមួយ ឬច្រើនផ្សេងទៀត ) ។
-
តើអ្នកបានរកឃើញអ្វីខ្លះ នៅពេលអ្នកសិក្សាពាក្យប្រៀបប្រដូចដោយប្រើជំហានទាំងបួននេះ ?
-
តើអ្នកគិតថា យើងអាចរៀនអ្វីខ្លះអំពីព្រះអង្គសង្គ្រោះ តាមរយៈជម្រើសរបស់ទ្រង់ដើម្បីប្រើពាក្យប្រៀបប្រដូច ដើម្បីបង្រៀនមេរៀនដ៏មានតម្លៃទាំងឡាយ ?
វិចារណកថា និង ព័ត៌មានសាច់រឿង
ហេតុអ្វីព្រះយេស៊ូវគ្រីស្ទបង្រៀនដោយប្រើពាក្យប្រៀបប្រដូច ?
« ពាក្យប្រៀបប្រដូចនាំយកសេចក្ដីពិតខាងសាសនា ទៅដល់អ្នកស្ដាប់ស្របតាមសេចក្ដីជំនឿ និងប្រាជ្ញារបស់គាត់ ។ ចំពោះមនុស្សស្ពឹក ហើយពុំទទួលបានការបំផុសគំនិត វាគ្រាន់តែជារឿងមួយសាមញ្ញ ‹ ដ្បិតដែលគេមើល នោះមិនឃើញវិញ › រីឯចំពោះមនុស្សបានណែនាំ ហើយពោរពេញដោយខាងវិញ្ញាណ នោះវាបើកបង្ហាញសេចក្តីអាថ៌កំបាំង ឬរឿងសម្ងាត់នៃនគរស្ថានសួគ៌ ។ ដូច្នេះហើយ ពាក្យប្រៀបប្រដូចបង្ហាញពីស្ថានភាពនៃចំណេះដឹងពិតទាំងអស់ ។ មានតែអ្នកដែលរកប៉ុណ្ណោះទើបបានឃើញ » ( Bible Dictionary « Parables » )
ហេតុអ្វីវាសំខាន់ដើម្បីស្វែងរកអត្ថន័យក្នុងពាក្យប្រៀបប្រដូច និងបទពិសោធន៍របស់យើង ?
អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
យើងម្នាក់ៗគួរតែរកមើលមេរៀន និងការព្រមានដែលមាននៅក្នុងព្រឹត្តិការណ៍សាមញ្ញៗនៃជីវិតប្រចាំថ្ងៃ ។ នៅពេលយើងបើកគំនិត និងដួងចិត្តដើម្បីទទួលការដឹកនាំសួគ៌ាតាមរយៈព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ នោះការបង្រៀនដ៏ធំបំផុតមួយចំនួនដែលយើងអាចទទួលបាន និងការព្រមានដ៏មានអានុភាពបំផុតដែលការពារយើង នឹងកើតមាននៅក្នុងបទពិសោធន៍ដ៏សាមញ្ញៗរបស់យើងផ្ទាល់ ។ ពាក្យប្រៀបប្រដូចដ៏មានអានុភាពមានទាំងនៅក្នុងបទគម្ពីរ និងក្នុងជីវិតប្រចាំថ្ងៃរបស់យើង ។
( ដេវីឌ អេ បែដណា « Watchful unto Prayer Continually » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៣៤ )
តើពាក្យប្រៀបប្រដូចពី ម៉ាថាយ ១៣ បង្រៀនយើងអ្វីខ្លះអំពីថ្ងៃចុងក្រោយ ?
ព្យាការី យ៉ូសែប ស្ម៊ីធ ( ឆ្នាំ ១៨០៥–៤៤ ) បានបង្រៀនថា ពាក្យប្រៀបប្រដូចរបស់ព្រះអង្គសង្គ្រោះនៅក្នុង ម៉ាថាយ ១៣ ជួយយើងឲ្យយល់ពីការប្រមូលផ្តុំមនុស្សចូលមកក្នុងសាសនាចក្រ អំឡុងសម័យព្រះគម្ពីរសញ្ញាថ្មី និងនៅថ្ងៃចុងក្រោយផងដែរ ៖ « ព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះដែលបានកត់ត្រានៅក្នុងជំពូកទី ១៣ នៃដំណឹងល្អរបស់ទ្រង់យោងតាមសាវកម៉ាថាយ … ក្នុងគំនិតខ្ញុំ ផ្តល់លទ្ធភាពឲ្យយើងយល់ច្បាស់អំពីប្រធានបទសំខាន់នៃការជួបជុំ ដូចអ្វីដែលបានកត់ត្រានៅក្នុងព្រះគម្ពីរប៊ីប » ( « To the Elders of the Church of the Latter Day Saints » Latter Day Saints’ Messenger and Advocate ខែ ធ្នូ ឆ្នាំ ១៨៣៥ ទំព័រ ២:២២៥; អក្ខរាវិរុទ្ធ អក្សរធំ និងវណ្ណយុត្តត្រូវបានធ្វើទំនើបកម្ម ) ។
សម្រាប់ការបង្រៀនបន្ថែមរបស់ យ៉ូសែប ស៊្មីធ អំពីរបៀបដែលពាក្យប្រៀបប្រដូចនៅក្នុង ម៉ាថាយ ១៣ ទាក់ទងនឹងការជួបជុំគ្នានៅថ្ងៃចុងក្រោយ សូមមើលតារាងដែលមាននៅក្នុង « ជំពូកទី ៥ ៖ ម៉ាថាយ ១៣–១៥ » នៅក្នុង សៀវភៅសិក្សាព្រះគម្ពីរសញ្ញាថ្មីសម្រាប់សិស្ស ( ឆ្នាំ ២០១៨ ) ។