« ជំនាញ ៖ ការសួរសំណួរដើម្បីយល់ពីមូលហេតុដែលសិស្សមកយឺត » ធនធានផ្តល់ការគាំទ្រ និងការបំពាក់បំប៉នដល់គ្រូបង្រៀន ( ឆ្នាំ២០២៤ )
ការគ្រប់គ្រងថ្នាក់រៀន
ជំនាញ ៖ ការសួរសំណួរដើម្បីយល់ពីមូលហេតុដែលសិស្សមកយឺត ។
តើអ្វីជាការយល់ដឹង ឬសមត្ថភាពដំបូងរបស់ខ្ញុំ ? ( ការវាយតម្លៃ )
ពេលសិស្សម្នាក់ចាប់ផ្ដើមមានទម្លាប់មករៀនយឺត តើអ្នកអាចធ្វើអ្វីខ្លះក្នុងនាមជាគ្រូបង្រៀនដើម្បីជួយដល់ស្ថានភាពនេះ ?
តើវាគឺជាអ្វី ហើយហេតុអ្វីបានជាវាសំខាន់ ? ( កំណត់និយមន័យ ) ៖
ពេលសិស្សមករៀនយឺត វាសំខាន់ដែលគ្រូបង្រៀនត្រូវសួរសំណួរដើម្បីយល់ពីមូលហេតុឲ្យបានច្បាស់ ។ គ្រូបង្រៀនគួរតែស្វែងរកពេលវេលាដើម្បីនិយាយជាមួយសិស្សម្នាក់ៗ ដើម្បីដឹងពីមូលហេតុដែលសិស្សមកយឺត ។ ការស្វែងយល់ពីមូលហេតុដែលសិស្សមកយឺតអនុញ្ញាតឲ្យគ្រូបង្រៀន និងសិស្សចាប់ផ្តើមនៅលើចំណុចតែមួយក្នុងការពិចារណារកដំណោះស្រាយដែលអាចធ្វើទៅបាន ។ នេះគឺជាសំណួរមួយចំនួនដែលគ្រូបង្រៀនអាចសួរបាន ៖
-
គ្រូបានកត់សម្គាល់ឃើញថាប្អូនតែងមករៀនយឺត ។ តើប្អូនអាចប្រាប់គ្រូឲ្យយល់ពីមូលហេតុដែលធ្វើឲ្យប្អូនមកយឺតបានទេ ?
-
តើមានការអ្វីដែលធ្វើឲ្យប្អូនពិបាកមករៀនទាន់ពេលដែរឬទេ ?
តើនរណា ឬតើអ្វីទៅដែលផ្ដល់នូវការពន្យល់ដ៏ល្អមួយអំពីការណ៍នេះ ? ( គំរូ ) ៖
ម៉ាហ្គារ៉េត បានមករៀនយឺតអស់រយៈពេលបីថ្ងៃហើយ ។ បងប្រុស ធេត បានសុំជួប ម៉ាហ្គារ៉េត ពីរបីនាទីបន្ទាប់ពីចប់ថ្នាក់ ។ គាត់ថ្លែងអំណរគុណចំពោះការមករៀនរបស់នាង ហើយបន្ទាប់មកសួរថា « តើមានការអ្វីដែលធ្វើឲ្យប្អូនពិបាកមករៀនទាន់ពេលដែរឬទេ ? »
តើខ្ញុំអាចហាត់រៀនប្រើជំនាញនេះ ឬអនុវត្តតាមគោលការណ៍នេះដោយរបៀបណា ? ( អនុវត្ត ) ៖
សូមគិតអំពីសិស្សម្នាក់ដែលកំពុងមានបញ្ហាក្នុងការមករៀនឲ្យទាន់ពេល ។ សូមសរសេរសំណួរមួយ ដែលអ្នកអាចសុំឲ្យពួកគេជួយប្រាប់អ្នកឲ្យយល់ពីមូលហេតុនោះ ។
ជញ្ជឹងគិត ឬពិភាក្សា ៖
តើអ្នកគិតថា ហេតុអ្វីបានវាសំខាន់សម្រាប់សិស្សម្នាក់ ដើម្បីមានឱកាសចែកចាយជាមួយអ្នកពីមូលហេតុដែលពួកគេមកយឺត ?
តើខ្ញុំនឹងរួមបញ្ចូលចំណុចនេះនៅពេលណា និងដោយរបៀបណា ?
សូមស្វែងរកពេលវេលាដើម្បីទៅជួបសិស្សដែលអ្នកគិតដល់ក្នុងលំហាត់អនុវត្តខាងលើ ហើយសួរសំណួរដែលអ្នកបានសរសេរទៅកាន់ពួកគេ ដើម្បីជួយអ្នកឲ្យយល់ពីមូលហេតុនោះ ។