ក.យ.ស., ម៉ាថាយ ១៦:២៥–២៦ (ចូរប្រៀបធៀបនឹងគម្ពីរម៉ាថាយ ១៦:២៤)
(អត្តន័យនៃឃ្លាដែលថា « ផ្ទុកឈើឆ្កាងនៃព្រះយេស៊ូវ » នោះមានន័យថា បដិសេធនូវអំពើដ៏ឥតសុចរិត)។
២៥គ្រានោះ ព្រះយេស៊ូវ ទ្រង់បានមានព្រះបន្ទូលទៅពួកសិស្សរបស់ទ្រង់ថា បើអ្នកណាចង់មកតាមខ្ញុំ នោះចូរឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯងចោលចេញ ហើយផ្ទុកឈើឆ្កាងរបស់ខ្លួន ហើយមកតាមខ្ញុំចុះ។
២៦ហើយឥឡូវនេះ បើសិនជាអ្នកណាចង់ផ្ទុកឈើឆ្កាងរបស់ខ្លួន នោះគឺត្រូវលះកាត់ចិត្តខ្លួនឯងចេញពីអស់ទាំងអំពើដ៏ឥតសុចរិត និងគ្រប់ទាំងសេចក្ដីសម្រើបខាងលោកិយ ហើយកាន់តាមបញ្ញត្តិទាំងឡាយរបស់ខ្ញុំចុះ។