ជំនួយ​ការសិក្សា
ក.យ.ស., ម៉ាថាយ 27


ក.យ.ស., ម៉ាថាយ ២៧:៣–៦ (ចូរ​ប្រៀបធៀប​នឹង​គម្ពីរ​ម៉ាថាយ ២៧:៣–៥; កិច្ចការ ១:១៨)

(សេចក្ដី​ស្លាប់​របស់​យូដាស ត្រូវ​បាន​រៀបរាប់​ប្រាប់)។

គ្រា​នោះ យូដាស​ដែល​បាន​ក្បត់​ទ្រង់ កាល​គាត់​ឃើញ​ថា​ទ្រង់​ជាប់​ទោស​ដូច្នោះ ក៏​ប្រែ​ចិត្ត ហើយ​យក​ប្រាក់​៣០​ទៅ​ឲ្យ​ដល់​ពួក​សង្គ្រាជ និង​ពួក​ចាស់ទុំ​វិញ។

ដោយ​និយាយ​ថា ខ្ញុំ​បាន​ធ្វើ​បាប ដោយ​បាន​ក្បត់​ឈាម​ដែល​ឥត​មាន​ទោស។

ហើយ​ពួក​គេ​បាន​និយាយ​ទៅ​គាត់​ថា តើ​នោះ​អំពល់​អ្វី​ដល់​យើង? ចូរ​ដោះ​ស្រាយ​ខ្លួន​ឯង​ចុះ អំពើ​បាប​ទាំង​ឡាយ​របស់​អ្នក​ស្រេច​លើ​អ្នក​ចុះ។

ហើយ​គាត់​ក៏​បោះ​ប្រាក់​ចោល​ទៅ​ក្នុង​ព្រះ​វិហារ​បរិសុទ្ធ រួច​ចេញ​ទៅ ហើយ​ចងក​ខ្លួន​នៅ​លើ​ដើម​ឈើ។ ហើយ​ស្រាប់​តែ​គាត់​ដួល​ភ្លាម ហើយ​ពោះ​គាត់​ធ្លាយ​ចេញ​ពោះវៀន​ទ្រេល រួច​គាត់​ក៏​ស្លាប់​ទៅ។