« ជំនាញ ៖ ការសុំឲ្យសិស្សក្នុងថ្នាក់ ឬសិស្សណាម្នាក់នៅក្នុងថ្នាក់ចែកចាយគំនិតខាងវិញ្ញាណពីក្នុងបទគម្ពីរនៅក្នុងការប្រជុំធម្មនិដ្ឋាន ដោយចែកចាយយកចិត្តទុកដាក់ ធៀបនឹងចែកចាយធម្មតា » ធនធានផ្តល់ការគាំទ្រ និងការបំពាក់បំប៉នដល់គ្រូបង្រៀន ( ឆ្នាំ២០២៤ )
ការគ្រប់គ្រងថ្នាក់រៀន
ជំនាញ ៖ ការសុំឲ្យសិស្សក្នុងថ្នាក់ ឬសិស្សណាម្នាក់នៅក្នុងថ្នាក់ចែកចាយគំនិតខាងវិញ្ញាណពីក្នុងបទគម្ពីរនៅក្នុងការប្រជុំធម្មនិដ្ឋាន ដោយចែកចាយយកចិត្តទុកដាក់ ធៀបនឹងចែកចាយធម្មតា ។
សេចក្តីផ្ដើម
« សម្រាប់ពួកយើងភាគច្រើន ការប្រជុំធម្មនិដ្ឋានអាចរួមបញ្ចូលទាំងតន្ត្រី ការអធិស្ឋាន និងគំនិតខាងវិញ្ញាណ—ជាញឹកញាប់ទៅតាមលំដាប់លំដោយនោះ » ( ហែនរី ប៊ី អាវរិង « ‘The Lord Will Multiply the Harvest’ An Evening with Elder Henry B. Eyring » ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ១៩៩៨ ) ។
តើអ្វីជាការយល់ដឹង ឬសមត្ថភាពដំបូងរបស់ខ្ញុំ ? ( ការវាយតម្លៃ )
សូមសរសេរលិខិតអញ្ជើញមួយ ដែលអ្នកអាចឲ្យទៅសិស្សដើម្បីចែកចាយគំនិតពីក្នុងបទគម្ពីរសម្រាប់ការប្រជុំធម្មនិដ្ឋាន ។
តើវាគឺជាអ្វី ហើយហេតុអ្វីបានជាវាសំខាន់ ? ( កំណត់និយមន័យ ) ៖
ការសុំឲ្យសិស្សក្នុងថ្នាក់ ឬសិស្សណាម្នាក់នៅក្នុងថ្នាក់ចែកចាយបទគម្ពីរគឺជាការអញ្ជើញឲ្យសិស្សធ្វើសកម្មភាពដោយសេចក្ដីជំនឿ ។ ប្រធាន ហែនរី ប៊ី អាវរិង បានមានប្រសាសន៍ថា « ព្រះអម្ចាស់ក៏បានរៀបចំផ្លូវដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់សិស្សម្នាក់ ដែលយើងសុំឲ្យផ្តល់គំនិតខាងវិញ្ញាណផងដែរ ។ យើងរាល់គ្នានឹងធ្វើវាតាមរបៀបរបស់យើងផ្ទាល់ ប៉ុន្តែយើងអាចអញ្ជើញសិស្សម្នាក់ឲ្យផ្តល់គំនិតខាងវិញ្ញាណជាមួយនឹងពាក្យដូចនេះ ៖ ‹ ខ្ញុំដឹងថា ដួងចិត្តរបស់ប្អូនបានរំជួលនឹងអ្វីមួយដែលប្អូនបានអាននៅក្នុងព្រះគម្ពីរ ។ តើប្អូនអាចប្រាប់យើងអំពីអារម្មណ៍របស់ប្អូន ចំពោះបទគម្ពីរដែលប្អូនអានមកយើងបានទេ ? ›
« នៅពេលយើងផ្ដល់ការអញ្ជើញនោះឲ្យបានមុនដើម្បីមានពេលវេលាគ្រប់គ្រាន់ នោះវានឹងចាប់ផ្ដើមតាមលំដាប់លំដោយដ៏មានអានុភាព ។ សិស្សនឹងស្តាប់ដោយយកចិត្តទុកដាក់កាន់តែខ្លាំង ចំពោះការខ្សឹបប្រាប់ដ៏ស្ងប់ស្ងាត់ពីព្រះវិញ្ញាណ នៅពេលដែលពួកគាត់អានគម្ពីរ ។ បន្ទាប់មក សិស្សនៅក្នុងថ្នាក់នឹងមិនត្រឹមតែស្តាប់ឮនូវព្រះបន្ទូលនៃព្រះគម្ពីរប៉ុននោះទេ គឺថែមទាំងមានអារម្មណ៍ក្តុកក្តួល ជាងអារម្មណ៏របស់សិស្សដែលបានចែកចាយគំនិតខាងវិញ្ញាណនៅថ្ងៃនោះទៅទៀត ។ ពួកគេនឹងត្រូវបានបង្រៀនដោយព្រះវិញ្ញាណ មុនពេលយើងចាប់ផ្ដើមបង្រៀនអំពីកម្មវិធីសិក្សា » ។
តើនរណា ឬតើអ្វីទៅដែលផ្ដល់នូវការពន្យល់ដ៏ល្អមួយអំពីការណ៍នេះ ? ( គំរូសម្រាប់ព្រះគម្ពីរ ) ៖
« អាស្តុន ខ្ញុំជឿថា ដួងចិត្តរបស់ប្អូនបានរំជួលដោយសារព្រះគម្ពីរ កាលប្អូនកំពុងអានបណ្តុំបទគម្ពីរដែលពាក់ព័ន្ធជាមួយសៀវភៅ ចូរមកតាមខ្ញុំ ។ តើប្អូននឹងស្ម័គ្រចិត្តអានព្រះគម្ពីរនោះទៅកាន់សិស្សក្នុងថ្នាក់រៀននៅថ្ងៃស្អែក ដែលជាផ្នែកមួយនៃការប្រជុំធម្មនិដ្ឋាន ហើយចែកចាយពីរបៀបដែលការអាននេះបានប៉ះពាល់ដល់ដួងចិត្តរបស់ប្អូនបានទេ ? »
តើខ្ញុំអាចហាត់រៀនប្រើជំនាញនេះ ឬអនុវត្តតាមគោលការណ៍នេះដោយរបៀបណា ? ( អនុវត្ត )
-
សូមសរសេរពីរបៀបដែលអ្នកនឹងអញ្ជើញ ក្លែរ ដែលជាសិស្សដ៏រីករាយម្នាក់ ប៉ុន្តែនាងជាសិស្សដែលអៀន ក្នុងការចែកចាយព្រះគម្ពីរសម្រាប់ការប្រជុំធម្មនិដ្ឋាន ។
-
សូមគិតអំពីសិស្សបន្ទាប់នៅក្នុងថ្នាក់របស់អ្នក ដែលអ្នកនឹងអញ្ជើញឲ្យចែកចាយគំនិតពីក្នុងបទគម្ពីរសម្រាប់ការប្រជុំធម្មនិដ្ឋាន ចូរសរសេរពីរបៀបដែលអ្នកនឹងអញ្ជើញពួកគេឲ្យធ្វើដូច្នេះ ។
ជញ្ជឹងគិត ឬពិភាក្សា ៖
-
តើអ្នកគិតថា តាមរយៈវិធីនេះវានឹងធ្វើឲ្យសិស្សដែលត្រូវបានស្នើសុំឲ្យចែកចាយគំនិតពីក្នុងបទគម្ពីរក្នុងការប្រជុំធម្មនិដ្ឋានមានការផ្លាស់ប្តូរអ្វីខ្លះ ?
-
តើអ្នកគិតថា ការស្នើសុំឲ្យចែកចាយបែបនេះអាចធ្វើឲ្យមានការផ្លាស់ប្តូរអ្វីខ្លះសម្រាប់សិស្សក្នុងថ្នាក់ ?
តើខ្ញុំនឹងរួមបញ្ចូលចំណុចនេះនៅពេលណា និងដោយរបៀបណា ?
សូមយកអ្វីដែលអ្នកបានរៀនទៅអនុវត្តសម្រាប់លើកក្រោយទៀត នៅពេលអ្នកអញ្ជើញសិស្សឲ្យចែកចាយគំនិតពីក្នុងបទគម្ពីរ ។
សូមសម្រេចចិត្តថា តើអ្នកនឹងបន្ដរួមបញ្ចូលជំនាញនេះដោយរបៀបណា នៅពេលអ្នកសុំឲ្យសិស្សចែកចាយគំនិតពីក្នុងបទគម្ពីរសម្រាប់ការប្រជុំធម្មធិដ្ឋាន ។
តើចង់បានបន្ថែមទៀតទេ ?
ហែនរី ប៊ី អាវរិង « ’The Lord Will Multiply the Harvest’ An Evening with Elder Henry B. Eyring » ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ១៩៩៨ ។
ការបំពាក់បំប៉នមីក្រូស្ដីពីការគ្រប់គ្រងថ្នាក់រៀន ៖ ការសុំឲ្យសិស្សណាម្នាក់ក្នុងថ្នាក់អធិស្ឋានបើកនៅក្នុងការប្រជុំធម្មនិដ្ឋាន ដោយអធិស្ឋានផ្ចិតផ្ចង់ ធៀបនឹងអធិស្ឋានធម្មតា ។
ការបំពាក់បំប៉នមីក្រូស្ដីពីការគ្រប់គ្រងថ្នាក់រៀន ៖ សូមឲ្យសិស្សក្នុងថ្នាក់ ឬសិស្សណាម្នាក់នៅក្នុងថ្នាក់ស្វែងរកទំនុកតម្កើងមួយបទដើម្បីច្រៀងនៅក្នុងការប្រជុំធម្មនិដ្ឋាន ដោយច្រៀងផ្ចិតផ្ចង់ ធៀបនឹងច្រៀងធម្មតា ។