ជំនួយ​បន្ថែម​សម្រាប់​ការអភិវឌ្ឍ​គ្រូបង្រៀន
ជំនាញ ៖ ពន្យល់​សិស្ស​ពី​អត្ថន័យ​នៃ​ការប្រជុំ​ធម្មនិដ្ឋាន និង​មូលហេតុ​ដែល​យើង​មាន​ការប្រជុំ​នេះ


« ជំនាញ ៖ ពន្យល់​សិស្ស​ពី​អត្ថន័យ​នៃ​ការប្រជុំ​ធម្មនិដ្ឋាន និង​មូលហេតុ​ដែល​យើង​មាន​ការប្រជុំ​នេះ » ធនធាន​ផ្តល់​ការគាំទ្រ និង​ការបំពាក់បំប៉ន​ដល់​គ្រូបង្រៀន ( ឆ្នាំ​២០២៤ )

ការគ្រប់គ្រង​ថ្នាក់រៀន

ជំនាញ ៖ ពន្យល់​សិស្ស​ពី​អត្ថន័យ​នៃ​ការប្រជុំ​ធម្មនិដ្ឋាន និង​មូលហេតុ​ដែល​យើង​មាន​ការប្រជុំ​នេះ

យុវនារី​ម្នាក់​កំពុង​ដឹកនាំ​តន្រ្តី

តើ​អ្វី​ជា​ការយល់ដឹង ឬ​សមត្ថភាព​ដំបូង​របស់​ខ្ញុំ ? ( ការវាយតម្លៃ ) ៖

នៅ​លើ​រង្វាស់ពី ១–៥ តើ​អ្នក​គិតថា សិស្ស​របស់​អ្នក​មាន​ការយល់ដឹង​បានល្អ​ប៉ុនណា ហេតុអ្វី​បានជា​ពួកគេ​មាន​ការប្រជុំ​ធម្មនិដ្ឋាន​សម្រាប់​ថ្នាក់​នីមួយៗ ?

តើ​វា​គឺជា​អ្វី ហើយ​ហេតុអ្វី​បានជា​វា​សំខាន់ ? ( កំណត់​និយមន័យ ) ៖

នៅ​ដើម​ត្រីមាស​នីមួយៗ ឬ​នៅ​ពេល​គ្រូ​មាន​អារម្មណ៍​ថា​វា​ចាំបាច់ នោះ​វា​មាន​ប្រយោជន៍​ក្នុង​ការពន្យល់​ដល់​សិស្ស​ពី​អត្ថន័យ​នៃ​ការប្រជុំ​ធម្មនិដ្ឋាន និង​មូលហេតុ​ដែល​យើង​មាន​ការប្រជុំ​នេះ ។ នៅក្នុង​ភាសា​អង់គ្លេស ពាក្យ​ឫស​នៃ​ពាក្យ devotional ( ការប្រជុំ​ធម្មនិដ្ឋាន ) គឺជា​ពាក្យ devote ( លះបង់ ) ។ ការលះបង់​មានន័យថា​ជា​ការញែកចេញ​អ្វី​មួយ​ដើម្បី​បុព្វហេតុ ឬ​គោលបំណង​ជាក់លាក់​មួយ ។ ជាក់ស្តែង ការប្រជុំ​ធម្មនិដ្ឋាន​គឺជា​សកម្មភាព​ដែល​យើង​លះបង់​ចំពោះ​ថ្នាក់​ថ្វាយ​ទៅ​ព្រះ ។

ហេតុផល​ដែល​យើង​ចាប់ផ្តើម​ជាមួយ​នឹង​ការប្រជុំ​ធម្មនិដ្ឋាន ៖

  • ផ្នែក​នីមួយៗ​នៃការប្រជុំ​ធម្មនិដ្ឋាន​យាង​អញ្ជើញ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​មក​កាន់​ក្នុង​ថ្នាក់រៀន ។

  • វា​លើកទឹកចិត្ត​សិស្ស​ឲ្យ​មាន​ការត្រៀមខ្លួន និង​អញ្ជើញ​ឲ្យ​មាន​ការរៀនសូត្រ​ដោយ​ឧស្សាហ៍​ព្យាយាម ។

  • វា​រៀបចំ​សិស្ស​សម្រាប់​ភាពជាអ្នកដឹកនាំ និង​ទំនួល​ខុសត្រូវ​ផ្សេង​ទៀត​នៅក្នុង​សាសនាចក្រ ។

  • វា​រំឭក​ដល់​សិស្ស​ក្នុង​ថ្នាក់​ថា ពេល​នេះ​មិនមែន​ជា​ពេលវេលា​របស់​ពួកគេ​ទេ ប៉ុន្តែ​ជា​ពេលវេលា​ដែល​ត្រូវ​លះបង់​ថ្វាយ​ទ្រង់ ។

ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​គួរ​ចាប់ផ្តើម​ដោយ​ការប្រជុំ​ធម្មនិដ្ឋាន​ ។ ជា​ញឹកញាប់ ការប្រជុំ​នេះ​រួម​មាន​ទំនុក​តម្កើង​ដែល​សិស្ស​ច្រៀង អធិស្ឋាន និង​ចែកចាយ​គំនិត​ខាង​វិញ្ញាណ​ដោយ​ផ្អែក​លើ​ព្រះគម្ពីរ ឬ​ប្រសាសន៍​របស់​ពួកព្យាការី ។ សិស្ស​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​ទិដ្ឋភាព​នីមួយៗ​នៃ​ការប្រជុំ​ធម្មនិដ្ឋាន​ដូចជា ៖ ការលេង​បទភ្លេង​ទំនុក​តម្កើង ធ្វើ​ជា​អ្នក​ដឹកនាំ​ទំនុក​តម្កើង អ្នក​អធិស្ឋាន​បើក និង​ការចែកចាយ​គំនិត​ខាង​វិញ្ញាណ ។ វា​ក៏​មាន​ប្រយោជន៍​ផង​ដែរ​ក្នុង​ការអនុញ្ញាត​ឲ្យ​សិស្ស​ដឹកនាំ​ការប្រជុំ​ធម្មនិដ្ឋាន​នេះ ។

តើ​នរណា ឬ​តើ​អ្វី​ទៅ​ដែល​ផ្ដល់​នូវ​ការពន្យល់​ដ៏ល្អ​មួយ​អំពី​ការណ៍​នេះ ? ( គំរូ ) ៖

« សិស្ស​ទាំងអស់គ្នា នៅ​ប៉ុន្មាន​នាទី​ទៀត​នេះ ខ្ញុំ​នឹង​ពន្យល់​អំពី​របៀប​ដែល​យើង​នឹង​ចាប់ផ្តើម​ថ្នាក់​សិក្ខាសាលា​រាល់​ពេល ។ ថ្នាក់​សិក្ខាសាលា​ចាប់ផ្តើម​ជាមួយ​នឹង​ការប្រជុំ​ធម្មនិដ្ឋាន ។ នៅក្នុង​ភាសា​អង់គ្លេស ពាក្យ​ឫស​នៃ​ពាក្យ devotional ( ការប្រជុំ​ធម្មនិដ្ឋាន ) គឺជា​ពាក្យ devote ( លះបង់ ) ។ d;mjbការលះបង់​មានន័យថា​ជា​ការញែកចេញ​អ្វី​មួយ​ដើម្បី​បុព្វហេតុ ឬ​គោលបំណង​ជាក់លាក់​មួយ ។ ជាក់ស្តែង ការប្រជុំ​ធម្មនិដ្ឋាន​គឺជា​សកម្មភាព​ដែល​យើង​លះបង់​ចំពោះ​ថ្នាក់​ថ្វាយ​ទៅ​ព្រះ ។ ការប្រជុំ​ធម្មនិដ្ឋាន​រួមមាន​បទទំនុកតម្តើង​មួយ ការអធិស្ឋាន និង​គំនិត​ខាងវិញ្ញាណ​ដែល​ចែកចាយ​ដោយ​សិស្ស ។ ការប្រជុំធម្មនិដ្ឋាន​គឺ​ជា​ការប្រជុំ​មួយ​ដ៏ល្អ​បំផុត​ដែល​យើង​អាចធ្វើ​បាន ដើម្បី​យាង​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​គង់​នៅ​ជាមួយ​យើង​ក្នុង​ថ្នាក់​នីមួយៗ » ។

តើ​ខ្ញុំ​អាច​ហាត់រៀន​ប្រើ​ជំនាញ​នេះ ឬ​អនុវត្ត​តាម​គោលការណ៍​នេះ​ដោយ​របៀប​ណា ? ( អនុវត្ត ) ៖

សូម​សរសេរ​នូវ​អ្វី​ដែល​អ្នក​នឹង​និយាយ​ដើម្បី​ជួយ​សិស្ស​របស់​អ្នក​ឲ្យ​យល់ពី​អត្ថន័យ​នៃ​ការប្រជុំ​ធម្មនិដ្ឋាន និង​មូលហេតុ​ដែល​វា​សំខាន់​ដើម្បី​ចាប់​ផ្ដើម​រៀន​ជាមួយ​ការប្រជុំនេះ ។ អ្នក​អាច​ហាត់​ចែកចាយ​វា​ជាមួយ​នរណា​ម្នាក់ មុន​ពេល​អ្នក​ពន្យល់​វា​ទៅ​កាន់​សិស្ស​ក្នុង​ថ្នាក់ ។

ជញ្ជឹងគិត ឬ​ពិភាក្សា ៖

តើ​អ្នក​បាន​រកឃើញ​អត្ថប្រយោជន៍​បន្ថែម​អ្វី​ខ្លះ​សម្រាប់​ការចាប់ផ្ដើម​ថ្នាក់​នីមួយៗ​ជាមួយ​នឹង​ការប្រជុំ​ធម្មនិដ្ឋាន ?

តើ​ខ្ញុំ​នឹង​រួមបញ្ចូល​ចំណុច​នេះ​នៅពេលណា និង​ដោយ​របៀបណា ?

នៅ​សប្តាហ៍​ខាង​មុខ សូម​ចំណាយ​ពេល​ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់ពី​អត្ថន័យ​នៃ​ការប្រជុំ​ធម្មនិដ្ឋាន និង​មូលហេតុ​ដែល​អ្នក​មាន​ការប្រជុំ​នេះ នៅ​រាល់​ពេល​ដែល​អ្នក​ចាប់ផ្ដើម​ថ្នាក់​នីមួយៗ ។

អ្នក​ក៏​អាច​បញ្ចូល​ចំណុច​មួយ ឬ​ច្រើន​ដូច​ខាងក្រោម​ផងដែរ ៖

  • សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ពី​មូលហេតុ​ដែល​ពួកគេ​គិត​ថា ការចាប់ផ្ដើម​ថ្នាក់​ជាមួយ​នឹង​ការប្រជុំ​ធម្មនិដ្ឋាន​គឺ​មាន​ប្រយោជន៍​ណាស់ ។

  • សូម​ឲ្យ​សិស្ស​អាយុ​ច្រើន​ជាងគេ​លើក​ឧទាហរណ៍​អំពី​ការចែកចាយ​គំនិត​ខាង​វិញ្ញាណ ។

  • សូម​អញ្ជើញ​សិស្ស​អាយុ​ច្រើន​ជាងគេ​ឲ្យ​ចែកចាយ​ពី​របៀប​ដែល​ការចាប់​ផ្ដើមថ្នាក់​ជាមួយ​នឹង​ការប្រជុំ​ធម្មនិដ្ឋាន បាន​ផ្តល់​ពរជ័យ​ដល់​ពួកគេ ។