ជំនួយ​បន្ថែម​សម្រាប់​ការអភិវឌ្ឍ​គ្រូបង្រៀន
ជំនាញ ៖ ជួយ​សិស្ស​ស្វែងរក​ដំណោះស្រាយ​ចំពោះ​ភាពយឺតយ៉ាវ​របស់​ពួកគេ


« ជំនាញ ៖ ជួយ​សិស្ស​ស្វែងរក​ដំណោះស្រាយ​ចំពោះ​ភាពយឺតយ៉ាវ​របស់​ពួកគេ » ធនធាន​ផ្តល់​ការគាំទ្រ និង​ការបំពាក់បំប៉ន​ដល់​គ្រូបង្រៀន ( ឆ្នាំ​២០២៤ )

ការគ្រប់គ្រង​ថ្នាក់រៀន

ជំនាញ ៖ ជួយ​សិស្ស​ស្វែងរក​ដំណោះស្រាយ​ចំពោះ​ភាពយឺតយ៉ាវ​របស់​ពួកគេ ។

គ្រូបង្រៀន និង​សិស្ស​កំពុង​និយាយ​គ្នា

តើ​អ្វី​ជា​ការយល់ដឹង ឬ​សមត្ថភាព​ដំបូង​របស់​ខ្ញុំ ? ( ការវាយតម្លៃ )

តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​សិស្ស​ស្វែងរក​ដំណោះ​ស្រាយ​ដោយ​ខ្លួនឯង​ចំពោះ​ភាពយឺតយ៉ាវ ?

តើ​វា​គឺជា​អ្វី ហើយ​ហេតុអ្វី​បានជា​វា​សំខាន់ ? ( កំណត់​និយមន័យ ) ៖

ពេល​គ្រូបង្រៀន​យល់​ពី​មូលហេតុ​ដែល​សិស្ស​ម្នាក់​មក​រៀន​យឺត នោះ​គាត់​អាច​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​មធ្យោបាយ​មករៀន​ឲ្យ​បាន​ទាន់​ពេលវេលា ។ វិធី​មួយ​ដើម្បី​ធ្វើ​បែប​នេះ​គឺ​ដោយ​ការសួរ​សំណួរ​ដែល​អញ្ជើញ​សិស្ស​ឲ្យ​ស្វែង​រក​ដំណោះ​ស្រាយ​ផ្ទាល់​ខ្លួន​ដើម្បី​មក​ឲ្យ​ទាន់​ពេល ។ ឧទាហរណ៍​នៃ​សំណួរ​ទាំងនេះ​អាច​រួមមាន​ដូច​ខាងក្រោម ៖

  • តើ​ប្អូន​អាច​គិត​ពី​វិធី​មួយ ដែល​អាច​ជួយ​ប្អូន​ឲ្យ​មក​ថ្នាក់​រៀន​បាន​ទាន់​ពេល​ដែរ​ឬ​ទេ ?

  • តើ​មាន​វិធី​ពីរ ឬ​បី​ដែល​យើង​អាច​ធ្វើ​បាន ដើម្បី​ជួយ​ប្អូន​ឲ្យ​មក​រៀន​មុន​ម៉ោង​ដែរ​ឬ​ទេ ?

ប្រសិន​បើ​សិស្ស​មិន​អាច​គិត​ឃើញ​ពី​ដំណោះ​ស្រាយ​ណា​មួយ​ទេ វា​មិន​ថ្វី​នោះ​ទេ ក្នុង​កាល​ដែល​យើង​ចែកចាយ​គំនិត​ពីរ​បី​ដើម្បី​ធ្វើ​ឲ្យ​សិស្ស​គិត​ឃើញ ហើយ​សួរថា​តើ​គំនិត​ទាំង​នោះ​មាន​ប្រយោជន៍​ឬទេ ។ នៅពេល​សិស្ស​មាន​ដំណោះ​ស្រាយ​ដោយ​ខ្លួនឯង នោះ​ពួកគេ​នឹង​កាន់​តែ​មាន​ឆន្ទៈ​ក្នុង​ការកែលម្អ​ការមករៀន​របស់​ពួកគេ​ឲ្យ​បាន​ទាន់​ពេលវេលា ។

តើ​នរណា ឬ​តើ​អ្វី​ទៅ​ដែល​ផ្ដល់​នូវ​ការពន្យល់​ដ៏ល្អ​មួយ​អំពី​ការណ៍​នេះ ? ( គំរូ ) ៖

ខណៈ​ពេល​កំពុង​និយាយ​ជាមួយ ឆាលី ហើយ​រកឃើញ​ថា​គាត់​តែងតែ​មក​យឺត ព្រោះ​ប៉ា​របស់​គាត់​គេង​ហួស​ម៉ោង នោះ​បងស្រី អាល់វ៉ារ៉ាដូ បាន​សួរថា « ឆាលី តើ​មាន​អ្វី​ដែល​ប្អូន​អាច​ធ្វើ​បាន​ដើម្បី​មក​រៀន​ទាន់​ពេល​ឬ​ទេ ? »

ឆាលី ឆ្លើយ​តប​ថា « មែន​ហើយ ខ្ញុំ​អាច​ទៅ​សូម​ម៉ាក់​របស់​ខ្ញុំ​ឲ្យ​ជូន​ខ្ញុំ​មក​រៀន ឬ​និយាយ​ជាមួយ​ប៉ា​របស់​ខ្ញុំ​ឲ្យ​គាត់​ជួយ​ជូន​ខ្ញុំ​មករៀន​ឲ្យ​ទាន់​ពេល » ។

តើ​ខ្ញុំ​អាច​ហាត់រៀន​ប្រើ​ជំនាញ​នេះ ឬ​អនុវត្ត​តាម​គោលការណ៍​នេះ​ដោយ​របៀប​ណា ? ( អនុវត្ត ) ៖

សូម​សរសេរ​សំណួរ​មួយ​ដើម្បី​ជួយ​សិស្ស​ទាំង​នេះ​ឲ្យ​រក​ដំណោះ​ស្រាយ​ចំពោះ​ភាពយឺតយ៉ាវ​នៅក្នុង​ស្ថានភាព​ដូច​ខាងក្រោម ៖

  1. អ្នក​រកឃើញ​ថា កាតាលីណា មក​យឺត​ព្រោះ​នាង​ភ្លេច​បើក​សំឡេង​នាឡិកា​រោទ៍​នៅពេល​យប់ ។

  2. អ្នក​រក​ឃើញ​ថា​យ៉ារ៉ុម មកយឺត​ព្រោះ​ជា​ធម្មតា​ថ្នាក់​តែង​ចាប់ផ្តើម​យឺត​សឹងតែ​ដប់​នាទី​ក្រោយ​ម៉ោង​ដែល​ត្រូវ​ចាប់ផ្តើម​រៀន ។

ជញ្ជឹងគិត ឬ​ពិភាក្សា ៖

ហេតុអ្វី​បានជា​វា​សំខាន់​ក្នុង​ការជួយ​សិស្ស​ឲ្យ​ស្វែងរក​ដំណោះស្រាយ​ចំពោះ​ភាព​យឺតយ៉ាវ​ផ្ទាល់​ខ្លួន​របស់​ពួកគេ ?

តើ​ខ្ញុំ​នឹង​រួមបញ្ចូល​ចំណុច​នេះ​នៅពេលណា និង​ដោយ​របៀបណា ?

សូម​គិត​អំពី​ស្ថានភាព​មួយ​នៅក្នុង​ថ្នាក់​របស់​អ្នក​ដែល​សិស្ស​ម្នាក់​បាន​មក​យឺត ។ បន្ទាប់​ពី​បាន​រកឃើញ​មូលហេតុ​ដែល​សិស្ស​មក​យឺត​ហើយ សូម​សួរ​សំណួរ​មួយ​ដល់​ពួកគេ​ឲ្យ​ស្វែងរក​ដំណោះស្រាយ​ផ្ទាល់ខ្លួន​ដើម្បី​មក​រៀន​ឲ្យ​បាន​ទាន់​ពេល ។