« ជំនាញ ៖ សូមឲ្យសិស្សក្នុងថ្នាក់ ឬសិស្សណាម្នាក់នៅក្នុងថ្នាក់ស្វែងរកទំនុកតម្កើងមួយបទដើម្បីច្រៀងនៅក្នុងការប្រជុំធម្មនិដ្ឋាន ដោយច្រៀងផ្ចិតផ្ចង់ ធៀបនឹងច្រៀងធម្មតា » ធនធានផ្តល់ការគាំទ្រ និងការបំពាក់បំប៉នដល់គ្រូបង្រៀន ( ឆ្នាំ២០២៤ )
ការគ្រប់គ្រងថ្នាក់រៀន
ជំនាញ ៖ សូមឲ្យសិស្សក្នុងថ្នាក់ ឬសិស្សណាម្នាក់នៅក្នុងថ្នាក់ស្វែងរកទំនុកតម្កើងមួយបទដើម្បីច្រៀងនៅក្នុងការប្រជុំធម្មនិដ្ឋាន ដោយច្រៀងផ្ចិតផ្ចង់ ធៀបនឹងច្រៀងធម្មតា ។
សេចក្តីផ្ដើម
« សម្រាប់ពួកយើងភាគច្រើន ការប្រជុំធម្មនិដ្ឋានអាចរួមបញ្ចូលទាំងតន្ត្រី ការអធិស្ឋាន និងគំនិតខាងវិញ្ញាណ—ជាញឹកញាប់ទៅតាមលំដាប់លំដោយនោះ » ( ហែនរី ប៊ី អាវរិង « ‘The Lord Will Multiply the Harvest’ An Evening with Elder Henry B. Eyring » ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ១៩៩៨ ) ។
តើអ្វីជាការយល់ដឹង ឬសមត្ថភាពដំបូងរបស់ខ្ញុំ ? ( ការវាយតម្លៃ )
តើជាទូទៅអ្នកនិយាយអ្វី ពេលអ្នកអញ្ជើញសិស្សម្នាក់ឲ្យជ្រើសរើសទំនុកតម្កើងដើម្បីច្រៀងសម្រាប់ការប្រជុំធម្មនិដ្ឋាន ?
តើវាគឺជាអ្វី ហើយហេតុអ្វីបានជាវាសំខាន់ ? ( កំណត់និយមន័យ ) ៖
ការសុំឲ្យសិស្សក្នុងថ្នាក់ ឬសិស្សណាម្នាក់នៅក្នុងថ្នាក់ស្វែងរកទំនុកតម្កើងដើម្បីច្រៀង គឺជាការអញ្ជើញឲ្យសិស្សធ្វើសកម្មភាពដោយសេចក្ដីជំនឿ ។ ប្រធាន ហែនរី ប៊ី អាវរិង បានមានប្រសាសន៍ថា « ទំនុកតម្កើងនៃស៊ីយ៉ូនយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យចូលមកក្នុងបន្ទប់ ។ មានរបៀបដើម្បីធ្វើការប្រជុំនេះ គឺការធ្វើដោយធម្មតា និងដោយផ្ចិតផ្ចង់ ។ ការធ្វើដោយផ្ចិតផ្ចង់គឺត្រូវគិតទុកជាមុន អំពីមេរៀនដែលនឹងបង្រៀនសម្រាប់ថ្ងៃជាក់លាក់មួយ ដើម្បីស្វែងរកគំនិតសំខាន់ដែលយើងប្រាថ្នាឲ្យសិស្សដឹងពីសេចក្តីពិតនោះ ហើយបន្ទាប់មកសុំឲ្យសិស្សជ្រើសរើសទំនុកតម្កើងមួយដែលនឹងជួយឲ្យសេចក្តីពិតនោះកើតឡើង ។ ពេលបានធ្វើដោយផ្ចិតផ្ចង់ខ្លាំងគ្រប់គ្រាន់ នោះការអញ្ជើញរបស់យើងអាចដឹកនាំពួកគេឲ្យស្វែងរកជំនួយ » ។
តើនរណា ឬតើអ្វីទៅដែលផ្ដល់នូវការពន្យល់ដ៏ល្អមួយអំពីការណ៍នេះ ? ( គំរូសម្រាប់ទំនុកតម្កើង ) ៖
« សូហ្វីយ៉ា ស្អែកនេះយើងនឹងពិភាក្សាអំពីការប្រមូលផ្តុំសាសន៍អ៊ីស្រាអែល និងរបៀបដែលព្រះអង្គសង្គ្រោះត្រូវការយើងឲ្យជួយទ្រង់ពន្លឿនកិច្ចការរបស់ទ្រង់ ។ សម្រាប់ការប្រជុំធម្មនិដ្ឋាននេះ សូមប្អូនគិត ហើយស្វែងរកទំនុកតម្កើង ដែលអាចជួយយើងឲ្យចាប់ផ្ដើមយល់ពីសារលិខិតនេះ នៅពេលយើងចាប់ផ្ដើមរៀននៅថ្ងៃស្អែកបានទេ ? »
តើខ្ញុំអាចហាត់រៀនប្រើជំនាញនេះ ឬអនុវត្តតាមគោលការណ៍នេះដោយរបៀបណា ? ( អនុវត្ត ) ៖
-
ដោយប្រើប្រធានបទរបស់ពួកព្យាការី ចូរសរសេរលិខិតអញ្ជើញមួយដែលអ្នកអាចឲ្យទៅសិស្សម្នាក់ក្នុងថ្នាក់ដើម្បីស្វែងរកទំនុកតម្កើងសម្រាប់ថ្នាក់នៅថ្ងៃនោះ ។
-
ជាមួយគោលការណ៍នៃកិច្ចការផ្សព្វផ្សាយសាសនា សូមសរសេរលិខិតអញ្ជើញមួយ ដែលអ្នកអាចឲ្យទៅសិស្សក្នុងថ្នាក់ទាំងមូលដើម្បីស្វែងរកទំនុកតម្កើងដែលពួកគេអាចច្រៀងក្នុងថ្នាក់នៅថ្ងៃនោះបាន ។
ជញ្ជឹងគិត ឬពិភាក្សា ៖
-
តើអ្នកគិតថា វាអាចមានឥទ្ធិពលយ៉ាងណាទៅលើសិស្ស ដែលត្រូវបានស្នើឲ្យជ្រើសរើសទំនុកតម្កើងដោយយកចិត្តទុកដាក់នោះ ?
-
តើអ្នកគិតថា ការណ៍នេះអាចធ្វើឲ្យមានការផ្លាស់ប្តូរអ្វីខ្លះក្នុងថ្នាក់រៀនរបស់អ្នក ?
តើខ្ញុំនឹងរួមបញ្ចូលចំណុចនេះនៅពេលណា និងដោយរបៀបណា ?
សូមយកអ្វីដែលអ្នកបានរៀនទៅអនុវត្តសម្រាប់ថ្នាក់លើកក្រោយទៀត នៅពេលអ្នកអញ្ជើញសិស្សម្នាក់ឲ្យជ្រើសរើសទំនុកតម្កើងមួយ ។
សូមសម្រេចចិត្តថា តើអ្នកនឹងបន្ដបញ្ចូលជំនាញនេះដោយរបៀបណា នៅពេលអ្នកសុំឲ្យសិស្សជ្រើសរើសទំនុកតម្កើងសម្រាប់ការប្រជុំធម្មធិដ្ឋាន ។
តើចង់បានបន្ថែមទៀតទេ ?
ហែនរី ប៊ី អាវរិង « ’The Lord Will Multiply the Harvest’ An Evening with Elder Henry B. Eyring » ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ១៩៩៨ ។
ការបំពាក់បំប៉នមីក្រូស្ដីពីការគ្រប់គ្រងថ្នាក់រៀន ៖ ការសូមឲ្យសិស្ស ឬសិស្សណាម្នាក់នៅក្នុងថ្នាក់ចែកចាយគំនិតខាងវិញ្ញាណនៅក្នុងការប្រជុំធម្មនិដ្ឋាន ដោយចែកចាយយកចិត្តទុកដាក់ ធៀបនឹងចែកចាយធម្មតា ។
ការបំពាក់បំប៉នមីក្រូស្ដីពីការគ្រប់គ្រងថ្នាក់រៀន ៖ ការសុំឲ្យសិស្សណាម្នាក់ក្នុងថ្នាក់អធិស្ឋានបើកនៅក្នុងការប្រជុំធម្មនិដ្ឋាន ដោយអធិស្ឋានផ្ចិតផ្ចង់ ធៀបនឹងអធិស្ឋានធម្មតា ។