« ជំនាញ ៖ ការសុំឲ្យសិស្សណាម្នាក់ក្នុងថ្នាក់អធិស្ឋានបើកនៅក្នុងការប្រជុំធម្មនិដ្ឋាន ដោយអធិស្ឋានផ្ចិតផ្ចង់ ធៀបនឹងអធិស្ឋានធម្មតា » ធនធានផ្តល់ការគាំទ្រ និងការបំពាក់បំប៉នដល់គ្រូបង្រៀន ( ឆ្នាំ២០២៤ )
ការគ្រប់គ្រងថ្នាក់រៀន
ជំនាញ ៖ ការសុំឲ្យសិស្សណាម្នាក់ក្នុងថ្នាក់អធិស្ឋានបើកនៅក្នុងការប្រជុំធម្មនិដ្ឋាន ដោយអធិស្ឋានផ្ចិតផ្ចង់ ធៀបនឹងអធិស្ឋានធម្មតា ។
សេចក្តីផ្ដើម
« សម្រាប់ពួកយើងភាគច្រើន ការប្រជុំធម្មនិដ្ឋានអាចរួមបញ្ចូលទាំងតន្ត្រី ការអធិស្ឋាន និងគំនិតខាងវិញ្ញាណ—ជាញឹកញាប់ទៅតាមលំដាប់លំដោយនោះ » ( ហែនរី ប៊ី អាវរិង « ‘The Lord Will Multiply the Harvest’ An Evening with Elder Henry B. Eyring » ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ១៩៩៨ ) ។
តើអ្វីជាការយល់ដឹង ឬសមត្ថភាពដំបូងរបស់ខ្ញុំ ? ( ការវាយតម្លៃ )
សូមសរសេរពីរបៀបដែលអ្នកអញ្ជើញនរណាម្នាក់ឲ្យអធិស្ឋានដើម្បីចាប់ផ្ដើមថ្នាក់ ។
តើវាគឺជាអ្វី ហើយហេតុអ្វីបានជាវាសំខាន់ ? ( កំណត់និយមន័យ ) ៖
ការសុំឲ្យនរណាម្នាក់ក្នុងថ្នាក់អធិស្ឋានគឺជាការអញ្ជើញឲ្យសិស្សធ្វើសកម្មភាពដោយសេចក្ដីជំនឿ ។ ប្រធាន ហែនរី ប៊ី អាវរិង បានមានប្រសាសន៍ថា « យើងអាចសុំឲ្យសិស្សម្នាក់ស្ម័គ្រចិត្តអធិស្ឋានបើកមុនពេលចាប់ផ្តើមថ្នាក់ ។ ប្រសិនបើគាត់ដឹងពីអ្វីដែលយើងនឹងបង្រៀននៅថ្ងៃនោះ ហើយដឹងថាយើងត្រូវការជំនួយប៉ុនណា នោះគាត់អាចទូលសូមជំនួយពីព្រះសម្រាប់ខ្លួនគាត់បាន ។ ពេលដែលរឿងនោះកើតឡើង ការអធិស្ឋានដែលបានផ្តល់ឲ្យនៅក្នុងថ្នាក់នឹងមានការទូលអង្វរ និងការថ្លែងអំណរគុណកាន់តែច្រើន ។ ហើយសិស្សដែលអធិស្ឋាន និងសិស្សដែលស្តាប់ការទូលអង្វរនោះនឹងមានអារម្មណ៍ថាមានការបំភ្លឺ » ។
តើនរណា ឬតើអ្វីទៅដែលផ្ដល់នូវការពន្យល់ដ៏ល្អមួយអំពីការណ៍នេះ ? ( គំរូសម្រាប់ការអធិស្ឋាន ) ៖
« ដូនីកា មើលទៅប្អូនគឺជាអ្នកអធិស្ឋានសម្រាប់ការប្រជុំធម្មនិដ្ឋានរបស់យើង ពេលជួបគ្នាលើកក្រោយ ។ យើងនឹងពិភាក្សាអំពីការប្រមូលផ្តុំអ៊ីស្រាអែល និងរបៀបដែលព្រះអង្គសង្គ្រោះត្រូវការយើងទាំងអស់គ្នាជួយទ្រង់ឲ្យពន្លឿនកិច្ចការរបស់ទ្រង់ ។ តើប្អូនអាចជួយពិចារណាអំពីប្រធានបទនោះ និងអ្វីដែលប្អូនអាចអធិស្ឋានបាន ដើម្បីយើងអាចត្រៀមខ្លួនរៀនបន្ថែមទៀតអំពីព្រះយេស៊ូវគ្រីស្ទ និងការប្រមូលផ្តុំនោះបានទេ ? ប្រធាន ណិលសុន បានចែកចាយជាមួយយើងថា ការប្រមូលផ្តុំនេះគឺជា ‹ កិច្ចការដ៏សំខាន់បំផុតនៅលើផែនដីសព្វថ្ងៃនេះ › ។ ប្អូនក៏អាចអធិស្ឋានដើម្បីដឹងពីអ្វីដែលត្រូវអធិស្ឋានផងដែរ ។ តើប៉ុណ្ណឹងនឹងពុំមានបញ្ហាទេ មែនទេ ? »
តើខ្ញុំអាចហាត់រៀនប្រើជំនាញនេះ ឬអនុវត្តតាមគោលការណ៍នេះដោយរបៀបណា ? ( អនុវត្ត )
-
សូមសរសេរពីរបៀបដែលអ្នកនឹងអញ្ជើញគ្រិស្ដសាសនិកឲ្យអធិស្ឋាន មុនពេលរៀនមេរៀនមួយអំពីការងាកទៅរកព្រះយេស៊ូវគ្រីស្ទក្នុងអំឡុងពេលនៃការសាកល្បង ។
-
សូមសរសេរពីរបៀបដែលអ្នកនឹងអញ្ជើញ ហ័ន ឲ្យអធិស្ឋានមុនរៀនមេរៀនមួយអំពី [ ប្រធានបទនៃមេរៀនបន្ទាប់របស់អ្នក ] ។
ជញ្ជឹងគិត ឬពិភាក្សា ៖
-
តើអ្នកគិតថា វាអាចមានឥទ្ធិពលយ៉ាងណាសម្រាប់សិស្សដែលត្រូវបានស្នើសុំឲ្យអធិស្ឋានតាមវិធីនេះ ?
-
តើអ្នកគិតថា ការណ៍នេះអាចធ្វើឲ្យមានការផ្លាស់ប្តូរអ្វីខ្លះក្នុងថ្នាក់រៀនរបស់អ្នក ?
-
តើអ្នកអាចបត់បែនវាដោយរបៀបណាក្នុងការសុំឲ្យសិស្សម្នាក់អធិស្ឋានបិទ ?
តើខ្ញុំនឹងរួមបញ្ចូលចំណុចនេះនៅពេលណា និងដោយរបៀបណា ?
សូមយកអ្វីដែលអ្នកបានរៀនទៅអនុវត្តសម្រាប់ថ្នាក់លើកក្រោយទៀត នៅពេលអ្នកអញ្ជើញសិស្សឲ្យអធិស្ឋាន ។
សូមសម្រេចចិត្តថា តើអ្នកនឹងបន្ដរួមបញ្ចូលជំនាញនេះដោយរបៀបណា នៅពេលអ្នកសុំឲ្យសិស្សអធិស្ឋានក្នុងអំឡុងពេលប្រជុំធម្មនិដ្ឋាន ។
តើចង់បានបន្ថែមទៀតទេ ?
ហែនរី ប៊ី អាវរិង « ’The Lord Will Multiply the Harvest’ An Evening with Elder Henry B. Eyring » ថ្ងៃទី៦ ខែ កុម្ភៈ ឆ្នាំ១៩៩៨ ។
ការបំពាក់បំប៉នមីក្រូស្ដីពីការគ្រប់គ្រងថ្នាក់រៀន ៖ សូមឲ្យសិស្សក្នុងថ្នាក់ ឬសិស្សណាម្នាក់នៅក្នុងថ្នាក់ស្វែងរកទំនុកតម្កើងមួយបទដើម្បីច្រៀងនៅក្នុងការប្រជុំធម្មនិដ្ឋាន ដោយច្រៀងផ្ចិតផ្ចង់ ធៀបនឹងច្រៀងធម្មតា ។
ការបំពាក់បំប៉នមីក្រូស្ដីពីការគ្រប់គ្រងថ្នាក់រៀន ៖ ការសូមឲ្យសិស្ស ឬសិស្សណាម្នាក់នៅក្នុងថ្នាក់ចែកចាយគំនិតពីបទគម្ពីរនៅក្នុងការប្រជុំធម្មនិដ្ឋាន ដោយចែកចាយយកចិត្តទុកដាក់ ធៀបនឹងចែកចាយធម្មតា ។